ឳពុកម្តាយ​ទាំង​អស់​ប្រយ័ត្ន​ ទឹកដោះគោ​ ៣​ប្រភេទ​ដែល​ក្រសួង​ប្រកាស​អាសន្ន​​

យោង​តាម​សេចក្ដី​ប្រកាស​របស់​ក្រសួង​សុខាភិបាល បាន​ឲ្យ​ដឹង​ថា ក្រសួង​បាន​ទទួល​ដំណឹង​ពី​បណ្ដាញ​អាជ្ញាធរ​សុវត្ថិភាព​ចំណី​អាហារ​អន្តរជាតិ (INFOSAN = International Food Safety Authority Networks) និង​សេចក្ដី​ប្រកាស​របស់​រោងចក្រ​ឈ្មោះ ឡាក់តាលីសអាំងទែណាស្យូណាល់ (LACTALIS INTERNATIONAL) ថា មាន​ផលិតផល​ទឹក​ដោះ​គោ​ចំនួន ៣​ប្រភេទ បាន​ឆ្លង​មេរោគ សាលម៉ូណែលឡា។

មេរោគ​នេះ បាន​ឆ្លង​នៅ​ក្នុង​ខ្សែ​សង្វាក់​ផលិតកម្ម ដែល​អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​សុខភាព​អ្នក​ប្រើប្រាស់ ពិសេស​ចំពោះ​ទារក កុមារ​តូចៗ ស្ត្រី​មាន​ផ្ទៃ​ពោះ និង​ស្ត្រី​កំពុង​បំបៅ​ដោះ​កូន។ ផលិតផល​ទឹក​ដោះ​ទាំង​៣ រួមមាន៖

1.​ សេលីយ៉ា អាដេ (CELIA AD)

ទម្ងន់៖ ៣៥០​ក្រាម
លេខ​ឡូត៍៖ 17C0012746
ថ្ងៃ​ខែ​ឆ្នាំ​ផុត​កំណត់៖ ១០ ឧសភា ២០១៩
ប្រទេស​ផលិត៖ បារាំង

2. សេលីយ៉ា ម៉ាម៉ា​ (CELIA MAMA)

ទម្ងន់៖ ៤០០​ក្រាម
លេខ​ឡូត៍៖ 17C0012679
ថ្ងៃ​ខែ​ឆ្នាំ​ផុត​កំណត់៖ ២៧ មេសា ២០១៩
ប្រទេស​ផលិត៖ បារាំង

3. ពីកូត អេស អិល (PICOT SL)

ទម្ងន់៖ ៣៥០​ក្រាម
លេខ​ឡូត៍៖ 17C0012877
ថ្ងៃ​ខែ​ឆ្នាំ​ផុត​កំណត់៖ ០១ មិថុនា ២០១៩
ប្រទេស​ផលិត៖ បារាំង