ឱកាសការងារ នៅក្រសួងមហាផ្ទៃ

ក្រសួងមហាផ្ទៃសម្រេចបើកឲ្យមានការប្រឡងជ្រើសរើសសិស្ស–និស្សិត​បញ្ចូល​ក្នុង​ក្របខ័ណ្ឌមន្រ្តី​ពន្ធនា​គារក្រសួងមហាផ្ទៃចំនួន ៣៥០នាក់ សម្រាប់ឆ្នាំ២០១៧​ដើម្បីចាត់ឲ្យ​ទៅបម្រើការងារ​នៅ​មណ្ឌល​អប់រំ​កែប្រែទី១ មណ្ឌលអប់រំកែប្រែទី២ មណ្ឌលអប់រំកែប្រែទី៣ មណ្ឌលអប់រំកែប្រែទី៤ ពន្ធនាគារខេត្តកណ្តាល ពន្ធនាគារខេត្តកំពង់ចាម ពន្ធនាគារខេត្តបាត់ដំបង ពន្ធនាគារ​ខេត្តបន្ទាយ​មាន​ជ័យ នឹងពន្ធនាគារខេត្តសៀមរាប។

សម្រាប់​ពេល​វេលា​ទទួល​ពាក្យ​វិញ​គឺ​ចាប់​ពី​ថ្ងៃ​នេះ​រហូត​ដល់​ថ្ងៃ​ទី​១៧​ខែ​វិច្ឆិកា​ឆ្នាំ​២០១៧ ​ម៉ោង​៥​ល្ងាច ​៕

 ឱកាសល្អសម្រាប់អ្នកដែលចង់រៀនជំនាញដោយ​ ក្រសួង​ ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវះផ្ដល់អាហាររូបករណ៍​ចំនួន​ ១១,០០៣កន្លែង

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ប្រកាសផ្ដល់អាហារូបករណ៍ជាង១,១០០៣កន្លែង រួមមានថ្នាក់បរិញ្ញាបត្របច្ចេកវិទ្យា/ ឯកទេសសញ្ញាបត្រវិស្វករ, សញ្ញាបត្រជាន់ខ្ពស់/ បរិញ្ញាបត្ររងបច្ចេកទេស/ឯកទេស, សញ្ញាបច្ចេកទេស និងវិជ្ជាជីវៈ  លើមុខជំនាញដែលទីផ្សារការងារកំពុងមានតម្រូវការពេលបច្ចុប្បន្ន​ និងពេលអនាគត​។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់នាយកដ្ឋានព័ត៌មានទីផ្សារ នៃក្រសួងការងារ តាមរយៈលេខទូរស័ព្ទ ០១០/០១២ ៣០៦ ៨៥៥, ០១០.០១២ ៧៤៧ ៧៧៣៕

ប្រភព៖​  ក្រសួងការងារ​  វនិងបណ្ដុះបណ្ដាល​វិជ្ជាជីវះ

«អម្រឹត​» ជ្រើសរើស​បុគ្គលិក ជាង ១០០ នាក់​!

ឥឡូវនេះ អម្រិត កំពុងស្វែងរក បេក្ខជនដែលមាន សមត្ថភាព និង ទេពកោសល្យ ក្នុង ការបំពេញការងារ តាមចំនួន និង មុខដំណែង ដូចខាងក្រោម៖

១. មន្ត្រីឥណទានទូទៅ ចំនួន ៧៨ នាក់

២. ហេរញ្ញឹកសាខា ចំនួន ២៦ នាក់

៣. មន្ត្រីសន្សំ ចំនួន ១៧ នាក់

របៀបដាក់ពាក្យ៖ បេក្ខជន ដែលមានចំណាប់អារម្មណ៍ ត្រូវបានលើកទឹកចិត្តឲ្យដាក់​ពាក្យ សុំបម្រើការងារ តាមរយៈប្រព័ន្ធអ៊ីនធឺណែត https://job.amret.com.kh ឬតាមរយៈ Email: sreythuy.chhay@amret.com.kh ។

ព័ត៌មានបន្ថែមអំពី ការជ្រើសរើសបុគ្គលិក សូមទាក់ទងមកកាន់ លេខទូរស័ព្ទ៖ ០១២ ៩៩៣ / ០៧០ ៧០០ ១២៣។

ក្រុមហ៊ុន​ធំៗ ៥​នៅ​កម្ពុជា​ដែល​ជ្រើសរើស​បុគ្គលិក​ច្រើន​ជាង​គេ​……​

តើអ្នកបានកំពុងតែធ្វើការនៅក្នុងក្រុមហ៊ុនរបស់អ្នកអស់រយៈពេលជាយូរ ហើយមាន​អារម្មណ៍​ថាពិបាកក្នុងការលើកទឹកចិត្តខ្លួនឯងដើម្បីបន្តការងាររបស់អ្នកមែនទេ?

តើអ្នកកំពុងស្វែងរកការងារដែលមានប្រាក់ខែល្អប្រសើរ និងបរិស្ថានការងារ​ល្អ​ជាងមុន​មែន​ទេ? ប្រសិនបើអ្នកកំពុងស្វែងរកការផ្លាស់ប្តូរការងារនោះ នៅក្នុងខែសីហានេះ​អាច​ជាពេល​វេលាដ៏​ល្អឥតខ្ចោះ​សម្រាប់អ្នក!

ក្រុមហ៊ុនទាំង 5 នេះកំពុងជ្រើសរើសបុគ្គលិកច្រើនបំផុត ហើយអ្នកអាចក្លាយជាបេក្ខជន​ម្នាក់ដែលត្រូវបានគេជ្រើសរើសក្នុងចំណោមបេក្ខជនដ៏ទៃទៀត។

សូមពិនិត្យមើលឱកាសការងារទាំងអស់នៅ everjobs.com.kh ឥឡូវនេះ!

ដំណឹង​ល្អ​សម្រាប់​អ្នកចង់​ចូល​បម្រើ​ការងាររដ្ឋ

សេចក្ដី​ជូនដំណឹង​ ស្ដីពី​ការប្រឡងជ្រើសរើសបេក្ខជនឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងរ៉ែនិងថាមពល​ ឆ្នាំ២០១៧។

ឱកាស​​ការងារ​ ២០​កន្លែង​នៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​

សេចក្តីជូនដំណឹង ស្តីពី ការជ្រើសរើសបេក្ខជន ចូលបម្រើការងារ ជាមន្ត្រីជាប់កិច្ចសន្យា នៅនាយកដ្ឋានបុគ្គលិក នៃ អគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ សូមជម្រាបជូនដំណឹងដល់ សាធារណៈជន ឲ្យបានជ្រាបថា ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នឹងរៀបចំការជ្រើសរើស មន្ត្រីជាប់កិច្ចសន្យា ចំនួន ២០ នាក់ លើមុខជំនាញដូចជា ផ្នែកសរសេរកម្មវិធី (Programmer) បញ្ចូលទិន្នន័យ (Data Entry) លេខាធិការ និង រដ្ឋបាល គណនេយ្យ និង នីតិសាស្ត្រ ដើម្បីឲ្យចូលបម្រើការងារ នៅនាយកដ្ឋានបុគ្គលិក នៃអគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។

ផ្នែកដែលត្រូវជ្រើសរើសមានដូចជា៖
•ផ្នែកសរសេរកម្មវិធី (Programmer) ចំនួន ០១ នាក់
•បញ្ចូលទិន្នន័យ (Data Entry) ចំនួន ១០ នាក់
•លេខាធិការ និង រដ្ឋបាល ចំនួន ០៣ នាក់
•គណនេយ្យ ចំនួន ០៣ នាក់
•និង នីតិសាស្ត្រ ចំនួន ០៣ នាក់។

បេក្ខជន ដែលមានចំណាប់អារម្មណ៍ សូមផ្ញើប្រវត្តិរូបសង្ខេប មិនង ឯកសារពាក់ព័ន្ធ មកនាយកដ្ឋានបុគ្គលិក ចាប់ពីថ្ងៃផ្សាយដំណឹងនេះ តទៅ រហូតដល់ថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០១៦ វេលាម៉ោង ១៧:៣០ នាទី តាមរយៈអ៊ីមែល personnel.mef@gmail.com។

ផុតកំណត់ឈប់ទួលពាក្យ ថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០១៦ វេលាម៉ោង ១៧:៣០ នាទី ល្ងាច។

សម្រាប់ព័ត៌មានបន្ថែម ទាក់ទងទៅនឹងការទទួលសុខត្រូវ និង លក្ខខណ្ឌនៃការជ្រើសរើស សូមអាន សេចក្តីជូនដំណឹង ខាងក្រោមនេះ និង សម្រាប់ព័ត៌មានលំអិតផ្សេងទៀត សូមទាក់ទងដោយផ្ទាល់តាមរយៈទូរស័ព្ទលេខ ០២៣ ៤២៨ ៥២៦ / ០៧៧ ៨៧៧ ១០៨ និង ០៩៩ ៨៥១ ៩៥៨។ សូមអរគុណ!

ឱកាសការងារនៅ UNDP

ដំណឹងជ្រើសរើស មន្ត្រីស្ម័គ្រចិត្តអង្គការសហប្រជាជាតិ ដែលនឹងទទួលប្រាក់ឧប្ថម្ភប្រចាំខែចំនួន ៦៣១ ដុល្លាអាមេរិក រួមទាំងអត្ថប្រយោជន៍ជាច្រើនទៀត។ ប្រសិនបើអ្នកចាប់អារម្មណ៍ សូមចូលទៅកាន់ http://bit.ly/2stPLts
ផុតកំណត់ថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ២០១៧

ឱកាសការងារនៅក្រសួង បរិស្ថាន ៤៦កន្លែង

ជា​ឱកាស​ដ៏​ល្អ​មួយ​ចំពោះ​ និស្សិត និង​សាធារណៈ​ជន​ទូទៅ ដែល​មាន​បំណង​ចង់​ធ្វើ​ការ​ក្នុង​អគារ​ដ៏​ស្កឹមស្កៃ របស់​ក្រសួង​បរិស្ថាន។ ឥឡូវ​នេះ​ក្រសួង​បាន​ប្រកាស​ជ្រើស​រើស​មន្ត្រី​រាជការ​ថ្មី​ ឱ្យ​ចូល​បម្រើ​ការងារ ចំនួន ៤៦​កន្លែង សម្រាប់​ឆ្នាំ​ ២០១៧​ នេះ​។