ឱសថ​ដែល​ប៉ូវ​ជាង យិន ស៊ីន​

ស្មៅដង្កូវ ( Cordyceps) ៖


មនុស្សភាគច្រើន ច្រើនស្គាល់ថាម៉ើមយិនស៊ិន គឺជាឱសថប៉ូវនិងព្យាបាលរោគដ៏មានប្រសិទ្ឋភាព ប៉ុន្តែគេមិនសូវស្គាល់ពីស្មៅដង្កូវឡើយ ។ ស្មៅដង្កូវ ដែលភាសាបូតាន់ ហៅថា Yarsagumba ហើយអង់គ្លេសហៅថា Cordyceps រីឯខ្មែរយើងហៅថាស្មៅដង្កូវ វាជាប្រភេទផ្សិតធម្មជាតិម្យ៉ាងដែលមានដុះតែនៅលើភ្នំហេមពាន្ត ( ហេម៉ាឡាយ៉ា ) ប៉ុណ្ណោះ ។ តាមជំនឿរបស់អ្នកស្រុកភ្នំហេម៉ាឡាយ៉ា គេមានជំនឿថាវាជាឱសថទិព្វដែលកើតចេញពីសត្វដង្កូវភ្នំដែលសំបូរទៅដោយថាមពលខ្ពស់ ។ ក្នុងក្បួនថ្នាំវេជ្ជសាស្រ្តបុរាណរបស់ប្រជាជនទីបេ ក៏ដូចជាជនជាតិចិនដែលបានបន្សល់ទុកតាំងពីរាប់ពាន់ឆ្នាំមកហើយបានកត់ត្រាពីឈ្មោះស្មៅដង្កូវនេះ ថាជាឱសថប៉ូវសុខភាពដ៏មានប្រសិទ្ឋភាព ។ ដោយគេពិបាកស្វែងរកវា តំលៃវាថ្លៃទ្វេដងនៃតម្លៃយិនស៊ិនទៅទៀត ។ ក្នុងមួយគីឡូក្រាមនៅលើទីផ្សាអន្តរជាតិអាចថ្លៃរាប់ម៉ីនដុល្លាអាមេរិក ។

ប្រភព​​៖ Tara Om

រឿង៖ អារហារឆ្ងាញ់កុំទុកស្អែក (ភាគទីមួយ)

 

តំលៃរបស់មនុស្សម្នាក់មិនមែនស្ថិតលើសំដីរបស់អ្នកដ៏ទៃទេតែគឺស្ថិតលើទង្វើរបស់បុគ្គលនោះទៅវិញទេ

អត្ថបទ​ដោយ​៖ រំពេ

 

ភាគីទី  

នៅ​ក្នុង​ព្រះវិហារ​មួយ​ដែល​មាន​ការ​គោរពប្រតិបត្តិ​ជឿជាក់​លើ​ព្រះនាង​គង់ស៊ីអ៊ិម​ ទីនេះ​មិន​មាន​មនុស្ស​ច្រើន​នាក់​ពេក​ទេ​ គឺ​មាន​តែ​អ្នកដែល​ស្នាក់នៅ​ព្រះវិហារ​ផ្ទាល់​ ឬជា​សាវ័ក​ព្រះ​តែ​ប៉ុណ្ណោះ​ ហើយ​ក៏មិន​ប្លែក​ទេ​ដែល​ទីនេះ​មាន​ភាពស្ងប់ស្ងាត់​នោះ​ពីព្រោះថា​ថ្ងៃនេះ​មិនមែន​ជាថ្ងៃ​សិល្បិ៍​ឬ​ជា​ថ្ងៃសម្រាក​នោះទេ​។

មាន​ពេលខ្លះ​ភាពស្ងប់ស្ងាត់​បែបនេះ​ក៏​ជា​ឳសថ​ទិព្វ​មក​ព្យាបាល​របួសចិត្ត​អ្នក​ដែល​មាន​ទុក្ខ​កង្វល់​ទាំងឡាយ​ទៅវិញ​។ ជាក់ស្តែង​ដូចជា​ នារី​ម្នាក់​ដែល​កំពុងតែ​លត់​ជង្គង់​និង​ថ្វាយ​បង្គុំ​ ព្រះពោធិ៍សាត់​គង់ស៊ីអ៊ីម​ ដូច្នោះ​ឯង​បើទោះជា​យើង​ឃើញ​នាង​តែ​ពីក្រោយ​ខ្នង​មិន​បាន​ឃើញ​រូប​សម្ផស្ស​និង​ស្តាប់ឮ​នូវ​ការ​បន់ស្រន់​រៀបរាប់​ទុក្ខសោក​អ្វី​របស់​នាង​ដល់​ព្រះ​ក៏​ដោយ​ ក៏នៅមាន​មនុស្ស​ម្នាក់​ជា​អ្នក​ដែល​លើក​ទឹកចិត្ត​ដល់​នាង​ជា​ចីរកាល​។

លុះ​ថ្វាយបង្គុំ​រួចហើយ​ នាង​ក៏មិនបាន​ក្រោក​ទៅ​ឯណាទេ​ នាង​ក៏​នៅតែ​លុតជង្គង់​ចំពោះ​ព្រះភក្រ័​ទ្រង់​ហាក់​ចង់​ឲ្យ​ទ្រង់​ជួយ​រំលែក​ទុក្ខ​ដូច្នោះ​ដែរ​។

ស្ត្រី​វ័យចំណាស់​ម្នាក់​ដែល​ឈរមើល​និង​ចាំ​ធ្វើ​ជាបុគ្គល​ដែល​លើក​ទឹកចិត្ត​ដល់​នាង​ជាយូរ​មក​ហើយ​នោះ​ក៏ដើរ​ចូល​មក​ជិត​នាង​ហើយ​និយាយ​ទៅកាន់​នាង​ដោយ​ភាពមេត្តាថា​៖ «មុំ!​ព្រះពោធិ៍សាត់​ទ្រង់​មេត្តា​ដល់​សត្វទាំងអស់​គ្នា​ហើយ​មុំ​ជា​មនុស្ស​ល្អ​យ៉ាងនេះ​ទ្រង់​នឹង​មេត្តា​បើក​បញ្ញា​ញាណ​អោយ​មុំ​បាន​ណា​ជឿ​ខ្ញុំណា​»។

មុំ ដែល​យើង​ឃើញតែ​ពី​ក្រោយ​ក៏​បែរ​មុខ​មករក​ស្រ្តី​នេះ​បណ្តាល​ឲ្យយើង​មាន​ឱកាស​បាន​យល់​​​រូបសម្ផស្ស​នាង​ពិតៗ​បើទោះ​ជា​នាង​ស្ថិត​ក្នុង​សភាព​ក្រៀមក្រំ​ក៏​ពិតមែន​តែនាង​ពិត​ជា​មាន​សម្រស់​ស្រស់ស្អាត​យ៉ាង​អស្ចារ្យ​ដែល​ពិបាក​នឹង​រក​បាន​ណាស់​នាង​មាន​ភ្នែក​ស្រទន់​និង​ពោរពេញ​ដោយ​រស្មី​ដូច​ពេជ្រ​ចរណៃ​រួមទំាង​ចិញ្ជើម​កោង​មិនក្រាស់​មិនស្តើង ​ច្រមុះ​តូច​ស្រួច​ បបូរ​មាត់​ដូច​ខ្លែប​ក្រូច​ សក្ក័សម​និង​ទម្រង់​មុខ​ពង​ក្រពើ​ដែល​ល្អ​គ្មាន​ទើស​របស់​នារី​ល្អឯក​

សម្លឹង​មើលនារីវ័យចំណាស់ទំាងទឹកភ្នែកហូរមកសន្សឹមៗឃើញដូចនេះស្ត្រីនោះ​ក៏ជូតទឹកភ្នែក​អោយនាងដោយមានភាព​មេត្តានិង​ស្រឡាញ់​ចំពោះនាងទាំងស្រដីត៖​ «មុំ!រឿងអ្វីទំាងសុទ្ធតែជាការសាកល្បងរបស់ព្រះចំពោះពួកយើងទេលោកចង់ដឹងអំពីភាព​អំណត់និង​ការតស៊ូនិងអំណត់របស់យើងណាហើយទាំងនេះជារស់ជាតិជីវិតណាដែល​មនុស្ស​ម្នាក់ៗ​សុទ្ធទុក្ខ​លំបាក​រឿង​ផ្សេង​ពី​គ្នា​ណា​»

មុំស្តាប់សំដីគាត់ហើយស្រវាអោបគាត់ដោយមុខនាងនៅក្នុងទ្រង់គាត់ ហើយអោបនាងនិងអង្អែលក្បាលនាងថ្នមៗ​ហាក់ជាការ​លួង​លោម​​ដល់នាងហើយមុំក៏ហាក់ដូចជាបានខ្នងបង្អែកមួយដូចគ្នាទឹកភ្នែកស្រីនៅហូរសស្រាក់នៅឡើយគាត់ក៏និយាយត៖ «បើ​យំហើយ​អាចធ្វើអោយ​មុំ​បាន​ស្បើយយំអោយអស់ណាមុំ            រឿងកន្លងអោយហូរតាមទឹកភ្នែកអោយអស់ណាព្រះនឹង​បើក​បញ្ញា​ញាណ​​រឿងមុំជាមិនខានទេណា»

មុំ ងើបមុខមើលទៅស្រ្តីវ័យចំណាស់ហើយនិយាយតិចៗ៖ «អរគុណសាវកព្រះណាស់តែខ្ញុំសុំអោបសាវកព្រះបន្តិចទៀតបានទេ»។ សាវកព្រះដែលពោពេញដោយភាពមេត្តាក៏ញញឹមអង្អែលក្បាលមុំទាំងងក់ក្បាលជំនួស ចំលើយមុំក៏សំងំក្នុងភាពកក់ក្តៅនេះជាបន្ត​…​

​ ៥ឆ្នាំមុន

នៅក្នុងវិឡាតូចមួយនៅជាយរាជធានីភ្នំពេញជាតំបន់ស្ងប់ស្ងាត់គួរអោយចង់អាស្រ័យរស់នៅជាពន់ពេកសំរាប់អ្នកដែលមានចំណូលចិត្តស្ងប់ស្ងាត់ដែលវីឡានេះបានសាងសង់លើដីឡូតិ៍​មួយដែលនៅខាងមុខផ្ទះមានឧទ្យានតូចមួយមាន​ផ្កាចំរុះ ដែលជាក្លិន​ធម្មជាតិបណ្តាលអោយចិត្តរាល់អស់អ្នកដំណើរទំាងឡាយនឹងទទួលបានអារម្មណ៍រីករាយធូរស្បើយពីកង្វល់ទំាងឡាយទំាងពួង។ ស៊ីផ្លេឡានបន្លឺ សរអោយឃើញថាមានសមាជិកគ្រួសារនេះបានវិលមកដល់វិញហើយ​ស្ត្រីវ័យចំណាស់ម្នាក់ស្ទុះប្រុងទៅបើកទ្វារបងតែនាងតូចមុំក្នុងវ័យ២០ឆ្នាំស្ទុះរត់ទៅហើយនិយាយទៅកាន់ស្ត្រីនោះថា៖ «ចំាខ្ញុំទៅបើកវិញណាម៉ែដោះ»  

ម៉ែដោះញញឹមហើយនិយាយ៖ «ច៎ា!»

មុំបើកទ្វារបងក៏លេចចេញនូវរថយន្តទំនើបមួយម៉ាក់ Luxus RX330 មួយគ្រឿង​មកនាង។ តូចមុំទៅបិតទ្វារបងហើយក៏ស្ទុះទៅក្បែបុរសចំណាស់ម្នាក់ដែលទើបតែចុះពីឡានមកនិងលូកដៃចំាទទួលយកកាកាបរបស់គាត់បុរសនេះអង្អែលក្បាលនាងតិចហើយនិយាយ៖

«នេះចេញពីរៀនលឿនម្លេះកូន?»

 «ថ្ងៃនេះសាលាគេមានកម្មវិធីណាលោកប៉ាទើបកូនបានចេញលឿនយ៉ាងនេះ»

 «ហើយមិនទៅបណ្ណាល័យទេកូន»

 «ច៎ា!អត់ទេលោកប៉ាសៀវភៅដែលខ្ចីមកកូនមើលមិនទាន់អស់ផង»

 «នេះប៉ាកំពុងតែគិតថាមិនយូរទេប៉ានិងមានបណ្ឌិតអក្សរសាស្រ្តម្នាក់នៅជិតប៉ាហើយ»

មុំសើចទាំងដើរកៀកឪពុកចូលក្នុងផ្ទះ។

ម៉ែដោះឃើញឪពុកនិងកូនបណ្តើរគ្នាមកក៏និយាយ៖ «លោកគ្រូមកដល់ក៏ល្អហើយខ្ញុំរៀបចំបាយទឹកហើយល្មម»

 «បាទ!អគុណបងនេះខ្ញុំក៏ឃ្លានដែរ» លោកស្តីទំាងចូលតុបាយឯមុំប្រុងយកកាកាបទុកលោកក៏ឃាត់៖  «មុំ!កុំទាន់យកទៅកូនក្នុងកាកាបប៉ាមានបញ្ញើរកូនណា»

នាងតូចយកជូនឪពុកវិញទាំងសួរ៖ «បញ្ញើរអីទៅលោកប៉ា?»

 លោកញញឹមទាំងបើកកាតាបទាញយកប្រអប់ក្រហមមួយមកទាំងនិយាយបណ្តើរ៖ «នេះគឺគូដណ្តឹងកួនផ្ញើរមកណាកូន»

មុំទទួលពីដៃឪពុកទំាងមិនមាត់ក៏ អ្វីទាំងអស់នាងគ្រាន់តែដឹងថានាងមានគូរដណ្តឹងហើយតែមិនស្គាល់ថាជាអ្នកណានោះទេនាង​ក៏ខំរក្សាចិត្តកាយ​ចំពោះគេតាមប្រពៃណីបូរាណរហូតមកនាងមិនអោយគេដៀលថាអោយកិត្តិយសគ្រួសារ​នាង​ឡើយ​ព្រោះនាង​ដឹង​ច្បាស់ថាលោកប៉ាជាអ្នកដែលស្រឡាញ់មុខមាត់បំផុត។

បើទោះជាក្មេងស្រីវ័យស្រករនាងភាគច្រើនមានសង្សាក៏ដោយក៏នាងមិនភ្លើតភ្លើនតាមអរិយធម៌បរទេសនោះទេនាងត្រូវតែគោរពតាមតំបូន្មានឪពុកមិនអោយលោកអសង្ឃឹមនោះទេ បើទោះជាលោកលើក​នាង​អោយ​ទៅបុរស​ដែលនាងមិនដែលស្គាល់ នាងក៏តាមគាត់មិន​អោយឃ្នាស់ចិត្តនោះទេ ត្បិតអីនាង​មាន​តែ​លោក​​ដែល​​មើលថែតាមពីដើមមកតាំងពីម្តាយ នាងចែកឋានទៅ​លោកមិនយកប្រពន្ឋ​ថ្មីត្បិត​ខ្លាចចិត្ត​មិន​បាន​និង​កូន​តែ​មួយ។

មុំដែលមានឈ្មោះពិតថាកណិការកំពុងតែអង្គុយមើលអំណោយជាច្រើនដែលគូរដណ្តឹងនាងបានផ្ញើមកតាមលោកប៉ានាងមកមានតាំងពីទឹកអប់ម៉ាក់ល្បីៗមានកត្តតាខ្លាឃ្មុំមានគ្រឿងអលង្កាដូចជានាឡិការខ្សែករចិញ្ជៀនសុទ្ឋសឹងតែជាវត្តុដែលមានតំលៃដែលអាចបញ្ជាក់អំពីឋានៈគូរដណ្តឹងនាងបើកប្រអប់ដែលប៉ានាងទើបប្រគល់អោយយល់ថាជាខ្សែករបណ្តោងពេជ្រហើយក៏ជាម៉ាកយីហោដែលមាននៅបរទេសទៀតផងនាងយករបស់នេះដាក់ក្នុងហិបតែមួយដូចមុននាងមិនប្រើរបស់ទំាងនេះនោះទេតែនាងរក្សាទុកដើម្បីជាការផ្តល់កិត្តិយសចំពោះអ្នកដែលជាម្ចាស់អំណោយតែប៉ុណ្ណោះព្រោះនាងមិនមែនជាអ្នកសំភារះនិយមនោះឡើយ

មុំនិយាយម្នាក់ឯងតិចៗថា៖ «តើខុសឬត្រូវដែលខ្ញុំត្រូវរៀបការជាមួយជនអាថ៌កំបាំងម្នាក់នោះអ្នកម៉ាក់? ដែលកូនធ្វើគ្រប់យ៉ាងក៏ព្រោះតែលោកប៉ា កូនមិនចង់អោយលោកខកចិត្តចំពោះកូននោះ​សូមផលបុណ្យ​ជួយកូន​អោយ​ជួប​នឹង​សុភមង្គល​ពិតប្រាកដផងចុះ» ពោលហើយមុំក៏យកបហិបនេះដាក់ចូលក្នុងទូរសំលៀកបំពាក់នាងវិញ។​

ពេលធ្វើដំណើតាមផ្លូវត្រឡប់ពីសាលារៀនវិញ មុំឮសូរសំលេងរបស់រថយន្តសង្គ្រោះបន្ទាន់នាងអែបគៀនបន្តិចនិងនិយាយទៅកាន់អ្នក​ផ្សេង​ទៀត​ដែលកំពុងរង់ចំាដោយការកកស្ទះមុំនិងមិត្តរបស់នាងប៉ុន្មាននាក់ក៏ជួយ​ធ្វើចររាចរណ៍ដើម្បីអោយឡាន​សង្គ្រោះបន្ទាន់​អាចទៅបានដោយរលូន ហើយការកក់ស្ទះក៏បានស្រាកស្រាន្តដែលបណ្តាលអោយអ្នកដំណើរក៏បានធ្វើតំណើរបានយ៉ាងងាយជាងមុន សក្ខណាដែលជាមិត្តស្និតស្នាលក៏មកនិយាយនិងនាងថា៖ «អាការ!បើរដឹងថាធ្វើអំពើល្អហើយអោយសប្បាយចិត្តខ្ញុំ នឹងមកធ្វើយូណាស់ហើយ»

មុំញញឹមហើយតប៖ «ចុះមិនទាន់ហួសពេលឯណាដ៏រាបណាយើងមានជីវិតយើងក៏នៅតែធ្វើអំពើល្អបានរហូតហ្នឹង ណា អាណាមានតែអំពើរល្អទេជាវត្ថុដ៏មានតំលៃបំផុតណា»

«ច៎ា!ម៉ែគ្រូខ្ញុំដឹង»

មុំសំឡក់មិត្តទាំងញញឹមពេលនោះមិត្តនាងដែលមានប្រុសស្រីពីរទៀតដើរមកសំដៅនាង ទាំងនិយាយ៖ «អាណា!អាការ!មើលទៅយើងទៅផ្ទះមិនទាន់ទេយើងគិតថាពួកយើងញុំបាយក្រៅទៅណា»

សក្ខណាក៏តបក៏តបក្រោមកាញញឹមយល់ព្រមរបស់មុំ៖  «មែនហើយបែបនេះគឺល្អបំផុតហើយតោះយើងទៅញុំឯណាល្អទៅ?»

ភក្ត្រានិយាយ៖ «មានកន្លែងមួយនៅជិតនេះទេឆ្ងាញ់ហើយក៏ធូទៀតណា»

ធារីតប៖ «ទៅហ្នឹងទៅអញ្ជឹងតោះអាការអាណា»

ធារីសំលឹងមើលកណិការដែលកំពុងមើលលើផ្លូវនោះក៏និយាយចំអន់៖ «អេ!អាការចាំអ្នកណាហ្នឹងបានជាមើលតែផ្លូវនោះ»

ឭពាក្យចំអន់នាងក៏តប៖ «យើងកំពុងតែគិតថាអ្នកដែលនៅក្នុងឡានសង្រ្គោះតើអាចសង្គ្រោះទាន់ទេ?»

សក្ខណាយល់ចិត្តមិត្តជាគេក៏និយាយថា៖ «មិនអីទេណាអាការយើងបានធ្វើនូវអ្វីដែលគួរធ្វើបំផុតហើយបើគេជាអ្នកដែលមានកុសល​គេនឹងសង្គ្រោះបានយើងជួយគេបានតែប៉ុណ្ណឹងឯងណាតោះទៅញុំបាយទៅប្រយត្ន័មិនទាន់ម៉ោងចូលរៀនណា»

នាងមិនតបទេក៏បញ្ឆេះម៉ូតូទៅតាមមិត្តរបស់ខ្លូនទៅ។​

ឡានសង្គ្រោះបានឈប់នូវមុខមន្ទីពេទ្យដ៏ល្បីមួយនៅទីក្រុងភ្នំពេញក្រុមគ្រូពេទ្យក៏ប្រញាប់ ប្រញាល់សង្គ្រោះអ្នករបួសជាបន្ទាន់។ នៅខាងមុខបន្ទប់សង្គ្រោះបន្ទាន់បុរសដែលនាំអ្នករបួស មកក៏ឈរចាំដោយក្តីបារម្មណ៍បំផុតបន្តិចមកក៏លេចរូបនារីវ័យប្រមាណជា៣០ឆ្នាំនាំខ្លួនចូល មកក្នុងសំលៀកបំពាក់ថ្លៃថ្នូទាំងអាការះស្លន់ស្លោរនាងសំលឹងមើលមុខបុរសសង្ហាដែលឈរនៅទីនោះ​ស្រេចទាំងស្រដីទាំងទឹកភ្នែករហាម៖ «បងរិទ្ឋ!សុធាយ៉ាងម៉េចទៅហើយបង?»

 បុរសដែលមាននាមថារិទ្ឋដើរទៅអោបនាងលួងលោមទាំងនិយាយតប៖ «កុំបារម្មណ៍ណាសុធាគេមិនអីទេទប់ចិត្តណាអូននៅមាន​ការងារជាច្រើន ទៀតដែល​ត្រូវធ្វើណាអូនត្រូវតែរឹងមំាណាធានី»

«តើអោយអូនធ្វើយ៉ាងណាទៅបងរិទ្ឋ អូននៅសល់តែប្អូនប្រុសម្នាក់នេះគត់ណាបង»

«បងដឹងណាបងដឹងឥឡូវនេះគ្រូពេទ្យកំពុងតែសង្គ្រោះសុធា»

ពេទ្យលោកគ្រូពេទ្យក៏ចេញមកគេទាំងពីរក៏ស្ទុះមកតកគ្រូពេទ្យរិទ្ឋក៏សួរក្តីបារម្មណ៍៖ «អាការះអ្នកជំងឺយ៉ាងម៉េចទៅហើយលោក​គ្រូពេទ្យ?»

«សំណាងហើយដែលមកពេទ្យទាន់ពេល អ្នកជំងឺឆ្លងផុតពីគ្រោះថ្នាក់ហើយតែត្រូវសំរាក រង់ចំាមើលអាការះបន្តិចទៀតសិនព្រោះ​គេបោក​ត្រូវក្បាល​ធ្ងន់ធ្ងក្រែងប៉ះពាល់សសៃវិញ្ញាណ​ណាមួយ»

ធានីសួរ៖ «ចុះដៃជើងគេអីមិនអីទេលោកគ្រូពេទ្យ?»

«គ្រាន់តែជារបួសសើរស្បែកទេតែហើយក្រុមគ្រូពេទ្យជំនាញនឹងបន្តការតាមដានរហូតបើមាន​ស្ថានភាពប្រែប្រួលយ៉ាងណានោះ​ពួកយើងនឹងផ្តល់ដំណឹងទៅខាងគ្រួសារអ្នកជំងឺវិញណា គ្រាន់តែពេលនេះពួកយើងអះអាងថាអ្នកជំងឺអាចរក្សាជីវិតបានហើយ»

ស្តាប់សំដីគ្រូពេទ្យហើយធានីនិងរិទ្ឋហាក់ដូចជាធូរចិត្តជាខ្លាំង ក្រោយពេលគ្រូចេញ បាត់ទៅធានីក៏សួរទៅរិទ្ឋថា៖ «បងមានដឹងទេថាសុធាគេមានរឿងអីមុនមានគ្រោះថ្នាក់នោះ?ហេតុអីក៏គេមិនជិះឡាន?»

«បងក៏មិនដឹងដូចគ្នាវាចៃដន្យដែលបងទៅមានការនៅម្តុំនោះទើបអាចជួយគេបាន»

ធានីតប៖ «អរគុណបងណាស់បងរិទ្ឋដែលបងជួយជីវិតសុធាបើគ្មានបងទេមិនដឹងប្អូនអូនទៅជាយ៉ាង ណានោះទេម៉្យាងក៏អរគុណបងដែលមិនប្រកាន់នឹងសុធានោះ»

«ជឿបងចុះថាថ្ងៃណាមួយសុធាព្រមទទួលអំពើល្អរបស់បងជាមិនខាន ទំាងនេះក៏ព្រោះ តែស្រឡាញ់អូនពេក​ទើបខ្លាចអូនត្រូវគេធ្វើបាបតែបងក៏មិនខ្លាចនឹងចាំអូនកុំថាឡើយ១០ឆ្នាំ ទោះពិសោធន៍បងដល់២០ឆ្នាំក៏បងមិនខ្លាចពីព្រោះបងមានចិត្តស្មោះចំពោះអូនណា»

ធានីញញឹមផ្តេកក្បាលលើសង្សាហាក់បានធូរពីទុក្ខសោកទំាងពួងរបស់នាងក្រោយពីស្តាប់ សំដីស្មោះរបស់សង្សាហើយ។

សុធាគេប្រកាន់នឹងរិទ្ឋមិនដោយសារគេមានឋានៈគ្រួសារតូចទាបទេតែក៏សាររីទ្ឋធ្លាប់មានប្រវិត្តរៀបការម្តងហើយឯការបែកបាក់ក៏រិទ្ឋមិនបានបញ្ជាក់អោយច្បាស់លាស់តែនាយធ្លាប់ឮពាក្យលេចឮពីខាងគ្រួសារអតីតភរិយារបស់រិទ្ឋថាដែលបែកគ្នាក៏ព្រោះរិទ្ឋមានជនទីបីជាស្រីអ្នកមានដូច្នេះទើបសុធាគិតច្រើនគេក៏មិនព្រមអោយបងស្រីរៀបការរិទ្ឋទេ។​

សុធាត្រូវបានគេប្តូបន្ទប់ពីបន្ទប់សង្គ្រោះបន្ទាន់ទៅបន្ទប់ធម្មតាវិញដែលសរអោយឃើញថាសុធាគេមានសុខភាពធម្មតាវិញហើយតែដោយសារឥទ្ឋិពលថ្នាំនាយនៅសន្លប់នៅឡើយទេ។

ធានីតែងតែមកមើលថែប្អូនជាប្រចាំសុធាចាប់ផ្តើមដឹងខ្លួនដោយសាតែសារធាតុថ្នាំសន្លប់បានរំសាយអស់ពីក្នុងខ្លួនទៅហើយនាយក៏ផ្តើមកាន់ដៃបងស្រីធានីក៏និយាយដោយអំណរ៖ «សុធាដឹងខ្លួនហើយមែនទេ?»

នាយបើកភ្នែកបណ្តើៗទាំងក៏និយាយ៖ «បងធានី!ហេតុអីក៏ងងឹតយ៉ាងនេះបង?យប់ហើយម៉េចក៏មិនបើកភ្លើងទៅបង?»

ធានីទិដ្ធភាពជុំវិញទាំងតប៖ «សុធា!ម៉េចអញ្ជឹងអូននេះជាពេលថ្ងៃទេតើ?អូនព្យាយាមមើលទៅណា»

សុធាហាក់មានអារម្មណ៍ភ័យខ្លាចនិងតឹងតែងក្នុងចិត្តជាខ្លាំងកាលបើខ្លួនគេមើលអ្វីមិនឃើញសោះនោះគេក៏ស្រែកទំាងរន្ឋត់ថា៖ «បងធានីហេតុអីក៏ខ្ញុំមើលមិនឃើញសោះបង?ខ្ញុំពិការភ្នែកទេដឹងបង?»

«មិនអាចទេអូនចំាបងហៅពេទ្យមកណា» ស្តីហើយនាងក៏ស្ទុះទៅចុចឧបករហៅពេទ្យមកបន្តិចមកគ្រូពេទ្យក៏មកដល់សុធានៅតែ​សួរដោយតក់ស្លុតថា៖​ «ហេតុអីក៏ខ្ញុំមើលមិនឃើញបងខ្ញុំពិកាភ្នែកទេដឹងបង?»

ដោយឃើញអាការៈអ្នកជំងឺបែបនេះគ្រូពេទ្យក៏មកនិយាយជាមួយថា៖ «មិនអីទេលោកសុធាខ្ញុំពិនិត្យមើលភ្នែកលោកសិនណា​សុំលោកកុំ​អន្ទះសារអីណា»

សុធាចាប់ផ្តើមស្ងប់អារម្មណ៍ខណះគ្រូពេទ្យពិនិត្យគេបន្តិចមកពេទ្យក៏និយាយជាមួយធានីថា៖​ «យើងសុំយកលោកសុធាទៅ Scanខួរក្បាលសិនដើម្បីងាយស្រួលក្នុងការព្យាបាលណា»

ធានីដែលមានទឹកមុខស្រពោនស្រាប់ក៏ឆ្លើយបានតែ«ច៎ា»មួយម៉ាត់គត់។

គ្រូពេទ្យក៏នាំយកសុធាទៅពិនិត្យតាមតួរនាទី!​​ 

ធានីនិងរិទ្ឋអង្គុយទល់មុខនឹងគ្រូពេទ្យដែលកំពុងតែនិយាយប្រាប់ពីអាការះរបស់ធានីស្រក់ទឹកភ្នែកអាណិតប្អូនជាអនេកកាលបើគ្រូពេទ្យនិយាយថាប្អូនមាផលប៉ះពាល់ផ្នែកសសៃប្រសាទភ្នែកឯរិទ្ឋចាប់ដៃនាងជាប់ដើម្បីអោយបានជាកំលាំងចិត្តនោះនាងសួរគាត់តិចៗ៖ «ចុះមានវិធីណាអាចជួយប្អូនខ្ញុំបានទេលោកគ្រូពេទ្យ?»

គ្រូពេទ្យបន្ឋូដង្ហើមបន្តិចទើបនិយាយ៖ «មានតែទៅប្រទេសបារាំងដើម្បីវាស់កាត់តភ្ជាប់សរសៃប្រសាទនោះឡើងវិញ​តែវិធីនេះបើសំណាងអាចជាភ្នែកបើគ្មានសំណាងទេអាចនឹងបាត់ទាំងជីវិតណាខ្ញុំចង់អោយសាច់ញាតិអ្នកជំងឺគិតអោយច្បាស់ណា»

ធានីយំយ៉ាងខ្លាំងអាណិតប្អួនប្រុសតែនាងពិតជាគិតមិនចេញមែនមិនដឹងថាត្រូវរើសវិធីណានោះទេត្រលប់ពីបន្ទប់ពេទ្យចូលបន្ទប់របស់ប្អូនវិញប្រុងលួងលោមប្អូននាងដែលអង្គុយលើគ្រែអ្នកជំងឺយ៉ាងស្ងប់ស្ងាត់នោះនាងពិតមិនដឹងថាគួរនិយាយនិងប្អូនយ៉ាងអំពីរឿងនេះនោះទេគេក៏និយាយ៖ «ភ្នែកខ្ញុំត្រូវងងឹតរហូតមែនទេបង?»

«អូនកុំបារម្មណ៍ណាវិទ្យាសាស្ត្រឥឡូវរីកចំរើនណាស់អូនពិតជាអាចមើលឃើញវិញជាមិនខានណាជឿបងចុះណា»

«បងមិនចំាបាច់លួងលោមខ្ញុំទេបងធានីខ្ញុំពិការបែបនេះក៏ល្អដែរព្រោះថាជួនកាលភាពពិការរបស់ខ្ញុំអាចធ្វើអោយខ្ញុំនេះភ្លឺមុនទៅទៀតណាបង» រិទ្ឋនៅក្បែរនោះក៏មិនហ៊ាននិយាយអ្វីទេបានត្រឹមកាន់ដៃធានីជាប់ជាការលោមលួងធានីក៏បានត្រឹមតែសំលឹង​លើប្អូនដោយការអាណិត។  

មុំកំពុងញុំអារហារថ្ងៃត្រង់ជាមួយមិត្តភក្រ័នាងតាមធម្មតាពួកនាងនិយាយអំពីរឿងជាច្រើនដែលទាក់ទងនឹងការរៀនសូត្រតែនាងហាក់មានអារម្មណ៍ដូចជាមានភ្នែកមួយគូរចេះតាមមើលនាងមិនឈប់នាងមើលចំទៅបុរសនោះក៏ធ្វើជាមើលអ្វីផ្សេងវិញសក្ខណានិយាយចំអន់មិត្តលែងថា៖ «ប្រុសម្នាក់នោះក៏សង្ហាណាស់ដែរណាអាការបើកចិត្តទទួលគេទៅណាឯង»

មុំសំលក់មិត្តសំឡាញ់ទំាងនិយាយ៖ «តែផ្តាស់ហើយណានេះខំមើលសៀវភៅប្រយត្ន័ដល់ពេលបកស្រាយល្ងាចនេះគេសួរហើយឆ្លើយ​មិនចេញទៅ​​គិតតែរឿងឥតបានការ»

 «ច៎ាម៉ែគ្រូ»

មុំញញឹមគ្រវីហួសចិត្តមិត្តហើយពួកគេក៏ញុំអារហាររៀងៗខ្លួន ឯបុរសនោះក៏ចេះតែតាមមើលនាងទាំងញញឹមរហូត។

ក្នុងហាងអារហារមួយកន្លែងលោកផារ៉ូ ដែលជាឪពុកមុំកំពុងតែអង្គុយជាមួយនិស្សិតបីនាក់ដែល​កំពុងតែជជែកគ្នាយើងឮនិសិ្សត​ម្នាក់ក្នុង​ចំណោមពួកគេទំាងបីនិយាយ៖ «លោកគ្រូ!ពួកខ្ញុំសូមអង្វរសូមលោកគ្រូជួយអោយពួកខ្ញុំជាប់ផងណាបើមិន​អញ្ជឹងទេពួកយើងនឹងពិបាកជាមិនខានទេ»

«បើដឹងថាមានថ្ងៃនេះម៉េចក៏មិនខំរៀនទៅ?»

«លោកគ្រូពួកយើងក៏ខំណាស់ដែរ?»

លោកបញ្ចេញសំលេងហ៊ឹសបន្តិចហើយក៏និយាយត៖ «ខ្ញុំជាគ្រូបង្រៀនហើយក៏ធ្លាប់ឆ្លងកាត់ការរៀនមកដូចគ្នាជាសិស្សដែលខំរៀនមិនមែនដូចនេះទេគេមានការជឿជាក់ណាស់តែពួកឯងឃើញថាមិនមែនទេ» សិស្សម្នាក់ទៀតដែលរូបរាងសមសួនជាងគេក៏និយាយឡើងថា៖ «តែខ្ញុំក៏មានហេតុផលពិតមែនបើខ្ញុំមិនបានលេខល្អលើកនេះទេគឺ​ខ្ញុំនឹងមានបញ្ហា​គ្រួសារណា​​លោកគ្រូសូម​​លោកគ្រូជួយខ្ញុំផងណា»

ម្នាក់ទៀតក៏ស្រោមសំបុត្រមួយដាក់លើដៃលោកគ្រួផារ៉ូដែលមានកំរាស់ក្រាសគួរសមលោកហាក់មានអារម្មណ៍ភ្ញាក់ជានូវទង្វើសិស្សទាំងនេះលោកសំលឹងមុខពួកគេដោយក្រសែភ្នែកស្មានមិនត្រូវ…………..

                                                                             (សូមរងចាំទស្សាភាគបន្ត)

ស្ថានភាព​ជំងឺ លោក អ៊ិត សេដ្ឋា កំពុងជួប​ភាព​លំបាក​មិន​ធម្មតា

តាម​រយៈ​ទំព័រ​ហ្វេស​ប៊ុក លោក​ សុះម៉ាច​ ដែល​ជាប្រធាន​សមាគមសិល្បៈ បាន​ឲ្យ​ដឹង​ថា ស្ថាន​ភាព​ជម្ងឺ​របស់​លោក អ៊ិត សេដ្ឋា ពេល​នេះ​ គឺ​ធ្ងន់​ធ្ងរ​ខ្លាំង​រហូត​ដល់​មិនអាចកម្រើកជើងបាន និង​ឈាមធ្លាក់ទាប​ត្រឹមកម្រិត​៧។
លោក​ សុះម៉ាច​ បានឲ្យដឹង​បន្ថែម​ក្នុង​សារ​ដដែល​ថា​៖ “លោក អ៊ិត សេដ្ឋា ពិធីករ CTN ពេលនេះមានទុក្ខជាទម្ងន់ លោកមិនអាចកម្រើកជើងបាន ឈាមនៅសល់តែ៧។ ក្នុងស្ថានភាពគ្រួសារដ៏លំបាក បែបនេះខ្ញុំសូមអំពាវវនាវដល់មិត្តសិល្បៈ ព្រមទាំងសប្បុរសជន មេត្តាជួយសង្គ្រោះជីវិតគាត់ផង”។
លោក សិលា អ្នក​គ្រប់គ្រង​កម្មវិធី “មន្ដស្នេហ៍​សំនៀង​” បាន​ប្រាប់​ Sabay កាលពី​រសៀល​នេះថា កន្លង​មក​ពិធិករ​រូប​នេះ​មិន​ដែល​មាន​អាការៈ​ជម្ញឺ​បែបនេះទេ។ តែ​មូល​ហេតុ​ដែល​ធ្វើ​ឲ្យ​លោក​មាន​បញ្ហា​ធ្ងន់ធ្ងរ​ដល់​ថ្នាក់​នេះ គឺដោយ​សារតែ​លោក​មាន​វ័យ​ចំណាស់ផង បូក​រួម​ម្សិល​មិញលោក​ឈរ​ហាល​ថ្ងៃក្តៅយូរជាង​២​ម៉ោង​ ទើប​បណ្ដាល​ឲ្យ​ជើង​របស់ លោក​ អ៊ិត សេដ្ឋា ហើម​យ៉ាង​ខ្លាំង​ ដើរ​មិន​រួច​នៅ​ព្រឹក​មិញ​នេះ។

និស្សិតជើងឆើត ប៉ះក្រមុំរោងចក្រដៃឆៅ ព្រោះតែក្បត់សន្យាមិនព្រមចូលស្ដីដណ្ដឹង នារីរូបស្រស់លួចកាត់ប្រដាប់ភេទចោលសងថ្លៃចិត្តស្មោះ

រាជ​ធានី​ភ្នំពេញ​ ៖ យោង​តាមសមត្ថ​កិច្ច​បាន​ឱ្យ​ដឹង​ថា យុវ​ជន​ម្នាក់​បាន​​រង​គ្រោះ​នៅ​ចំណុច​ប្រដាប់​ភេទ​(លិង្គ) ដោយ​សារ​តែ​ស្រី​ស្នេហ៍​របស់​ខ្លួន​យក​ផ្លែ​ឡាម​កាត់​ស្ទើរ​តែ​ដាច់​មិន​អាច​ត​ភ្ជាប់​វិញ​បាន​ដោយ​សារ​តែ​មាន​កំហឹង​មិន​ព្រម​ចូល​ស្តី​ដណ្តឹង​។

អាច​ចាត់​ទុក​​ជា​លើក​ទី​១ហើយ​​នៅ​ក្នុង​សង្គម​ខ្មែរ​ ដែល​មាន​រឿង​រ៉ាវ​កាត់​លិង្គ​បែប​នេះ​ ហើយ​ក៏​ជា​មេ​រៀន​សំរាប់​ក្រុម​បុរស​ខិល​ខូច​ទាំង​ឡាយ​ ដែល​ច្រើន​តែ​ប្រើ​សំដី​លួង​លោម​ផ្អែម​ល្ហែម​ស្ទូច​នារី​ឱ្យ​បើក​បង្អួច​បេះ​ដូង​​របស់​នាង​ឱ្យ​ខ្លួន​បាន​ចូល​នែប​និត្យ​រួម​រ័ក​​កាយ​ទៅ​តាម​ការ​ស្រេក​ឃ្លាន​ខុស​តម្រា​ដោយ​ភ្លេច​គិត​ថា នាងៗ​ក៏​មាន​បេះ​ដូង​ដែរ​។

​ជា​ពិសេស​នោះ​ ការ​ប្រគល់​ខ្លួន​ប្រាណ​ឱ្យ​ដោយ​សារ​ជឿ​ទុក​ចិត្ត​ថា ប្រុស​ស្នេហ៍​នឹង​មិន​បែក​បែរ​ឡើយ​ ។ ប៉ុន្តែ​​ល្បែង​ស៊ី​មុន​សង​ក្រោយ​នេះ ​ច្រើន​តែ​បង្ក​ឱ្យ​មាន​ការ​ឈឺ​ចាប់​ ពិបាក​​ព្យាបាល​ណាស់​។ ដូច្នេះ​យើង​ក៏​មិន​ចង់​ឃើញ​បុរស​ទី​២ ទី​៣ ក្លាយ​ទៅ​ជា​បុរស​ដែល​រង​គ្រោះ​ដោយ​ស្រី​ស្នេហ៍​កាត់​លិង្គ​គ្រវែង​ចោល​នោះ​ឡើយ។

ពេល​នេះ​រឿង​រ៉ាវ​ជាក់​ស្តែង​មួយ​បាន​កើត​ឡើង​​ទៅ​ហើយ​ ​លើ​យុ​វនិស្សិត​មួយរូប​អាយុ​២៤​ឆ្នាំ​ស្នាក់​នៅ​ក្នុង​វត្ត​មួយ​​នៅ​ខណ្ឌ​មាន​ជ័យ​ រាជ​ធានី​ភ្នំពេញ។ ការ​ដឹង​រឿង​នេះ​តាម​រយៈ​ការ​​ដាក់​ពាក្យ​បណ្តឹង​នៅ​នគរ​បាលប៉ុស្តិ៍​រដ្ឋ​បាល​ចោម​ចៅ​ បន្ទាប់​ពី​និស្សិត​រូប​នោះ​ទទួល​រង​នូវ​អំពើ​ហិង្សា​ពី​សំណាក់​ស្រីស្នេហ៍ ​ដែល​យក​ឡាម​កាត់​ផ្តាច់​លិង្គ​បណ្តាល​ឱ្យ​ដាច់​ជិត​ដល់​គល់​ កាល​ពី​វេលា​ម៉ោង​៣ និង​៣០​នាទី​ទៀប​ភ្លឺ​ ។ យុវ​ជន​រង​គ្រោះ​បាន​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ដើម្បីសង្គ្រោះ​ទាន់​ពេល​វេលា​ ក៏​ប៉ុន្តែ​ជា​អកុសល​គ្រូ​ពេទ្យ​មិន​អាច​ត​ភ្ជាប់​លិង្គ​ដូច​ដើម​បាន​ឡើយ​។

សមត្ថ​កិច្ច​បាន​បង្ហើប​ឱ្យ​ដឹង​ថា និស្សិត​ឈ្មោះ​ផ ស​អ បាន​ទៅ​លេង​ផ្ទះ​សង្សារ​ឈ្មោះ​លី​ ស្រី​នាង​ អាយុ​២៦​ឆ្នាំ ធ្វើ​ការ​នៅ​រោង​ចក្រ​កាត់​ដេរ​ម្តុំ​វត្ត​ជម្ពូ​វ័ន​ ស្នាក់​នៅ​បន្ទប់​ជួល​លេខ​២២​ ជាន់​ទី​១ ស្ថិត​ក្នុង​ភូមិ​ជម្ពូ​វ័ន​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ដង្កោ​ កាល​ពី​ល្ងាច ។

ខណៈ​​ពេល​នោះ​រូប​គេ​បាន​និយាយ​ប្រាប់​នាង​ជា​សង្សារ​ថា យើង​ទាំង​ពីរ​មិន​អាច​រៀប​ការ​ជាមួយ​គ្នា​បាន​ឡើយ​​ដោយ​សារ​ខុស​ខែ​ឆ្នាំ​ ពេល​នោះ​នាង​មិន​បាន​ឆ្លើយ​តប​វិញ​ទេ​។ នាង​បាន​ដាំ​បាយ​ និង​ស្ល​ម្ជូរ​សាច់​គោ​ ចៀន​ពង​ទា​ឱ្យ​ហូប។ ខណៈ​ពេល​ហូប​បាយ​រួច​ រូប​គេ​ក៏​មាន​អាការ​ដូច​ជា​ងងុយ​ដេក​ខ្លាំង​។ ក្រោយ​មកគេ​​ចូល​ដេក​ក្នុង​បន្ទប់​របស់​នាង​ ​ដូច​ដែល​ធ្លាប់​ដេក​កន្លង​មក​។ លុះ​ដល់​ម៉ោង​ជាង​៣​ទៀប​ភ្លឺ ពេល​ភ្ញាក់​ពី​ដំណេក​ស្រាប់​តែគេ​​មាន​អាការ​ឈឺ​​ត្រង់​ប្រដាប់​ភេទ​ និង​មាន​ឈាម​ហូរ​ប្រឡាក់​ជោក​ខោ​ទើប​ដឹង​ថា ​លិង្គ​​របស់​ខ្លួន​ត្រូវ​នាង​សង្សារ​លួច​កាត់ដល់​គល់​​ ហើយ​គេច​ខ្លួន​បាត់​មិន​ដឹង​ពី​ពេល​ណា​នោះ​ទេ​។ ភ្លាមៗ​នោះ​យុវ​ជន​រូប​នោះ​បាន​ឱ្យ​បង​ប្អូន​ដឹក​តាម​ម៉ូតូ​បញ្ជូន​ទៅ​មន្ទី​រពេទ្យ​។

គ្រូ​ពេទ្យ​​មួយ​រូបសុំមិន​បញ្ចេញ​​ឈ្មោះ​បាន​ឱ្យ​ដឹង​ថា រវាង​និស្សិត​រង​គ្រោះ និង​នាង​ជា​សង្សារ​បាន​ស្រលាញ់​គ្នា​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។ លុះ​ពេល​ឮ​​បុរស​ជា​សង្សារ​ពោល​ពាក្យ​​មិន​អាច​រៀប​ការ​នឹង​គ្នា​បាន​យ៉ាង​ដូច្នេះ​ ទើប​នាង​សំរេច​ចិត្ត​ថា បើ​នាង​យក​មិន​បាន​ ​ក៏​គ្មាន​នរ​ណា​យក​បាន​ដែរ ព្រោះភាពបរិសុទ្ធ​របស់នាងបាន​បូជាអស់ហើយ ដូច្នេះ​​មាន​តែ​កាត់​លិង្គ​ចោល​ប៉ុណ្ណោះ​។

នេះ​គ្រាន់​តែ​ជា​ពាក្យ​និយាយ​ប្រាប់​​មិន​ផ្លូវ​ការ​ប៉ុណ្ណោះ។ ​យើងបាន​ព្យាយាម​សុំ​ការ​បំភ្លឺ​ពី​ក្រុម​គ្រួសារ​និស្សិត​រង​គ្រោះ​ដែរ​ តែ​ត្រូវ​បាន​នារី​ម្នាក់​បដិ​សេធ​ថា នាង​មិន​​ដឹង​រឿង​ទេ​។ បច្ចុប្បន្ន​ជន​រង​គ្រោះ​កំពុង​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត​ ។ រហូត​មក​ដល់​ពេល​នេះ​ស្ត្រី​ចិត្ត​ខ្លាំង​ហ៊ាន​លើក​ដៃ​កាត់លិង្គ​របស់​សង្សារ​ខ្លួន​ មិន​ទាន់​ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ខ្លួន​នៅ​ឡើយ​ទេ បើ​ទោះ​បី​ដឹង​ថា នាង​មាន​ស្រុក​កំណើត​នៅ​ខេត្ត​ព្រៃ​វែង ​ក្តីហើយក៏មិនដឹងថា នាងគេចខ្លួនទៅទីណាដែរ៕