ផ្លូវជាតិ​លេខ ៣ នឹង​ត្រូវ​បើក​ពង្រីក​ជាផ្លូវការ​ហើយ​!

សម្តេច​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន នឹង​អញ្ជើញ​ធ្វើជា​អធិបតី​ក្នុង​ពិធី​បើក​ការដ្ឋាន​ពង្រីក​ផ្លូវជាតិ​លេខ៣​ពី​ចោមចៅ ទៅខេត្ត​កំពត នៅថ្ងៃ​ទី៧ ខែ​ឧសភា ឆ្នាំ​២០១៨​ខាងមុខ។ នេះ​បើតាម​ការ​បញ្ជាក់​របស់​លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក្នុង​ពិធី​បើក​ឲ្យ​ប្រើប្រាស់​ជា​បណ្តោះ​អាសន្ន​ស្ពាន​អាកាស​ស្តុប​ផ្សារ​ដីហុយ នាព្រឹក​ថ្ងៃទី​១២ ខែ​មេសា ឆ្នាំ​២០១៨។ សូមជម្រាប​ថា គម្រោង​ពង្រីក​ផ្លូវ​ជាតិ​លេខ៣​នេះ ត្រូវបាន​បែងចែក​ជា​២​កំណាត់ គឺ​កំណាត់​ផ្លូវ​ចោមចៅ-បែកគូស និង​កំណាត់​ផ្លូវ​បែកគូស-កំពត។ ផ្លូវ​ចោមចៅ-បែកគូស​នឹង​ត្រូវ​ពង្រីក​ពី២​គន្លង ទៅ​៤​គន្លង (២ទៅ ២មក) ដោយ​មាន​ទទឹង​សរុប ២៤,៥​ម៉ែត្រ។ ចំណែក​ឯ​កំណាត់​ផ្លូវពី​បែកគូស-កំពត នឹងត្រូវ​ពង្រីក​ទទឹង​ផ្លូវ​ដល់ ១២​ម៉ែត្រ ប៉ុន្តែមាន​២​គន្លង​ដដែល។ បច្ចុប្បន្ន​ផ្លូវជាតិ​លេខ៣ មាន​ទទឹងផ្លូវ​ពី ៩​ម៉ែត្រ ទៅ​១១ម៉ែត្រ​តែ​ប៉ុណ្ណោះ៕

ប្រភព៖ ខ្លីខ្លី

វិស័យ​ឯកជន​និង​រដ្ឋ គួរ​​ជួយពលករ​ក្រៅ​ប្រទេស​អាច​ទិញ​ផ្ទះ​បង់​រំលស់!

ថ្លែង​នៅ​ចំពោះ​មុខ​ក្រុមហ៊ុន​អ្នក​អភិវឌ្ឍន៍​លំនៅដ្ឋាន​ជា​ច្រើន កាល​ពី​ពេល​ថ្មីៗ​នេះ ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ស្នើ​ដល់​ក្រុមហ៊ុន​អភិវឌ្ឍន៍​លំនៅដ្ឋាន​ទាំង​អស់​ ឲ្យ​ជួយ​គិតគូរ​ធ្វើ​យ៉ាង​ណា សហការ​ជាមួយ​នឹង​ក្រសួង ក៏​ដូចជា​ស្ថាប័ន​ពាក់ព័ន្ធ ជួយ​សម្រួល​ដល់​ពលករ ដែល​បាន​ចំណាក​ស្រុក​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស អាច​មាន​លទ្ធភាព​ទិញ​លំនៅដ្ឋាន​ផ្ទាល់​ខ្លួន​នៅ​ក្នុង​ស្រុក​សម្រាប់​រស់នៅ​ក្រោយ​ពី​ពួកគាត់​ត្រឡប់​មក​ពី​ធ្វើការ​នៅ​ក្រៅ​ប្រទេស​វិញ។

ក្នុងនោះ ឯកឧត្តម ជា សុផារ៉ា ក៏​ស្នើ​ឲ្យ​វិស័យ​ឯកជន​និង​ស្ថាប័ន​ពាក់ព័ន្ធ​ជួយ​សម្រួល តាមរយៈ​ការ​ផ្ដល់​នូវ​លក្ខខណ្ឌ​ងាយៗ​សម្រាប់​ពលករ​ក្រៅ​ប្រទេស​អាច​មាន​លទ្ធភាព​ទិញ​ផ្ទះ​បង់​រំលស់ ដូច​ប្រជាពលរដ្ឋ​ក្នុង​ស្រុក​ដែរ។

ការ​លើក​ឡើង​បែប​នេះ ដោយសារ​តែ​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​កត់​សម្គាល់​ឃើញ​ថា ពលករ​នៅ​ក្រៅ​ប្រទេស​មាន​លទ្ធភាព​ច្រើន ហើយ​ពួកគាត់​ក៏​អាច​ជា​ក្រុម​អតិថិជន​ថ្មី​មួយ​បន្ថែម​ទៀត សម្រាប់​ក្រុមហ៊ុន​អភិវឌ្ឍន៍​លំនៅដ្ឋាន​ផង​ដែរ ខណៈ​ដែល​បច្ចុប្បន្ន​ពលករ​ដែល​កំពុង​ធ្វើការ​នៅ​ក្រៅ​ប្រទេស​មាន​ចំនួន​រហូត​ដល់​រាប់​លាន​នាក់ និង​បាន​ផ្ញើ​ប្រាក់​មក​ស្រុក​កំណើត ប្រមាណ​រាប់​ពាន់​លាន​ដុល្លារ​ក្នុង​១​ឆ្នាំៗ​ផង​ដែរ។

ឯកឧត្តម ជា សុផារ៉ា បាន​មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា «ឥឡូវ យើង​ជួយ​គិត​ពិចារណ​គ្នា​បន្តិច​មើល៍ បច្ចុប្បន្ន ពលករ​កំពុង​បម្រើ​ការងារ​នៅ​ក្រៅ​ប្រទេស​មាន​ជាង​១​លាន ២​សែន​នាក់ និង​បាន​ផ្ញើ​លុយ​មក​ស្រុក​វិញ ប្រមាណ​ជាង ២​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។ ដ្បិតថា ពួកគាត់​នៅ​ក្រៅ​ប្រទេស​មែន តែ​ឪពុក​ម្ដាយ ប្រពន្ធ​កូន​នៅ​ស្រុក អ៊ីចឹង​លុយ​ហូរ​ចូល​តាម​ណា? ដើម្បី​សុវត្ថិភាព យើង​ត្រូវ​បើក​ច្រក​មួយ​ត្រង​លុយ​ទាំង​អស់​ហ្នឹង តាមរយៈ​ការ​ផ្ដល់​នូវ​លក្ខខណ្ឌ​សម្រាប់​ពួកគាត់​ក្នុង​ការ​ទិញ​លំនៅដ្ឋាន​បង់​រំលស់​នៅ​ក្នុង​ស្រុក។ ម្យ៉ាង ពួកគាត់​ក៏​បាន​នឹង​ន​ក្នុង​ចិត្ត ព្រោះ​លំនៅដ្ឋាន​គាត់​មាន លុយ​ក៏​គាត់​មាន»។

យ៉ាង​ណា​ក៏​ដោយ​ចុះ សំណើ​នេះ​ត្រូវ​បាន​ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​​លំនៅដ្ឋាន​កម្ពុជា លោក​ឧកញ៉ា លី ហួរ បាន​យក​ទៅ​ពិចារណា ហើយ​លោក​ឧកញ៉ា​លើក​ឡើង​ថា ត្រូវ​មាន​ការ​ពិភាក្សា​បន្ថែម​ជា​ច្រើន​ទៀត​ជាមួយ​នឹង​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ មុន​នឹង​អាច​ឈាន​ទៅ​សម្រេច​ជា​លទ្ធផល​ថា​យ៉ាង​ណា​នោះ។

តាម​របាយការណ៍​ពី​ក្រសួង​ការងារ​បាន​ឲ្យ​ដឹង​ថា ប្រទេស​ដែល​ជា​ទិសដៅ​របស់​ពលករ​កម្ពុជា ក្នុង​ការ​ធ្វើ​ចំណាក​ស្រុក​ទៅ​ធ្វើការ​នោះ មាន​ដូចជា ប្រទេស​ថៃ សាធារណរដ្ឋ​កូរ៉េ​ខាង​ត្បូង ម៉ាឡេស៊ី ជប៉ុន និង​សិង្ហ​បុរី ជាដើម។

ដោយឡែក បើ​តាម​ការ​គូស​បញ្ជាក់​ពី​ទេស​រដ្ឋមន្ត្រី រដ្ឋ​​មន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ឲ្យ​ដឹង​ថា តម្រូវការ​លំនៅដ្ឋាន​សម្រាប់​អ្នក​រស់​នៅ​ទីក្រុង​និង​ទីប្រជុំ​ជន​មាន​ជាង​ប្រមាណ ១ម៉ឺន​ខ្នង ក្នុង​មួយ​ឆ្នាំៗ ដែល​ចំនួន​នេះ​ស្មើនឹង​ប្រមាណ​តែ​ជាង​១០%​​ប៉ុណ្ណោះ នៃ​តម្រូវការ​លំនៅដ្ឋាន​សរុប​នៅ​ទូទាំង​ប្រទេស។

យ៉ាង​ណា​ក៏​ដោយ​ចុះ រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​លើក​ទឹក​ចិត្ត​ដល់​អ្នក​អភិវឌ្ឍន៍​លំនៅដ្ឋាន​ទាំងអស់​គួរតែ​រួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​លំនៅដ្ឋាន​តម្លៃ​សមរម្យ​ឲ្យ​បាន​ច្រើន​ថែម​ទៀត ដើម្បី​អាច​ឲ្យ​ប្រជាពលរដ្ឋ​បង់​រំលស់​ប្រចាំខែ​ក្នុង​តម្លៃ​ថោក​សមរម្យ៕

ប្រភព៖ ខេមបូណូមីស

ប្រុងប្រយ័ត្នការពុះដីឡូតិ៍លក់​នៅខេត្ត​កណ្តាល​

ភ្នំពេញ៖ អភិបាលខេត្តកណ្តាលកាលពីពេលថ្មីៗនេះ បានជូនដំណឹងដល់អាជ្ញាធរមូលដ្ឋាន ស្ថិតក្នុងដែនដីខេត្តកណ្តាល ដើម្បីទប់ស្កាត់និងការពុះដីឡូត៍លក់បែបអាណាធិបតេយ្យ និងសាងសង់ពុំមានច្បាប់ត្រឹមត្រូវ។

យោងតាមលិខិតរបស់អភិបាលខេត្តកណ្តាល ជម្រាបជូនអភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ ក្នុងខេត្តកណ្តាលចុះលេខ៧៦០ សជណបានឲ្យដឹងថា បច្ចុប្បន្នខេត្តកណ្តាលបាន និងកំពុងមានការអភិវឌ្ឍ និងរីកចម្រើនខ្លាំងលើផ្នែកសេដ្ឋកិច្ច ពិសេសវិស័យដីធ្លី និងសំណង់។ ជាមួយគ្នានឹងដំណើរការលូតលាស់យ៉ាងប្រសើរនេះ ខេត្តក៏បាននិងកំពុងប្រឈមបញ្ហាយ៉ាងធ្ងន់ធ្ងរ ជុំវិញការធ្វើអាជី​វកម្មដីធ្លី ដោយពុះដីឡូត៍លក់ឬសាងសង់ជាច្រើនកន្លែង ដែលមិនមានច្បាប់ត្រឹម​ត្រូវ ដូចជា ទី១ ពុះដីឡូត៍លក់ដោយមិនកាត់ឈ្មោះ និងមិនធ្វើប្លង់បំបែកក្បាលដី ជូនអ្នកទិញឲ្យបានស្របច្បាប់។

ទី២ ពុះដីឡូត៍លក់ដោយមិនមានប្លង់កម្មសិទ្ឋខ្លួនឯងត្រឹមត្រូវ និងលក់ដីឡូ​ត៍ដែលមិនស្របច្បាប់ទៅឲ្យអ្នកទិញ ទី៣ ពុះដីឡូត៍លក់ និងសាងសង់ដោយពុំ​មានច្បាប់អនុញ្ញាត្តច្បាប់ពីអាជ្ញាធរ និងអង្គភាពពាក់ព័ន្ឋត្រឹមត្រូវ និងទី៤ ពុះដីឡូត៍លក់ឬសាងសង់ដោយអាណាធិបតេយ្យ ដែលមិនគោរពតាមប្លង់គោល ផែន​ការ​ប្រើប្រាស់ដី និងបទបញ្ញត្តនគរូបនីយកម្មឲ្យបានត្រឹមត្រូវ។ល។

លិខិតដដែលបានបញ្ជាក់ថា “ដើម្បីពង្រឹងគុណភាពនៃការប្រើប្រាស់ដី និងការគ្រប់គ្រងដីធ្លី និងសំណង់ប្រកបដោយប្រសិទ្ឋិភាព និងសុវត្ថិភាពខ្ពស់ សូមអា​ជ្ញាធរពាក់ព័ន្ឋត្រូវចាត់វិធានការណ៍ទប់ស្កាត់ឲ្យបានល្អ និងរាយការណ៍បទល្មើស​ជាក់ស្តែងឲ្យបានទាន់ពេលវេលា”។

លិខិតដដែលបានណែនាំនូវបីចំណុចសំខាន់ៗ ដូចជា ទី១ ត្រូវសុំច្បាប់អនុ​ញ្ញាត្តជាមុនសិនមុននឹងសាងសង់ ឬពុះដីឡូត៍របស់ខ្លួនដើម្បីលក់ឬដោះដូរ ទី២ ដាច់ខាតបិទការដាក់តាំងបង្ហាញ ឲ្យបានច្បាស់លាស់ទៅនឹងទីតាំងដី ឬទីតាំងផ្ទះជាក់ស្តែង និងនៅការិយាល័យលក់ដី ឬការដ្ឋាននោះតែម្តងនូវ​ឯកសារស្របច្បាប់ ដែលបានអនុញ្ញាត្តពុះដីឡូត៍លក់ ឬសាងសង់ និងទី៣ ត្រូវប្រគល់ជូនអតិថិ​ជននូវឯកសារបញ្ជាក់ចំលងពីច្បាប់ដើម នៃលិខិតអនុញ្ញាត្តស្របច្បាប់ពីអង្គភាពទទួលខុសត្រូវឲ្យពុះដីឡូត៍លក់ ឬឲ្យសាងសង់លើដី ឬដីផ្ទះនោះ ដូចជា អាជ្ញាប័ណ្ណ ឬលិខិតអនុញ្ញាត្តច្បាប់ និងប័ណ្ណកម្មសិទ្ឋដីធ្លី ព្រមទាំងលិខិតស្នាមឬឯកសារ​ពាក់ព័ន្ឋចាំបាច់ផ្សេងៗ៕

ប្រភព៖ Propertyarea.asia

វិសាលភាព​គំនូសព្រាងផ្លូវក្រវ៉ាត់ក្រុងទី៣ គ្របដណ្តប់​ខេត្តកណ្តាល និង​ភ្នំពេញ​

រដ្ឋាភិបាល​កម្ពុជា​កំពុង​តែ​បង្ហាញ​ពី​មហិច្ឆតា​កាន់តែ​ធំ​របស់​ខ្លួន​តាមរយៈ​ការចាប់ផ្តើម​រៀបចំ​ប្លង់​គម្រោង​ផ្លូវ​ក្រវាត់​ក្រុង​ទី​ ៣ ដែល​មាន​​ប្រវែង​វែង និង​ទំហំ​ធំ​សម្រាប់​សម្រួល​ដល់​ការដឹកជញ្ជូន​នានា​។

យោង​តាម​សេចក្តី​ព្រាង​ដែល​បង្ហាញ​កាលពី​ពេល​ពេល​ថ្មីៗ​ដោយ​អភិបាលរង​ខេត្តកណ្តាល លោក គង់ សោភ័ណ្ឌ បាន​ឲ្យ​ដឹង​ថា​គម្រោង​សាងសង់​ផ្លូវ​ក្រវាត់ក្រុង​ខ្សែ​ទី​ ៣ (​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​ ៤ ទៅ​ផ្លូវជាតិ​​ ២១) នេះ​បាន​លាតសន្ធឹង​លើ​ឃុំ-សង្កាត់​ចំនួន​​ ១៧ នៃ​ស្រុក​ចំនួន​ ៣ ក្នុង​ខេត្តកណ្តាល និង​ខណ្ឌ​ចំនួន​ ២ ​របស់​រាជធានី​ភ្នំពេញ​។ គម្រោង​នេះ​ចាប់ផ្តើម​ចេញ​ពី​ចំណុច PK១៦+៨០០ ផ្លូវ​ទំនប់​កប់​ស្រូវ​ក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ និង​បញ្ចប់​នៅ​គឺ​ចំណុច​ប្រសព្វ PK៦៤+៤០៨ និង​ផ្លូវជាតិ​លេខ​ ១ ក្នុង​ភូមិ​កណ្តាល​លើ ឃុំ​បន្ទាយដែក ដីឥដ្ឋ កំពង់ស្វាយ និង​ឃុំ​ឈើទាល ស្រុក​កៀនស្វាយ​។

គម្រោង​នេះ​ក៏​ឆ្លង​កាត់​ស្រុក​ស្អាង​ដែរ​រួម​មាន ឃុំ​កោះអន្លង់ចិន សិត្បូ រកាខ្ពស់ ស្រុក​កណ្តាលស្ទឹង​មាន​ឃុំ​កណ្តោក ជើង​កើប និង​ឃុំ​ព្រះពុទ្ធ​។ ក្នុង​រាជធានី​ភ្នំពេញ​គម្រោង​នេះ​នឹង​ត្រូវ​ឆ្លង​កាត់​សង្កាត់​គងនយ សាក់​សំពៅ ពងទឹក និង​ប្រទះ​ឡាង​នៃ​ខណ្ឌ​ខណ្ឌដង្កោ សង្កាត់​ភ្លើង​ឆេះ​រទះ កន្ទោក និង​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ​។

គម្រោង​សាងសង់​ផ្លូវ​ក្រវាត់​ក្រុង​ទី​ ៣ ​នេះ​ក៏​មាន​ការសាងសង់​ស្ពាន​អាកាស​កាត់​ផ្លូវ​ជាតិ​លេខ ​៤ លេខ​ ៣ លេខ​ ២១ និង​សាងសង់​ស្ពាន​ឆ្លង​ទន្លេ​បាសាក់​ចំនួន ​១ នៅ​ស្រុក​ស្អាង និង​ស្រុក​កៀនស្វាយ​ដែល​មាន​ទទឹង​ ២៥ ​ម៉ែត្រ និង​ក្រាល​កៅស៊ូ​អ៊ុត និង​មាន​លូ​ ១០១ ​កន្លែង​ដែល​មាន​លូ​​ ២ ​ប្រភេទ​គឺ​ប្រភេទ​លូមូល​ចំនួន​ ២៨ ​កន្លែង មុខកាត់​ជា​មធ្យម​ ១,៦០ ​ម៉ែត្រ ប្រភេទ​លូ​ជ្រុង​ចំនួន​ ៧៣ ​កន្លែង​មុខកាត់​ជា​មធ្យម​​ ៣ ​ម៉ែត្រ​ផង​ដែរ​។

លោក គង់ សោភ័ណ្ឌ ប្រាប់​ទៀត​ថា​គម្រោង​នេះ​មាន​ផ្លូវ​ប្រវែង ៤៧,៦០៨ គីឡូម៉ែត្រ ដែល​វា​ជា​គម្រោង​មួយ​ក្នុង​ចំណោម​គម្រោង​អាទិភាព​ជាច្រើន​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។ លោក​បាន​បន្ត​ថា​តាមរយៈ​ការសិក្សា​ពី​សមិទ្ធផល​លទ្ធផល​បាន​បង្ហាញ​ឲ្យ​ដឹងថា បើ​គម្រោង​នេះ​ត្រូវ​បាន​សាងសង់​នោះ​នឹង​ធ្វើឲ្យ​ប្រសើរ​ឡើង​បណ្តាញ​ផ្លូវជាតិ​នៅ​កម្ពុជា​ពង្រឹង និង​ពន្លឿន​ការអភិវឌ្ឍ​ក្រុង​ និង​ចូលរួម​សម្រេច​ផែនការ​រួម​របស់​រាជធានី​ភ្នំពេញ​ក្នុង​ការ​កែលម្អ​បណ្តាញ​ផ្លូវ​ក្រវាត់ក្រុង កាត់​បន្ថយ​ការកកស្ទះ​ចរាចរណ៍​នៅ​តំបន់​ទីប្រជុំជន និង​ចូលរួម​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​។

អ្នក​នាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​លោក វ៉ា ស៊ឹមសូរិយា បាន​ថ្លែង​ថា​សេចក្តី​ព្រាង​ផ្លូវ​នេះ​កំពុង​រៀបចំ​នៅ​ឡើយ​មិន​ទាន់​បញ្ចប់​នោះ​ទេ ហើយ​ការបង្ហាញ​នាពេល​កន្លង​មក​គ្រាន់តែ​ជា​សេចក្តី​ព្រាង​ដំបូង​ប៉ុណ្ណោះ​។ លោក​បាន​បន្ត​ថា​ការសាងសង់​ផ្លូវ​ក្រវាត់​ក្រុង​ទី​ ៣ ​នេះ​អាច​នឹង​ចាប់ផ្តើម​នៅ​ឆ្នាំ​ ២០១៩ ប្រសិន​ជា​មាន​ថវិកា​គ្រប់គ្រាន់​។

លោក​បន្ត​ថា៖ «​ខ្ញុំ​មិន​មាន​ព័ត៌មាន​លម្អិត​ទេ និង​មិន​ដឹង​ពី​ផ្លូវ​នេះ​ចំណាយ​ថវិកា សាងសង់​អស់​ប៉ុន្មាន​លាន​ដុល្លារ​ទេ​»​។

លោក សាយ ឡុង ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ព្រែកស្វាយ ឃុំ​ឈើទាល ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល បាន​និយាយ​ថា​តាម​លោក​មើល​ឃើញ​ផ្ទាល់​គឺ​ក្រុម​វិស្វករ​ចិន​កំពុង​ចាប់ផ្តើម​បោះ​បង្គោល​ពី​តម្រុយ​សាងសង់​ផ្លូវ​ក្រវាត់​ក្រុង​ទី​ ៣ នៅក្នុង​មូលដ្ឋាន​ខាង​លើ​រួច​ហើយ​ដែល​ធ្វើឲ្យ​តម្លៃ​ដី​នៅ​តំបន់​នោះ​បាន​ឡើង​ថ្លៃ​ទ្វេដង ឬ​ច្រើន​ជាង​នេះ​។ លោក​បាន​បន្ត​ថា​ប្រជាពលរដ្ឋ​រីករាយ​ចំពោះ​ដំណឹង​ពី​ការសាងសង់​ផ្លូវ​ក្រវាត់​ក្រុង​ទី​ ៣ ​នេះ​ដោយសារ​ពួកគេ​មាន​អារម្មណ៍​ថា​កាន់តែ​កៀក​ជិត​រាជធានី​ភ្នំពេញ​។

លោក​និយាយ​ថា៖ «​តាម​ខ្ញុំ​ដឹង​នឹង​មាន​ការសាងសង់​ស្ពាន​មួយ​កាត់​កោះអន្លង់​ចិន ឆ្ពោះ​មក​កាន់​ឃុំ​ឈើទាល ប៉ុន្តែ​ខ្ញុំ​មិន​ដឹង​ថា​ផ្លូវ​នេះ​បញ្ចប់​កន្លែង​ណា​ទេ​»​។

លោកស្រី អាន សុធីតា នាយិកា​ក្រុមហ៊ុន CBRE Cambodia បាន​ថ្លែង​ថា​តាម​ធម្មតា​ទីក្រុង​យើង​ត្រូវការ​ហេដ្ឋារចនាសម្ព័ន្ធ​ច្រើន​ទៀត ប៉ុន្តែ​កន្លង​មក​យើង​ឃើញ​រដ្ឋាភិបាល​បាន​ប្រកាស​តែ​មិន​បាន​ធ្វើ​នៅ​ឡើយ ប៉ុន្តែ​ប្រសិន​បើ​ផ្លូវ​ទាំង​នេះ​សាងសង់ វា​មិន​ត្រឹម​តែ​ធ្វើឲ្យ​អ្នក​នៅ​មូលដ្ឋាន​ទទួល​បាន​ប្រយោជន៍​ពី​ដី​ឡើង​ថ្លៃ​នោះ​ទេ តែ​វា​បាន​បម្រើ​ផលប្រយោជន៍​សាធារណៈ​ជាច្រើន​ទៀត​។

លោកស្រី​បន្ត​ថា៖ «​រដ្ឋាភិបាល​ត្រូវ​តែ​វិនិយោគ​ច្រើន​ថែម​ទៀត​លើ​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ ព្រោះ​សព្វ​ថ្ងៃ​កង្វះ​ខាត​ហេដ្ឋារចនាសម្ព័ន្ធ​បាន​ធ្វើឲ្យ​មាន​ការ​កកស្ទះ​ចរាចរណ៍ និង​កើត​មាន​បញ្ហា​ជាច្រើន​»៕

ប្រភព៖ ភ្នំពេញប៉ុស្តិ៍​

ស្ពាន​អាកាស​ផ្សារដីហុយ ដាក់ឲ្យដំណើរការ​បណ្តោះអាសន្នមុនចូលឆ្នាំខ្មែរ​​

ស្ពានអាកាសផ្សារដីហុយ ត្រូវបានតភ្ជាប់រួចរាល់ហើយ រងចាំថ្ងៃដាក់ឲ្យប្រើប្រាស់បណ្តោះ អាសន្ន នៅមុនថ្ងៃចូល ឆ្នាំប្រពៃណីជាតិខ្មែរខាងមុុខ ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ទៅ​ស្រុក​របស់ប្រជាពលរដ្ឋខ្មែរ។ នេះបើយោងតាមការប្រកាស់របស់រដ្ឋបាលរាជធានីភ្នំពេញ។

បើយោងតាមប្រសាសន៍ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការណ៍ និងដឹក​ជញ្ជូនបានឲ្យដឹងកាលពីពេលថ្មីៗនេះ ថា ស្ពានអាកាសផ្សារដីហុយ នឹងដាក់​ដំណើរ​ការ​បណ្តោះ​អាសន្ននៅថ្ងៃទី ១២ ខែមេសា ឆ្នាំ២០១៨ស្របពេលគម្រោង៣ផ្សេងទៀត​នឹងដាក់ឲ្យ​ដំណើរ​ការ​​នៅមុនចូលឆ្នាំខ្មែរផងដែរ។

ស្ពាននេះបានចាប់ផ្តើមសាងសង់ តាំងពីកំឡុង ខែសីហា ឆ្នាំ២០១៦មកម្លេះដែល​ មានប្រវែង ៩០៥ម ទទឹង ១៦.៥ម ដែលស្ថិតនៅលើដងផ្លូវសហព័ន្ធរុស្សី ដែលប្រសព្វជាមួយផ្លូវលេខ​១០១៩ (ស្តុបផ្សារដីហុយ)

ស្ពានអាកាសទី៥ក្នុងរាជធានីភ្នំពេញនេះ គឺនឹងជួយសម្រួលដល់បញ្ហាកកស្ទះចរាចរណ៍​នៅតំបន់ជុំវិញ​ទីនេះបានយ៉ាងច្រើនហើយនឹងធ្វើឲ្យការធ្វើដំណើររបស់ប្រជាពលរដ្ឋ​កាន់តែងាយស្រួលជាងមុននៅពេលដែលការសាងសង់បានរួចរាល់ជាស្ថាពរ។

យ៉ាងណាមិញ បើយោងតាមប្រជាពលរដ្ឋដែលបានធ្វើដំណើរឆ្លងកាត់ទីនោះ បានឲ្យដឹងថា កំឡុងពេល​កំពុងសាងសង់ វាបានបង្កដល់ការកកស្ទះចរាចរជាខ្លាំង ពេលខ្លះធ្វើឲ្យប៉ះពាល់​ដល់ពេលវេលាទៅធ្វើការងារ ឬខកខានមិនទាន់ពេលវេលាជាដើម ប៉ុន្តែពួកគាត់សង្ឃឹមថា វានិងប្រសើរឡើងនៅពេលដែលការសាងសង់រួចនឹងដាក់ឲ្យប្រើប្រាស់ជាផ្លូវការ។

ប្រភព​៖ Business Cambodia

អគារ​ដែល​ខ្ពស់ជាង​គេ​នៅ​កម្ពុជា​​មិន​​មែន​របស់​ក្រុមហ៊ុន Thai Bunrong ទេ!

ភ្នំពេញ៖ អាថ៌កំបាំងបានបញ្ចេញច្បាស់លាស់ហើយ ដោយ​ការសាងសង់អាគារកំពស់៦០០ម៉ែត្រ ដែល បានប្រកាសដោយសម្តេចតេជោនាយករដ្ឋមន្រ្តីកម្ពុជា នឹងសាងសង់ នៅទីតាំង សណ្ឋាគារ កាំបូឌីយ៉ាណាសព្វថ្ងៃនេះ។

អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម លោកសេង ឡូតបានឲ្យបានឲ្យដឹងកាលពី ដើម​សប្តាហ៍ នេះថា ក្រុមហ៊ុន Royal Group ដែលជាម្ចាស់ស​ណ្ឋាគារកាំបូឌីយ៉ាណា នឹង សាង​សង់​​អាគារកំពស់៦០០​ម៉ែត្រ ស្មើនឹង១៣៣ជាន់នាពេលខាងមុខនេះ។ អាគារសណ្ឋាគារ​កាំបូ​ឌីយ៉ាណា នឹងត្រូវកម្ទេចចោលហើ​យជំនួសវិញ ដោយអាគារកំពស់៦០០ម៉ែត្រ ដែលលោកមិន​ដឹង​ពីការចាប់ផ្តើម ការ​ចំណាយទុនវិនិយោគ និងការបញ្ចប់ការសាងសង់នៅពេលណានៅឡើយ​ទេ។

ព៌តមាននេះ បានធ្វើឲ្យពាក្យចចាមអារ៉ាមស្តីពី ការលុបចោលការសាងសង់​អាគារពាណិជ្ជកម្មភ្លោះ​លំដាប់ពិភពលោក Thai Bunrong Twin Tower ដែលស្ថិតនៅជាប់សណ្ឋាគារនេះ អាចក្លាយ​ជាការពិត ខណៈអ្នកឌីសាញគំរោង Thai Bunrong Twin Tower លោកសាស្រ្តាចារ្យទួស សាភឿន មិន​បានតបនឹងការសុំអត្ថាធិប្បាយជាច្រើនដង។

គេហទំព័រ Propertyarea.asia មិនអាចទាក់ទងសុំការអត្ថាធិប្បាយបន្ថែមពី​លោក​ សេង ឡូត បាននោះទេ បន្ទាប់ពីលោកបានបង្ហើបព៌តមាននេះប្រាប់ដល់​កាសែតភ្នំពេញប៉ុស្ត៍រួចមក។

ក្រុមហ៊ុន Royal Group អាចចាត់ទុកជាក្រុមហ៊ុនយក្សមួយ នៅក្នុងស្រុក ដែលបានវិនិយោគ​លើវិស័យជាច្រើន ដូចជា វិស័យទូរគមនាគមន៍នាំមុខគេ វិស័​យសោតទស្សន៍ វិស័យធានារ៉ាប់រង វិស័យ​បដិសណ្ឋារកិច្ច វិស័យហិរញ្ញវត្ថុជាដើម ហើយកាលពីពេលថ្មីៗនេះ ក្រុមហ៊ុននេះបាន​លើកស្លាក ដើម្បីសាងសង់អា​គារពាណិជ្ជកម្មភ្លោះកំពស់៦១ជាន់ ដាក់ឈ្មោះ Royal One, ដែលមានទីតាំងស្ថិតនៅចំណុចប្រសព្វរវាងមហាវិថីព្រះមុនីវង្ស និងមហាវិថីសហព័ន្ឋរុស្ស៊ីផងដែរ៕

អ្នក​​ខេត្ត​ពោធិ៍សាត់​​ជិត​​​បាន​​ប្រើ​​​ផ្លូវ​ជាតិ​លេខ​៥៥ ត​ភ្ជាប់​ពី​ផ្លូវ​ជាតិ​លេខ​៥ ​ទៅ​ច្រក​ព្រំ​ដែន​ឃុំ​ថ្មដា​ នៅ​​ខែឧសភា ឆ្នាំ២០១៨ខាងមុខនេះ

ពោធិ៍សាត់៖ ផ្លូវជាតិលេខ៥៥ ក្នុងខេត្តពោធិ៍សាត់ ដែលមានប្រវែងជាង១៨០គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៥ ទៅឃុំថ្មដា ឆ្លងកាត់ក្រុងពោធិ៍សាត់ ស្រុកបាកាន ស្រុកភ្នំក្រវាញ និងស្រុកវាលវែង ជាប់ព្រំដែនខេត្តត្រាត នឹងជួយជម្រុញការដោះដូរពាណិជ្ជកម្ម កសិផល និងទេសចរណ៍ រវាងប្រទេសកម្ពុជា និងប្រទេសថៃ ជាពិសេសផ្តល់ឱកាសឲ្យវិនិយោគិនថៃ មកវិនិយោគនៅក្នុងខេត្ត។

ជាក់ស្តែង បន្ទាប់ពីចាប់ដំណើរការបើកការដ្ឋានសាងសង់ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងឯកអគ្គរាជទូតចិន កាលពីខែឧសភា ឆ្នាំ២០១៥កន្លងមកនោះ សំណង់ផ្លូវជាតិលេខ៥៥ បានស្ថាបនាជិតរួចរាល់ ប្រមាណជាង៩៥%ហើយ ហើយដែលនឹងត្រូវដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ ក្នុងអំឡុងខែឧសភា ឆ្នាំ២០១៨ខាងមុខនេះ។

ការដ្ឋានដែលបាននឹងកំពុងសាងសង់នេះ ត្រូវបានផ្តល់ជំនួយមូលនិធិដោយរដ្ឋាភិបាលចិន តាមរយៈកិច្ចផ្តួចផ្តើមខ្សែក្រវ៉ាត់មួយផ្លូវមួយ (One Belt, One Road) ដែលត្រូវចំណាយថវិកាជាង ១០០លានដុល្លារអាមេរិក។ គេរំពឹងទុកថា បន្ទាប់ពីបើកឲ្យដំណើរការជាផ្លូវការ ផ្លូវជាតិលេខ៥៥ ចំពោះច្រកតំបន់មួយនេះ នឹងពាំនាំសក្តានុពល នៃការអភិវឌ្ឍសេដ្ឋកិច្ច ដ៏សំខាន់សម្រាប់ប្រជាជនរស់នៅក្នុងខេត្តពោធិ៍សាត់ ក៏ដូចជាប្រជាពលរដ្ឋតាមបណ្តាលខេត្តផងដែរ។ នេះបើតាមលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងបញ្ជាក់ ក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារ ឆ្នាំ២០១៧ និងទិសដៅការងារឆ្នាំ២០១៨ អំពីគម្រោងទាំង៧ ដែលនឹងត្រូវដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ ក្នុងអំឡុងឆ្នាំ២០១៨។

គួរបញ្ជាក់ថា ផ្លូវជាតិលេខ៥៥ គឺជាសមិទ្ធិផលថ្មីមួយទៀត បន្ថែមពីលើសមិទ្ធិផលជាច្រើន ដែលត្រូវបានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ដល់ជូនប្រជាពលរដ្ឋខេត្តពោធិ៍សាត់ ដូចជាសាលារៀនរាប់រយខ្នង ទំនប់ដំណាក់អំពិល ទំនប់ចារឹក ផ្សារពោធិ៍សាត់ ស្ពានថ្មឆ្លងស្ទឹងពោធិ៍សាត់០៤កន្លែង មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ ប៊ុន រ៉ានី ហ៊ុនសែន និងផ្លូវកៅស៊ូជាច្រើនខ្សែផ្សេងទៀត៕

ប្រភព​៖ ដើម្បីប្រជាជន​

ដីល្អ​សម្រាប់​​សាង​សង់​​ផ្ទះសំណាក់ ឬ​ទីតាំង​ប្រកប​អាជីវកម្ម​​​

  • ទីតាំងជិត​ផ្ទះ​សំណាក់ យប់១២េកើត នៅខាង​ក្រោម​ចំការ​លលក ឬ​តាម​ច្រក​ចូល​មន្ទីរពេទ្យ​​របស់​វេជ្ជបណ្ឌិត យី គក់​
  • ដីមានទំហំ (40m*50m)
  • តម្លៃ $៦៣/១ែម៉តការ៉េ ( អាចចរបាន​) ។
  • មានប្រព័ន្ធ​ទឹក​ភ្លើង រដ្ឋ​​
  • ទំនាក់ទំនង: 017 771 006 | 070 356 289 | 078 968 006 | 089 398 409 | 010 75 14 94 | 016 643 401

 

ដីលក់​បន្ទាន់​នៅ​ក្រុង​តាខ្មៅ!

  • ដីលក់បន្ទាន់​នៅក្រុង​តាខ្មៅ ជាទីតាំង​ល្អ​សម្រាប់​សាង​សង់ផ្ទះវីឡា ឬ​ផ្ទះ​ល្វែង​រហូត​ដល់ ៣​ល្វែង​​។
  • ជាទីតាំង​ល្អ​ដែល​សាង​សង់ផ្ទះ​សម្រាប់​លក់​ដូរ ឬ​ប្រកប​អាជីវកម្ម​ផ្សេង​ៗ​បាន​ព្រោះ​នៅ​ជាប់​ផ្លូវ ១០​ម៉ែត្រ​​។
  • មាន​ប្លង់រឹង (L-Map) តម្លៃត្រឹម​តែ $80,000 អាចរចារ​បាន​​។
  • ទីតាំង​ស្ថិត​នៅ​ភូមិ​ព្រែក​ឬស្សី សង្កាត់ព្រែក​ឬស្សី ក្រុង​តាខ្មៅ ខេត្ត​កណ្តាល​។
  • ទូរស័ព្ទ​ទំនាក់ទំនង​​ សាកសួរព័តមាន៖ ០85 356 289/089 398 409 010 751
    494/016 643 401 070 356 289/070 400 464
  • សូមអរគុណ….!

https://pirealty.asia/wp-content/uploads/2018/03/តាខ្មៅដី២.jpg

 

វីឡា​លក់​បន្ទាន់​ ក្នុង​បុរី​ចតុមុខ​​​

  • វីឡា​លក់​បន្ទាន់​ក្នុង​បុរី​ចតុមុខ គម្រោង​ទី​១ ដែល​មាន​តម្លៃ​ត្រឹម​តែ ៩០.០០០ ដុល្លារ​តែ​ប៉ុណ្ណោះ (ចរចារ​បាន​)​។​
  • ទីតាំង​ល្អ​ គឺ​នៅ​ទល់​មុខគម្រោង​​ Sport Club របស់​បុរី ដែលអាច​បើក​អាជីវកម្ម​បាន​
  • អាច​បង់​រំលស់​ជាមួយ​ម្ចាស់​ផ្ទះផ្ទាល់ ឬ​ក៏​បង់​រំលស់ជាមួយ​ធនាគារ​ក៏​បាន​
  • ទូរស័ព្ទ​ទំនាក់ទំនង​​៖ ០85 356 289 / 089 398 409 / 010 751 494 / 016 643 401 / 070 356 289 / 070 400 464