Mark Prin ជាជនទី ៣ ធ្វើឲ្យនាង Kimberly បែកគ្នាមែន​ទេ? ​

ថៃ ៖ លោក Mark Prin និងមិត្តស្រីគឺនាង Kimmy Kimberly ត្រូវបានគេដឹងថា សម្តែងរឿងជាច្រើនជាមួយគ្នា ហើយក៏ក្លាយខ្លួនជាក្រុម “Gang Lom” ដែលមានសមាជិកដូចជា លោក Boy Pakorn, Margie Rasri, Mint Chalida, Yaya Urassaya, Nadech Kugimiya, Mark Prin, and Kimmy Kimberly ផងដែរ ។
នៅក្នុងឆ្នាំ ២០១៣ នាង Kimmy Kimberly ត្រូវបានគេដឹងថា នាងបានបែកគ្នាជាមួយនិងអតីតសង្សារគឺ លោក Jett Nattaphong បន្ទាប់ពីបែកធ្លាយឆាត LINE ផ្អែមល្អែមជាច្រើនជាមួយនិង Mark Prin ។ ហើយក៏មានអ្នកគាំទ្រជាច្រើនបានចូលខមមិនថា Mark Prin គឺជាជនទី​៣ ដែលបំបែកបំបាក់ស្នេហារបស់ Kimberly និង Nattaphong ។

ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយចុះ តារាសម្តែងថៃទាំងពីរដួងនេះ នៅតែបន្តរក្សាទំនាក់ទំនងដ៏ផ្អែមល្អែមរបស់ពួកគេរហូតមកទល់ពេលនេះ ។ គួរបញ្ជាក់ឲ្យដឹងថា កាលពី ៤ ឆ្នាំមុន Kimberly និង Mark បានបញ្ចេញឲ្យមហាជនបានដឹងថា ពួកគេពិតជាស្រលាញ់គ្នាជាលក្ខណៈមិត្តប្រុសមិត្តស្រីពិតមែន ហើយអ្វីដែលកាន់តែច្បាស់នោះគឺ Mark Prin បានប្រកាសនៅមុខមហាជនឲ្យដឹងកាន់តែច្បាស់ទៀតថា Kimberly គឺជាសង្សារតែម្នាក់របស់លោក នៅក្នុងកម្មវិធី “Love Is In The Air Charity Concert” ក្នុងឆ្នាំ ២០១៧ នេះតែម្តង ។
កាលពីពេលថ្មីៗនេះ គណនីអុិនស្រ្តាក្រាមដែលមានឈ្មោះថា diary1922 បានបង្ហាញនៅ profile រូបបុរសម្នាក់និងស្រ្តីម្នាក់ ដើរនៅលើឆ្នេរខ្សាច់ ហើយ Fans ក៏ជឿជាក់ថា មនុស្សប្រុសស្រី ២ នាក់នោះគឺ Mark Prin និង Kimmy Kimberly ។
ហើយអ្វីដែលកាន់តែអាក្រក់ និងធ្វើឲ្យ Fans ភ័យខ្លាចចំពោះគូស្នេហ៍មួយគូនេះគឺ ម្តាយរបស់ Mark Prin បានធ្វើការ unfollowed គណនីអុិនស្រ្តាក្រាមរបស់នាង Kimberly ។ មួយវិញទៀត ក៏ធ្លាប់បានលេចលឺពាក្យចចាមអារាមថា ម្តាយរបស់លោក Mark Prin មិនចូលចិត្តនាង Kimmy Kimberly ទៀតផង ៕

តារាចម្រៀង ព្រាប សុវត្ថិ ស្ថិតក្នុង​ក្បួន​រថយន្ត​សាមញ្ញ​ជាមួយ​សម្តេច ហ៊ុន សែន​

​ក្នុង​ក្បួន​ដង្ហែ​ចុងក្រោយ​នៃ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់​សម្តេច ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ដឹកនាំ​ក្បួន ដោយ​ជិះ​លើ​រថយន្ត​ធម្មតា​នាំមុខ ចេញពី​ផ្លូវ​៦០​ម៉ែត្រ​ឆ្ពោះទៅ​មហាវិថី​នានា​ក្នុង​រាជធានី​ភ្នំពេញ​។


អមដំណើរ​សម្តេច ហ៊ុន សែន នៅលើ​រថយន្ត​ទីមួយ គេ​សង្កេតឃើញ​វត្តមាន សម្តេច សាយ ឈុំ អនុប្រធាន​គណបក្ស លោក ហោ ណាំហុង លោក ប៉ា សុជាតិ​វង្ស លោក គិត ម៉េង ជាពិសេស​តារាចម្រៀង​ដ៏​មាន​ប្រជាប្រិយភាព គឺ​លោក ព្រាប សុវត្ថិ​។​

​តាម​កម្មវិធី​ដែល​បានកំណត់ ក្បួន​គណបក្ស​ប្រជាជន​កម្ពុជា ចាប់​ដង្ហែ​ចេញពី​ផ្លូវ​៦០​ម៉ែត្រ ម​កម​មហាវិថី​ព្រះមុនីវង្ស រហូតដល់​រង្វង់​មូល​កួច​កាណុង រួច​បត់​ឆ្វេង​តាមផ្លូវ​លេខ​៧០ ឆ្ពោះទៅ​ផ្លូវ​លេខ​២៧៣ បត់​ឆ្វេង​តាមផ្លូវ​៥១៦ និង​ផ្លូវ​លេខ​២៨៩ ។ ក្បួន​ឃោសនា នឹង​បន្តដំណើរ​ក្រោម​ស្ពាន​អាកាស​៥​មករា នៃ​មហាវិថី​ម៉ៅ​សេទុង រហូតដល់​ស្តុ​ប​ទេព​ផន ទើប​បត់​ស្តាំ​តាមផ្លូវ​លេខ​១៥២ រួច​បត់​ឆ្វេង​តាមផ្លូវ ២៧១ ឆ្ពោះទៅ​ស្ពាន​ស្ទឹងមានជ័យ និង​បត់​ស្តាំ​ចូល​ផ្លូវ​វេ​ង​ស្រេង ដល់​វ​ង្វ​ង់​មូល​ចោមចៅ ទើប​រំសាយ​ក្បួន​ទៅ​ដង្ហែ​តាម​ខណ្ឌ​រៀងៗ​ខ្លួន​

រូបភាពលើគ្រែរបស់អ្នកដឹកនាំផលិតកម្មថោន និង តារាចម្រៀង យូរី និងរូបភាពបឺតមាត់ផ្អែមល្ហែម ក្រោយបែកបាក់ស្នេហា៤ឆ្នាំ

(ភ្នំពេញ)៖ លោក រ៉េត អតីតអ្នកដឹកនាំនៅផលិតកម្មសាន់ដេ ដែលបច្ចុប្បន្នជាអ្នកដឹកនាំ នៅផលិតកម្មថោន បានបង្ហាញសារឈឺចាប់ និងទម្លាយរូបភាពលើគ្រែ និងរូបភាពបឺតមាត់ ផ្អែមល្ហែមជាមួយគូស្នេហ៍របស់លោក គឺតារាចម្រៀង យូរី នៅលើបណ្តាញសង្គម Facebook ក្រោយពីដឹងថា យូរី ក្បត់ស្នេហ៍ស្រវារកអ្នកថ្មី។

លោក រ៉េត ដែលបច្ចុប្បន្នបានចូលទៅបម្រើនៅផលិតកម្មថោន បានសរសេរនៅលើបណ្តាញសង្គម Facebook ខ្លួនបង្ហាញការឈឺចាប់យ៉ាងដូច្នេះថា៖ «អូនអើយ យើង​នៅជាមួយគ្នា​៤ឆ្នាំហើយ ដូចប្តីប្រពន្ធអ៊ីចឹង អ្វីក៏យើងធ្លាប់ធ្វើជាមួយគ្នាដែរ សុខជា ជាមួយគ្នា រំភើបលំបាក និងសប្បាយបែបណាក៏យើងហែលឆ្លង​អស់ហើយដែរ​។ តើហេតុអ្វី ពេលនេះអូនក្បត់បងកើត តើអូនសប្បាយណាស់មែនទេ ដែលបានក្បត់បង សាហាវយើងនេះ តើពេលនេះបងត្រូវ​ធ្វើបែបណា តើបង​អាចសូមរៀបរាប់រឿង យើងទាំងអស់ អោយចេញមក ដើម្បីបន្ធូរអារម្មណ៍ ឈឺចាប់ពេលនេះបានទេ

អតីត​កំពូល​តារា​សម្ដែង​ James Bond​ 007 បាន​ទទួល​មរណភាព​ហើយ​ក្នុង​វ័យ​ ៨៩ឆ្នាំ

(ឡុងដ៍)៖ កំពូល​តារា​សម្ដែង​អង់គ្លេស​ លោក Roger Moore ដែល​សម្ដែង​ជា​តួ​ឯក​ក្នុង​រឿង ​James Bond 007 អំឡុង​ទសវត្សរ៍ ៧០-​៨០ បាន​ទទួល​មរណៈ​ភាព​ហើយ​នៅ​ថ្ងៃ​អង្គារ​នេះ​ ក្នុង​វ័យ​៨៩​ឆ្នាំ​។ នេះ​បើ​តាម​គ្រួសាររបស់លោក ដកស្រង់ដោយសារព័ត៌មាន Sky N​ews នៅមុន នេះបន្តិចនាយប់ថ្ងៃអង្គារ ទី២៣ ខែឧសភា ឆ្នាំ២០១៧។

លោក Roger Moore កាល​សម្តែង​ជា​តួ James Bond

គ្រួ​សារ​អតីត​កំពូល​តារា​សម្ដែង​រូប​នេះ​ បាន​ឱ្យ​ដឹង​នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​មួយ​នៅ​លើ​ Twitter ដូច្នេះ​ថា​ លោក Roger Moore ឬ James Bond 007 បាន​ទទួល​មរណៈភាព​ នៅ​ក្នុង​ប្រទេសស្វីស​ ដោយ​សារ​តែ​ជំងឺ​មហារីក​។ «ជា​មួយ​ទុក្ខ​ក្រៀម​ក្រំ​ជាទី​បំផុត​ ពួកយើងសូម​ប្រកាស​ថា​ ឪពុក​ជា​ទី​ស្រឡាញ់​របស់​ពួក​យើង​បាន​ទទួល​មរណភាព​ហើយ​»​។ នេះ​បើ​តាម​សេច​ក្ដី​ថ្លែង​ការណ៍​ដដែល​។

គួរ​បញ្ជាក់​ថា​ លោក Roger Moore គឺ​ជា​អតីត​កំពូល​តារា​សម្ដែង​អង់​គ្លេស​ដ៏​ល្បី​ល្បាញ​ម្នាក់​ នៅ​ទសវត្សរ៍​ឆ្នាំ ៧០-៨០​ ជា​ពិសេស​គឺ​នៅ​ក្នុង​រឿង​ ដែល​លោក​ដើរ​ជា​តួឯក​ James Bond 007៕

លោក​ Roger Moore កាល​សម្តែង​ជា​តួ​ James Bond 007

ល្បីហើយ យកប្តីគេហើយ ជេរ ប្រពន្ធដើមទៀត

កាល​ពី​ពេល​ថ្មីៗ​នេះ​ មាន​គណនី​ហ្វេសប៊ុក​​មួយ​​ បាន​បង្ហោះ​ពី​សារ​នឹក​រលឹក​គូស្នេហ៍​របស់​នាង​ ដែល​ជា​ប្តី​របស់​​គេ​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​​នាង​បាន​បង្ហាញ​រូប​ភាព​សិទ្ធិ​ស្នាល​នឹង​គ្នា​នៅ​លើ​បណ្តាញ​សង្គម​យក្ស​មួយ​នេះ​ថែម​ទៀត​ផង​។ រឿង​មួយ​ដែល​ធ្វើ​ឲ្យ​អ្នក​អាន​កាន់​តែ​ហួស​ចិត្ត​ទៀត​នោះ គឺ​នាង​បាន​ជេ​ ស្រ្តី​ដែល​ជា​ប្រពន្ធ​ដើម និង​ អ្នក​ដែល​ comment លើ​ហ្វេសប៊ុក​របស់​នាង​ដោយមិន​សំចៃ​មាត់​ទៀត​ផង​៕​

សារ​ដែល​នាង​បង្ហាញ​ការ​ខឹង​សម្បារ​
សារ​ស្និទ្ធិស្នាល​របស់​ពួកគេ​ទាំង​ពីរ​
រូបភាព​ស្និទ្ធិស្នាល​
រូបភាព​ស្និទ្ធិស្នាល​រ
រូបភាពស្និទ្ធិស្នាល
រូបភាព​ស្និទ្ធិស្នាល​

ទី​​​ក្រុង​​ទាំង​​ ​២១ ​លើ​​ពិ​ភព​​លោក​​​ ​ដែល​​ចំណាយ​​ថ្លៃ​​​ឈ្នួល​​ស្នាក់​​នៅ​​​​​ថ្លៃ​​បំផុត​​​សម្រាប់​​​​​បន្ទប់​​​​គ្រែ​​ពីរ​​​​

ការ​ចំណាយ​លើ​លំ​នៅ​ដ្ឋាន​ ​ឬ​​ការ​​ស្នាក់​​នៅ​​​​​អា​ច​​ ធ្វើ​អោយ​​ខ្ទង់​​ចំណាយ​​អ្នក​​កើន​​ខ្ពស់​​​សម្រាប់​​ការ​​ដើរ​​កំសាន្ត​​នៅ​​ទី​ក្រុង​​​មួយ​​ចំនួន​​​ក្នុង​ពិភពលោក​នេះ​។

ជាទូ​ទៅ​​​ការ​​​​ជួល​ជា​មធ្យម​សម្រាប់​អាផាត​មិន​​​​​ មាន​ពីរ​បន្ទប់​នៅ​ក្នុង​ទី​ក្រុង​ធំ​ជាង​គេ​បំផុត​របស់​ពិភព​លោក​ ​ត្រូវ​​ចំណាយ​​ចន្លោះ​​ពី​​​ $ 300 នៅ​ក្រុង​ Bangalore ប្រទេស​ឥណ្ឌា​ដល់​ទៅ​ជាង​ $ 3400 នៅ​​​​ San Francisco នេះ​បើ​យោង​តាម​របាយ​ការណ៍​របស់​ធនា​គារ​ Deutsche Bank មួយ​។

ខាង​ក្រោម​នេះ​ទី​ក្រុង​ថ្លៃ​បំផុត​ទាំង​21​ នៅ​ក្នុង​ពិភព​លោក​ដើម្បី​ជួល​អាផាត​មិន​​ដែល​​មាន​​គ្រែ​ពីរ​​៖

២១. ទី​​ក្រុង​​​​តូ​រ៉ង់​តូ​ ​ប្រ​ទេស​​​កា​ណា​ដា​​ $1,377 

២០​.​ ​ទី​​ក្រុង​​​ ​Chicago សហ​រដ្ឋ​​អា​មេរិក​ $1,441

១៩​. ​ទី​​ក្រុង​​​ ​Frankfurt ​ប្រ​ទេស​​​អា​ល្លឺម៉ង់​  $1,463 

១៨​. ទី​​ក្រុង​​​ Auckland ប្រ​ទេស​ញូ​ហ្សេ​ឡេន​ $1,512

១៧​​. ទី​​​ក្រុង​​​​ Helsinki ប្រ​ទេស​​​ហ្វាំង​​​ឡង់​​​ $1,547 

១៦​​. ​ទី​​ក្រុង​​​ Copenhagen ​ប្រ​ទេស​​ដា​ណឺ​ម៉ាក​  $1,548

១៥​​.​ ​ទី​​ក្រុង​​​ Amsterdam ​ប្រ​ទេស​​ហូ​ឡង់​ $1,570

១៤​​.​ ​ទី​​ក្រុង​​​ Melbourne  ប្រ​ទេស​​អូ​ស្ត្រាលី​​ $1,668 

១៣​​. ទី​​ក្រុង​​​ Dublin ប្រទេស​​អៀក​​ឡង់​​  $1,694 

១២​​​. ​ទី​​ក្រុង​​​ Oslo ប្រ​ទេស​​​ណ័​រ​វេស​ ​ $1,830 

១១​​​.​ ​ទី​​ក្រុង​​​ Singapore  $1,884

១០​​.​ ​ទី​​ក្រុង​​​ Tokyo ​ប្រ​ទេស​​ជប៉ុន​​​ $2,010

៩​​​.​ ​ទី​​ក្រុង​​​ ​Sydney ​ប្រ​ទេស​​អូ​ស្ត្រាលី​​ $2,134

៨​​. ​ទី​​ក្រុង​​​ Boston សហ​រដ្ឋ​​អា​មេរិក​​ $2,225  

៧​​​​. ​ទី​​ក្រុង​​​ Paris ប្រ​ទេស​​ ​បា​រាំង​ ​ $2,289

៦​​​.​ ​ទី​​ក្រុង​​​ Edinburgh សហ​រដ្ឋ​អាមេរិក​  $2,361 

៥​​​.​ ​ទី​​ក្រុង​​​ Zurich ​ប្រ​ទេស​​ស្វីស​ ​ $2,520 

៤​. ​ទី​​ក្រុង​​​ London ចក្រ​ភព​​អង់​​គ្លេស​​​ $2,617

៣​​​.​ ​ទី​​ក្រុង​​​ Ney York សហ​រដ្ឋ​​អាមេរិក​​​ $2,909

២​. ​ទី​​ក្រុង​​​ Hong Kong ​ $3,237

១​​​.​ ​ទី​​ក្រុង​​​ San Fransissco សហ​រដ្ឋ​អាមេរិក​​​ $3,449

ប្រែសម្រួល​ដោយ​៖ Kanhche

ប្រភព​៖ Business Insider

 

នាយគ្រឿន ក្រៅពីរបួសដូចគេវះ ហើយ មានបាត់លុយទៀត

ក្រោយនាយគ្រឿនតែតបាល់ ហើយទង្គិចក្បាលអ្នកលេងដូចគ្នាបណ្ដាលឲ្យបែករយដល់ កម្រិតដូចគេវះ នាយពែកមីនិយាយថាមានបណ្ដាញសារព័ត៌មានមួយចំនួនបាន​ផ្សព្វ​ផ្សាយប្អូនប្រុស​​លោកត្រូវគេវាយ និងខ្លះថាត្រូវគេកាប់​ ដែល​​ធ្វើឲ្យលោកទទួលយកមិនបាន។ នាយគ្រឿនត្រូវពេទ្យដេរ៨ថ្នេរ ដែល​​ក្រៅពីត្រូវខូចមុខត្រង់កន្លែង​មាន​របួស ក៏ត្រូវបាត់លុយមិនតិចជាង៥ពាន់ដុល្លារផងដែរ ដោយសារតែការលេងបាល់ហើយគ្រោះថ្នាក់កាលពីល្ងាចថ្ងៃទី១៦ ឧសភានោះ។

ហេតុផលដែលលោកថាប្អូនលោកបាត់លុយមិនក្រោម៥ពាន់ដុល្លារ គឺដោយសារតែនាយគ្រឿនត្រូវថតកុនដាក់រឿងរោងឲ្យគេប្រមាណពេញមួយខែទៀតឯណោះ ប៉ុន្តែពេលនេះបែរជាមានរបួសដែលលោកប្រាប់ថាមិនអាចទទួលថតបាន។ លោកថាកុងត្រារបស់នាយគ្រឿនគឺថតមួយថ្ងៃ ៥០០ដុល្លារ ដោយការមានរបួសដែលបានកើតឡើងគឺមិនអាចទៅថតបាននោះទេ ក្នុងពេលដែលមុខរបួសត្រូវចំលើចិញ្ចើម ដែលបណ្ដាលឲ្យប្អូនលោកកោរអស់ចិញ្ចឹមមួយចំហៀង ដែលមិនខុសពីបាត់មួយថ្ងៃ៥០០ ដុល្លារពីការថតកុន។ នាយគ្រឿននឹងមិនប៉ះពាល់ទេសម្រាប់ការថតពិធីករ និងកំប្លែងតែសម្រាប់ថតកុនគឺលោកមិនអាចដោយសារតែប្លង់ក្នុងកុនត្រូវប្រទាក់ក្រឡាគ្នាដែលមិនអាចកាលថតប្លង់មុនអត់មានរបួស ហើយថតប្លង់ក្រោយក៏មានរបួស និងថែមទាំងត្រូវអត់ចិញ្ចើមទៀត។លោកថានេះជារឿងស៊យកាត់គ្រោះរបស់គេ ដោយ សារតែលោកប្រកាសថាគេលេងគ្រប់គ្នាមិនអីមកអីតែនាយគ្រឿន ហើយទៅបែកចំចិញ្ចើមដែលចាំបាច់ត្រូវកោរចោលធ្វើឲ្យខុសប្លង់រឿងដែលបានសម្ដែង។ នាយគ្រឿននឹងត្រូវផ្អាកមិនទទួលថតយ៉ាងហោច១០ថ្ងៃទៅកន្លះខែ ដោយលោកយល់ថាបើទោះ ជាចង់បន្តថតក៏គ្មានផលិតករណាយក ដោយសារតែខុសប្លង់ចាស់ដែលបានសម្ដែង។ នាយពែកមីបន្ត ផលិតករគេសុខចិត្តកាត់ប្លង់តួចោល ឬក្រឡៃសាច់រឿងថាតួហ្នឹងទៅណាទៅណី តែបើគេយកទៅថតប៉ាតណាប៉ាតណីគឺលោកមិនរំពឹងនោះទេ។ ជាក់ស្ដែងគ្រាន់តែមានការប្រកាសថាប្អូនលោកមានរបួសរយះធំភ្លាមៗ គឺមានផលិតករសុខចិត្តទៅហើយថា នឹងឲ្យប្លង់ដែលនាយគ្រឿនត្រូវសម្ដែងទៅតារាផ្សេងសម្ដែងសិន ដើម្បីកុំឲ្យស្ទះរឿង។ លោកថានាយគ្រឿនឲ្យតែបានលេងបាល់គឺមិនសូវប្រយ័ត្ននោះទេ តែលោកចាត់ទុកថាគឺជារឿងស៊យខ្លាំង ដោយសារតែពេលតែតបាល់គឺចិញ្ចើមរបស់ប្អូនលោក ទៅទង្គិចពេញទំហឹងជាមួយលលាដ៏របស់មិត្តរួមក្រុម ហើយបណ្ដាលឲ្យរយះដូចគេអារ។ លោកថាស្ដាយលុយដែលមានគេហៅថតមួយថ្ងៃ ៥០០ ដុល្លារ បែ​រជា​ត្រូវ​ប៉ះពាល់​សម្ដែង​មិន​បាន​​ ដែលមិនទាន់ដឹង​ថាផ​លិតករ​សុខ​ចិត្តចាំឬក៏ដូរតួចោលតែម្ដង។ យ៉ាងណាមិញនាយគ្រឿនបានអះអាងថាមិនសោកស្ដាយទេ ដោយសារតែលោកក៏មិនចង់ទទួលថតកុនទាំងមានរបួសស្នាមនាំឲ្យអាក្រក់មើលក្នុងរឿង។ លោកថារង់ចាំឲ្យចិញ្ចើមដុះវិញ និងបាត់ស្នាមរបួសបន្តិចសិនដោយលោកបើកទូលាយឲ្យផលិតករ​ រង់ចាំ ឬដូរតួសម្រាប់ភាពយន្តដែលលោកបានសម្ដែងខ្លះៗនោះផង៕

 

ហុងដា ប្រពន្ធ​ក៏​ស្លាប់ ​​កូន​ក៏​ជាប់​គុក (ទុក្ខ​លើ​ទុក្ខ​ហើយ​)

ដោយ អ​. ផា​ណ្ណា ៖កាលពី​ថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០១៧ នៅ​ស្រុក​ខ្មែរ ក្រៅពី​រឿង​នយោបាយ រឿងរ៉ាវ​ជីវិត និង សង្គម ក៏​ផ្ទុះឡើង​គ្មាន​លស់​ថ្ងៃ ប្រជែង​គ្នា​ជាមួយ​នយោបាយ​ដែរ ។ អ្វីដែល​ផ្ទុះ​ក្តៅ និង ល្បី​ពេញ​ហ្វឹ​ស​ប៊ុ​ក​ទាំង​ក្នុង និង ក្រៅប្រទេស​នោះ គឺ​រឿង​សោកនាដក​ម្មៃ​ការធ្វើឃាត​របស់​យុវជន​វ័យក្មេង​ដែលជា​កូនប្រុស​ច្បង​ដើម​របស់​នាយ ហុងដា តារា​កំប្លែង​របស់​កម្ពុជា ដែលមាន​អាយុ ១៩ ឆ្នាំ បែរជា​ហ៊ាន​លើកដៃ​សម្លាប់​ម្តាយចុង​របស់ខ្លួន ដែល​ធ្វើ​ឱ្យគេ​ហួសចិត្ត​គ្រប់ៗ​គ្នា ។ សោកនាដកម្ម​នេះ មិន​ត្រឹមតែ​ធ្វើឱ្យ​បាត់បង់​ជីវិត​ជនរងគ្រោះ​វ័យក្មេង ( ភរិយា​ទី ២ លោក ហុងដា ) អាយុ ១៨ ឆ្នាំ ដែល​ស្លាប់ចោល​កូន​អាយុ ៦ ខែ និង ស្វាមី ( ហុងដា ) នោះទេ គឺ​ធ្វើឱ្យ​នាយ ហុងដា ជា​ស្វាមី ទ្រហោយំ​ដូច​កូនក្មេង ដោយ​ក្តី​អាណិតអាសូរ និង ស្តាយស្រណោះ​ភរិយា​ក្មេង​របស់ខ្លួន ព្រមទាំង​គ្រួសារ​សាច់ញាតិ​ជនរងគ្រោះ ក៏មាន​ទុក្ខ​ធំ​ណាស់ដែរ ។​

​ប៉ុន្តែ​យ៉ាងណាក៏ដោយ អ្នក​ដែលមាន​ទុក្ខ​ធំជាងគេ​នោះ គឺ​នាយ ហុងដា នេះឯង ព្រោះ​នាយ​ត្រូវ​បាត់បង់​ភរិយា​ក្មេង​ជាទី​ស្រឡាញ់​ផង បាត់បង់​សេរីភាព និង អនាគត​របស់​កូនប្រុស ( កូន​ជាមួយ​ប្រពន្ធដើម គឺ​នាង ឃ្មឹ​ប ) ផង ថែមទាំង​ទទួល​អំ​រែក​គ្រួសារ​ទៅមុខទៀត​ជាមួយ​កូន​ប្រពន្ធ​ទី ២ ដែល​ទើប​មាន​អាយុ ៦ ខែ​នោះ​ទៀត ។​

​ក្នុងស្ថានភាព​នេះ បើ​ងា​កមក​ពិនិត្យមើល​មជ្ឈដ្ឋាន​ក្នុងសង្គម​ខ្មែរ និង ក្នុង​ស្វេ​ស​ប៊ុ​ក​វិញ​ម្តង មនុស្ស​ភាគ​ច្រើ​មានការ​អាណិតអាសូរ​ជនរងគ្រោះ​ដែល​ត្រូវ​កូនដើម​របស់​ប្តី​ធ្វើឃាត​ផង និង អាណិត​លោក ហុងដា ផង ដោយមាន​ការចូលរួម​រំលែក​ទុក្ខ ការលើកទឹកចិត្ត និង ជួយ​ជា​ថវិកា​ជា​ហូរហែ រហូត​មាន​អ្នកខ្លះ​ទប់ចិត្ត​មិនបាន​ក៏​ស្តីបន្ទោស​ជនល្មើស​ថា ជា​កូន​អកតញ្ញូ និង ខ្លះទៀត​ជេរប្រមាថ​ច្រាស​ឆ្អេះ​ដោយ​ប្រការ​ផ្សេងៗ ។ ចំណែកឯ​អ្នក​ក៏មាន​ក្តី​អាណិតអាសូរ​កូនប្រុស​ច្បង​នាយ ហុងដា ដែលជា​ជនល្មើស ពិស​ស​ឃើញ​រូបគេ​នៅ​ក្មេង​ល្ហក់ ត្រូវ​សមត្ថកិច្ច​ចាប់បាន អង្គុយបត់ជើង​ឆ្លើយ​យ៉ាង​សុភាពរាបសា បត​នឹង​ការ​សម្លុត​គំរាមកំហែង​របស់​សម​ត្ថ​កិច្ច មើលទៅ​គួរឱ្យ​អាណិត​ផងដែរ ។​

​រឿងនេះ​វា​បានធ្វើឱ្យ​មជ្ឈដ្ឋាន​ក្នុងសង្គម​វិលវល់ ពិសេស​គឺ​លោក ហុងដា ដែលជា​ឪពុក​របស់​ជនល្មើស​ផង និង ជា​ស្វាមី​របស់​ជនរងគ្រោះ​ផង ខណៈពេល​ក្រឡេក​ទៅ​ឃើញ​រូបថត​ភរិយា​សម្លឹងមុខ​លោក​ហាក់​បង្ហាញ​ពី​ក្តី​អាឡោះអាល័យ និង មាន​អនុស្សាវរីយ៍​រាប់សែន​ដែល​ធ្លាប់​សាង​រួមគ្នា ហើយ​បើ​ងាក​មើលទៅ​ឃ្លី​ប​វីដេអូ​ឃើញ​រូប​កូនប្រុស​អង្គុយ​បើកភ្នែក​ភ្លឹះៗ ចាំ​ឆ្លើយ​នឹង​ការសួរចម្លើយ​ទាំង​ក្តី​ភ័យខ្លាច ហើយ​មិន​ហ៊ាន​ដាក់​ក្តីសង្ឃឹម​ឱ្យ​លោកឪពុក​ដែល​កំពុងមាន​កំហឹង និង ទុក្ខព្រួយ ឬ ម្តាយបង្កើត​ដែល​ចាកចោល​គេ​តាំងពី​តូច មកជួយ​លួង​ចិត្ត ឬ ជួយ​រូបគេ​ឱ្យ​ចាក​ពី​ជីវិត​រស់នៅក្នុង​គុក​ទាំង​នៅ​ក្មេងខ្ចី​នោះបាន​ឡើយ ។​

​ទោះបី​រឿង​សោកនាដកម្ម​នេះ​មាន​និន្នាការ​ខ្លះ​មានចិត្ត​មេត្តា ក្នុងនោះ​រួមទាំង​នាយ ហុងដា ដែលជា​ឪពុក ឬ នាង ឃ្មឹ​ប ជា​ម្តាយបង្កើត​របស់​ជនល្មើស ចង់ឱ្យ​កូន​រួចខ្លួន​យ៉ាងណា ក៏​មិនអាច​ទៅរួច​ដែរ បើទោះបី​គេ​នៅ​ពុំទាន់​ដឹងថា តើ​ជនសង្ស័យ​ឃាតក​វ័យក្មេង​នេះ ត្រូវ​តុលាការ​កាត់ទោស​កម្រិត​ណា​នៅឡើយ​ក៏ដោយចុះ ។​

​ប៉ុន្តែ​យ៉ាងណាក៏ដោយ ចម្លើយ​ដែល​ពិបាក​នឹង​ឆ្លើយ និង ត្រូវតែ​បង្ខំចិត្ត​ឆ្លើយ​នឹង​អ្នកកាសែត​នោះ លោក​ឆ្លើយបាន​យ៉ាង​ល្អ គឺ «​បាតដៃ​ក៏​សាច់ ខ្នងដៃ​ក៏​សាច់​» មានន័យថា «​ទោះបីជា​ចង់​សម្រេចចិត្ត​បែបណា គឺ​សុទ្ធតែ​ឈឺចាប់​ទាំងអស់​» ។ រឿងនេះ​ទោះ​នាយ ហុងដា ឆ្លើយ​កាត់​យ៉ាងខ្លី​បែបនេះ​ក៏ដោយ ក៏​ច្បាប់​មិន​អនុញ្ញាតឱ្យ​លោក​យោគយល់​កូនប្រុស​ឡើយ ដូច​សុភាសិត​ខ្មែរ​ពោលថា «​យល់​ញាតិ ឃ្លាត​ច្បាប់​» ។​

​ប៉ុន្តែ​យ៉ាងណាក៏ដោយ យោងទៅលើ​សកម្មភាពរ​ប​ស់នាយ ហុងដា នៅក្នុង​ព្រឹត្តិការណ៍​ទុក្ខ​ធំ​ទាំងពីរ គេ​ឃើញ​លោក​ស្រែកយំ​ដូច​កូនក្មេង និង រត់​ទៅ​ឱប​សព​ភរិយា ។ ចំណែកឯ​កូនប្រុស​បង្កើត​ដែល​សមត្ថកិច្ច​ចាប់បាន​ហើយ គេ​នឹងត្រូវ​ជាប់ពន្ធនាគារ​ក្នុង​បទឧក្រិដ្ឋ​នោះ គេ​មិនឃើញ​មាន​បង្ហាញ​រូបភាព​លោក​ទៅ​ក្បែរ​កូនប្រុស​ដើម្បី​សួរនាំ ឬ បង្ហាញ​នូវ​ភាពកក់ក្តៅ​កុំឱ្យ​ភ័យខ្លាច ដែល​នាំទៅរក​វិបល្លាស​ផ្សេងៗ ឬ ក៏​ឱ្យ​កូន​គិត​នូវ​ភាពអវិជ្ជមាន​នានា ទោះបី​កូន​ជា​សាច់ឈាម​បង្កើត​ធ្លាក់​ក្នុង​ជ្រោះ​ជ្រៅ​យ៉ាងណា ។ ប៉ុន្តែ​ចំណុច​នេះ​ប្រសិនបើ​លោក ហុងដា មក​ជូ​ប​កូនប្រុស​ក្នុង​សភាព​នេះ ទោះ​ក្នុងន័យ​អ្វី​ក៏ដោយ លោក​នឹងត្រូវ​រង​នូវ​ការវាយប្រហារ​ពី​មហាជន​មិន​ខាន អាច​ថា​ជា​ប្រការ​ស៊ុំគ្រលំ​ចំពោះ​អំពើ​ឧក្រិដ្ឋ​នេះ​ផង​ក៏​ថា​បាន ។​

​ប៉ុន្តែ​នៅពេល​ឃើញ​សភាព​បែបនេះ គេ​ក៏​អាច​ប៉ាន់ប្រមាណ​បាន​ថា ការមិន​ទៅ​ក្បែរ​កូន​ដែល​ផុងខ្លួន​ប្រ​ព្រឹ​ត​អ​ពើ​ឧក្រិដ្ឋ​បែបនេះ ក៏​អាច​យល់បាន​ថា ក្នុង​ជីវិត​របស់​ក្មេង​ដែល​បែកបាក់​គ្រួសារ​ម្នាក់នេះ គឺ​ខ្វះ​ភាពកក់ក្តៅ និង ការយកចិត្តទុកដាក់​ប្រចាំថ្ងៃ​ពី​ឪពុកម្តាយ ដែលជា​ជីវិត​មួយ​នាំទៅរក​ជីវិត​ដ៏​គ្រោះថ្នាក់​បែបនេះ ។ ដល់​ចំណុច​នេះ ពិតជា​មានការ​វិភាគ​វែកញែក​មួយ​យ៉ាង​ប្រយ័ត្នប្រយែង ពីព្រោះថា ការលើកឡើង​នេះ​មិនមែន​ក្នុងន័យ​ស្តីបន្ទោស​ដល់​លោក ហុងដា ឬ ភរិយា​ដើម​នោះទេ គឺ​គ្រាន់តែ​លើក​ពី​បញ្ហា​សង្គម​ទូទៅ​ដែលមាន​ឪពុកម្តាយ​លែងលះគ្នា​ក្នុង​សភាព​ប្រហាក់ប្រហែល​ប៉ុណ្ណោះ ថា​តើ​បទឧក្រិដ្ឋ​នេះ​វា​កើតឡើង​ជាការ​ទទួលខុសត្រូវ​តែ​ទៅលើ​ក្មេង​កំព្រា​ឪពុក ឬ កំព្រាម្តាយ​តែម្នាក់ឯង​ឬ​យ៉ាងណា ?

​ព្រះពុទ្ធ​សម្តែង​ថា «​ផល កើត​មកពី ហេតុ​» ឬ «​ភ្លើង​កើត​ពី​ផ្សែង​» មានន័យថា រឿង​តូច​តើ​តទៅ​ជា​រឿង​ធំ ខណៈ​យើង​មើលស្រាល​វា ។ ខ្មែរ​យើង​លើកឡើងថា កូន​មិនល្អ​មកពី​ខ្វះ​ការអប់រំ​ឱ្យបាន​ម៉ឺងម៉ាត់​ពី​ឪពុកម្តាយ ឬ គ្មាន​ឪពុកម្តាយ​អប់រំ ឬក៏​ឪពុក​គ្មាន​ពេលវេលា​គ្រប់គ្រាន់​ក្នុងការ​អប់រំ ដោយសារតែ​រវល់​ក្នុង​ការរកស៊ី​ចិញ្ចឹម​គ្រួសារ ។ ប៉ុន្តែ​ប្រសិនបើ​ឪពុកម្តាយ​គិតពី​ប្រាក់​ធំ​ជាង ភ្លេច​គិ​អំពី​ការតាមដាន​ជីវិត​ពិត និង សេចក្តីត្រូវការ​របស់​កូន ពិសេស​មួយទៀត​នោះ គឺ​ការស្រឡាញ់​កូន​មិន​ស្មើគ្នា វា​បានធ្វើឱ្យ​ក្មេង​ងាយ​នឹង​ខូចចិត្ត ពិសេស​ការប្រើប្រាស់​ឥរិយាបទ​ស្រឡាញ់​សមាជិក​ថ្មី​លើស​អ្នក​ចាស់ ក៏​ជាការ​បះ​ទង្គិច​ផ្លូវចិត្ត​ធ្ងន់ធ្ងរ​ដែរ ។​ល​។ ទាំងនេះ​ជា​កត្តា​មួយ​ក្នុងចំណោម​កត្តា​ជាច្រើន ដែល​ធ្វើឱ្យ​សមាជិកគ្រួសារ​ខូចចិត្ត និង ឈានទៅ​គិត​រឿង​អវិជ្ជមាន ដែល​សង្ស័យ​មក​តាំងពី​តូច ដែល​ឪពុកម្តាយ​មិនអាច​យល់បាន ។​

​ដោយឡែក​ដូចជា​ករណី​គ្រួសារ​ក្រ​កូ​ល​សិល្បៈ គឺ​លោក ហុងដា វា​អាច​ជាការ​ផ្តើមចេញ​ដំបូង​នោះ ការបែកបាក់​គ្នា​រវាង​ស្វាមី និង ភរិយា​ដើម ( ហុងដា​-​ឃ្មឹ​ប ) ក៏​ជា​ចំណែក​មួយ​ដែល​នាំទៅដល់​ការគ្រប់គ្រង​គ្រួសារ​មួយ​មិនបាន​ដិតដល់​ក៏​អាច​ថា​បាន ។ គេ​មិន​ដេញដោល​ទៅដល់​ថា មូលហេតុ​នៃ​ការបែកបាក់​នេះ អ្នកណា​ជា​អ្នក​ខុស អ្នកណា​ជា​អ្នក​ត្រូវ​នោះទេ តែមាន​អំពើ​ក្បត់ ឬ ខ្វះ​ការ​អត់ទ្រាំ​ណាមួយ​សម្រាប់​គ្រួសារ ខណៈពេល​ពួកគេ​មាន​កូនចៅ​ជាមួយគ្នា​ទៅហើយនោះ ទោះបី​ពួកគេ​លែងលះគ្នា​បាន​ជោគជ័យ​ក៏ដោយ ប៉ុន្តែ​ភាពជោគជ័យ​របស់​មនុស្ស​ចាស់​ពីរ​នាក់​នេះ គឺជា​«​បរាជ័យ​នៃ​ជីវិត​របស់​កូនៗ​» ។

នេះ​មានន័យថា ពួកគេ​បរាជ័យ​ដោយ​ការបាត់បង់​ឪពុក ឬ ម្តាយ​ដោយ​ជៀស​មិន​ផុត​ឡើយ ។ ការបរាជ័យ​របស់​កូនៗ​នេះឯង​បាន​ជាន់ក​បន្ថែម​ទៅលើ​ពួកគេ ខណៈពេល​ពួកគេ​ទទួលបាន​ម្តាយ ឬ ឪពុក​ថ្មី ដោយ​ពុំទាន់​បានគិត​ដល់​ថា ឪពុក ឬ ម្តាយ​ថ្មី​មានចិត្ត​ព្រហ្ម​វិហារធម៌​ដូច​ឪពុក​ម្តាយបង្កើត​ដែល​តែង​«​ជេរ​ទៅ​ហៅ​មក​»​នោះ​នៅឡើយ​ផង​ទេ។ ម្យ៉ាងទៀត ឪពុក ឬ ម្តាយបង្កើត​ក៏​លែង​ថ្នាក់​ថ្នមកូនៗ​បង្កើត ដោយ​រវល់​តែ​យកចិត្ត​ប្រពន្ធ ឬ ប្តី​ថ្មី ដើម្បី​ថែរក្សា​ចំណង​ស្នេហ៍​កុំឱ្យ​បែកបាក់ ឬ បង្ហាញថា ខ្លួន​ជាម​នុស្ស​ល្អ ត្រូវ​ប្តី ឬ ប្រពន្ធ​មុន​ធ្វើបាប​ខ្លួន​នោះ​ផង​ទេ ។​

​ឥឡូវនេះ​ខណៈពេល​សមត្ថកិច្ច​ចាប់បាន​កូនប្រុស​ដែលជា​សាច់ឈាម​ឆ្អឹង​របស់លោក ហុងដា ដើម្បី​ផ្តន្ទាទោស​នោះ បានន័យថា សព​ម្តាយចុង ថ្វី​ត្បិត​មិនអាច​រស់​ឡើងវិញ​បាន តែ​ក៏​ទទួលបាន​យុត្តិធម៌​សម្រាប់​សព និង លោក ហុងដា ឬ សាច់ញាតិ​របស់​សព​ដែរ ។​

​តើ​រឿងនេះ​ត្រូវ​ចប់​ត្រឹមហ្នឹង​ឬ ? សម្រាប់​អ្នកដទៃ​មិនដឹង​ទេ តែ​សម្រាប់​លោក ហុងដា គឺ​នៅ​អូសបន្លាយ​វែង​ណាស់។ ក្រៅពី​សម្ពាយ​ដែល​ត្រូវ​រកស៊ី​ចិញ្ចឹម​កូន​អាយុ ៦ ខែ ដែល​ខ្លួនឯង​ដេក​នៅក្នុង​ខុន​ដូ​ជា​ន់ទី ៥ មាន​ម៉ាស៊ីនត្រជាក់ ហើយ​កូនប្រុស​ដែលជា​ឃាតក​កំពុង​ដេក​គុក​ក្នុង​បន្ទប់​ដ៏​តូចចង្អៀត តើ​ថ្ងៃ​ខាងមុខ​អាច​អ​ន្ទឹ​ង​រង់ចាំ​មើលផ្លូវ​ឪពុក​ទៅសួរសុខទុក្ខ​ដើម្បី​ផ្តល់​ភាពកក់ក្តៅ បើទោះបី​ពេល​ដ៏​ខ្លី​បំផុត​ក៏ដោយ​នោះ កើតមាន​ដែរឬទេ ?

​បញ្ហា​នេះ តើ​មាន​អ្នកណា​អាច​ឆ្លើយបាន​ត្រូវ​នោះ ? អ្នកមួយ​ចំនួន​និយាយថា កុំទៅ​មើល ទុកឱ្យ​វា​នៅ​រង​ទុក្ខ​ក្នុង​គុក​នោះ​ហើយ អា​កូន​ឃាតក​បង្ករឿង​ចំពោះ​គ្រួសារ ! ទុកឱ្យ​វា​ដេក​គិតពី​កំហុស​ក្នុង​គុក ទើប​វា​ស្គាល់​ជីវិត និង រាងចាល ! ម្យ៉ាង ការ​ទៅសួរសុខទុក្ខ​កូនប្រុស​ឃាតក ជាការ​ប្រមាថ​វិញ្ញាណ​ក្ខ័​ន្ធ​របស់​ភរិយា ។ ចំណែក​អ្នកខ្លះ​ថា បើ​លោក ហុងដា ធ្វើបែបនេះ គឺជា​ឪពុក​ដែល​ខ្វះ​ព្រហ្ម​វិហារធម៌​ចំពោះ​កូន​ដែល​នៅ​វ័យក្មេង ពុំទាន់​យល់ដឹង​ការ​រាក់​ជ្រៅ ហើយ​សាង​នូវ​គំនុំ​កាន់តែ​ធំ​ទៅៗ​សម្រាប់​ជីវិត​របស់គេ ។​

​ពិត​ហើយ​ថា «​បាតដៃ​ក៏​សាច់ ខ្នងដៃ​ក៏​សាច់​» តែបើ​និយាយ​ល្អិតល្អន់ និង ពិតប្រាកដ គឺ​«​សាច់​ខុសគ្នា​» ។ ភរិយា​មិនមែនជា​សាច់​ដែល​កើត​ពី​សាច់ឈាម​របស់លោក​ទេ តែ​កូន​គឺ​កើត​ពី​សាច់ឈាម​របស់លោក ។ រឿងនេះ​គេ​មិនអាច​គាបសង្កត់​លោក​មិនឱ្យ​ធ្វើការ​សម្រេចចិត្ត​បែបណា​នោះទេ តែ​រឿ​តូច បើ​គិត​ឱ្យ​តូច​គឺ​តូច បើ​គិត​ឱ្យ​ធំ​គឺ​ធំ ។​

​ចាត់ទុកថា​ជា​«​កម្ម​ពៀរ​»​របស់​ភរិយា​លោក​ទៅ​ចុះ អុជ​ធូប​សុំ​ការ​អភ័យទោស​ពី​វិញ្ញាណ​ក្ខ័​ន្ធ​របស់​នាង​ទៅ ឱ្យ​នាង​ដឹង​ពី​ទុក្ខលំបាក​របស់លោក ដើម្បី​ដើរ​លើផ្លូវ​ត្រូវ​ទាំងអស់គ្នា គិតគូរ​ពី​ទឹកចិត្ត​កូន​ដ៏​ល្ងង់ខ្លៅ​មួយ​នេះ បើទោះបីជា​ធ្វើអំពើ​ល្អ​ចំពោះ​គេ​បាន​ប៉ុនណា យក​ប៉ុណ្ណឹង​ទៅ ជៀសវាង​ដើរ​ខុស​មួយ​ជំហាន​ទៀត ហើយ​ជៀសវាង​ពាក្យ​គេ​និយាយថា «​អារ​សាច់​បង្ហូរឈាម ដើម្បី​យុត្តិធម៌ និង បេះដូង​» មានន័យថា «​កាត់កាល​កូន​ចោល ដើម្បី​យុត្តិធម៌ និង ស្នេហា​ភរិយា​» ៕

ពុទ្ធោ! នាងខ្មឹបប្រពន្ធដើមលោកហុងដា ម៉េចធ្លាក់ខ្លួនដល់ថ្នាក់នេះ?

(ភ្នំពេញ)៖ កាលពីប៉ុន្មានថ្ងៃមុនកន្លងទៅ មានការភ្ញាក់ផ្អើលជាខ្លាំងដោយសារតែកូនប្រុសបង្កើតរបស់នាយហុងដា បានសម្លាប់ប្រពន្ធក្រោយរបស់លោក។ ឥឡូវនេះមានគណនីហ្វេសបុកមួយដែលមានឈ្មោះថា Keo Virakboth បានប្រកាសថាប្រទះឃើញអ្នកនាងខ្មឹបប្រពន្ធដើមលោកហុងដា។

នាង​ឃ្មឹប ក្រោយ​ពេល​បែក​ពី​នាយ​ ហុង​ ដា​

លោកបានរៀបរាប់ថា៖ យប់នេះខ្ញុំបាទបានជួបអ្នកនាងខ្មឹបប្រពន្ធដើមលោកហុងដា សភាពគួរឱ្យអាណិតណាស់ រកតែអង្ករច្រកឆ្នាំងសឹងពុំបានផង រកលុយមកមើលកូនក៏មិនបានទៀត គ្មានលុយមួយរៀលទេ សូមពុកម៉ែបងប្អូនមេត្តាជួយគាត់ផងមើលមុខក៏ដឹងថាគាត់គ្មានលុយដែរ អាណិតណាស់ បើចង់ជួយគាត់សូមខលមកលេខ 097 4707724៕

នាយ​ហុង​ដា និង​នាង​ឃ្មឹប​ កាល​ជា​ប្តី​ប្រពន្ធ​

Amazon កន្លែង​​ក​ម្សាន្ត​​​ខ្នាត​​​​​យក្ស​​​​បែប​​​​​ធម្មជាតិ​​​​​​​​​​​ដំ​បូង​​​គេ​​​​​នៅ​​​​​​កម្ពុជា​​​​

ភ្នំពេញ​​៖ Amazon Resort​ ​​ជា​​កន្លែង​​​​​កម្សាន្ត​​​​​ សម្រាក​​​​​លម្ហែ​​​កាយ​​​បែប​​ធម្មជាតិ​​​​ដំ​​បូង​​​​គេ​​នៅ​​កម្ពុជា​​ ចាប់​​ផ្ដើម​​​​ដំ​ណើរ​​ការ​​​​សាង​​សង់​​ហើយ​​​។​ ​ Amazon Resort ​​​ជាកន្លែ​ងកម្សាន្ត​​ខ្នា​​តយក្ស​​​​ មិ​​​នធ្លា​​ប់មា​ន​នៅកម្ពុ​​ជា​ និ​ង​ រៀ​ប​​ចំ​ជា​​រចនា​បថ​​​ច្នៃ​​ប្រឌិត​​តាម​​បែប​​ធម្ម​ជាតិ​​​សុទ្ធ​​សាត​តែ​​ម្ដង​។​

​​មិន​ត្រឹម​តែ​ប៉ុណ្​ណោះ ទី​តាំង​ខាង​លើ​ កាន់​តែ​ពិ​សេស​ ​ចំ​ពោះ​​បង​​​ប្អូន​​ប្រ​ជា​ពល​រដ្ឋ​​ ​ដែល​​មាន​​​​ក្ដី​​សុបិន​​​​ចង់​​មាន​​​​លំ​នៅ​ឋាន​​ ​និង​​ដី​​ដែល​​ស្ថិត​​​​នៅ​​ក្នុង​​​​​រម​ណីយ​ដ្ឋាន​​​ធម្មជាតិ​​​​លើ​​​​ទឹក​ដី​​ទី​ក្រុង​​ភ្នំពេញ​។​ ​​​នេះ​បើ​​តាម​​ការ​​ឱ្យ​​ដឹង​ពី​​អ្នក​​គ្រប់​គ្រង​ រមណីយ​ដ្ឋាន​​​ ​ខាង​​លើ​​ប្រាប់​​​។​
សកម្មភាព​កំពុង​សាង​សង់​

​បន្ថែម​លើ​ពី​នេះ​ទៀត​ ​កន្លែង​កម្សាន្ត​ខាង​លើ​ ជា​​គម្រោង​​យក្ស​​ទី​​មួយ​​ នៅ​​​ក្នុង​​ទី​ក្រុង​​ភ្នំពេញ​ ​មាន​​កន្លែង​​​កម្សាន្ត ​៨​​កន្លែ​ង​​ លាត​​សន្ធឹង​​​​លើ​​ផ្ទៃ​​ដី​​ជិត​​២០​ហិចតា​​​ នៅ​​ក្នុង​​​​​នោះ​​មាន​៖​ ​ហាង​​កា​ហ្​វេ ​ទី​លាន​​បាល់​ទាត់​ សួន​​បន្លែ​​ធម្មជាតិ​ ​ផ្ទះ​​លូ​​លំហែ​​កាយ​ ​រមណីយ​ដ្ឋាន​​បណ្ដែត​​ទឹក​ ​កង់​​ជិះ​​កម្សាន្ត​​លើ​​​ទឹក​​​ ​តៅ​​ជិះ​​កម្សាន្ត​​លើ​​ទឹក​ ​ផ្ទះ​​លំ​ហែ​​កាយ​​លើ​​ទឹក​​។​​ ​​ចំណែក​​ទី​តាំង​​វិញ​​គឺ​ ​​​ស្ថិត​​នៅ​​ផ្លូវ​​ក្រវាត់​​ក្រុង​​៦០​ម​​ខ្សែ​​ទី​៣​​​៕​

ផ្លូវ​ចូល​​ទៅ​កន្លែង​កំម្សាន្ត​​
កន្លែង​ហែល​ទឹក​