ផ្លូវជាតិ​លេខ ៣ នឹង​ត្រូវ​បើក​ពង្រីក​ជាផ្លូវការ​ហើយ​!

សម្តេច​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន នឹង​អញ្ជើញ​ធ្វើជា​អធិបតី​ក្នុង​ពិធី​បើក​ការដ្ឋាន​ពង្រីក​ផ្លូវជាតិ​លេខ៣​ពី​ចោមចៅ ទៅខេត្ត​កំពត នៅថ្ងៃ​ទី៧ ខែ​ឧសភា ឆ្នាំ​២០១៨​ខាងមុខ។ នេះ​បើតាម​ការ​បញ្ជាក់​របស់​លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក្នុង​ពិធី​បើក​ឲ្យ​ប្រើប្រាស់​ជា​បណ្តោះ​អាសន្ន​ស្ពាន​អាកាស​ស្តុប​ផ្សារ​ដីហុយ នាព្រឹក​ថ្ងៃទី​១២ ខែ​មេសា ឆ្នាំ​២០១៨។ សូមជម្រាប​ថា គម្រោង​ពង្រីក​ផ្លូវ​ជាតិ​លេខ៣​នេះ ត្រូវបាន​បែងចែក​ជា​២​កំណាត់ គឺ​កំណាត់​ផ្លូវ​ចោមចៅ-បែកគូស និង​កំណាត់​ផ្លូវ​បែកគូស-កំពត។ ផ្លូវ​ចោមចៅ-បែកគូស​នឹង​ត្រូវ​ពង្រីក​ពី២​គន្លង ទៅ​៤​គន្លង (២ទៅ ២មក) ដោយ​មាន​ទទឹង​សរុប ២៤,៥​ម៉ែត្រ។ ចំណែក​ឯ​កំណាត់​ផ្លូវពី​បែកគូស-កំពត នឹងត្រូវ​ពង្រីក​ទទឹង​ផ្លូវ​ដល់ ១២​ម៉ែត្រ ប៉ុន្តែមាន​២​គន្លង​ដដែល។ បច្ចុប្បន្ន​ផ្លូវជាតិ​លេខ៣ មាន​ទទឹងផ្លូវ​ពី ៩​ម៉ែត្រ ទៅ​១១ម៉ែត្រ​តែ​ប៉ុណ្ណោះ៕

ប្រភព៖ ខ្លីខ្លី

តោះទៅមើល​ផ្លូវចេញចូល ស្ពានហាលប្រសាទ សម្រាប់ឱកាសបុណ្យចូលឆ្នាំ

អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ នេះ បានប្រកាសថា​ ខ្លួនសម្រេច​បើកស្ពានហាល​នៅប្រសាទអង្គរវត្ត ដើម្បីឱ្យ​ភ្ញៀវទេសចរជាតិ និង​អន្តជាតិ ប្រើប្រាស់ជាច្រកចូលប្រាសាទវិញ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃ​ទី ១៧ ខែមេសា ឆ្នាំ២០១៨។

ការសម្រេចបើកឱ្យប្រើប្រាស់ស្ពាននេះឡើងវិញ ដើម្បីសម្រួលដល់​សុវត្តិភាព និង​សណ្តាប់ធ្នាប់ ក្នុង​ការចូលប្រាប្រសាទអង្គរវត្ត និងសម្រាប់សម្រួលដល់ការធ្វើដំណើរចូល​ ទៅក្នុង​ប្រសាទ​របស់ប្រជាពលរដ្ឋ ក្នុង​ឱកាសពិធី បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់ នាពេលឆាប់ៗ ។

ក្រៅពីបើកឱ្យប្រើប្រាស់ស្ពានខាងលើនេះ ចំពោះច្រកចេញពីប្រសាទវិញ អាជ្ញាធរជាតិអប្សរា បានសម្រេចឲ្យ ប្រើប្រាស់ស្ពានបណ្តែតទឹកដែលស្ថិត​នៅខាងត្បូងស្ពានហាន ឬច្រកខាងកើត​ប្រសាទវិញ៕

ប្រភព៖  ដើម្បីប្រជាជន

វិស័យ​ឯកជន​និង​រដ្ឋ គួរ​​ជួយពលករ​ក្រៅ​ប្រទេស​អាច​ទិញ​ផ្ទះ​បង់​រំលស់!

ថ្លែង​នៅ​ចំពោះ​មុខ​ក្រុមហ៊ុន​អ្នក​អភិវឌ្ឍន៍​លំនៅដ្ឋាន​ជា​ច្រើន កាល​ពី​ពេល​ថ្មីៗ​នេះ ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ស្នើ​ដល់​ក្រុមហ៊ុន​អភិវឌ្ឍន៍​លំនៅដ្ឋាន​ទាំង​អស់​ ឲ្យ​ជួយ​គិតគូរ​ធ្វើ​យ៉ាង​ណា សហការ​ជាមួយ​នឹង​ក្រសួង ក៏​ដូចជា​ស្ថាប័ន​ពាក់ព័ន្ធ ជួយ​សម្រួល​ដល់​ពលករ ដែល​បាន​ចំណាក​ស្រុក​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស អាច​មាន​លទ្ធភាព​ទិញ​លំនៅដ្ឋាន​ផ្ទាល់​ខ្លួន​នៅ​ក្នុង​ស្រុក​សម្រាប់​រស់នៅ​ក្រោយ​ពី​ពួកគាត់​ត្រឡប់​មក​ពី​ធ្វើការ​នៅ​ក្រៅ​ប្រទេស​វិញ។

ក្នុងនោះ ឯកឧត្តម ជា សុផារ៉ា ក៏​ស្នើ​ឲ្យ​វិស័យ​ឯកជន​និង​ស្ថាប័ន​ពាក់ព័ន្ធ​ជួយ​សម្រួល តាមរយៈ​ការ​ផ្ដល់​នូវ​លក្ខខណ្ឌ​ងាយៗ​សម្រាប់​ពលករ​ក្រៅ​ប្រទេស​អាច​មាន​លទ្ធភាព​ទិញ​ផ្ទះ​បង់​រំលស់ ដូច​ប្រជាពលរដ្ឋ​ក្នុង​ស្រុក​ដែរ។

ការ​លើក​ឡើង​បែប​នេះ ដោយសារ​តែ​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​កត់​សម្គាល់​ឃើញ​ថា ពលករ​នៅ​ក្រៅ​ប្រទេស​មាន​លទ្ធភាព​ច្រើន ហើយ​ពួកគាត់​ក៏​អាច​ជា​ក្រុម​អតិថិជន​ថ្មី​មួយ​បន្ថែម​ទៀត សម្រាប់​ក្រុមហ៊ុន​អភិវឌ្ឍន៍​លំនៅដ្ឋាន​ផង​ដែរ ខណៈ​ដែល​បច្ចុប្បន្ន​ពលករ​ដែល​កំពុង​ធ្វើការ​នៅ​ក្រៅ​ប្រទេស​មាន​ចំនួន​រហូត​ដល់​រាប់​លាន​នាក់ និង​បាន​ផ្ញើ​ប្រាក់​មក​ស្រុក​កំណើត ប្រមាណ​រាប់​ពាន់​លាន​ដុល្លារ​ក្នុង​១​ឆ្នាំៗ​ផង​ដែរ។

ឯកឧត្តម ជា សុផារ៉ា បាន​មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា «ឥឡូវ យើង​ជួយ​គិត​ពិចារណ​គ្នា​បន្តិច​មើល៍ បច្ចុប្បន្ន ពលករ​កំពុង​បម្រើ​ការងារ​នៅ​ក្រៅ​ប្រទេស​មាន​ជាង​១​លាន ២​សែន​នាក់ និង​បាន​ផ្ញើ​លុយ​មក​ស្រុក​វិញ ប្រមាណ​ជាង ២​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។ ដ្បិតថា ពួកគាត់​នៅ​ក្រៅ​ប្រទេស​មែន តែ​ឪពុក​ម្ដាយ ប្រពន្ធ​កូន​នៅ​ស្រុក អ៊ីចឹង​លុយ​ហូរ​ចូល​តាម​ណា? ដើម្បី​សុវត្ថិភាព យើង​ត្រូវ​បើក​ច្រក​មួយ​ត្រង​លុយ​ទាំង​អស់​ហ្នឹង តាមរយៈ​ការ​ផ្ដល់​នូវ​លក្ខខណ្ឌ​សម្រាប់​ពួកគាត់​ក្នុង​ការ​ទិញ​លំនៅដ្ឋាន​បង់​រំលស់​នៅ​ក្នុង​ស្រុក។ ម្យ៉ាង ពួកគាត់​ក៏​បាន​នឹង​ន​ក្នុង​ចិត្ត ព្រោះ​លំនៅដ្ឋាន​គាត់​មាន លុយ​ក៏​គាត់​មាន»។

យ៉ាង​ណា​ក៏​ដោយ​ចុះ សំណើ​នេះ​ត្រូវ​បាន​ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​​លំនៅដ្ឋាន​កម្ពុជា លោក​ឧកញ៉ា លី ហួរ បាន​យក​ទៅ​ពិចារណា ហើយ​លោក​ឧកញ៉ា​លើក​ឡើង​ថា ត្រូវ​មាន​ការ​ពិភាក្សា​បន្ថែម​ជា​ច្រើន​ទៀត​ជាមួយ​នឹង​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ មុន​នឹង​អាច​ឈាន​ទៅ​សម្រេច​ជា​លទ្ធផល​ថា​យ៉ាង​ណា​នោះ។

តាម​របាយការណ៍​ពី​ក្រសួង​ការងារ​បាន​ឲ្យ​ដឹង​ថា ប្រទេស​ដែល​ជា​ទិសដៅ​របស់​ពលករ​កម្ពុជា ក្នុង​ការ​ធ្វើ​ចំណាក​ស្រុក​ទៅ​ធ្វើការ​នោះ មាន​ដូចជា ប្រទេស​ថៃ សាធារណរដ្ឋ​កូរ៉េ​ខាង​ត្បូង ម៉ាឡេស៊ី ជប៉ុន និង​សិង្ហ​បុរី ជាដើម។

ដោយឡែក បើ​តាម​ការ​គូស​បញ្ជាក់​ពី​ទេស​រដ្ឋមន្ត្រី រដ្ឋ​​មន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ឲ្យ​ដឹង​ថា តម្រូវការ​លំនៅដ្ឋាន​សម្រាប់​អ្នក​រស់​នៅ​ទីក្រុង​និង​ទីប្រជុំ​ជន​មាន​ជាង​ប្រមាណ ១ម៉ឺន​ខ្នង ក្នុង​មួយ​ឆ្នាំៗ ដែល​ចំនួន​នេះ​ស្មើនឹង​ប្រមាណ​តែ​ជាង​១០%​​ប៉ុណ្ណោះ នៃ​តម្រូវការ​លំនៅដ្ឋាន​សរុប​នៅ​ទូទាំង​ប្រទេស។

យ៉ាង​ណា​ក៏​ដោយ​ចុះ រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​លើក​ទឹក​ចិត្ត​ដល់​អ្នក​អភិវឌ្ឍន៍​លំនៅដ្ឋាន​ទាំងអស់​គួរតែ​រួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​លំនៅដ្ឋាន​តម្លៃ​សមរម្យ​ឲ្យ​បាន​ច្រើន​ថែម​ទៀត ដើម្បី​អាច​ឲ្យ​ប្រជាពលរដ្ឋ​បង់​រំលស់​ប្រចាំខែ​ក្នុង​តម្លៃ​ថោក​សមរម្យ៕

ប្រភព៖ ខេមបូណូមីស

ប្រុងប្រយ័ត្នការពុះដីឡូតិ៍លក់​នៅខេត្ត​កណ្តាល​

ភ្នំពេញ៖ អភិបាលខេត្តកណ្តាលកាលពីពេលថ្មីៗនេះ បានជូនដំណឹងដល់អាជ្ញាធរមូលដ្ឋាន ស្ថិតក្នុងដែនដីខេត្តកណ្តាល ដើម្បីទប់ស្កាត់និងការពុះដីឡូត៍លក់បែបអាណាធិបតេយ្យ និងសាងសង់ពុំមានច្បាប់ត្រឹមត្រូវ។

យោងតាមលិខិតរបស់អភិបាលខេត្តកណ្តាល ជម្រាបជូនអភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ ក្នុងខេត្តកណ្តាលចុះលេខ៧៦០ សជណបានឲ្យដឹងថា បច្ចុប្បន្នខេត្តកណ្តាលបាន និងកំពុងមានការអភិវឌ្ឍ និងរីកចម្រើនខ្លាំងលើផ្នែកសេដ្ឋកិច្ច ពិសេសវិស័យដីធ្លី និងសំណង់។ ជាមួយគ្នានឹងដំណើរការលូតលាស់យ៉ាងប្រសើរនេះ ខេត្តក៏បាននិងកំពុងប្រឈមបញ្ហាយ៉ាងធ្ងន់ធ្ងរ ជុំវិញការធ្វើអាជី​វកម្មដីធ្លី ដោយពុះដីឡូត៍លក់ឬសាងសង់ជាច្រើនកន្លែង ដែលមិនមានច្បាប់ត្រឹម​ត្រូវ ដូចជា ទី១ ពុះដីឡូត៍លក់ដោយមិនកាត់ឈ្មោះ និងមិនធ្វើប្លង់បំបែកក្បាលដី ជូនអ្នកទិញឲ្យបានស្របច្បាប់។

ទី២ ពុះដីឡូត៍លក់ដោយមិនមានប្លង់កម្មសិទ្ឋខ្លួនឯងត្រឹមត្រូវ និងលក់ដីឡូ​ត៍ដែលមិនស្របច្បាប់ទៅឲ្យអ្នកទិញ ទី៣ ពុះដីឡូត៍លក់ និងសាងសង់ដោយពុំ​មានច្បាប់អនុញ្ញាត្តច្បាប់ពីអាជ្ញាធរ និងអង្គភាពពាក់ព័ន្ឋត្រឹមត្រូវ និងទី៤ ពុះដីឡូត៍លក់ឬសាងសង់ដោយអាណាធិបតេយ្យ ដែលមិនគោរពតាមប្លង់គោល ផែន​ការ​ប្រើប្រាស់ដី និងបទបញ្ញត្តនគរូបនីយកម្មឲ្យបានត្រឹមត្រូវ។ល។

លិខិតដដែលបានបញ្ជាក់ថា “ដើម្បីពង្រឹងគុណភាពនៃការប្រើប្រាស់ដី និងការគ្រប់គ្រងដីធ្លី និងសំណង់ប្រកបដោយប្រសិទ្ឋិភាព និងសុវត្ថិភាពខ្ពស់ សូមអា​ជ្ញាធរពាក់ព័ន្ឋត្រូវចាត់វិធានការណ៍ទប់ស្កាត់ឲ្យបានល្អ និងរាយការណ៍បទល្មើស​ជាក់ស្តែងឲ្យបានទាន់ពេលវេលា”។

លិខិតដដែលបានណែនាំនូវបីចំណុចសំខាន់ៗ ដូចជា ទី១ ត្រូវសុំច្បាប់អនុ​ញ្ញាត្តជាមុនសិនមុននឹងសាងសង់ ឬពុះដីឡូត៍របស់ខ្លួនដើម្បីលក់ឬដោះដូរ ទី២ ដាច់ខាតបិទការដាក់តាំងបង្ហាញ ឲ្យបានច្បាស់លាស់ទៅនឹងទីតាំងដី ឬទីតាំងផ្ទះជាក់ស្តែង និងនៅការិយាល័យលក់ដី ឬការដ្ឋាននោះតែម្តងនូវ​ឯកសារស្របច្បាប់ ដែលបានអនុញ្ញាត្តពុះដីឡូត៍លក់ ឬសាងសង់ និងទី៣ ត្រូវប្រគល់ជូនអតិថិ​ជននូវឯកសារបញ្ជាក់ចំលងពីច្បាប់ដើម នៃលិខិតអនុញ្ញាត្តស្របច្បាប់ពីអង្គភាពទទួលខុសត្រូវឲ្យពុះដីឡូត៍លក់ ឬឲ្យសាងសង់លើដី ឬដីផ្ទះនោះ ដូចជា អាជ្ញាប័ណ្ណ ឬលិខិតអនុញ្ញាត្តច្បាប់ និងប័ណ្ណកម្មសិទ្ឋដីធ្លី ព្រមទាំងលិខិតស្នាមឬឯកសារ​ពាក់ព័ន្ឋចាំបាច់ផ្សេងៗ៕

ប្រភព៖ Propertyarea.asia

អបអរសាទរឆ្នាំថ្មី​

គណគ្រប់គ្រង ស្ពីត ផេ សូមជូនពរលោកអ្នក និងក្រុមគ្រួសារ ឲ្យទទួលបាននូវពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរ និងចម្រើន រុងរឿងជានិច្ចនិរន្ត៍​!
—————————————————
ក្រុមហ៊ុន #ស្ពីតផេ ម.ក. គឺជាគ្រឹះស្ថានដែលទទួលស្គាល់ដោយធនាគារជាតិ
នៃកម្ពុជាតាមរយៈអាជ្ញាប័ណ្ណអ្នកដំណើរការតតីយភាគី ដែលផ្តល់សេវាផ្ទេរ
ប្រាក់ ការទូទាត់ចល័ត ការទូទាត់វិក្កយបត្រ និង បញ្ចូលទឹកប្រាក់ទូរស័ព្ទ។
សូមទំនាក់ទំនងមកដើម្បីក្លាយជាភ្នាក់ងារស្ពីត ផេ : 023 977 775 / 010 977 577
#SPEEDPAY #Post

វិសាលភាព​គំនូសព្រាងផ្លូវក្រវ៉ាត់ក្រុងទី៣ គ្របដណ្តប់​ខេត្តកណ្តាល និង​ភ្នំពេញ​

រដ្ឋាភិបាល​កម្ពុជា​កំពុង​តែ​បង្ហាញ​ពី​មហិច្ឆតា​កាន់តែ​ធំ​របស់​ខ្លួន​តាមរយៈ​ការចាប់ផ្តើម​រៀបចំ​ប្លង់​គម្រោង​ផ្លូវ​ក្រវាត់​ក្រុង​ទី​ ៣ ដែល​មាន​​ប្រវែង​វែង និង​ទំហំ​ធំ​សម្រាប់​សម្រួល​ដល់​ការដឹកជញ្ជូន​នានា​។

យោង​តាម​សេចក្តី​ព្រាង​ដែល​បង្ហាញ​កាលពី​ពេល​ពេល​ថ្មីៗ​ដោយ​អភិបាលរង​ខេត្តកណ្តាល លោក គង់ សោភ័ណ្ឌ បាន​ឲ្យ​ដឹង​ថា​គម្រោង​សាងសង់​ផ្លូវ​ក្រវាត់ក្រុង​ខ្សែ​ទី​ ៣ (​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​ ៤ ទៅ​ផ្លូវជាតិ​​ ២១) នេះ​បាន​លាតសន្ធឹង​លើ​ឃុំ-សង្កាត់​ចំនួន​​ ១៧ នៃ​ស្រុក​ចំនួន​ ៣ ក្នុង​ខេត្តកណ្តាល និង​ខណ្ឌ​ចំនួន​ ២ ​របស់​រាជធានី​ភ្នំពេញ​។ គម្រោង​នេះ​ចាប់ផ្តើម​ចេញ​ពី​ចំណុច PK១៦+៨០០ ផ្លូវ​ទំនប់​កប់​ស្រូវ​ក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ និង​បញ្ចប់​នៅ​គឺ​ចំណុច​ប្រសព្វ PK៦៤+៤០៨ និង​ផ្លូវជាតិ​លេខ​ ១ ក្នុង​ភូមិ​កណ្តាល​លើ ឃុំ​បន្ទាយដែក ដីឥដ្ឋ កំពង់ស្វាយ និង​ឃុំ​ឈើទាល ស្រុក​កៀនស្វាយ​។

គម្រោង​នេះ​ក៏​ឆ្លង​កាត់​ស្រុក​ស្អាង​ដែរ​រួម​មាន ឃុំ​កោះអន្លង់ចិន សិត្បូ រកាខ្ពស់ ស្រុក​កណ្តាលស្ទឹង​មាន​ឃុំ​កណ្តោក ជើង​កើប និង​ឃុំ​ព្រះពុទ្ធ​។ ក្នុង​រាជធានី​ភ្នំពេញ​គម្រោង​នេះ​នឹង​ត្រូវ​ឆ្លង​កាត់​សង្កាត់​គងនយ សាក់​សំពៅ ពងទឹក និង​ប្រទះ​ឡាង​នៃ​ខណ្ឌ​ខណ្ឌដង្កោ សង្កាត់​ភ្លើង​ឆេះ​រទះ កន្ទោក និង​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ​។

គម្រោង​សាងសង់​ផ្លូវ​ក្រវាត់​ក្រុង​ទី​ ៣ ​នេះ​ក៏​មាន​ការសាងសង់​ស្ពាន​អាកាស​កាត់​ផ្លូវ​ជាតិ​លេខ ​៤ លេខ​ ៣ លេខ​ ២១ និង​សាងសង់​ស្ពាន​ឆ្លង​ទន្លេ​បាសាក់​ចំនួន ​១ នៅ​ស្រុក​ស្អាង និង​ស្រុក​កៀនស្វាយ​ដែល​មាន​ទទឹង​ ២៥ ​ម៉ែត្រ និង​ក្រាល​កៅស៊ូ​អ៊ុត និង​មាន​លូ​ ១០១ ​កន្លែង​ដែល​មាន​លូ​​ ២ ​ប្រភេទ​គឺ​ប្រភេទ​លូមូល​ចំនួន​ ២៨ ​កន្លែង មុខកាត់​ជា​មធ្យម​ ១,៦០ ​ម៉ែត្រ ប្រភេទ​លូ​ជ្រុង​ចំនួន​ ៧៣ ​កន្លែង​មុខកាត់​ជា​មធ្យម​​ ៣ ​ម៉ែត្រ​ផង​ដែរ​។

លោក គង់ សោភ័ណ្ឌ ប្រាប់​ទៀត​ថា​គម្រោង​នេះ​មាន​ផ្លូវ​ប្រវែង ៤៧,៦០៨ គីឡូម៉ែត្រ ដែល​វា​ជា​គម្រោង​មួយ​ក្នុង​ចំណោម​គម្រោង​អាទិភាព​ជាច្រើន​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។ លោក​បាន​បន្ត​ថា​តាមរយៈ​ការសិក្សា​ពី​សមិទ្ធផល​លទ្ធផល​បាន​បង្ហាញ​ឲ្យ​ដឹងថា បើ​គម្រោង​នេះ​ត្រូវ​បាន​សាងសង់​នោះ​នឹង​ធ្វើឲ្យ​ប្រសើរ​ឡើង​បណ្តាញ​ផ្លូវជាតិ​នៅ​កម្ពុជា​ពង្រឹង និង​ពន្លឿន​ការអភិវឌ្ឍ​ក្រុង​ និង​ចូលរួម​សម្រេច​ផែនការ​រួម​របស់​រាជធានី​ភ្នំពេញ​ក្នុង​ការ​កែលម្អ​បណ្តាញ​ផ្លូវ​ក្រវាត់ក្រុង កាត់​បន្ថយ​ការកកស្ទះ​ចរាចរណ៍​នៅ​តំបន់​ទីប្រជុំជន និង​ចូលរួម​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​។

អ្នក​នាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​លោក វ៉ា ស៊ឹមសូរិយា បាន​ថ្លែង​ថា​សេចក្តី​ព្រាង​ផ្លូវ​នេះ​កំពុង​រៀបចំ​នៅ​ឡើយ​មិន​ទាន់​បញ្ចប់​នោះ​ទេ ហើយ​ការបង្ហាញ​នាពេល​កន្លង​មក​គ្រាន់តែ​ជា​សេចក្តី​ព្រាង​ដំបូង​ប៉ុណ្ណោះ​។ លោក​បាន​បន្ត​ថា​ការសាងសង់​ផ្លូវ​ក្រវាត់​ក្រុង​ទី​ ៣ ​នេះ​អាច​នឹង​ចាប់ផ្តើម​នៅ​ឆ្នាំ​ ២០១៩ ប្រសិន​ជា​មាន​ថវិកា​គ្រប់គ្រាន់​។

លោក​បន្ត​ថា៖ «​ខ្ញុំ​មិន​មាន​ព័ត៌មាន​លម្អិត​ទេ និង​មិន​ដឹង​ពី​ផ្លូវ​នេះ​ចំណាយ​ថវិកា សាងសង់​អស់​ប៉ុន្មាន​លាន​ដុល្លារ​ទេ​»​។

លោក សាយ ឡុង ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ព្រែកស្វាយ ឃុំ​ឈើទាល ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល បាន​និយាយ​ថា​តាម​លោក​មើល​ឃើញ​ផ្ទាល់​គឺ​ក្រុម​វិស្វករ​ចិន​កំពុង​ចាប់ផ្តើម​បោះ​បង្គោល​ពី​តម្រុយ​សាងសង់​ផ្លូវ​ក្រវាត់​ក្រុង​ទី​ ៣ នៅក្នុង​មូលដ្ឋាន​ខាង​លើ​រួច​ហើយ​ដែល​ធ្វើឲ្យ​តម្លៃ​ដី​នៅ​តំបន់​នោះ​បាន​ឡើង​ថ្លៃ​ទ្វេដង ឬ​ច្រើន​ជាង​នេះ​។ លោក​បាន​បន្ត​ថា​ប្រជាពលរដ្ឋ​រីករាយ​ចំពោះ​ដំណឹង​ពី​ការសាងសង់​ផ្លូវ​ក្រវាត់​ក្រុង​ទី​ ៣ ​នេះ​ដោយសារ​ពួកគេ​មាន​អារម្មណ៍​ថា​កាន់តែ​កៀក​ជិត​រាជធានី​ភ្នំពេញ​។

លោក​និយាយ​ថា៖ «​តាម​ខ្ញុំ​ដឹង​នឹង​មាន​ការសាងសង់​ស្ពាន​មួយ​កាត់​កោះអន្លង់​ចិន ឆ្ពោះ​មក​កាន់​ឃុំ​ឈើទាល ប៉ុន្តែ​ខ្ញុំ​មិន​ដឹង​ថា​ផ្លូវ​នេះ​បញ្ចប់​កន្លែង​ណា​ទេ​»​។

លោកស្រី អាន សុធីតា នាយិកា​ក្រុមហ៊ុន CBRE Cambodia បាន​ថ្លែង​ថា​តាម​ធម្មតា​ទីក្រុង​យើង​ត្រូវការ​ហេដ្ឋារចនាសម្ព័ន្ធ​ច្រើន​ទៀត ប៉ុន្តែ​កន្លង​មក​យើង​ឃើញ​រដ្ឋាភិបាល​បាន​ប្រកាស​តែ​មិន​បាន​ធ្វើ​នៅ​ឡើយ ប៉ុន្តែ​ប្រសិន​បើ​ផ្លូវ​ទាំង​នេះ​សាងសង់ វា​មិន​ត្រឹម​តែ​ធ្វើឲ្យ​អ្នក​នៅ​មូលដ្ឋាន​ទទួល​បាន​ប្រយោជន៍​ពី​ដី​ឡើង​ថ្លៃ​នោះ​ទេ តែ​វា​បាន​បម្រើ​ផលប្រយោជន៍​សាធារណៈ​ជាច្រើន​ទៀត​។

លោកស្រី​បន្ត​ថា៖ «​រដ្ឋាភិបាល​ត្រូវ​តែ​វិនិយោគ​ច្រើន​ថែម​ទៀត​លើ​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ ព្រោះ​សព្វ​ថ្ងៃ​កង្វះ​ខាត​ហេដ្ឋារចនាសម្ព័ន្ធ​បាន​ធ្វើឲ្យ​មាន​ការ​កកស្ទះ​ចរាចរណ៍ និង​កើត​មាន​បញ្ហា​ជាច្រើន​»៕

ប្រភព៖ ភ្នំពេញប៉ុស្តិ៍​

ស្ពាន​អាកាស​ផ្សារដីហុយ ដាក់ឲ្យដំណើរការ​បណ្តោះអាសន្នមុនចូលឆ្នាំខ្មែរ​​

ស្ពានអាកាសផ្សារដីហុយ ត្រូវបានតភ្ជាប់រួចរាល់ហើយ រងចាំថ្ងៃដាក់ឲ្យប្រើប្រាស់បណ្តោះ អាសន្ន នៅមុនថ្ងៃចូល ឆ្នាំប្រពៃណីជាតិខ្មែរខាងមុុខ ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ទៅ​ស្រុក​របស់ប្រជាពលរដ្ឋខ្មែរ។ នេះបើយោងតាមការប្រកាស់របស់រដ្ឋបាលរាជធានីភ្នំពេញ។

បើយោងតាមប្រសាសន៍ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការណ៍ និងដឹក​ជញ្ជូនបានឲ្យដឹងកាលពីពេលថ្មីៗនេះ ថា ស្ពានអាកាសផ្សារដីហុយ នឹងដាក់​ដំណើរ​ការ​បណ្តោះ​អាសន្ននៅថ្ងៃទី ១២ ខែមេសា ឆ្នាំ២០១៨ស្របពេលគម្រោង៣ផ្សេងទៀត​នឹងដាក់ឲ្យ​ដំណើរ​ការ​​នៅមុនចូលឆ្នាំខ្មែរផងដែរ។

ស្ពាននេះបានចាប់ផ្តើមសាងសង់ តាំងពីកំឡុង ខែសីហា ឆ្នាំ២០១៦មកម្លេះដែល​ មានប្រវែង ៩០៥ម ទទឹង ១៦.៥ម ដែលស្ថិតនៅលើដងផ្លូវសហព័ន្ធរុស្សី ដែលប្រសព្វជាមួយផ្លូវលេខ​១០១៩ (ស្តុបផ្សារដីហុយ)

ស្ពានអាកាសទី៥ក្នុងរាជធានីភ្នំពេញនេះ គឺនឹងជួយសម្រួលដល់បញ្ហាកកស្ទះចរាចរណ៍​នៅតំបន់ជុំវិញ​ទីនេះបានយ៉ាងច្រើនហើយនឹងធ្វើឲ្យការធ្វើដំណើររបស់ប្រជាពលរដ្ឋ​កាន់តែងាយស្រួលជាងមុននៅពេលដែលការសាងសង់បានរួចរាល់ជាស្ថាពរ។

យ៉ាងណាមិញ បើយោងតាមប្រជាពលរដ្ឋដែលបានធ្វើដំណើរឆ្លងកាត់ទីនោះ បានឲ្យដឹងថា កំឡុងពេល​កំពុងសាងសង់ វាបានបង្កដល់ការកកស្ទះចរាចរជាខ្លាំង ពេលខ្លះធ្វើឲ្យប៉ះពាល់​ដល់ពេលវេលាទៅធ្វើការងារ ឬខកខានមិនទាន់ពេលវេលាជាដើម ប៉ុន្តែពួកគាត់សង្ឃឹមថា វានិងប្រសើរឡើងនៅពេលដែលការសាងសង់រួចនឹងដាក់ឲ្យប្រើប្រាស់ជាផ្លូវការ។

ប្រភព​៖ Business Cambodia

អគារ​ដែល​ខ្ពស់ជាង​គេ​នៅ​កម្ពុជា​​មិន​​មែន​របស់​ក្រុមហ៊ុន Thai Bunrong ទេ!

ភ្នំពេញ៖ អាថ៌កំបាំងបានបញ្ចេញច្បាស់លាស់ហើយ ដោយ​ការសាងសង់អាគារកំពស់៦០០ម៉ែត្រ ដែល បានប្រកាសដោយសម្តេចតេជោនាយករដ្ឋមន្រ្តីកម្ពុជា នឹងសាងសង់ នៅទីតាំង សណ្ឋាគារ កាំបូឌីយ៉ាណាសព្វថ្ងៃនេះ។

អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម លោកសេង ឡូតបានឲ្យបានឲ្យដឹងកាលពី ដើម​សប្តាហ៍ នេះថា ក្រុមហ៊ុន Royal Group ដែលជាម្ចាស់ស​ណ្ឋាគារកាំបូឌីយ៉ាណា នឹង សាង​សង់​​អាគារកំពស់៦០០​ម៉ែត្រ ស្មើនឹង១៣៣ជាន់នាពេលខាងមុខនេះ។ អាគារសណ្ឋាគារ​កាំបូ​ឌីយ៉ាណា នឹងត្រូវកម្ទេចចោលហើ​យជំនួសវិញ ដោយអាគារកំពស់៦០០ម៉ែត្រ ដែលលោកមិន​ដឹង​ពីការចាប់ផ្តើម ការ​ចំណាយទុនវិនិយោគ និងការបញ្ចប់ការសាងសង់នៅពេលណានៅឡើយ​ទេ។

ព៌តមាននេះ បានធ្វើឲ្យពាក្យចចាមអារ៉ាមស្តីពី ការលុបចោលការសាងសង់​អាគារពាណិជ្ជកម្មភ្លោះ​លំដាប់ពិភពលោក Thai Bunrong Twin Tower ដែលស្ថិតនៅជាប់សណ្ឋាគារនេះ អាចក្លាយ​ជាការពិត ខណៈអ្នកឌីសាញគំរោង Thai Bunrong Twin Tower លោកសាស្រ្តាចារ្យទួស សាភឿន មិន​បានតបនឹងការសុំអត្ថាធិប្បាយជាច្រើនដង។

គេហទំព័រ Propertyarea.asia មិនអាចទាក់ទងសុំការអត្ថាធិប្បាយបន្ថែមពី​លោក​ សេង ឡូត បាននោះទេ បន្ទាប់ពីលោកបានបង្ហើបព៌តមាននេះប្រាប់ដល់​កាសែតភ្នំពេញប៉ុស្ត៍រួចមក។

ក្រុមហ៊ុន Royal Group អាចចាត់ទុកជាក្រុមហ៊ុនយក្សមួយ នៅក្នុងស្រុក ដែលបានវិនិយោគ​លើវិស័យជាច្រើន ដូចជា វិស័យទូរគមនាគមន៍នាំមុខគេ វិស័​យសោតទស្សន៍ វិស័យធានារ៉ាប់រង វិស័យ​បដិសណ្ឋារកិច្ច វិស័យហិរញ្ញវត្ថុជាដើម ហើយកាលពីពេលថ្មីៗនេះ ក្រុមហ៊ុននេះបាន​លើកស្លាក ដើម្បីសាងសង់អា​គារពាណិជ្ជកម្មភ្លោះកំពស់៦១ជាន់ ដាក់ឈ្មោះ Royal One, ដែលមានទីតាំងស្ថិតនៅចំណុចប្រសព្វរវាងមហាវិថីព្រះមុនីវង្ស និងមហាវិថីសហព័ន្ឋរុស្ស៊ីផងដែរ៕

តោះមើល​ តារាងពេលវេលាជិះ​ឡានក្រុងរបស់រដ្ឋ ទៅស្រុកកំណើតពេលចូលឆ្នាំ​ទាំងអស់គ្នា​​!

(ភ្នំពេញ)៖ ដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការរកជិះរថយន្តក្រុងសាធារណៈ របស់ រដ្ឋ ទៅលេងស្រុកកំណើត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃ​ទី​១២ ដល់ ១៨ ខែមេសា ឆ្នាំ២០១៨នោះ, រដ្ឋបាលរាជធានីភ្នំពេញ បានបង្ហាញតារាងទីតាំង និង​ពេលវេលា​ជាក់លាក់ សម្រាប់ឡើងជិះរថយន្តក្រុង។ (សូមមើលតារាងដែលមានភ្ជាប់ជូន)

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឲ្យរថយន្តក្រុង​សាធារណៈ​របស់​​​សាលារាជធានីភ្នំពេញ រត់នៅលើផ្លូវជាតិលេខ១, ៣, ៤, ៥ និងលេខ៦ ដើម្បីដឹកជញ្ជូន​ប្រជា​ពលរដ្ឋ​​​នៅមុន និងក្រោយបុណ្យចូលឆ្នាំថ្មី ដោយឥតគិតថ្លៃ។ ការដឹកជញ្ជូននេះចាប់ផ្តើម​ពីថ្ងៃ​ទី​១២ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨៕