ព្យាបាល​រោគ​ថ្លើម​ប្រភេទ​ C ដោយ​ឥតគិត​ថ្លៃ​នៅ​មន្ទីរពេទ្យ ព្រះកុសមៈ​

មន្ទីរពេទ្យ​ព្រះកុសុមៈ​បាន​និយាយ​ក្នុង​សេចក្តីជូនដំណឹង​មួយ​កាលពី​ថ្ងៃទី ១៨ តុលា ឆ្នាំ​២០១៦ ថា មន្ទីរពេទ្យ​នឹង​ព្យាបាល​ជំងឺ​រលាក​ថ្លើម​ប្រភេទ C ដោយ​ឥតគិតថ្លៃ​សម្រាប់​ប្រជាជន​ទូទាំងប្រទេស ដោយមាន​ការសហការ​ជាមួយ​អង្គការ​គ្រូពេទ្យ​គ្មាន​ព្រំដែន​។

​ ​មន្ទីរពេទ្យ​ក៏​ប្រកាស​ដែរ​ថា បុគ្គលិក​មន្ត្រីរាជការ​មន្ទីរពេទ្យ​ព្រះកុសុមៈ​ទាំងអស់ និង​បុគ្គលិក មន្ត្រីរាជការ​ដែល​ចូលនិវត្តន៍​របស់​មន្ទី​រ​ពេទ្យ​ព្រះកុសុមៈ​ទាំងអស់​នឹង​ទទួលបាន​ការព្យាបាល​ជំងឺ​ទូទៅ​ដោយ​ពុំ​បង់ប្រាក់​ផងដែរ​។

ហើយ​ដំណឹង​ល្អ​មួយទៀត​គឺថា គ្រូពេទ្យ​ព្យាបាល​នៅតាម​មន្ទីរពេទ្យបង្អែក​ខេត្ត​នានា ដែល​ចង់​មក​ធ្វើ​កម្មសិក្សា បង្កើន​ចំណេះដឹង អាចទាក់ទង​មក​ការិយាល័យ​រដ្ឋបាល​រប​ស់​មន្ទីរពេទ្យ​ព្រះកុសុមៈ​ដើម្បី​របៀប​ចំ​សំណុំបែបបទ​គតិយុត្ត​៕

ដីជុំវិញ​បឹង​តាមោក​​ប្រមាណ 3,239 ហិចតា គឺជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ

បឹងកប់ស្រូវ គឺជាបឹងមួយ ដែលនៅសល់ចុងក្រោយក្នុងចំណោមបឹងស្តុកទឹកធំៗនៅក្នុងរាជធានីភ្នំពេញ ដែលមិនទាន់មានពាក់ព័ន្ធទៅនឹងការអភិវឌ្ឍ។ នៅជុំវិញបឹងនេះ មាន​ចំនួន ១៩​ ភូមិ (ព្រែកព្នៅ សំរោងត្បូង អន្លង់ក្ងាន ធំត្បូង បឹងធំ ព្រៃពង្រ ៤មុខ វែង ស្វាយឧត្តម ត្រពាំងទទឹង ថ្នល់បន្ទាយ កន្ទ្រង់ ត្រពាំងរនៀម កោះរងៀង ព្រៃស្វាយ ត្នោតខ្ពស់ ត្រពាំងអំពិល និងចុងទួល) ​ ​ ចំនូន៥​សង្កាត់ (ពន្សាំង ព្រែកព្នៅ ពញាពន់ សំរោង និង ឃ្មួញ) និងចំនួន២ខណ្ឌ​(ព្រែកព្នៅ និង សែន សុខ)។ ប្រជាពលរដ្ឋដែលរស់ជុំវិញបឹងនោះ បានអាស្រ័យផលពីបឹងមានដូចជា ​ការធ្វើស្រែ រកត្រី និង​ដាំដំណាំជាដើម។ តំបន់នេះ(ជុំវិញបឹង)មិនទាន់បាន​ចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធនៅឡើយទេ។ នៅថ្ងៃទី​ ០៣ ខែកុម្ភៈ ឆ្នាំ២០១៦ រដ្ឋាភិបាល ចេញអនុក្រឹត្យស្តីពីការកំណត់ផ្ទៃបឹង ចំនួន ៣២៣៩ ហិចតា ដែលគ្របដណ្តប់បឹងតាមោក (បឹងកប់ស្រូវ) និងដី​ជុំវិញ ​ទុកជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ។ យោងតាម​​ច្បាប់ភូមិបាល ដីសាធារណៈរបស់រដ្ឋ គឺមិនអាចត្រូវបានគ្រប់គ្រងដោយនរណាម្នាក់នោះទេ ក្រៅពីរដ្ឋ​។

ប្រភព​៖ business-cambodia.com

៩យ៉ាង​ ដឹង​ថា​​​បន្លែ​​ផ្លែឈើ មាន​សារធាតុគីមី​! ​​

ប្រជាជន​បច្ចុប្បន្ន កំពុង​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​សុខភាព បន្ទាប់​ពី​បន្លែ-ផ្លែ​ឈើ​ភាគ​ច្រើន ប្រើ​ជាតិ​គីមី ដើម្បី​ពន្លឿន​ការ​លូត​លាស់ ដើម្បី​ប្រជែង​តម្លៃ​លើ​ទី​ផ្សារ។ ពេល​ខ្លះ បន្លែ-ផ្លែ​ឈើ​គីមី​ទាំង​នោះ បាន​បន្លំ​ថា​របស់​​ធម្មជាតិ​ដែរ ធ្វើ​ឲ្យ​អ្នក​ទិញ​ពិបាក​ទុក​ចិត្ត។ យ៉ាង​ណា​ក្ដី មាន​វិធី​សាស្ត្រ​ខ្លី​ៗ​មួយ​ចំនួន ដែល​អ្នក​អាច​សម្គាល់​បាន ថា​បន្លែ-ផ្លែ​ឈើ​ទាំង​នោះ មាន​ប្រើ​គីមី ឬ​អត់។

១. រូប​រាង​ខាង​ក្រៅ៖ ជា​ទូទៅ បន្លែ-ផ្លែឈើ​ធម្មជាតិ រូប​រាង​មិន​ល្អ​មើល​ទេ មិន​គួរ​ឲ្យ​ចង់​ទទួល​ទាន ហើយ​ទំហំ​ខុសៗ​គ្នា មាន​តូច​មាន​ធំ មិន​ងាយ​រក​បាន២ ប៉ុន​គ្នា​ឡើយ ព្រោះ​វា​បាន​លូត​លាស់​តាម​បែប​ធម្មជាតិ។ ចំណែក បន្លែ-ផ្លែឈើ​ដែល​ប្រើ​ជាត់​គីមី ភាគ​ច្រើន មើល​ទៅ​រូប​រាង​ស្អាត គួរ​ឲ្យ​ចង់​ទទួល​ទាន ហើយ​មាន​លក្ខណៈ​មិន​សូវ​ខុស​ប្លែក​គ្នា។

២. ទំហំ៖ បន្លែ-ផ្លែឈើ​ធម្មជាតិ ភាគ​ច្រើន មាន​ទំហំ​តូច មិន​ងាយ​លូត​លាស់​ដល់​ធំ​ល្អ​ឡើយ។ សាឡាត់​ធម្មជាតិ មាន​ស្លឹក​តូច​ៗ មិន​បាន​រីក​ធំ​ល្អ ដូច​អ្នក​ឃើញ​សព្វ​ថ្ងៃ​ឡើយ ប៉ុន្តែ​មាន​ករណី​ខ្លះ វា​អាច​ធំ​តាម​បែប​ធម្មជាតិ​ដែរ គ្រាន់​តែ​មិន​ងាយ​ប្រទះ។ ចំណែក​របស់​ប្រើ​គីមី អាច​លូត​លាស់​បាន​ធំ​ល្អ​ជាង​ធម្មតា ព្រោះ​តែ​សារជាតិ​ដែល​ប្រើ​ប្រាស់​អាច​ពន្លឿន​ការ​លូត​លាស់។

៣. ក្លិន និង​រសជាតិ៖ ប្រសិន​បើ​វា​ជា បន្លែ-ផ្លែឈើ​ធម្មជាតិ ពេល​ហិត​ក្លិន​ទៅ មាន​ចំហាយ​បែប​ធម្មជាតិ​ម្យ៉ាង ដែល​ទាក់​ទាញ​ច្រមុះ ជាង​បន្លែ-ផ្លែឈើ​គីមី។ ពេល​សាក​ភ្លក់​បន្តិច អ្នក​នឹង​ចាប់​អារម្មណ៍​ថា បន្លែ-ផ្លែឈើ​ធម្មជាតិ មាន​ឱជារស​ជាង មិន​ហាង​ក្នុង​មាត់ ហើយ​ពេល​ចម្អិន មិន​បាច់​ប្រើ​គ្រឿង​ច្រើន ក៏​មាន​ជាតិ​ដែរ។

៤. គ្រាប់៖ ជា​ធម្មតា បន្លែ-ផ្លែឈើ​ធម្មជាតិ មាន​គ្រាប់​តូចៗ មិន​ធំ​ដូច បន្លែ-ផ្លែឈើ​គីមី​ឡើយ។

៥. មើល​លើ​សត្វ​ល្អិត និង​ដង្កូវ៖ ប្រសិន​បើ​អ្នក​បាន​ឃើញ ដង្កូវ និង​សត្វ​ល្អិត លើ​បន្លែ-ផ្លែឈើ​ដែល​អ្នក​ទិញ នោះ​វា​ជា​សញ្ញា​​ល្អ​មួយ ព្រោះ​សត្វ​ល្អិត និង​ដង្កូវ​ទាំង​នោះ មាន​វត្តមាន​តែ​លើ​បន្លែ-ផ្លែឈើ​ធម្មជាតិ​ទេ។ ប្រសិន​បើ​ប្រើ​គីមី ដង្កូវ និង​សត្វ​ល្អិត មិន​អាច​នៅ​ទ្រាំ​ទ្រ​នៅ​បាន​ឡើយ។

៦. មើល​លើ​សម្បក៖ សម្បក​ផ្លែឈើ និង​បន្លែ​ធម្មជាតិ ឆាប់​ប្រែ​ពណ៌​ទៅ​ជា​ជាំ​ខ្មៅ និង​មិន​អាច​រក្សា​​ទុក​បាន​យូរ​ដូច​របស់​ប្រើ​គីមី​ឡើយ។

៧. រយៈ​ពេល​ចម្អិន៖ ជា​ធម្មតា បន្លែ​ធម្មជាតិ អាច​ចម្អិន ឆ្អិន​លឿន​ជាង បន្លែ​ដែល​ប្រើ​គីមី។ ​

​​​​៨. មើល​តម្លៃ៖ បន្លែ-ផ្លែ​ឈើ​ធម្មជាតិ តែង​ដាក់​លក់​ថ្លៃ​ជាង បន្លែ-ផ្លែ​ឈើ ប្រើ​ជាតិ​គីមី ព្រោះ​ការ​ដាំ​ដុះ​តាម​បែប​ធម្មជាតិ ប្រើ​ពេល​យូរ ប្រមូល​ផល​បាន​តិច ពិបាក​ថែ​ទាំ។

៩. មើល​ការ​បញ្ជាក់៖ ជា​ទូទៅ បន្លែ-ផ្លែ​ឈើ ធម្មជាតិ តែង​មាន​ការ​បញ្ជាក់​ពី​ស្ថាប័ន​ចំណី​អាហារ ឬ​សហគមន៍​ដាំ​ដុះ​ដែល​មាន​ការ​ទទួល​ស្គាល់​ណា​មួយ។ ដូច​នេះ ត្រូវ​ពិនិត្យ​ឲ្យ​បាន​ច្បាស់ រក​មើល​ការ​បញ្ជាក់​ដ៏​គួរ​ឲ្យ​ទុក​ចិត្ត​មួយ ដែល​មាន​បិត​លើ​ផលិតផល៕

ប្រភព​​៖ សប្បាយ​​

ឱកាសពិសេស​សម្រាប់អ្នក​ត្រូវ​ការ​​ដី​​សម្រាប់វិនិយោគ និង​លំនៅ​ស្ថាន​!

💫💫ឱកាសពិសេស រដូវភ្ជំបិណ្ឌ💫💫
ដីឡូតិ៍ទីតាំងល្អ ឱកាសចំណេញ បើកលក់ថ្ងៃនេះ
092 657 646/016 286 028/017 833 447/010 657 646
—————————-
5m x 20m តំលៃចាប់ពី 5,500$
—————————-
– ក្បែរផ្សារ សាលារៀនរដ្ឋ ធនាគារ និងមានផ្ទះប្រជាពលរដ្ឋនៅជុំវិញ
– ស្ថិតនៅតំបន់កំពុងអភិវឌ្ឍន៍ទីក្រុងបៃតង បឹងតាមោក (បឹងកប់ស្រូវ)
– ជាប់ផ្លូវរដ្ឋធំ 50ម៉ែត្រ (ផ្លូវលេខ130) និងផ្លូវរដ្ឋ 15ម៉ែត្រ
– មានប្រព័ន្ធទឹកភ្លើងស្រាប់ ផ្លូវថ្មមិចក្នុងដីឡូតិ៍
—————————
ទីស្នាក់ការ ជាប់ផ្លូវទំនប់កប់ស្រូវជិតបឹងកប់ស្រូវ មានរថយន្តជូនដល់ទីតាំងដី
—————————
📢បញ្ជាក់៖
💵ទិញទុកលក់ យកប្រាក់ចំនេញ
💵ទិញថ្ងៃនេះអាចសង់ផ្ទះបាន

សូមអញ្ជើញមកទស្សនាទីតាំងដីដោយផ្ទាល់ ដើម្បីជ្រាបច្បាស់។

សូមអរគុណ!!!

 

ប្រាក់ខែក្រោម ៥០០ដុល្លារ ក៏​អាច​ទិញ​ផ្ទះបាន​ដែរ​!

ដើម្បីទិញផ្ទះតម្លៃទាបរបស់ក្រុមហ៊ុន Worldbridge Land Cambodia ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​២១ ក្នុង​ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្ត​កណ្តាល មានចម្ងាយ ប្រមាណ ៨​គីឡូម៉ែត្រ ពី​ទីក្រុង​តាខ្មៅ មិនត្រូវមានប្រាក់ខែលើសពី៥០០ដុល្លារអាមេរិកទេ។

នៅក្នុងបទសំភាសន៍តាមរយៈទូរសព្ទ លោក ឧញ៉ា សៀ ឬទ្ធីបានប្រាប់ពាណិជ្ជកម្មកម្ពុជាថា ដើម្បីទិញផ្ទះតម្លៃទាបរបស់លោកបានត្រូវមានលក្ខខណ្ឌដូចជា៖

  1. ប្រជាពលពលរដ្ឋទាំងអស់មិនត្រូវមានប្រាក់ខែលើស ៥០០ដុល្លារ
  2. ត្រូវតែជាអ្នករៀបការរួច
  3. ទិញ​ហើយ​មិន​នៅ​មិន​អាច​យក​ទៅ​ជួល​និង​លក់​បន្ដ លុះត្រា​តែ​៥​ឆ្នាំ​ក្រោយ ទើប​អាច​ជួល​និង​លក់​បន្ដ​បាន។
  4. រាល់​ការ​ទទួល​ទិញ​លក់​និង​កក់ ក្រុមហ៊ុន​និង​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ជា​អ្នក​ពិនិត្យ​ដោយ​ផ្ទាល់។
  5. តម្លៃ​ផ្ទះ​ចាប់​ពី ២​ម៉ឺន ៥​ពាន់​ដុល្លារ ទៅ ៣​ម៉ឺន​ដុល្លារ អាស័្រយ​ទៅ​តាម​ប្រភេទ​ផ្ទះ​និង​ទំហំ។
  6. មិន​អនុញ្ញាត​ឲ្យ​អ្នក​មាន​លុយ​ទិញ​ទុក​សម្រាប់​ធ្វើ​អាជីវកម្ម​នោះ​ទេ។

គួរជម្រាបផងដែរថា ផ្ទះ​ដែល​ត្រូវ​សាងសង់ មាន ២២៩៧​ល្វែង ដែលមួយល្វែងមានតម្លៃចន្លោះពី ២ម៉ឺន ទៅ ៣ម៉ឺនដុល្លារអាមេរិក ខណៈបច្ចុប្បន្ន​ក្រុម​ហ៊ុន​កំពុង​ដំណើរ​ការ​ចាក់​ដី និង​រៀបចំការដ្ឋាន​សាងសង់ ហើយ​គ្រោង​នឹង​ចាប់​ផ្ដើម​ដំណើរ​ការ សាង​សង់​នៅ​មុន​បំណាច់​ឆ្នាំ ២០១៧នេះ ។

ប្រភព​៖ business-cambodia.com

តើតម្លៃ​ដី​ធ្លី ត្រូវ​បាន​កំណត់​ដោយ​ផ្អែក​លើ​កក្តា​អ្វី​ខ្លះ?

ភ្នំពេញ៖ ស្របពេលដែលវិស័យសំណង់ បាននឹងកំពុងរីកចម្រើននារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាកត្តាលីករដ៏សំខាន់ ដែលធ្វើអោយតម្លៃដីធ្លីមានការប្រែប្រូលទៅតាមសកម្មភាពនៃការសាងសង់ ។ ជាពិសេស ការកើនឡើងនៃការផ្គត់លំនៅដ្ឋាន និងអាគារពានិជ្ជកម្មជាដើម ។ សកម្មភាពនៃការសាងសង់ទាំងនោះ ភាគច្រើននៅក្នុងទីក្រុងភ្នំពេញ ។ ទន្ទឹមនឹងនេះដែរ លោក ឌឹត ចណ្ណា ប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុនអចលនទ្រព្យ VMC ធ្លាប់បានប្រាប់ពាណិជ្ជកម្ម កម្ពុជា អោយដឹងថា កត្តាមួយចំនួនដែលធ្វើអាចកំណត់តម្លៃដីធ្លី៖

ទីតាំងដី៖ ឃ្លាមួយដែលគេតែងតែនិយមប្រើប្រាស់ក្នុងវិសយអចលនទ្រព្យគឺ ទីតាំងជាចំណុចស្លាប់រស់ ។ បានន័យថា ទីតាំងល្អ នឹងផ្តល់ផលចំណេញសម្រាប់ការវិនិយោគ ឬក៏គេអាចនិយាយបានមួយបែបទៀតថា ទីតាំងល្អ មានន័យថាតម្លៃនឹងកើនឡើង ។ បន្ថែមពីនេះ ទីតាំងដីដេលល្អអាចជាដីដែលស្ថិតនៅជុំវិញតំបន់់អភិវឌ្ឍន៍ ឬក៏តំបន់នោះមានសក្តាននុពលក្នុងការបង្កើតអាជីវកម្ម ។ មិនតែប៉ុណ្ណោះ ប្រសិនទីតាំងដីនោះស្ថិតនៅតាមបណ្តោយមហាវិថី ឬក៏ផ្លូវធំ ដីនោះនឹងមានតម្លៃថ្លៃ។

រាងរបស់ដី៖ រាងរបស់ដីក៏ជាកត្តាមួយ ដែលកំណត់តម្លៃដីធ្លីផងដែរ ។ បានន័យថា រាងរបស់ដីសំខាន់ ដោយសារតែវាអាចកំណត់ភាពងាយស្រួល ឬពិបាកក្នុងការសាងសង់សំណង់ ។ យ៉ាងណាមិញ សម្រាប់ដីដែលមានរាងការេ គឹមានតម្លៃថ្លៃ  ព្រោះវាផ្តល់ភាពងាយស្រួលក្នុងការសាងសង់ ។ ម្យ៉ាងវិញទៀត ដីដែលមានផ្នែកផ្លូវចូលធំ តម្លៃរបស់វាក៏ខ្ពស់ផងដែរ ។

ហេដ្ឋារចនាសម្ព័ន្ធ៖ ដីដែលមានតម្លៃថ្លៃ មិនមែនជាដីដែលស្ថិតក្នុងតំបន់អភិវឌ្ឍន៍តែប៉ុណ្ណោះទេ តែវាទាមនូវហេដ្ឋារចនាសម្ព័ន្ធល្អផងដែរ ។ ពោលគឹតំបន់នោះ ត្រូវមានផ្លូវងាយស្រួល ក្នុងការចេញចូលទៅកាន់ហាងទំនិញ សាលារៀន ជាដើម ។

កំណើនសេដ្ឋកិច្ច៖ កំណើនសេដ្ឋកិច្ចកម្ពុជាហាក់រក្សាកំណើនថេរក្នុងរយៈប៉ុន្មានឆ្នាំចុងក្រោយនេះ ពោលគឺស្ថិតក្នុងរង្វង់ ៧ ភាគរយ ។ បើតាមច្បាប់នៃការផ្គត់ផ្គង់ និងតម្រូវការតម្លៃ គឹសមាមាត្រនឹងតម្រូវការ មានន័យថាបើតម្រូវការកើនឡើង តម្លៃដីក៏កើនឡើងដែរ ។

ប្រភព​៖ business-cambodia.com

​រថភ្លើង​ឫស្សី «​ណូរី​» ជិត​ដល់​ទីបញ្ចប់​មែនទេ?

ក្រុងបាត់ដំបង : ក្រាល​ក្ដារ​រនាប​ឫស្សី​បំពាក់​ម៉ាស៊ីន​តូច​មួយ រថភ្លើង​ឫស្សី ឬ ណូរី ជាច្រើន​ឆ្នាំ​មក​ហើយ​ទាក់​ចិត្ដ​ភ្ញៀវ​ទេសចរ​មក​ជិះ​កម្សាន្ដ​ច្រើន​កកកុញ​។

ប៉ុន្ដែ​ក្ដីកង្វល់​ទី​អវសាន​បាន​កើតឡើង​ជាថ្មី​ទៀត​ពេល​ប្រទេស​ក្នុង​តំបន់​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​គ្រោង​បង្កើត​ផ្លូវ​រថភ្លើង​រត់​កាត់​។

កើត​ចេញ​ពី​ការ​ច្នៃប្រឌិត​របស់​ខ្មែរ​សម្រាប់​ការ​ដឹក​ជញ្ជូន​អីវ៉ាន់​នៅ​លើ​ផ្លូវដែក​កេរ​ពី​អាណានិគមន៍​បារាំង​ដែល​ភ្ជាប់​កំពង់ផែ​កំពង់សោម​ទៅ​កាន់​ខាង​ជើង​ព្រំដែន​ថៃ​រថភ្លើង​ឫស្សី​ត្រូវ​បាន​ច្នៃ​ឡើង​ក្នុង​ទសវត្សរ៍​ឆ្នាំ​ ១៩៨០​។

ប៉ុន្ដែ​សង្គ្រាម​ស៊ីវិល​រាប់​ទសវត្សរ៍ និង​អត់​មាន​ការ​ប្រើប្រាស់​ធ្វើឲ្យ​ផ្លូវ​ដែក​ចាប់ផ្ដើម​ច្រែះស៊ី និង​រុក្ខជាតិ​ដុះ​ជុំជិត​។ ពេល​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ថ្នល់​កម្ពុជា​មាន​ការ​អភិវឌ្ឍ ការ​ដឹក​ទំនិញ​លើ​ផ្លូវ​ដែក​ក៏​ត្រូវ​បាន​ជំនួស​ដោយ​ផ្លូវ​កៅស៊ូ​រថយន្ត​បរ​ទៅ​មក​។

អវត្តមាន​ទំនិញ​ដឹក​ដោយ ណូរី ត្រូវ​បាន​បំពេញ​ដោយ​ចំនួន​ភ្ញៀវទេសចរ​ក្នុង​ដំណើរ​កម្សាន្ត​លើ​គ្រែ​រនាប​ឫស្សី​បរ​លើ​ផ្លូវ​ដែក​សន្សឹមៗ​ក្នុង​ល្បឿន ១៥ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។

ទេសចរ​ជាតិ​ស្វ៊ីស​អាយុ ២៥ ឆ្នាំ ចូស ហ្វីនស្រេ្តង បាន​និយាយ​ក្រោយ​ជិះ​គ្រែ​រនាប​ឫស្សី​ក្រោម​កម្ដៅ​ថ្ងៃ​ថា​៖ «​ឡូយ​ម្យ៉ាង​ដែរ​ដោយ​មាន​ខ្យល់​បក់​រំភើយ​ជះ​លើ​ផ្ទៃ​មុខ​ខ្ញុំ​»​។

ប៉ុន្ដែ​តំបន់​ទេសចរណ៍​ភាគ​ខាង​ពាយព្យ​ខេត្ដ​បាត់ដំបង​នឹង​ក្លាយ​ជា​គម្រោង​របស់​រដ្ឋាភិបាល​ក្នុង​ការ​បង្កើត​ប្រព័ន្ធ​ផ្លូវ​រថភ្លើង​។ ដំណឹង​នេះ​ក្លាយ​ជា​ក្ដីកង្វល់​ឥត​ឈប់ឈរ​របស់​ប្រជាសហគមន៍​ទាំង​អ្នក​បើកបរ​ណូរី​អ្នក​លក់​សំបុត្រ និង​អាជីវករ​លក់​ដូរ​អាហារ​ដែល​ទទួល​ប្រាក់​ចំណូល​ពី​គោលដៅ​ទេសចរណ៍​ដ៏ចម្លែក​នេះ​។

លោក សយ សាវុធ អាយុ​ ៤៩ ឆ្នាំ​បាន​និយាយ​ថា​៖ «​យើង​បារម្ភ​ថា តើ​យើង​នឹង​រក​របរ​អ្វី​ទៀត​ដើម្បី​ក្រពះ​»​។

លោក​គឺជា​អ្នក​បើកបរ​ណូរី​ម្នាក់​ដែល​គិត​ថ្លៃ​ពី​ភ្ញៀវ​បរទេស ៥ ដុល្លារ​សម្រាប់​ដំណើរ​មួយ​ជើង​។

កាលពី​ពេល​ថ្មីៗ​នេះ​តំបន់​ជនបទ​នេះ​ទទួល​ស្វាគមន៍​ភ្ញៀវទេសចរ​ទាំង​ជាតិ និង​អន្ដរជាតិ​ដោយ​មាន​បំណង​ជិះ​រថភ្លើង​ឫស្សី​កាត់​វាលស្រែ​ល្វឹងល្វើយ និង​ឆ្លង​កាត់​ព្រែក​តូចៗ​។

ប៉ុន្ដែ​លោក ចាន់ សំឡេង ជា​នាយក​នៃ​នាយកដ្ឋាន​ផ្លូវ​ដែក​បាន​ប្រាប់ AFP ថា ប្រតិបត្ដិករ​រថភ្លើង​ឫស្សី ឬ​ណូរី​នឹង​ត្រូវ​បិទ​ដំណើរការ​របស់​ខ្លួន​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​ដើម្បី​បើក​ផ្លូវ​សម្រាប់​ការ​ជួសជុល​ផ្លូវ​ដែក​។

លោក​បាន​និយាយ​ដល់​អ្នក​បើកបរ​​ ណូរី​ ថា​៖ «​ពួកគេ​គ្មាន​សិទ្ធិ​អ្វី​ត្រូវ​បន្ដ​រត់​ណូរី​លើ​ផ្លូវ​ដែក​នេះ​ទៀត​ទេ​។ ពួកគេ​អាច​ស្វែងរក​ការងារ​ថ្មី​»​។

កាលបរិច្ឆេទ​កំណត់​ឲ្យ​បិទ​ដំណើរការ ណូរី ​នៅ​ខេត្ដ​បាត់ដំបង​ត្រូវ​បាន​ពន្យារ ប៉ុន្ដែ​លោក សយ សាវុធ និង​អ្នក​បើកបរ​ដទៃ​ទៀត​នៅ​តែ​បារម្ភ​ថា​ការ​ជូន​ដំណឹង​ចុង​ក្រោយ​លើក​នេះ​គឺជា​រឿង​ពិត​មែន​ហើយ​។

លោក​ថា​៖ «​បើ​យើង​លែង​អាច​រកស៊ី​លើ​ផ្លូវ​ដែក​នេះ​យើង​ពិបាក​ស្វែងរក​ការងារ​ផ្សេង​ណាស់ ពីព្រោះ​ខ្ញុំ​ចេះ​តែ​ជំនាញ​ហ្នឹង​ទេ​»៕

ប្រភព៖ postkhmer.com

រឿងចាំបាច់ដែលឪពុក​ម្តាយ​ថ្មី​ ថ្មោង​ គួរតែយល់ដឹង​ ហេតុអីចាំបាច់ជួសកែងជើងកូនតូចរបស់យើង?

ហេតុអីចាំបាច់ត្រូវជួសកែងជើងកូន?ដើម្បីរកឃើញជំងឺពីកំណើតរបស់ទារកបាន 7 មុខ ។ យើងអាចជួសកែងជើងបានក្រេាយសំរាលបាន 48 ម៉េាងឡើងទៅ ។
1. Phenylketonuria (PKU)

ទារកមានជំងឺពីកំណើត លើការបំឡែងជាតិសាច់ក្នុងខ្លួន ។ ធ្វើអេាយកូនខ្សេាយប្រាជ្ញា អាចពិការ និង មានភាពមិនធម្មតាលើសាច់ខួរក្បាល ។ 3000នាក់ ទៅ 30000នាក់ ជួបម្នាក់ ។

2.Congenital Hypothyroidism

ទារកមានជំងឺខ្សេាយក្រពេញករពីកំណើត ។ ធ្វើអេាយទារកខ្សេាយប្រាជ្ញាខ្លាំង យឺតយ៉ាវការគិត កូនអាចតឿ ខ្សេាយត្រចៀក កើតលឿងស្បែក ស្បែកស្ងួត អណ្តាតធំ សាច់ដុំទន់ ទល់លាមក និង សំលេងយំ ស្អក ស្អក ។ 2000នាក់ ទៅ 4000នាក់ ជួបម្នាក់ ។

3. Galactosemia

ទារកមានវិបត្តិទៅលើការបំឡែងជាតិស្ករ ។ ធ្វើអេាយទារកមិនសូវបៅ ក្អួត រាគ ខ្សេាយថ្លើម ថ្លើមរីកធំ ឧស្សាហ៍មានហូរឈាម ហើមខ្លួន ទាចទឹក និង កើតលឿង ។ 40000នាក់ ទៅ 60000 នាក់ ជួបម្នាក់ ។

4. Biotinidase Deficiency

ទារកមានវិបត្តិទៅលើការបំឡែងលើ ក្រុមវីតាមីន B ។ ធ្វើអេាយទារក ប្រកាច់ ថ្លង់ ខ្វាក់ និង អាចពិការ ។ យឺតយ៉ាវការលូតកំពស់ និង គីឡូ ។ កន្ទួលពេញស្បែក ជ្រុះសក់ និង ឧស្សាហ៍សន្លប់ ។ 38000នាក់ ទៅ 100000នាក់ ជួបម្នាក់ ។

5. congenital Adrenal Hyperplasia (CAH)

ទារកមានភាពមិនធម្មតាទៅលើ មុខងារក្រពេញលើតំរង់នេាម ។ ធ្វើអេាយអ័រម៉ូនខ្លះលើស ខ្លះខ្វះ ។ ទារកប្រឈមខ្វះជាតិទឹក និងមានភាពមិនធម្មតាលើប្រដាប់ភេទ ។ 15000នាក់ ជួបម្នាក់ ។

6. Cystic Fibrosis (CF )

ទារកមានភាពមិនធម្មតាពីកំណើត លើសួត ។ សួតចេញជាតិខាប់លើសលប់ក្នុងសួត រំខានដល់ការដកដង្ហើម ក្អក ឧស្សាហ៍រលាកសួត រំខានដល់ការរំលាយអាហារ ប៉ះពាល់លំពែង កូនមាឌតូចទាប មិនសូវឡើងគីឡូ ។ បត់ជើងធំច្រើន ច្រើន ធំក្លិនស្អុយខ្លាំង និង ប៉ះពាល់ប្រដាប់បន្តពូជ ។ 98% ក្មេងប្រុងបើមានជំងឺនេះ មិនអាចមានបុត្របានទេ ។ 3600នាក់ ជួបម្នាក់ ។

7.G6PD Deficiency
ទារកមានវិបត្តិ បែកគ្រាប់ឈាមក្រហម ។ ធ្វើអេាយទារកខ្វះឈាម ឡើងលឿង ឆាប់មានមេរេាគចូល ។ 100000នាក់ ទៅ 200000នាក់ ជួបម្នាក់ ។

8. ដើម្បី បានដឹងពីក្រុមឈាមរបស់កូន ករណី តំណក់ឈាមទទួលបានគ្រប់គ្រាន់ ។

តំលៃតេស 45$ សំរាលនៅសម្ភពផ្សេងក៏អាចធ្វើតេសនៅសម្ភពយើងខ្ងុំបានដែរ ដេាយគ្រាន់តែ ទំនាក់ទំនងណាត់មុន 011 50 60 90 ៕ សូមអរគុណ

ល្បីទៀតហើយ! ប្រាសាទ​អង្គរ​ខេត្តសៀមរាក្លាយជា​គោលដៅរបស់ Mr Bean ទៀត

ពិតជា​រឿង​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ និង​មាន​មោទនភាព​ជា​ខ្លាំង​ នៅ​ពេល​ដែល​បាន​ឃើញ​រូបភាព​ប្រាសាទ​អង្គរវត្ត ​មានវត្តមាន​លើ​គេហទំព័រ​ហ្វេសប៊ុកផ្លូវការ​របស់​ ភាពយន្ត​កំប្លែង​ដ៏​ល្បី​ Mr Bean។
កាល​ពី​ថ្ងៃ​ទី​ ២៩​ ខែ​សីហា​ ម្សិលមិញ​នេះ​ គណនីហ្វេសប៊ុក Mr Bean បាន​បង្ហោះ​រូបភាព​គោលដៅ​ទេសចរ​ណ៍ល្បីៗជា​ច្រើន​កន្លែងក្នុង​ពិភពលោក​ ក្នុង​នោះ​ក៏​មាន​ប្រាសាទ​អង្គរវត្ត​ របស់​ប្ភ្ជាប់​មក​ជាមួយ​រូបភាព​ទាំង​នោះ​ ក៏​បាន​សរសេរ​ជា​ភាសា​អង់គ្លេស​ដែល​មាន​ន័យ​ថា៖ “តើ​ទីកន្លែង​ណា​ ដែល​ Mr Bean គួរ​នាំ​ Teddy (តុក្កតា​ខ្លាឃ្មុំ​តូច) ទៅ​នៅ​ដំណើរ​ផ្សង​ព្រេង​បន្ទាប់​របស់​លោក?”។ តាម​រយៈ​ឃ្លា​នេះ​ បាន​ធ្វើ​ឲ្យ​មហាជន​ខ្មែរមាន​ការ​ភ្ញាក់ផ្អើល​ និង​រំភើបណាស់ ពិសេស​នៅ​ពេល​ឃើញ​រូប​ប្រាសាទអង្គរវត្ត បង្ហាញ​ខ្លួន​លើ​គេ។
ជាក់ស្ដែង​ នេះ​គឺជា​កម្មវិធី​ប្រកួត​ប្រជែង​មួយ​ដែល​ចង់​ឲ្យ​មហាជន​ ថត​រូប​របស់​ខ្លួនជាមួយ​តុក្កតា​ Teddy ដើម្បី​មាន​ឱកាស​ឈ្នះ​ រូបថត​ជាប់​លើ​វិបសាយ​របស់​ Mr Bean។រទេស​កម្ពុជា​ផងដែរ។ដោយឡែក​ លក្ខខ័ណ្ឌ​នៃ​ការ​ចូល​រួម​វិញ​មាន​ពិតជា​ភាព​ងាយស្រួល​ ដោយ​គ្រាន់​តែ​បង្ហោះ​រូប​របស់​អ្នក​លើ​បណ្ដាញ​សង្គម​មួយ​ណា​ក៏​បាន​ ដោយ​មាន​សរសេរ​ Hashtag #teddytravelscomp ។ ចំពោះ​រូបភាព​ដែល​ល្អ​ពិសេស​ គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាង​គេ​ នឹង​ត្រូវ​បាន​បញ្ចូល​ក្នុង​អាល់ប៊ុម​រូបភាព​ លើ​គេហទំព័រ​ហ្វេសប៊ុក​របស់​ Mr Bean ជា​រៀង​រាល់​សប្ដាហ៍។

យ៉ាងណា​មិញ​ ២០​រូប​ដែល​មាន​ចំនួន​ Like ច្រើន​ជាង​គេ​ គិត​ត្រឹម​ថ្ងៃ​ទី​ ០២ ខែ​តុលា​ ឆ្នាំ​ ២០១៧ នឹង​ត្រូវ​បង្ហោះ​ចូល​វិបសាយ​ផ្លូវការ​របស់​ Mr Bean។

នេះ​ជា​មោទនភាព​អស្ចារ្យ​មួយ​ទៀត​ ខណៈ​កិត្តិនាម​ និង​មុខមាត់​កម្ពុជា​ចេះ​តែ​ឈាន​ទៅ​មុខ​​ ព្រម​ទាំង​ត្រូវបាន​ឆាក​អន្តរជាតិ​ធំៗ​ស្គាល់​បន្តិចម្ដងៗ។ ដើម្បី​កុំ​ឲ្យ​ឱកាស​ពិសេស​រំលង​ផុត​ ដូចនេះ​សូម​រួសរាន់​ថត​រូប​ស្អាតៗ​ និង​បង្ហាញ​ពី​ប្រទេស​កម្ពុជា​ដ៏​ផូរផង់​ទៅ​ពិភពលោក​ទាំង​អស់​គ្នា៕

ប្រភព៖​ sabaynews

រដ្ឋមន្រ្តី​​​ក្រសួង​វប្បធម៌​ មិន​យល់ពី​ការ​កម្ទេច​ព្រះវិហារ​ដ៏​ចំណាស់​មួយ​ក្នុង​វត្ត ឥន្ទ្រី​សំវរៈ​

បន្ទាប់​ពី​ព្រះវិហារ​ដ៏​ចំណាស់​មួយ​ក្នុង​វត្ត ឥន្ទ្រី​សំវរៈ​ ហៅវត្តកំពង់ធំ ​ត្រូវ​ព្រះសង្ឃ​រាជ​វត្ត​បញ្ជា​ឱ្យ​វាយ​កម្ទេច​ចោល បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង។ ក្រោយ​មក​មិន​បាន​ប៉ុន្មាន​ ឯកឧត្ដម ខៀវ កាញារឹទ្ធ រដ្ឋ​មន្ត្រី ក្រសួង​ព័ត៌មាន​បាន​បញ្ចេញ​សារ​សោក​ស្ដាយ​មួយ​នៅ​បណ្ដាញ​សង្គម ​ចំពោះ​ការ​បាត់បង់​ព្រះវិហារ​បុរាណ​នេះ ដែល​ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ។

អ្វី​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​ លោក​ជំទាវ ភឿង សកុណា រដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បាន​បញ្ចេញ​សារ​ ​ឆ្លើយ​តប​ទៅ​រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន​ អំពី​រឿង​ពិត​​មួយ មុន​ការ​វាយ​កម្ទេច​ព្រះ​វិហារ​​នោះ​ថា៖ “​មន្ត្រី​ជំនាញ​ទៅ​ហាម​ឃាត់​ពេល​ល្ងាច លោក​ថា​អាត្មា​ដឹង​ហើយ ស្អែក​ឡើង​ទៅ​ដល់ រាប​ដល់​ដី លោក​ប្រឹង​សម្រុក​វាយ​ចោល​ទាំង​យប់។ មិន​យល់ ត្រង់ថា អ្នក​ដែល​គួរ​ជា​អ្នក​ថែ​រក្សា បែរ​ទៅ​ជា​ប្រឹង​បំផ្លាញ​ទៅវិញ ។ តើ​បាន​ចំណេញ​អ្វី ពី​ការ​បំផ្លាញ​បេតិកភណ្ឌ​ជាតិ​នេះ ក្រៅ​ពី​ការ​ឈឺ​ចាប់​សម្រាប់​វប្បធម៌​ខ្លួន?”

បន្ថែមលើពីនេះទៀត រដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌ បានសរសេរថា ក្រសួងវប្បធម៌ រួមជាមួយនឹងក្រសួងធម្មកា នឹងធ្វើការត្រួតពិនិត្យទៅលើបញ្ហានេះ។

គួរ​ជម្រាប​ជូន​ថា កាល​ពី​ថ្មីៗ​នេះ ឯកឧត្ដម បាន​សរសេរ​រៀបរាប់​នៅ​លើ​បណ្ដាញ​សង្គម​​ជុំវិញ​ការ​បំផ្លាញ​ព្រះវិហារ​ក្នុង​ខេត្ត​កំពង់​ធំ​ថា៖ “វត្ត​ឥន្ទ្រី​សំវរៈ​ហៅ​វត្ត​កំពង់ធំ ត្រូវ​បាន​សាងសង់​នៅ​ឆ្នាំ ១៦៣៣ ឯ​ព្រះវិហារ​សាងសង់​ឆ្នាំ ១៩៤៨ ហើយ​ដាក់​ជា​បេតិកភណ្ឌ​ជាតិ​នៅ​ឆ្នាំ ២០០៧ ។ វិហារ​នេះ មាន​រូប​គំនូរ​បុរាណ​ជា​ច្រើន ។ តែ​ពេល​នេះ ព្រះសង្ឃ​រាជ​វត្ត បាន​សម្រេច​ឱ្យ​វាយ​ចោល​ឥត​ស្ដាយ​ស្រណោះ៕”

ប្រភព​​៖​ news.sabay.com.kh