ស្ពាន​អាកាស​ផ្សារដីហុយ ដាក់ឲ្យដំណើរការ​បណ្តោះអាសន្នមុនចូលឆ្នាំខ្មែរ​​

ស្ពានអាកាសផ្សារដីហុយ ត្រូវបានតភ្ជាប់រួចរាល់ហើយ រងចាំថ្ងៃដាក់ឲ្យប្រើប្រាស់បណ្តោះ អាសន្ន នៅមុនថ្ងៃចូល ឆ្នាំប្រពៃណីជាតិខ្មែរខាងមុុខ ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ទៅ​ស្រុក​របស់ប្រជាពលរដ្ឋខ្មែរ។ នេះបើយោងតាមការប្រកាស់របស់រដ្ឋបាលរាជធានីភ្នំពេញ។

បើយោងតាមប្រសាសន៍ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការណ៍ និងដឹក​ជញ្ជូនបានឲ្យដឹងកាលពីពេលថ្មីៗនេះ ថា ស្ពានអាកាសផ្សារដីហុយ នឹងដាក់​ដំណើរ​ការ​បណ្តោះ​អាសន្ននៅថ្ងៃទី ១២ ខែមេសា ឆ្នាំ២០១៨ស្របពេលគម្រោង៣ផ្សេងទៀត​នឹងដាក់ឲ្យ​ដំណើរ​ការ​​នៅមុនចូលឆ្នាំខ្មែរផងដែរ។

ស្ពាននេះបានចាប់ផ្តើមសាងសង់ តាំងពីកំឡុង ខែសីហា ឆ្នាំ២០១៦មកម្លេះដែល​ មានប្រវែង ៩០៥ម ទទឹង ១៦.៥ម ដែលស្ថិតនៅលើដងផ្លូវសហព័ន្ធរុស្សី ដែលប្រសព្វជាមួយផ្លូវលេខ​១០១៩ (ស្តុបផ្សារដីហុយ)

ស្ពានអាកាសទី៥ក្នុងរាជធានីភ្នំពេញនេះ គឺនឹងជួយសម្រួលដល់បញ្ហាកកស្ទះចរាចរណ៍​នៅតំបន់ជុំវិញ​ទីនេះបានយ៉ាងច្រើនហើយនឹងធ្វើឲ្យការធ្វើដំណើររបស់ប្រជាពលរដ្ឋ​កាន់តែងាយស្រួលជាងមុននៅពេលដែលការសាងសង់បានរួចរាល់ជាស្ថាពរ។

យ៉ាងណាមិញ បើយោងតាមប្រជាពលរដ្ឋដែលបានធ្វើដំណើរឆ្លងកាត់ទីនោះ បានឲ្យដឹងថា កំឡុងពេល​កំពុងសាងសង់ វាបានបង្កដល់ការកកស្ទះចរាចរជាខ្លាំង ពេលខ្លះធ្វើឲ្យប៉ះពាល់​ដល់ពេលវេលាទៅធ្វើការងារ ឬខកខានមិនទាន់ពេលវេលាជាដើម ប៉ុន្តែពួកគាត់សង្ឃឹមថា វានិងប្រសើរឡើងនៅពេលដែលការសាងសង់រួចនឹងដាក់ឲ្យប្រើប្រាស់ជាផ្លូវការ។

ប្រភព​៖ Business Cambodia

Leave a Reply

Your email address will not be published. Required fields are marked *