ព្យាបាល​រោគ​ថ្លើម​ប្រភេទ​ C ដោយ​ឥតគិត​ថ្លៃ​នៅ​មន្ទីរពេទ្យ ព្រះកុសមៈ​

មន្ទីរពេទ្យ​ព្រះកុសុមៈ​បាន​និយាយ​ក្នុង​សេចក្តីជូនដំណឹង​មួយ​កាលពី​ថ្ងៃទី ១៨ តុលា ឆ្នាំ​២០១៦ ថា មន្ទីរពេទ្យ​នឹង​ព្យាបាល​ជំងឺ​រលាក​ថ្លើម​ប្រភេទ C ដោយ​ឥតគិតថ្លៃ​សម្រាប់​ប្រជាជន​ទូទាំងប្រទេស ដោយមាន​ការសហការ​ជាមួយ​អង្គការ​គ្រូពេទ្យ​គ្មាន​ព្រំដែន​។

​ ​មន្ទីរពេទ្យ​ក៏​ប្រកាស​ដែរ​ថា បុគ្គលិក​មន្ត្រីរាជការ​មន្ទីរពេទ្យ​ព្រះកុសុមៈ​ទាំងអស់ និង​បុគ្គលិក មន្ត្រីរាជការ​ដែល​ចូលនិវត្តន៍​របស់​មន្ទី​រ​ពេទ្យ​ព្រះកុសុមៈ​ទាំងអស់​នឹង​ទទួលបាន​ការព្យាបាល​ជំងឺ​ទូទៅ​ដោយ​ពុំ​បង់ប្រាក់​ផងដែរ​។

ហើយ​ដំណឹង​ល្អ​មួយទៀត​គឺថា គ្រូពេទ្យ​ព្យាបាល​នៅតាម​មន្ទីរពេទ្យបង្អែក​ខេត្ត​នានា ដែល​ចង់​មក​ធ្វើ​កម្មសិក្សា បង្កើន​ចំណេះដឹង អាចទាក់ទង​មក​ការិយាល័យ​រដ្ឋបាល​រប​ស់​មន្ទីរពេទ្យ​ព្រះកុសុមៈ​ដើម្បី​របៀប​ចំ​សំណុំបែបបទ​គតិយុត្ត​៕

រឿងចាំបាច់ដែលឪពុក​ម្តាយ​ថ្មី​ ថ្មោង​ គួរតែយល់ដឹង​ ហេតុអីចាំបាច់ជួសកែងជើងកូនតូចរបស់យើង?

ហេតុអីចាំបាច់ត្រូវជួសកែងជើងកូន?ដើម្បីរកឃើញជំងឺពីកំណើតរបស់ទារកបាន 7 មុខ ។ យើងអាចជួសកែងជើងបានក្រេាយសំរាលបាន 48 ម៉េាងឡើងទៅ ។
1. Phenylketonuria (PKU)

ទារកមានជំងឺពីកំណើត លើការបំឡែងជាតិសាច់ក្នុងខ្លួន ។ ធ្វើអេាយកូនខ្សេាយប្រាជ្ញា អាចពិការ និង មានភាពមិនធម្មតាលើសាច់ខួរក្បាល ។ 3000នាក់ ទៅ 30000នាក់ ជួបម្នាក់ ។

2.Congenital Hypothyroidism

ទារកមានជំងឺខ្សេាយក្រពេញករពីកំណើត ។ ធ្វើអេាយទារកខ្សេាយប្រាជ្ញាខ្លាំង យឺតយ៉ាវការគិត កូនអាចតឿ ខ្សេាយត្រចៀក កើតលឿងស្បែក ស្បែកស្ងួត អណ្តាតធំ សាច់ដុំទន់ ទល់លាមក និង សំលេងយំ ស្អក ស្អក ។ 2000នាក់ ទៅ 4000នាក់ ជួបម្នាក់ ។

3. Galactosemia

ទារកមានវិបត្តិទៅលើការបំឡែងជាតិស្ករ ។ ធ្វើអេាយទារកមិនសូវបៅ ក្អួត រាគ ខ្សេាយថ្លើម ថ្លើមរីកធំ ឧស្សាហ៍មានហូរឈាម ហើមខ្លួន ទាចទឹក និង កើតលឿង ។ 40000នាក់ ទៅ 60000 នាក់ ជួបម្នាក់ ។

4. Biotinidase Deficiency

ទារកមានវិបត្តិទៅលើការបំឡែងលើ ក្រុមវីតាមីន B ។ ធ្វើអេាយទារក ប្រកាច់ ថ្លង់ ខ្វាក់ និង អាចពិការ ។ យឺតយ៉ាវការលូតកំពស់ និង គីឡូ ។ កន្ទួលពេញស្បែក ជ្រុះសក់ និង ឧស្សាហ៍សន្លប់ ។ 38000នាក់ ទៅ 100000នាក់ ជួបម្នាក់ ។

5. congenital Adrenal Hyperplasia (CAH)

ទារកមានភាពមិនធម្មតាទៅលើ មុខងារក្រពេញលើតំរង់នេាម ។ ធ្វើអេាយអ័រម៉ូនខ្លះលើស ខ្លះខ្វះ ។ ទារកប្រឈមខ្វះជាតិទឹក និងមានភាពមិនធម្មតាលើប្រដាប់ភេទ ។ 15000នាក់ ជួបម្នាក់ ។

6. Cystic Fibrosis (CF )

ទារកមានភាពមិនធម្មតាពីកំណើត លើសួត ។ សួតចេញជាតិខាប់លើសលប់ក្នុងសួត រំខានដល់ការដកដង្ហើម ក្អក ឧស្សាហ៍រលាកសួត រំខានដល់ការរំលាយអាហារ ប៉ះពាល់លំពែង កូនមាឌតូចទាប មិនសូវឡើងគីឡូ ។ បត់ជើងធំច្រើន ច្រើន ធំក្លិនស្អុយខ្លាំង និង ប៉ះពាល់ប្រដាប់បន្តពូជ ។ 98% ក្មេងប្រុងបើមានជំងឺនេះ មិនអាចមានបុត្របានទេ ។ 3600នាក់ ជួបម្នាក់ ។

7.G6PD Deficiency
ទារកមានវិបត្តិ បែកគ្រាប់ឈាមក្រហម ។ ធ្វើអេាយទារកខ្វះឈាម ឡើងលឿង ឆាប់មានមេរេាគចូល ។ 100000នាក់ ទៅ 200000នាក់ ជួបម្នាក់ ។

8. ដើម្បី បានដឹងពីក្រុមឈាមរបស់កូន ករណី តំណក់ឈាមទទួលបានគ្រប់គ្រាន់ ។

តំលៃតេស 45$ សំរាលនៅសម្ភពផ្សេងក៏អាចធ្វើតេសនៅសម្ភពយើងខ្ងុំបានដែរ ដេាយគ្រាន់តែ ទំនាក់ទំនងណាត់មុន 011 50 60 90 ៕ សូមអរគុណ

ស៊ែរអោយអ្នក​ដែល​បញ្ហាជំងឺសើរស្បែកបានដឹងផង(ដង្ហិតជាមេថ្នាំព្យាបាលជំងឺសើរស្បែក)

#ដង្ហិតជាមេថ្នាំព្យាបាលជំងឺស្បែក ព្យាបាលជំងឺស្រែងឲ្យជាដាច់ អង្គែស៊ីក្បាល រោគផ្សិត ដំបៅរលួយ ជំងឺស្បែកក្លាយមានខ្ទុះ រមាស់ទឹកស៊ីជើង ឃ្លង់ល្ពៅ រើម។

ជួយស៊ែរ ចែកគ្នាដឹងផង!

#ព្យាបាលរោគស្រែង យកស្លឹកស្រស់បុកអោយម៉ដ្ឋ ដាក់អំបិលឬកំបោរស្លាម្លូចូលបន្តិចរួចលាបលើកន្លែងកើត ១ថ្ងៃ២ដង រយៈពេល៧ថ្ងៃនឹងបានជា។

– ដើមដង្ហិត ជាដើមថ្នាំពូកែស័ក្តសិទ្ធិ ដោយវាពូកែក្នុងការព្យាបាលជម្ងឺស្រែង ជម្ងឺអង្គែស៊ី 

– ដើមដង្ហិតមានលទ្ធភាពអាចសំឡាប់មេរោគ ផ្សិត បំបាត់មេរោគជម្ងឺ បំបាត់បរាសិត

– ថែមលើនេះ វាអាចបញ្ចុះទឹកនោម លាងសំអាតជាតិអាក្រក់ពីក្នុងខ្លួន ជួយបញ្ចុះលាមក

– វាជាដើមថ្នាំស័ក្តសិទ្ធិ អាចព្យាបាលជំងឺស្បែកធម្មតា ឬជំងឺស្បែកក្លាយមានខ្ទុះ ស្រែងរមាស់ ធ្លាក់ស រលាករមាស់ទ្វាមាស ស្រែងស៊ីស្បែកក្បាល រមាស់ទឹកស៊ីជើង ស្អុយក្រចក រើមទ្វាមាស ត្រអក ស្រែងទឹកដោះកូនងែត 

ដំបៅរលួយ។

#ដើម្បីព្យាបាល 

– គេបេះស្លឹកដែលនៅបៃតងខ្ចី យកមកបុកបំពោក ឬបុកលុញត្រដុសលើកន្លែងឈឺ ឬបុកច្របាច់យកទឹកស្រស់ៗ លាបលើដំបៅ ២ទៅ៣ដងក្នុង១ថ្ងៃ។ 

– គេអាចយកស្លឹកដាំទឹក យកទឹកលាងធ្វើអនាម័យស្រីៗ ឬយកទឹកមកលាងដំបៅ ឬយកមកខ្ពុលមាត់ព្យាបាលដំបៅ ព្យាបាលរឺមច្រាំងមាត់ ឈឺក

– គេអាចយកស្លឹកដាំទឹកផឹក ជួយអោយស្រួលចេញស្លេស ព្យាបាលជម្ងឺរលាកទងសួត និងជួយអោយទឹកប្រមាត៎ចេញស្រួល ព្យាបាលជមងឺខាន់លឿងបានដែរ។ 

– ដោយហេតុថា វាមានអនុភាពជាថ្នាំបញ្ចុះលាមក មិនត្រូវផឹកថ្នាំដង្លិតដាំទឹកយូរពេកទេ ព្រោះអាចធ្វើទុករលាកពោះវៀន។ 

– អាចយកស្លឹកដាំទឹកងូតក៍បាន ឬបុកដាក់ទឹកងូតក៍បាន បើដំបៅពេញខ្លួន ដូចជាកើតកមរមាស់ជាដើម។

នៅស្រុកខ្មែរយើង បើមានសល់ដី គួរតែដាំ ដង្ហិត១ដើម នឹងម្រំ១ដើម បងប្អូននឹងសុខសប្បាយពីរឿងជម្ងឺស្បែកកូនចៅ តាំងពីអាតូចកូនងែត ដល់អាធំ។




ប្រភព៖ Ouch Sophal

*** សូមពិនិត្យ និងពិគ្រោះជាមួយពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។ 

*ប្រសិនបើបងប្អូនមួយចំនួន អាចមានប្រតិកម្មជាមួយថ្នាំនេះសូមឈប់ប្រើ។

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត

វិធីសាស្រ្ត​ការ​ពារ​ កុំ​ឲ្យ​កើត​ជម្ងឺ​ទឹក​នោម​ផ្អែម​!

ក្នុងចំណោមជំងឺទឹកនោមផ្អែមទាំង២ប្រភេទ ជំងឺទឹកនោមផ្អែមប្រភេទទី១ គឺមិនអាច់គ្រប់គ្រងបានទេ។ ក្នុងកម្រិតមួយចំនួន អ្នកជំងឺអាចរស់នៅដោយរីករាយ និងមានសុខភាពធម្មតា បើសិនជាគេអនុវត្តតាមការនែនាំ។ ទោះជាយ៉ាងណា ប្រភេទទី១នេះ គឺមិនអាចព្យាបាល​បាន​នោះឡើយ។

យ៉ាងណាមិញ ចំពោះជំងឺទឹកនោមផែ្អមប្រភេទទី២ គឺអាចគ្រប់គ្រង និងការពារ បាន យ៉ាងជោគ​ជ័យតាម​វិធីសាស្ត្រ​មួយចំនួន។ ជំងឺប្រភេទនេះ គឺអាចព្យាបាលបានយ៉ាង​ស្រួល និងជាសះស្បើយទៀតផង។

ខាងក្រោមនេះ គឺជាវិធីសាស្ត្រមួយចំនួនដែល អ្នកអាចធ្វើបានដើម្បីការពារខ្លួន។

  • របបអាហារ គឺជាមធ្យោបាយសំខាន់មួយអាចជួយកាត់បន្ថយគ្រោះថ្នាក់នៃជំងឺទឹកនោមផ្អែម។ សូមកុំទទួលទានជាតិកាបូអ៊ីដ្រាត(បាយ ឬអាហារសំបូរជាតិស្ករ)​ ក្នុងបរិមាណ​ច្រើន​ពេក​។ បរិភោគជាតិស្ករអោយមានតុល្យភាព ដើម្បីសុខភាព​របស់អ្នក។
  • លំហាត់ប្រាណ ទៀងទាត់អាចគ្រប់គ្រងរក្សាបរិមាណជាតិស្ករ(កាបូអ៊ីដ្រាត)​អោយ​ស្ថិតនៅក្នុង កំរិតធម្មតាជានិច្ច ព្រោះរាងកាយប្រើប្រាស់កាបូអ៊ីដ្រាតដើម្បីបង្កើត​ថាមពលធ្វើលំហាត់ប្រាណ។ ដូច្នេះការធ្វើសកម្មភាព អាចជួយការពារភាពលើស​នៃជាតិជាតិកាបូអ៊ីដ្រាត។ សូមរកការងារបន្តិចបន្តួចមួយ ឬជិះកង់ ឬការងារផ្សេងៗមកធ្វើ។
  • ទប់ស្កាត់ និងគ្រប់គ្រង់​ទម្ងន់ – ​​ភាពធាត់គឺជាមូលហេតុចម្បង​នៃជំងឺទឹកនោមផ្អែម​ប្រភេទទី២ ដែលអាចបង្ករអោយមានបញ្ហាមិនល្អនៅក្នុងរាងកាយ។ ប្តេជ្ញាកម្ចាត់​ជាតិខ្លាញ់​លើស (ធាត់)ចេញពីក្នុងខ្លួន ដែលវាធ្វើអោយអ្នកមានជំងឺទឹកនោមផ្អែម។
  • វីតាមីន ដេ (D) ជាដៃគួរល្អបំផុតក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺទឹកនោមផ្អែម។ សូមប្រើប្រាស់វាក្នុងកម្រិតបរិមាណធម្មតា។ សូមចងចាំថា បរិមាណវីតាមីន ដេ ខ្ពស់ក៏អាចមានគ្រោះថ្នាក់ផងដែរ។

ការអង្គុយស្ងៀម ដោយមិនធ្វើអ្វីសោះ មិនអាចជួយអ្វីដល់អ្នកបានទេ។ អ្នកក៏មិនត្រូវបាត់បង់ក្តីសង្ឃឹមនោះដែរ។ សូមចែករំលែកចំនេះដឹងទាំងនេះ​ដល់មិត្តភក្តិ ឬមនុស្សជុំវិញអ្នក ដើម្បីជៀសផុតពីជំងឺទឹកនោមផ្អែម។

ប្រភព​​៖ helpplus.co

វិធីសាស្រ្ត​ការ​ពារ​ កុំ​ឲ្យ​កើត​ជម្ងឺ​ទឹក​នោម​ផ្អែម​!

ក្នុងចំណោមជំងឺទឹកនោមផ្អែមទាំង២ប្រភេទ ជំងឺទឹកនោមផ្អែមប្រភេទទី១ គឺមិនអាច់គ្រប់គ្រងបានទេ។ ក្នុងកម្រិតមួយចំនួន អ្នកជំងឺអាចរស់នៅដោយរីករាយ និងមានសុខភាពធម្មតា បើសិនជាគេអនុវត្តតាមការនែនាំ។ ទោះជាយ៉ាងណា ប្រភេទទី១នេះ គឺមិនអាចព្យាបាល​បាន​នោះឡើយ។

យ៉ាងណាមិញ ចំពោះជំងឺទឹកនោមផែ្អមប្រភេទទី២ គឺអាចគ្រប់គ្រង និងការពារ បាន យ៉ាងជោគ​ជ័យតាម​វិធីសាស្ត្រ​មួយចំនួន។ ជំងឺប្រភេទនេះ គឺអាចព្យាបាលបានយ៉ាង​ស្រួល និងជាសះស្បើយទៀតផង។

ខាងក្រោមនេះ គឺជាវិធីសាស្ត្រមួយចំនួនដែល អ្នកអាចធ្វើបានដើម្បីការពារខ្លួន។

  • របបអាហារ គឺជាមធ្យោបាយសំខាន់មួយអាចជួយកាត់បន្ថយគ្រោះថ្នាក់នៃជំងឺទឹកនោមផ្អែម។ សូមកុំទទួលទានជាតិកាបូអ៊ីដ្រាត(បាយ ឬអាហារសំបូរជាតិស្ករ)​ ក្នុងបរិមាណ​ច្រើន​ពេក​។ បរិភោគជាតិស្ករអោយមានតុល្យភាព ដើម្បីសុខភាព​របស់អ្នក។
  • លំហាត់ប្រាណ ទៀងទាត់អាចគ្រប់គ្រងរក្សាបរិមាណជាតិស្ករ(កាបូអ៊ីដ្រាត)​អោយ​ស្ថិតនៅក្នុង កំរិតធម្មតាជានិច្ច ព្រោះរាងកាយប្រើប្រាស់កាបូអ៊ីដ្រាតដើម្បីបង្កើត​ថាមពលធ្វើលំហាត់ប្រាណ។ ដូច្នេះការធ្វើសកម្មភាព អាចជួយការពារភាពលើស​នៃជាតិជាតិកាបូអ៊ីដ្រាត។ សូមរកការងារបន្តិចបន្តួចមួយ ឬជិះកង់ ឬការងារផ្សេងៗមកធ្វើ។
  • ទប់ស្កាត់ និងគ្រប់គ្រង់​ទម្ងន់ – ​​ភាពធាត់គឺជាមូលហេតុចម្បង​នៃជំងឺទឹកនោមផ្អែម​ប្រភេទទី២ ដែលអាចបង្ករអោយមានបញ្ហាមិនល្អនៅក្នុងរាងកាយ។ ប្តេជ្ញាកម្ចាត់​ជាតិខ្លាញ់​លើស (ធាត់)ចេញពីក្នុងខ្លួន ដែលវាធ្វើអោយអ្នកមានជំងឺទឹកនោមផ្អែម។
  • វីតាមីន ដេ (D) ជាដៃគួរល្អបំផុតក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺទឹកនោមផ្អែម។ សូមប្រើប្រាស់វាក្នុងកម្រិតបរិមាណធម្មតា។ សូមចងចាំថា បរិមាណវីតាមីន ដេ ខ្ពស់ក៏អាចមានគ្រោះថ្នាក់ផងដែរ។

ការអង្គុយស្ងៀម ដោយមិនធ្វើអ្វីសោះ មិនអាចជួយអ្វីដល់អ្នកបានទេ។ អ្នកក៏មិនត្រូវបាត់បង់ក្តីសង្ឃឹមនោះដែរ។ សូមចែករំលែកចំនេះដឹងទាំងនេះ​ដល់មិត្តភក្តិ ឬមនុស្សជុំវិញអ្នក ដើម្បីជៀសផុតពីជំងឺទឹកនោមផ្អែម។

ប្រភព​​៖ helpplus.co

ចំណាយ​ពេល​មួយ​ថ្ងៃ ៤នាទី រយៈពេល​១ខែ ដើម្បី​ទទួល​បាន​លទ្ធផល​​

ប្រភព​៖ Bright Side

 

បើស្រលាញ់​ខ្លួន​ និង​សុខភាព​អ្នក សូម​កុំ​​​​ទិញ​គ្រឿង​សម្អាង​តាម​ប្រព័ន្ធ​អនឡាញ !

​ភ្នំពេញ៖ ក្រសួងសុខាភិបាលបាន​អំពាវនាវ មិន​ឲ្យ​ប្រជាពលរដ្ឋ​ទិញ​គ្រឿង សំអាង​នៅតាម​ប្រព័ន្ធ​អន​ឡាញ​​បន្តទៀត ​ខណៈដែល​ផលិតផលទាំងនោះ​កំពុងតែធ្វើការ​ផ្សព្វផ្សាយ​យ៉ាង​អនាធិបតេយ្យ​នៅតាម​ហ្វេ​ស​ប៊ុ​ក​។



​​លោកស្រី ឱ វណ្ណឌី​ន អគ្គនាយក​បច្ចេកទេស​នៃក្រសួងសុខាភិបាល​បាន​មាន​ប្រសាសន៍ថា​ការដែលក្រសួងសុខាភិបាល​ណែនាំ​មិន​​ឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ផលិតផល​គ្រឿងសម្អាង​ ដែលដាក់លក់​នៅតាម​អន​ឡាញ​នេះ​ ដោយសារតែ​ផលិតផល​ទាំងនោះ​ភាគច្រើន​អាច​បង្ក​ផលប៉ះពាល់​ដល់​សុខភាព​ និង​អាចឈាន​ទៅដល់​គ្រោះថ្នាក់​ដល់​អាយុជីវិត​អ្នកប្រើប្រាស់​ទៀតផង​។

​លោកស្រី​បាន​បន្តថា ​ផលិតផល​គ្រឿងសម្អាង​ដាក់លក់​នៅតាម​អន​ឡាញ​ ភាគច្រើន​មិនមាន​ការត្រួតពិនិត្យ​ឲ្យ​បាន​ត្រឹមត្រូវ​ និង​គ្មាន​ការទទួលស្គាល់​ពី​ក្រសួងសុខាភិបាល​ឡើយ ​ដែល​ធ្វើ​ឲ្យ​អ្នកប្រើប្រាស់​ត្រូវ​ប្រឈម​នឹង​បញ្ហា​សុខភាព​ដូចជា​ អាឡាកស៊ី​ស្បែក ចេញ​រមាស់ ហើមខូចភ្នែក មហារីក​ស្បែក​ ព្រោះថា​នៅពេល​លាប​លើ​ស្បែកបាន​ជ្រាប​ចូលទៅ​ពេញ​សរីរាង្គ​តែម្តង ​បើ​កុមារ​ជ្រាប​លឿន​ជាង​មនុស្ស​ចាស់​ទៅទៀត ​ហើយ​អាច​ប្រឈម​នឹង​គ្រោះថ្នាក់​ដល់​អាយុជីវិត​ថែមទៀត​។



​លោកស្រី​បាន​បន្ថែមថា​ បច្ចុប្បន្ននេះ​មាន​ប្រជាពលរដ្ឋ​មួយចំនួន​ចង់​ឲ្យ​រូបរាងកាយ​
ស្រស់ស្អាត ​និង​ទាក់ទាញ​ចំណាប់អារម្មណ៍​ពី​អ្នក​នៅ​ជុំវិញខ្លួន​ បាន​ប្រើប្រាស់ផលិតផល​ថែរក្សា​សម្ផស្ស​ ឬ​កែ​សម្ផស្ស ​ហើយមាន​ប្រជាពលរដ្ឋ​ខ្លះ​បាន​ទិញ​ផលិតផល​ដែល​មិនមាន​គុណភាព ​ពិសេស​ផលិតផល​ដែល​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​អន​ឡាញ​មួយចំនួន​ យកមកប្រើ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​។

​លោកស្រី​បាន​ណែនាំ​ថា ​មុន​ទិញ​មកប្រើប្រាស់ ​ប្រជាពលរដ្ឋ​ត្រូវ​មើល​ និង​ពិនិត្យ​ឲ្យ​
បានច្បាស់លាស់​នូវ​លេខ​បញ្ជិកា​ ដែល​ចុះ​ដោយ​ក្រសួងសុខាភិបាល ដែល​បិទនៅលើ​ប្រអប់ ​និង​ពិនិត្យមើល​ថ្ងៃខែ​ប្រើប្រាស់​ឲ្យបានច្បាស់លាស់​ បើ​ហួសការ​កំណត់​ហើយ​ មិនត្រូវ​ទិញ​ទេ​។​ជាងនេះទៀត ​ត្រូវ​មក​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​ផ្នែក​សើស្បែក​ជាមុនសិន ​មុននឹង​ទិញ​ផលិតផល​ណាមួយ​យកទៅ​ប្រើប្រាស់​។

លោកស្រី​បាន​បន្ថែមទៀតថា ​ក្រៅពី​មើល​ប្រអប់​ហើយ​ត្រូវ​មើល​ថ្នាំ​នៅក្នុង​ប្រអប់​ទៀត​
ព្រោះថា​មាន​ក្រុមហ៊ុន​មួយចំនួន​តូច​បាន​បិទ​លតាប័ត្រ​ទទួលស្គាល់​ពីក្រសួង​សុខាភិបាល ​តែ​បន្លំ​ដាក់ផលិតផល​ហួសការប្រើប្រាស់​ ឬ​ក្លែងក្លាយ​ក្នុង​ប្រអប់។ តែ​យ៉ាងណាក៏ដោយ​ លោកជំទាវ​បាន​ណែនាំ​ឲ្យ​ដល់​ប្រជាពលរដ្ឋ​ គួរតែ​ប្រើប្រាស់​ផលិតផល​តាមបែប​ធម្ម​ជាតិ​វិញ ​ព្រោះថា​នៅលើ​ពិភពលោក​បាន​ងាក​​មកប្រើប្រាស់​ការ​កែសម្ផស្ស​តាមបែប​ធម្មជាតិ​ដូចជា ​ប្រើ​ត្រសក់ ល្ហុងក្រូចសើច​កក់សក់​ធ្វើ​ឲ្យ​ទន់​សក់​ល្អ​ និង​ចិញ្ចឹម​សក់​បានល្អ​។

​ចំណែក​លោកស្រី ស្រ៊ា​ត មុំសោភា អគ្គលេខាធិការសមាគម​សហគ្រិន​ស្ត្រី​កម្ពុជា​
បានគាំទ្រការអំពាវនាវ​នេះ ដោយសារតែ​ផលិតផលគ្រឿងសម្អាង​ដែល​ផ្សព្វផ្សាយ​តាមប្រព័ន្ធ​អនឡាញ​ទាំងនោះ​ មិនមាន​ស្លាក​យីហោ​ច្បាស់លាស់ ​និង​មិនមាន​ការត្រួតពិនិត្យ​គុណភាព​ឲ្យ​បាន​ត្រឹមត្រូវ​ពី​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ​ឡើយ​។ យ៉ាងណាក៏ដោយ​ លោកស្រី​បានស្នើ​ឲ្យ​អ្នក​ផលិតផលិតផល​ថែរក្សា​សម្រស់​នៅក្នុង​ស្រុក​ខ្មែរ ​គួរ​ងាក​មកសុំ​លិខិត​ និង​ច្បាប់​អនុញ្ញាត​ពី​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ​ដើម្បី​ធានា​បាន​នូវ​ទំនុកចិត្ត​ពី​អ្នកប្រើប្រាស់​។

​លោកស្រី ស៊ាន សុខា រស់នៅ​រាជធានី​ភ្នំពេញ​ ដែល​ចូលចិត្ត​ថែរក្សា​សម្ផស្ស​បានបង្ហាញ​
ការពេញចិត្ត​ ចំពោះ​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។​ ជាមួយគ្នានេះ លោកស្រី​ស្នើ​ឲ្យ​ក្រសួងសុខាភិបាល​ បិទ​មិន​ឲ្យ​មានការ​ផ្សព្វផ្សាយ​ផលិតផល​គ្រឿងសម្អាង​នៅតាម​ប្រព័ន្ធ​អន​ឡាញជា​បន្តទៀត​ ដើម្បី​កុំ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ភ័ន្តច្រឡំ និង​ជឿ​លើ​ការឃោសនា ​ហើយ​បន្តទិញ​មកប្រើប្រាស់​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​។

​គួរបញ្ជាក់​ថា​ គិត​ត្រឹម​ចុងឆ្នាំ​២០១៦​កន្លងទៅនេះ ​កម្ពុ​ជាមាន​ក្រុមហ៊ុននាំចេញ​នាំចូល​គ្រឿងសំអាង​ចំនួន​២៣២​ក្រុមហ៊ុន មជ្ឈមណ្ឌល​ថែរក្សា​សម្ផស្ស​ចំនួន​២៦​ និង​មជ្ឈមណ្ឌល​កែ​សម្ផស្ស​ចំនួន​១៣​៕

ប្រភព​​៖ កម្ពុជា​ថ្មី​

ប្រការ​គួរ​យល់​ដឹង​ពេលសង្ស័យថា​មាន​ឆ្កែ​ ឫ​សត្វដែលជំងឺឆ្កួត​ខាំ​,ក្រញ៉ៅ​ឫលិត

ដំបូងត្រូវលាងរបួសដែលត្រូវសត្វឆ្កែ សត្វស្វា សត្វឆ្មានិងសត្វកកេរដ៏ទៃទៀតដែលសង្ស័យថាមានផ្ទុកជំងឺឆ្កែឆ្កួត ខាំ ខ្ញាវក្រញៅ ជាមួយនឹងសាប៊ូ ព្រោះសាប៊ូអាចជួយសំលាប់មេរេាគបានខ្លះដែរ។ ជៀសវាងការច្របាច់ក្រូចឆ្មាលេីរបួស។
ត្រូវយកកូនទៅជួបពេទ្យជាបន្ទាន់ ក្នុងករណី:
១. ត្រវសត្វឆ្កែ សត្វស្វា​ សត្វឆ្មានិងសត្វកកេរដ៏ទៃទៀតដែលសង្ស័យថាមានផ្ទុកជំងឺឆ្កែឆ្កួត ខាំ ខ្ញាវក្រញៅ នៅលេីក្បាល ផ្ទៃមុន និងត្រង់ក។

២. របួសដែលត្រូវសត្វឆ្កែ សត្វស្វា សត្វឆ្មានិងសត្វកកេរដ៏ទៃទៀតដែលសង្ស័យថាមានផ្ទុកជំងឺឆ្កែឆ្កួត ខាំ ខ្ញាវក្រញៅមានសភាពមុតជ្រៅ និងជារបួសដែលរយែសធំហេីយ​កខ្វក់។

៣. ករណីដែលដឹងច្បាស់ថា ត្រូវវសត្វឆ្កែ សត្វស្វា សត្វឆ្មានិងសត្វកកេរដ៏ទៃទៀតដែលបានខាំ ខ្ញាវក្រញៅ ពិតជាមានជំងឺឆ្កែឆ្កួត។

៤. ករណីមិនស្គាល់ប្រភព របស់សត្វឆ្កែ សត្វស្វា សត្វឆ្មានិងសត្វកកេរដ៏ទៃទៀតដែលសង្ស័យថាមានផ្ទុកជំងឺឆ្កែឆ្កួត ខាំ ខ្ញាវក្រញៅ។


ក្រៅពីករណីដូចដែលរៀបរាប់ ដូចជាមានរបួសដាច់ដេាចតិតួច ស្គាល់ប្រភពសត្វដែលខាំ ឬក្រញៅ របួសមាននៅលេីជេីងដៃឬដងខ្លួន ឱពុកម្កាយអាចតាមដានមេីលសត្វដែលខាំ ឬក្រញៅជាមុនសិនបាន។

ប្រសិនបេីសត្វដែលខាំ ឬក្រញៅទាំងនេះនៅរស់លេីសពី១០ថ្ងៃមាននយ័ សត្វទាំងនេះមិនមានជំងឺឆ្កែឆ្កួត ដូចនេះក្មេងដែលត្រូវសត្វយទាំនេះខាំក៏មិនអាចឆ្លងជំងឺឆ្កែឆ្កួតដែល។ ដូច្នេះមិនចាំបាច់ចាក់វ៉ាក់សុាំងឡេីយ។


ផ្ទុយទៅវិញបេីសត្វទាំងនេះងាប់ ត្រូវគេសំលាប់ ឬបាត់ទៅណាមិនដឹងមូលហេតុ ក្នុងកំលុងពេល១០ថ្ងៃរាប់ចាប់ពីថ្ងៃខាំឬក្រញៅ ត្រូវចាប់កូនទៅជួបគ្រូពេទ្យ នឹងទទួលចាក់វ៉ាក់សុាំងបង្ការ។


តេីការបង្ការមានអ្វីខ្លះ?
១. គ្រូពេទ្យអាចចាក់ថ្នាំសំលាប់វីរុស( rabies immunoglobulin) ជុំវិញរបួសដែលធំ របួសដែលជ្រៅ និងរបួសកខ្វក់
២. ការចាក់វាក់សុាំងបង្ការ ក្រេាយពេលសត្វខាំឬក្រញៅ

៣. ពេលខ្លះ គ្រូពេទ្យអាចចាក់វ៉ាក់សុាំងតេតានុសការពារ

៤. បេីរបួសធំ គ្រូពេទ្យនិងអេាយលេបថ្នាំផ្សះដេីម្បីការពារដំបៅក្លាយ។ (សូមអានចំនេះដឹងទី. ពីការប្រេីថ្នាំផ្សះ)

បេីមានការបារម្មណ៍ណាមួយ ត្រូវយកកូនទៅជួបនិងពិភាក្សា និងពេទ្យ៕


រៀបរាងនិងកែសំរួលដេាយ៖ Dr. Prom Vireak
ឯកសារយេាង www.uptodate.com

ប្រភព៖​ បន្ទប់​ពិ​គ្រោះ​ជំងឺកុមារ​សៀមរាប

អត្ថប្រយោជន៍​​កាហ្វេ​ចំពោះ​សុខភាព​

គុណ​ប្រយោជន៍​នៃ​ការ​ទទួល​ទាន​កាហ្វេ​ជា​ប្រចាំ​ចំពោះ​សុខភាពដែល​ធ្លាប់​ប្រធានបទ​នៃ​ការ​តស៊ូ និង​ជជែក​គ្នា​ តាំង​ពីយូរយា​រ​ណាស់​មក​ហើយ ត្រូវ​បាន​បញ្ជាក់ឡើង​វិញ តាម​រយៈ​ការ​សិក្សា​ថ្មី​ពីរបន្ថែម​ទៀត។ ជា​ការ​សិក្សា​ក្នុង​ទ្រង់ទ្រាយ​ធំ មួយ​នៅ​ក្នុង​ទ្វីប​អឺរ៉ុប ក្នុង​ប្រទេសចំនួន​១០ និង​មួយ​ទៀត នៅ​សហរដ្ឋ​អាមេរិក។ ប៉ុន្តែ​ក្រុម​អ្នក​ស្រាវជ្រាវ​ និង​អ្នក​ជំនាញ​ឯករាជ្យ​ បាន​បញ្ជាក់​ហើយ​បញ្ជាក់​ទៀត ថា​ការ​សិក្សា​នេះ មានទម្រង់​ជា​​ការ​តាមដាន​ សង្កេត និង​សម្គាល់​មើល មិន​មែន​ជា​ការសិក្សា​បែប​វិទ្យាសាស្ត្រដោយ​ធ្វើ​វិភាគ​​ស្វែង​រក​​ហេតុ និង​ផល​ឡើយ។

តើ​ការ​សិក្សា​សម្គាល់នេះ​​បាន​លទ្ធផល​យ៉ាងណា​ខ្លះ ទើប​អ្នក​ស្រាវជ្រាវ​ហ៊ាន​ទៅ​ចុះ​ផ្សាយ​នៅ​ក្នុង​ទំព័រ​ទស្សនាវដ្តី​សុខភាព​អាមេរិក Annal of Internal Medicine ?

ទទួល​ទាន​កាហ្វេ​ប្រមាណ​បី​ពែង​ក្នុង​មួយ​ថ្ងៃ ជា​ប្រចាំ ទោះ​បី​កាហ្វេ​នោះ​គ្មាន​ជាតិ​កាហ្វេអ៊ីន​ក៏​ដោយ ក៏​ទំនង​ជាអាច​ជួយ​ឱ្យ​អ្នក​បរិភោគ​មាន​អាយុ​វែង​​ជាង​អ្នក​ដែល​មិន​ទទួល​ទាន​កាហ្វេ​សោះ​។ នេះ​បើ​តាម​ការ​សិក្សា​អឺរ៉ុប ដែលបាន​​វិភាគ​ទិន្នន័យ ​លើ​មនុស្សប្រុស​មនុស្ស​ស្រី ក្នុង​វ័យ​ចាប់​ពី​៣៥​ឆ្នាំ​ឡើង​ទៅ ​ជាង​កន្លះ​លាន​នាក់ រយៈ​ពេល​១៦​ឆ្នាំ និងដែល​អម​ដោយ​ការងារ​​អង្កេត​អឺរ៉ុប​មួយ​ទៀត ស្តី​ពី​ជំងឺ​មហារីក​និង​ចំណី​អាហារ​ ។

អ្នក​ស្រាវជ្រាវអឺរ៉ុប​​បាន​សង្កេត​ឃើញ​ថា ហានិភ័យ​នៃ​មរណភាព​ មិន​ថា​ដោយ​មូលហេតុ​ជំងឺ​អ្វី​ទេ សុទ្ធ​តែ​មាន​កំរិត​ទាប ក្នុង​រង្វង់​​អ្នកផឹក​កាហ្វេ​ជា​ប្រចាំ ​ភាគ​ច្រើន​ ជា​ពិសេស​ហានិភ័យ​ដែល​បង្កឡើង​ដោយ​ជំងឺ​ទាក់ទងនឹង​ចរន្ត​ឈាម និង​ប្រព័ន្ធ​រំលាយ​​អាហារ។ នេះ​បើ​តាមការ​ពន្យល់​លម្អិត​របស់លោក Marc Gunter ​ភ្នាក់ងារស្រាវជ្រាវ​មហារីក​​អន្តរជាតិ និងជា​មេគំនិត​ដឹកនាំ​ការ​​​សិក្សា​អង្កេត។

កាហ្វេ​ជា​ភេសជ្ជៈ​ដ៏​ពេញ​និយម មាន​អ្នក​ទទួល​ទាន​ច្រើន​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក ជាមួយ​នឹង​ការ​ឆុង​ផឹក​ជា​ប្រចាំ​ប្រមាណ ២២៥០​លាន​ពែង ក្នុង​មួយ​ថ្ងៃៗ។ ប៉ុន្តែ​នេះ​ជា​លើក​ដំបូង​ហើយ ដែល​មាន​​សិក្សា​ស្រាវជ្រាវស្តី​អំពី​ឥទ្ធិពល​នៃ​កាហ្វេ​ចំពោះ​សុខភាព​ និង​អាយុ​យឺនយូរ​ ជា​ទ្រង់ទ្រាយ​ធំ​ស្ទើរ​ពាស​ពេញ​ប្រទេស​​នៅ​ទ្វីប​អឺរ៉ុប​យ៉ាង​ដូច្នេះ។ ហើយ​អ្វី​ដែល​គួរ​ឱ្យ​ភ្ញាក់ផ្អើល​និងជា​ទីសង្ឃឹម ​ គឺ​ថា លទ្ធផល​មាន​ប្រហាក់​ប្រហែល​គ្នា​ទាំង​អស់ បើទោះ​បី​ជា​នៅ​ក្នុង​ប្រទេស​សិក្សា​ទាំង​១០​នោះ មាន​ប្រពៃណី​ និង​ទម្លាប់ទទួ​លទាន​ចំណី​អាហារ​កាហ្វេ​​ខុស​ប្លែក​គ្នា យ៉ាង​ណា​ក៏​ដោយ។

ការ​សិក្សាក៏​​បាន​ផ្តល់​ពន្លឺ​ដ៏សំខាន់​មួយ​ទៀត ដល់​​អ្នក​ស្រាវជ្រាវ​​ឱ្យ​​​យល់​អំពី​ យន្តការ​​នៃ​គុណប្រយោជន៍ដ៏​វិសេស​​របស់​កាហ្វេ។ អ្នក​ទទួល​កាហ្វេគ្មាន​ជាតិ​កាហ្វេ​អ៊ីន​ ក៏​បាន​ទទួល​ផល​ល្អ និង​មាន​អាយុ​វែង​ដែរ។ នេះ​បញ្ជាក់​ថា ​កាហ្វេ មាន​គុណប្រយោជន៍​ខ្ពស់ មិនមែន​ដោយ​សារ​សារធាតុកាហ្វេអ៊ីន ដែល​មាន​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ក្នុង​កាហ្វេ​ទេ តែ​គឺមក​ពី​​កាហ្វេ​មាន​ផ្ទុក​សារធាតុ​អង់ទីអុកស៊ីដង់​ច្រើន​ខ្លាំងដែរ។ សារធាតុ​អង់ទីអុកស៊ីដង់​នេះ ត្រូវ​បាន​គេ​ដឹង​និង​ទទួល​ស្គាល់យ៉ាង​ជាក់​លាក់ ​ថា​មាន​តួនាទី​សំខាន់ខ្លាំង​​ណាស់​ក្នុងការទប់​ស្កាត់​ជំងឺ​មហារីក។ នេះ​បើ​តាម​ការ​គូស​បញ្ជាក់​របស់​អ្នក​ស្រាវជ្រាវ។

ទទួល​ទាន​កាហ្វេ​ច្រើន​ ហានិភ័យ​មរណៈទាប

ចំពោះ​ការ​សិក្សា​ទី​ពីរ​ នៅ​សហរដ្ឋ​អាមេរិក​វិញ ធ្វើ​ឡើង​លើ​មនុស្សពេញ​វ័យ​​ប្រមាណ​ជាង​១៨​ម៉ឺន​នាក់ មានដើម​កំណើត​ផ្សេង មក​ពី​គ្រប់​ជាតិ​សាសន៍​ចម្រុះ​គ្នា អាយុ​ពី​៤៥ ទៅ​៧៥​ឆ្នាំ ក្នុង​រយៈ​ពេល​ជា​មធ្យម​១៦​ឆ្នាំ​ដែរ។​ អ្នក​ស្រាវជ្រាវ​បាន​សម្គាល់​ឃើញ​មាន​ចំណង​រវាងការ​ទទួល​ទាន​កាហ្វេ​និង​សុខភាព ៖ បើ​ជា​​អ្នក​ទទួល​ទានកាហ្វេ​ច្រើន​ខ្លាំង អ្នក​នោះ​មាន​ហានិភ័យ​មរណៈ​ទាប​ខ្លាំង ព្រោះពួក​គាត់​អាច​កាត់​បន្ថយ​ជំងឺ​សរសៃ​ឈាម​បេះដូង ផ្លូវ​ដង្ហើម តម្រង​នោម មហារីក និង​ទឹកនោម​ផ្អែម តាមរយៈ​ការ​ទទួល​កាហ្វេ​ជា​ប្រចាំ។

និយាយ​ជា​រួម​និង​ឱ្យ​ច្បាស់​ងាយ​យល់ បើ​បុគ្គល​ម្នាក់​មាន​ទម្លាប់​ផឹក​កាហ្វេ​មួយ​ពែង​ក្នុង​មួយ បុគ្គល​នោះ​នឹងអាច​កាត់​បន្ថយ​​​គ្រោះថ្នាក់​ស្លាប់​ក្នុង​អំឡុង​ពេល​សិក្សា​តាមដាន​​បាន​១២% បើ​ប្រៀប​ទៅ​នឹង​​អ្នក​មិន​ទទួល​ទាន​កាហ្វេ​សោះ​​។ ចំណែក​អ្នកទទួល​កាហ្វេ​ដល់​ទៅ​បី​ពែង​ក្នុង​មួយ​ថ្ងៃ​ ហានិភ័យ​នៃ​​គ្រោះ​មរណៈ​របស់​ពួក​គាត់​អាច​កាត់​បន្ថយ​បាន​ដល់​ទៅ​១៨%។ ហើយ​ដូច​ជា​ការ​សិក្សា​សម្គាល់​នៅ​អឺរ៉ុប​ដែរ អ្នក​ទទួល​ទាន​​កាហ្វេ​គ្មាន​ជាតិ​កាហ្វេអ៊ីន ក៏​ទទួល​បាន​នូវ​​​គុណ​ប្រយោជន៍ល្អ​​ចំពោះ​សុខភាព​និង​ជីវិត​​ប្រហាក់​ប្រហែល​គ្នា។

ការ​សម្គាល់ មិនមែន​ជា​អនុសាសន៍

ប៉ុន្តែទោះ​បី​ជា​បាន​សម្គាល់​ឃើញ​ភាព​ល្អ​របស់​កាហ្វេ​យ៉ាង​ដូច្នេះ​ក៏​ដោយ ក៏​ក្រុម​អ្នកស្រាវជ្រាវ​ទាំង​អស់ ​មិន​អាច​និយាយ​ទៅកាន់​សាធារណជន “សូម​ពិសារ​កាហ្វេ ដើម្បី​មាន​អាយុ​វែង” ​បាន​ឡើយ ! ព្រោះ​ការ​សិក្សា​នេះ គ្រាន់តែ​ជា​បង្ហាញ​ថា​ “វា​អាច​មាន​ចំណង​ រវាង​កាហ្វេ និង​អាយុវែង ប៉ុណ្ណោះ។ នេះ​បើ​ការ​សង្កត់​ធ្ងន់​របស់​សាស្រ្តាចារ្យ​ផ្នែក​វេជ្ជសាស្រ្ត​ការពារ​នៃ​សាកលវិទ្យាល័យ​កាលីហ្វ័រនី​ខាង​ត្បូង ដែល​​ជា​អ្នក​ដឹកនាំ​ការ​ស្រាវជ្រាវ​។

​អ្នក​ស្រាវជ្រាវ​នៅអឺរ៉ុប ក៏ដូច​ជា​នៅ​អាមេរិក បាន​ព្រមព្រៀង​រំលឹក​បញ្ជាក់​មតិ​សាធារណៈ​ទាំង​អស់​ថា ការ​សិក្សា​នេះ បាន​មក​ពី​ការ​សម្គាល់ មិនមែន​ជាលទ្ធផល​នៃ​ការ​វិភាគ​ លាត​ត្រដាង​តាមបែប​វិទ្យាសាស្ត្រ​អំពី​ហេតុ​និង​ផល​ឡើយ។ ដូច្នេះ​គ្មានទេ​ការ​ផ្តល់​អនុសាសន៍​ឱ្យ​លោក​អ្នក​ កាត់​បន្ថយ​ឬ​ប្រឹង​ទទួល​ទាន​កាហ្វេនោះ។ លទ្ធផល​នៃ​ការ​សម្គាល់​នេះ គ្រាន់​តែ​ជា​សំណើ​មួយ​សូម​ឱ្យ​ទទួល​ទាន​កាហ្វេ​ដោយ​សមរម្យ​ មិន​ហួស​ហេតុ​ ! ត្រឹម​បី​ពែង​ក្នុង​មួយ​ថ្ងៃ​យ៉ាង​ច្រើន​ ទំនង​ជា​អាច​ផ្តល់​ផល​ល្អ​ ផល​ចំណេញ​ដល់​សុខភាព។

តើ​កាហ្វេ​ជា​អ្វី ? កាហ្វេ​ពិត​ជា​មាន​ផលល្អ​ចំពោះ​សុខភាព​មែន​ឬ​យ៉ាងណា ?

ដុះ​ក្នុង​ធម្មជាតិ និង​រក​ឃើញ​ដំបូងនៅ​ប្រទេស​អេត្យូពី ចំការ​កាហ្វេបាន​​បង្ហាញ​វត្តមានជាលើក​ទី​មួយ​​​នៅ​ប្រទេស​យេម៉ែន តែ​គឺ​​អារ៉ាប៊ី​សាអូឌីត​ជា​អ្នក​ផ្តើម​គំនិតនិង​ច្នៃ​មក​ទទួល​ទាន​កាហ្វេ​ជា​ភេសជ្ជៈ​មុនគេ បន្ទាប់​ពីបាន​ឮ​អ្នក​គង្វាល​ជៀម​នៅ​ប្រទេស​ជិត​ខាង​រៀប​រាប់​ថា​សត្វ​ជៀម​របស់​ពួកគេ​មាន​កម្លាំង​ចម្លែក​ មិន​ដេក​ទេ ក្រោយ​ពី​បាន​ស៊ី​ផ្លែរុក្ខជាតិ​កាហ្វា (នេះ​បើ​តាម​រឿង​និទាន)។ កាហ្វា ជា​ខេត្ត​មួយ​របស់​អេត្យូពី។

គេ​ត្រូវ​រង់ចាំ​ដល់សតវត្សរ៍​ទី ១៧ ​ទើប​អ្នកស្រាវជ្រាវ​ឱសថសាស្ត្របារាំង​ លោក Nicolas Lémery បាន​ផ្តល់​សេចក្តី​វិភាគ​ដំបូង​អំពី​​គុណសម្បត្តិ​ដ៏​ប្រពៃ​របស់​កាហ្វេ ​ថា “កាហ្វេ​ជួយប៉ូវ​​ក្រពះ ជំនួយ​ខួរ​ក្បាល ជួយ​រំលាយ​អាហារ​ កាត់​បន្ថយ​អាការៈ​ឈឺក្បាល កាត់​បន្ថយ​ជាតិពុល​ក្នុង​ឈាម ទប់​មិន​ឱ្យ​ងងុយ​ក្រោយ​បាយ​រួច ជំរុញ​ការ​បត់​ជើង​តូច​ សម្រួល​ការធ្លាក់រដូវ​របស់​ស្រ្តី និង​ជួយ​សម្រក​ក្បាល​ពោះ តែ​កាហ្វេ​អាច​ធ្វើ​ឱ្យ​អារ​អត់​កូន។ នេះ​ជា​គុណ​ប្រយោជន៍​ដ៏​វិសេសវិសាល​របស់​កាហ្វេ​រក​ឃើញ​ និង​ត្រូវ​បានគេយក​ប្រើ​ជា​​ឱសថផង​នៅ​សម័យ​នោះ។

នៅ​ឆ្នាំ​១៨១៩ ពិភពលោក​បាន​យល់​កាន់​តែ​ច្បាស់ទៀត​អំពី​គុណ​ប្រយោជន៍​នៃ​កាហ្វេ តាមរយៈ​របក​គំហើញ​របស់​​គីមីវិទូ​ជាតិ​អាល្លឺម៉ង់ ដែល​បាន​ញែក​រក​ឃើញ​ជាតិ​កាហ្វេអ៊ីន នៅ​ក្នុង​កាហ្វេ។ កាហ្វេអ៊ីន​ ក៏​មាន​ច្រើន​ដែរ​នៅ​ក្នុង​រុក្ខជាតិ ជា​ច្រើន​ទៀត ដូច​ជា តែ កូឡា ក្វា តែ​​ច្រើន​ខ្លាំងពិសេស​ជាងគេ​គឺ​នៅ​​ក្នុង​កាហ្វេ។ ដោយមាន​ផ្ទុកកាហ្វេអ៊ីនក្នុង​បរិមាណ​ដ៏​ខ្ពស់​ (៨០%)​ ​​​ ​​ទើប​កាហ្វេ​អាច​​មាន​សមត្ថភាព​ពិសេស​ថា​ជួយ​ពង្រឹង​ប្រព័ន្ធសរសៃ​​ប្រសាទ​ បង្កើន​ភាព​ប្រុង​ប្រយ័ត្ន និង​កាត់​បន្ថយ​ភាព​ងោកងុយ។ ប៉ុន្តែ មូលេគុល​កាហ្វេអ៊ីន ក៏​អាច​បង្ក​ផល​ប៉ះពាល់​ដល់​​សុខភាព​ដែរ។ មាន​ន័យ​ថា បើ​ទទួល​កាហ្វេ​ច្រើន​ នោះ​​គេ​នឹង​អាច​ជួបបញ្ហា​សម្ពាធឈាម​​ (ឡើង​ឈាម) ដំណើរ​បេះដូង​ដើរ​ញាប់ ញ័រ​ដៃ​ញ័រ​ជើង​ញ័រ​ខ្លួន ជ្រួល​រំភើបជ្រុល​។

ដូច​ម្តេ​ច​ទៅ​ដែល​ហៅ​ថា​ច្រើន ? ញ៉ាំ​ប៉ុន្មាន​ដែល​មិន​ប៉ះពាល់​ដល់សុខភាព?

​​អ្នក​ស្រាវជ្រាវ​វេជ្ជសាស្ត្រចំណាប់​អារម្មណ៍​ខ្លាំងនឹង​បញ្ហា​នេះ​ ​តាំង​ពី​ជា​ច្រើន​ឆ្នាំ​មកហើយ។ កា​រសិក្សា​មាន​ច្រើន​និង​ជា​បន្ត​បន្ទាប់។ លទ្ធផល​នៃ​ការ​វិភាគ​រវាង​ពី​ឆ្នាំ​២០០១ ដល់ ២០១៥ បាន​បង្ហាញ​ថា​ មនុស្ស​ពេញ​វ័យ​អាច​ស្រូប​ជាតិ​កាហ្វេអ៊ីន​ដោយ​គ្មាន​បញ្ហា​បាន ត្រឹម​៤០០មីល្លីក្រាម​ក្នុង​មួយថ្ងៃ ពោល​គឺ​ស្មើ​នឹង​កាហ្វេ​ខ្មៅ​បួន​ពែង ឬ​២,៥​ក្រាម​សម្រាប់​ក្មេងជំទង់ ហើយ​ស្ត្រី​មាន​ផ្ទៃពោះ ត្រឹម​ប្រមាណ​៣០០មីល្លីក្រាម។ ប៉ុន្តែ​មនុស្ស​ម្នាក់​ៗ​មិន​ដូច​គ្នា​ ការ​ទទួល​យក​​ជាតិកាហ្វេអ៊ីន​ក៏​មិន​ដូច​គ្នាដែរ​ បើ​ជា​អ្នក​មាន​ជំងឺ​ថ្លើម មាន​បញ្ហា​ដំណេក​ ការ​ទទួល​ទាន​កាហ្វេ​គួរ​មាន​កំរិត។ ការ​ប្រឹង​​រត់​តាម​​​បរិមាណ​កំណត់​ដើម្បី​សុខភាព​ពិត​ជា​គ្មាន​ន័យ​អ្វី​ទេ ! សូម​ស្តាប់​សេចក្តី​ត្រូវ​ការ​របស់​ខ្លួន​ប្រាណ​ទើប​ប្រសើរ៕

ប្រភព​៖ RFI Khmer

អ្នក​វិទ្យាសាស្រ្ត​ស្វីស​៖ ទំនាក់ទំនង​​ផលិតផល​បំបាត់​ក្លិន​ក្លៀក និង​ជម្ងឺមហារីក​សុដន់​​

កាយ​វិការ​ដ៏​សាមញ្ញ​ ជា​ប្រចាំ​រាល់​ថ្ងៃ ប៉ុន្តែ​កាយវិការ​នៃ​អាច​នឹង​ក្លាយ​ជា​គ្រោះ​ថ្នាក់ សម្រាប់​សុខភាព។ បើ​តាម​ការ​សិក្សា​របស់​អ្នក​វិទ្យាសាស្ត្រ​ស្វីស ដែល​ទើប​បោះផ្សាយ​លទ្ធផល​ស្រាវជ្រាវ​របស់​ខ្លួន ក្នុង​ទំព័រ​ទស្សនាវដ្តី​សុខភាព បាន​បង្ហាញ​អំពី​ទំនាក់ទំនង​ពិត​រវាង​ការ​ប្រើ​ប្រាស់​ផលិត​ផល​បំបាត់​ក្លិន​ក្លៀក​​មាន​ផ្ទុក​ជាតិ​អំបិល​អាលុយមីញ៉ូម ទៅ​នឹង​ជំងឺ​មហារីក​​សុដន់។ ជា​ច្រើន​ឆ្នាំ​មក​ហើយ ដែល​សារធាតុអំបិល​អាលុយមីញ៉ូមនេះ បាន​ក្លាយ​ជាជន​ជាប់​ចោទបង្ក​ជំងឺ​មហារីកសុដន់​នោះ។ ក្នុង​​ពេល​នេះ​ ពុំ​ទាន់​មាន​ស្ថាប័ន​ហ៊ាន​អារកាត់​សេចក្តី​អ្វី​ឡើយ ប៉ុន្តែ​ប្រសិន​បើ​អ្នក​ចង់​កាត់​បន្ថយ​គ្រោះ​កើត​ជំងឺ​មហារីក​សុដន់ លោក​អ្នក​គួរ​តែ​ជ្រើសរើស​ដើរ​តាម​គោលការណ៍ ការពារ​ជាង​ព្យាបាល។

មាន​ន័យ​ថា យើង​ត្រូវ​ឈប់​ប្រើ​ផលិតផល​បំបាត់​ក្លិនក្លៀក​ឬ​យ៉ាងណា​ ? តើ​អំបិល​អាលុយមីញ៉ូម​នេះ ជា​អ្វី ?​​

បើ​តា​មអ្នក​ស្រាវជ្រាវ​បារាំង លោក André Cicolella ឯកទេស​ផ្នែក​គីមី ផ្នែក​ជាតិពុល និងខាងផ្នែក​វាយ​តម្លៃហានិភ័យ​សុខភាព ចំនួនអ្នកកើតជំងឺ​មហារីក​សុដន់​ ដែល​មាន​ការ​កើន​ឡើង​ខ្លាំង ចាប់​តាំង​ពី​ឆ្នាំ​១៩៨០​មក មួយ​ភាគ​ធំ​គឺ​បណ្តាល​មក​ពី​ការ​ប្រឈម​នឹង​​សារធាតុ​គីមីពុលក្នុង​បរិស្ថាន​ជុំ​វិញ​ខ្លួន និង​ក្នុង​ផលិតផល​ឧបភោគបរិភោគ​ប្រចាំ​ថ្ងៃ។ សារធាតុគីមី​​រាប់​រយមូលេគុលសំយោគ​ ដូច​ជា phtalates, bisphénol, parabènes, PCB… ​ ​ ​​ត្រូវ​បាន​គេ​ចង្អុល​មុខ​ ថា​ជា​ជន​ជាប់​ចោទ​ ជា​ភ្នាក់ងារ​បង្ក​ជំងឺ​មហារីក។

គ្រឿង​សំអាង ផលិតផល​សំអាង វិធី​កែសម្ជស ជា​ច្រើនយ៉ាង​ ត្រូវ​បាន​ជាប់​ចោទ និង​សង្ស័យ​ថា​បុព្វហេតុ​នាំ​កើត​ជំងឺ​មហារីក។ ថ្មីៗ​នេះទៀត​ ការ​សិក្សា​ស្រាវជ្រាវ​របស់​ក្រុម​វេជ្ជសាស្ត្រ​ បាន​ទាញ​សញ្ញា​អាសន្ន​ជា​ថ្មី​ នឹង​ភាព​ប្រឈម​នៃ​ជំងឺ​មហារីក​សុដន់​ ដោយ​ហេតុ​តែ​ប្រើ​ផលិតផល​​សំអាង​បំបាត់​ក្លិន​ក្លៀក ដែល​មាន​ធាតុ​ផ្សំ​ជា​សារធាតុ​អំបិល​អាលុ​យ​មីញ៉ូម។ តើ​សារធាតុអំបិល​អាលុយ​មីញ៉ូម​ជា​អ្វី ?

ប្រសិទ្ធិភាព​អស្ចារ្យ​នៃ​សារធាតុ​អំបិល​អាលុយមីញ៉ូម

​សារធាតុ​អំបិល​អាលុយមីញ៉ូម ដែល​មាន​ប្រើ​យ៉ាង​ច្រើន ជា​គ្រឿង​បន្សំ​ កប់​ស្ទើរ​នៅ​ក្នុង​គ្រប់​ចំណី​អាហារ​ ទឹក​ម៉ាស៊ីន ក្នុង​ថ្នាំ និង​ផលិតផល​សំអាង​ ក៏​មាន​ឈ្មោះ​ក្នុង​បញ្ជី​ខ្មៅ​ជាប់​សង្ស័យ​បង្ក​ជំងឺ​មហារីក​តាំង​ពី​យូរ​យារ​មក​ហើយ​ដែរ។ ហើយ​ផលិតផល​បំបាត់​ក្លិន​ក្លៀកល្អៗ មាន​គុណភាព​ខ្ពស់​ ​ច្រើន​តែ​មាន​ប្រើ​ជាតិ​បន្សំ​អំបិល​អាលុយមីញ៉ូម​នេះ ព្រោះ​សារធាតុ​នេះ មាន​ប្រសិទ្ធិភាព​ខ្លាំង​ណាស់ ក្នុង​ការ​ទប់​ស្កាត់​ញើស ៖ គ្រាន់​តែ​យក​សារធាតុ​អំបិល​អាលុយមីញ៉ូម​លាប​លើ​ស្បែក​ត្រង់ណា វា​អាច​បង្រួម​​រន្ធ​ញើស មិន​ឱ្យ​បែក​ញើស​នៅ​ក្លៀក ពោល​គឺ​ប្រឆាំង​នឹង​យន្តការ​របស់​ក្រពេញ​ញើស។ ដូច្នេះ​ វា​ពិត​ជា​អាច​បញ្ចៀស​មិន​ឱ្យ​មាន​ក្លិន​ក្លៀក មាន​ដាម​ញើស​ហៀ​មក​ដល់​សម្លៀក​បំពាក់​បាន​យ៉ាង​ប្រពៃ​បំផុត។

អំបិល​អាលុយមីញ៉ូម​ជាប់​ចោទ​ញយ​ដង​ហើយ

អំបិល​អាលុយមីញ៉ូម ជា​ជើង​ឯក​ផ្នែក​បំបាត់​ក្លិន​ ទប់​ស្កាត់​ញើស​ ! ប៉ុន្តែ​វា​ត្រូវ​បាន​គេ​យក​ទៅ​ប្រើប្រាស់ និង​លាប​នៅ​ក្លៀក​ ! និយាយ​ឱ្យ​ចំ​ គឺ​លាប​នៅ​តំបន់​ដែល​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​សុដន់ តំបន់​ដែល​មាន​ក្រពេញ​កូនកណ្តុរ​ សម្រាប់​​ផលិត​និង​បង្ហូរ​ទឹក​ដោះ។ ​ក្លៀកជា​តំបន់​គួរ​ឱ្យ​ប្រុង​ប្រយ័ត្ន​ខ្លាំង ព្រោះ​វា​ងាយ​រង​ផល​ប៉ះពាល់​​ជា​​ពិសេស​តែ​ម្តង ! ដូច្នេះ​វា​ជា​រឿង​សមហេតុ​ផល​បំផុត ដែល​​​គេ​ត្រូវ​តែ​គិត​​ចោទ​សួរ​អំពី​បញ្ហា​សុវត្ថិភាព ​នៃ​ការ​​ប្រើ​​អំបិល​អាលុយមីញ៉ូម​​ដែល​មាន​បង្កប់​ក្នុង​ផលិតផល​សំអាងបំបាត់​ក្លិន​ញើយ​​ ផលិតផលប្រើជា​ប្រចាំ​រាល់​ថ្ងៃ នៅ​តំបន់​ក្លៀក​នោះ។

រឿង​អាស្រូវ​បន្ទោស​អំបិល​អាលុយមីញ៉ូម ជា​ភ្នាក់ងារ​បង្ក​ហានិភ័យ​មហារីក ហាក់​ដូច​ជា​បាន​ស្ងប់​ស្ងាត់ និង​បិទ​បញ្ចប់​ម្តង​ហើយ​កាលពី​ឆ្នាំ​២០១២ នៅ​ពេល​គណៈកម្មាធិការ​វិទ្យាសាស្ត្រ​អឺរ៉ុប ទទួល​បន្ទុក​សុវត្ថិភាព​អ្នក​ប្រើប្រាស់​ បាន​អះអាង​ថា “អាលុយមីញ៉ូម​ក្នុង​ផលិតផល​គ្រឿង​សំអាង​ មិន​មែន​ជា​ភ្នាក់ងារ​បង្ក​ជំងឺ​មហារីក​ទេ »។ ប៉ុន្តែ​កាល​ពី​ចុង​ឆ្នាំ​២០១៦ អ្នក​ស្រាវជ្រាវ​នៃ​សាកលវិទ្យាល័យ​ក្រុង​ហ្សឺណែវ ប្រទេស​ស្វីស​ពីររូប បាន​ធ្វើ​កា​រចោទ​ប្រកាន់​ជា​ថ្មី​ សារធាតុ​អំបិល​អាលុយមីញ៉ូម ដោយ​ចុះ​ផ្សាយ​លទ្ធផល​ស្រាវជ្រាវ​របស់​លោក នៅ​ក្នុង​ទំព័រ​ទស្សនាវដ្តី​សុខភាព​ International Journal of Cancer ​តែ​ម្តង។

អំបិល​អាលុយមីញ៉ូម និង​មហារីក​សុដន់

ការ​សិក្សា​របស់​អ្នក​ស្រាវជ្រាវ​ស្វីសនេះ​បាន​​ផ្តល់​លទ្ធផល​គួរ​ឱ្យ​ព្រួយ​បារម្ភ​ខ្លាំង​ណាស់​ ! ព្រោះ​ប្រសិន​បើ​គេ​យក​សារធាតុ​អំបិល​អាលុយមីញ៉ូមទៅ​លាប​លើ​កោសិកា​សុដន់​របស់​កណ្តុរ​​រយៈ​ពេល​បួន​ទៅ​៦​ខែ​ កោសិកា​នោះ​បាន​ក្លាយ​ជា​កោសិកា​កាច។ បើ​គេ​ចាក់​អំបិល​អាលុយមីញ៉ូម​ន៉​ទៅ​ក្នុង​ខ្លួន​សត្វ​កណ្តុរ នោះ​វា​នឹង​បង្ក​ឱ្យ​មាន​ការ​កកើត​​ដុំ​សាច់កាច ជា​មួយ​នឹង​ដំណើរ​ប្តូរ​កន្លែង​ឈឺ កន្លែង​កើត​រោគ​ ឆ្លង​រាលដាល​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ​ទៀត។

មនុស្ស​មិន​មែន​សត្វ​កណ្តុរមែន ! ប៉ុន្តែ​អ្នកស្រាវជ្រាវ​ស្វីស​ដដែល​នេះ ធ្លាប់​បាន​ពន្យល់​បង្ហាញ កាលពី​បួន​ឆ្នាំ​មុន​ថា​អាលុយមីញ៉ូម​រំខាន​ឥរិយាបថ​របស់​កោសិកា​សុដន់​មនុស្ស​ ដែល​គេ​បណ្តុះ​នៅក្នុង​មន្ទីរពិសោធន៍។ សូម្បី​តែ​ក្នុង​កំរិត​ ២០០០ ទៅ ១សែន​ដង​តិច​ជាង​ កំរិត​ដូស​អំបិល​អាលុយមីញ៉ូម​ដាក់​ក្នុង​ផលិតផល​សំអាង​ក្តី ក៏​វា​បាន​បង្ក​ផលប៉ះពាល់​ដល់​កោសិកា​សុដន់​នោះ​ដែរ។

ចូរ​ប្រយ័ត្ន​ចំពោះ​ស្បែក​រលាត់​ ស្បែក​ទើប​កោរថ្មីៗ

ប៉ុន្តែគ្មាន​ប្រយោជន៍​អ្វី​ដែល​គួរ​ស្លន់​ស្លោ​ឡើយ ! បើ​តាម​ក្បួន​ច្បាប់ ប្រសិន​បើ​ស្បែក​របស់​យើង​ល្អ ស្អាត សារធាតុ​បន្សំ​របស់​ផលិតផល​សំអាង​អាច​ជ្រាប​ចូល​​ទៅ​ខាង​ក្នុង​​បាន​តិច​តួច​ណាស់ ព្រោះ​វា​ត្រូវ​ឆ្លង​កាត់​រនាំ​ង​ធម្មជាតិ​ ស្រទាប់​ស្បែក​សិន​មុន​នឹង​អាច​បញ្ចៀប​ចូល​ក្នុង​ផ្ទៃ​ជ្រៅ​បាន។

ក៏​ប៉ុន្តែ​ប្រសិន​បើ​ស្បែក​អ្នក មាន​របួស ​រហែក រលាត់ ឆូត អេះ​ដាច់​សាច់​ មាន​តាអក ឬ​ទើប​កោរ​ថ្មីៗ នោះ​​សារធាតុ​អំបិល​អាលុយមីញ៉ូម អាចបង្កើន​សមត្ថភាព​​ជ្រាប​ចូល​ក្នុង​ស្បែក​​បាន​ដល់ទៅ​៦​ដង​លើស។ នេះ​បើ​សមាគម​ក្រុម​គ្រូពេទ្យ​បរិស្ថាន​បារាំង។ ភ្នាក់ងារ​សុវត្ថិភាព​ឱសថជាតិ​បារាំង បាន​ផ្តល់​អនុសាសន៍​យ៉ាង​ច្បាស់​លាស់​ដល់​ជន​គ្រប់​រូប​មិន​ឱ្យ​ប្រើ​ប្រាស់​ផលិតផលបំបាត់​ក្លិន​ក្លៀក​មាន​ផ្ទុក​សារធាតុ​អំបិល​អាលុយមីញ៉ូមឡើយ លើ​ក្លៀក​ទើប​កោរ​រោម​ថ្មី និង​ក្នុង​ករណី​ក្លៀក​មាន​ស្នាម​រលាត់។

០,៦%​ កំរិត​អតិបរិមា​នៃ​អំបិល​អាលុយមីញ៉ូម​ក្នុង​ផលិត​ផល​បំបាត់​ក្លិនក្លៀក

ភ្នាក់ងារ​ជាតិ​បារាំង បាន​ទាមទារ​តាំង​ពី​ឆ្នាំ​២០១១​មក ក្រោម​គោលការណ៍​ការពារ​ប្រសើរ​ជាង​ព្យាបាល ឱ្យ​មាន​ការ​កំរិត​​កំហាប់​សារធាតុ​អាលុយមីញ៉ូម​ក្នុង​ផលិត​ផល​បំបាត់​ក្លិន​ក្លៀក ត្រឹម ០,៦%។ ប៉ុន្តែ​ អ្នក​គ្មាន​លទ្ធភាព​ដឹង​បាន​ឡើយ​ថា​តើ​ផលិតផល​ជា​ទី​ពេញ​និយម​ដែល​អ្នក​ប្រើ​រាល់​ថ្ងៃ​ មាន​ផ្ទុក​កំរិត​អាលុយមីញ៉ូម​ប៉ុណ្ណា ព្រោះ​គេ​គ្មាន​សរសេរ​លម្អិត​អំពី​កំរិត​សារធាតុ​គីមី​មួយ​នេះ នៅ​លើ​កញ្ចប់​ផង។ ហើយ​ជាង​នេះ​ទៅ​ទៀត បើ​ជា​ផលិតផល​នៅ​អឺរ៉ុប គណៈកម្មការ​អឺរ៉ុប​មិន​ទាន់​បាន​ចេញ​ច្បាប់​កំរិត​​ក្រុមហ៊ុន​គ្រឿង​សំអាង​ទាំង​នោះ​គោរព​បរិមាណ​ជាតិ​បន្សំ​​ផង។ បើតាម​ខ្ញុំ​ដឹង​មាន​ផលិតផល​ខ្លះ​មាន​ផ្ទុក​សារធាតុ​អំបិល​អាលុយមនីញ៉ូម​នេះ​ដល់​ទៅ​៥%​ឯ​ណោះ។

ជា​គោលការណ៍ យើង​គួរ​តែ​ចេះ​ប្រុង​ប្រយ័ត្ន​ ដោយ​ត្រូវ​ជ្រើសរើស​ផលិត​ផល​បែប​ធម្មជាតិ ឬ​ផលិត​ផល​ណា​ដែល​គ្មាន​​ជាតិ​អាលុយមីញ៉ូម​ ដែល​អាច​ជួយ​បំបាត់​ក្លិន តែ​មិន​បិទបង្រួម​​រន្ធ​បង្ហូរ​ញើស​។ ប៉ុន្តែ​សូម​កុំ​ប្រហែស Pierre d’alun ជា​ផលិតផល​ធម្មជាតិ​ដែរ តែ​ក៏​មានផ្ទុក​សារធាតុ​អំបិល​អាលុយមីញ៉ូម​ដែរ។

ប្រភព​៖ Khmer RFI