អបអរ ពេជ្រ ថៃ ទទួលបានអាហារូបករណ៍ 100% ពីសាលាបញ្ញាសាស្រ្ត

#ដំណឹងដ៏រីករាយដល់ប្អូនប្រុស_ពេជ្រ_ថៃ

នៅពេលដែលខ្ញុំផុសថានឹងជួយផ្ដល់សម្លៀកបំពាក់ដល់ប្អូនពេជ្រ ថៃ មានអ្នកសួរខ្ញុំថា ហេតុអីមិនជួយគាត់ផ្នែកសម្ភារៈសិក្សាវិញ ដូចជាកាតាប សៀវភៅ និងកង់ជិះជាដើម? ខ្ញុំក៏មិនបានសន្យាអីដែរទៅលើការសិក្សារបស់គាត់ ព្រោះវាហួសលទ្ធភាពរបស់ខ្ញុំ។

បន្ទាប់មក ខ្ញុំបានពាំនាំដំណឹងនេះជូនលោកតាបណ្ឌិត កុល ផេង ដោយលោកមានចិត្តមេត្តា ករុណា ចំពោះអ្នកខ្សត់ លោកតា ក៏សណ្ដោសផ្ដល់អាហារូបករណ៍ដល់ប្អូនប្រុសតូច ពេជ្រ ថៃ ពេញតែម្ដងទាំងថ្នាក់ភាសាអង់គ្លេស (IEAP) ទាំងថ្នាក់បរិញ្ញាប័ត្រ(BA) នៅសាកលវិទ្យាល័យបញ្ញាសាស្ដ្រ ដែលជាសាលាដ៏ល្បីល្បាញមួយប្រចាំប្រទេសកម្ពុជាយើង ទោះបីគាត់ប្រឡង The Voice Kids Cambodia ធ្លាក់ឬជាប់ក៏ដោយ។ ហើយលោកតាក៏មានបណ្ដាំខ្លះដល់ប្អូនប្រុស ពេជ្រ ថៃ ដែរគឺ " ចៅ​ពូ​កែ​សិល្បៈ​ហើយ តែ​ចៅ​កុំ​ភ្លេច​ប្រឹង​ប្រែង​រៀន​សូត្រ​ឲ្យ​ចប់​ថ្នាក់​ទី​១២ សាលា​បញ្ញាសាស្ត្រ​ត្រៀម​កៅ​អី​អាហារ​រូប​ករណ៍​ជូន​ចៅ​១០០ភាគរយ "។

#បញ្ជាក់៖ រហូតមកដល់ពេលនេះ ខ្ញុំនៅមិនទាន់ទទួលបានការទាក់ទងផ្ទាល់ពីប្អូនប្រុសតូចនៅឡើយទេ។ បើបងប្អូនណាដឹង សូមជួយផ្ដល់ដំណឹងនេះដល់គាត់ ឬអ្នកជិតស្និទ្ធិគាត់ឲ្យទាក់ទងមកអាត្មាផង។ សូមអរព្រះគុណ និងអរគុណ។

ប្រភព៖ Chhouk

កំពុង​តែ​ល្បីសុខៗ​កវី​តូច​ ពេជ្រ​ ថៃត្រូវបាន​ហង្ស​ មាស​ បំ​បិទ​សិទ្ធិ​ទៅ​វិញ…!

បាត់ដំបង ៖ បេក្ខជនវ័យក្មេង រាងតូចច្រឡឹងដែលទើបតែប្រលងជាប់ក្នុងវគ្គ blind auditions ក្នុងកម្មវិធី The voice Kids Cambodia ឈ្មោះ ពេជ្រ ថៃ បានធ្វើឲ្យកក្រើកបណ្តាញសង្គមហ្វេសប៊ុក ព្រមទាំងមានសម្ថតភាពកំប្លែង ឆ្លាត ព្រមទាំងមានសម្លេងដ៏ល្អពីធម្មតាមកជាមួយទៀតផង ។
ដោយសារតែមូលហេតុនេះហើយទើបធ្វើឲ្យអ្នកកាសែត និងមហាជនចាប់អារម្មណ៍ចង់ដឹងប្រវត្តិរបស់ប្អូនប្រុស ពេជ្រ ថៃ រហូតចុះផ្ទាល់ទៅដល់ស្រុកកំណើតតែម្តង ។ ប៉ុន្តែអ្វីដែលនឹកស្មានមិនដល់នោះ កវីតូច ពេជ្រ ថៃ នៅសុខៗស្រាប់តែ ហង្ស មាស បំបិទសិទ្ធទៅវិញ មិនឲ្យសម្ភាស៍អ្វីអំពីជីវៈប្រវតិ្តផ្ទាល់ខ្លួនរបស់ប្អូននោះឡើយ ។​
ទោះបីជាយ៉ាងណាក៏ដោយចុះ មហាជនពិតជាចង់ដឹងខ្លាំងណាស់ថាតើមានរឿងអ្វីកើតឡើងនៅពីក្រោយរឿងនេះ រហូតដល់ថ្នាក់បំបិទសិទ្ធមិនឲ្យ បេក្ខជនវ័យក្មេងរូបនេះ បញ្ចេញនៅប្រវត្តិផ្ទាល់ខ្លួនរបស់ប្អូន ៕
ប្រភព៖​ camnews.com.kh

រឿង​ភាគ​ខ្មែរ​ដំបូង​របស់​ទូរទស្សន៍​ ហង្ស​ មាស​បាន​បង្ហាញ​រូបរាង​ហើយ..!

យើងដឹង​ហើយ​ថា​ហង្ស​ មាស​ ជា​ប៉ុស្តិ៍​ទូរទស្សន៍​ដ៏​ធំ​មួយ​នៅ​ក្នុង​ព្រះ​រាជា​ណាចក្រ​ កម្ពុជា​ ដែល​សំបូរ​ទៅ​ដោយ​កម្ម​វិធី​ល្បីលំដាប់​ពិភព​លោក​ជា​ច្រើន​ ដូចជា​ កម្មវិធី​ The Voice Cambodia, Cambodia idol, killer karaoke,​ Cambodia got talents ហើយ​កម្ម​វិធី​ដែល​កុំ​ពុង​តែ​ល្បី​នៅ​ពេល​ថ្មី​នេះ​គឺ​ កម្មវិធី​ The voice kid។​ មិន​តែ​ប៉ុណ្ណោះ​ថ្មី​នេះ​ ហង្ស​ មាស​ក៏​បាន​បង្កើត​ខ្សែ​ភាព​យន្តភាគ​ថ្មី​ខ្លួន​ឯង​ដើម្បី​បំរើទស្សនីយភាព​ដល់​ប្រជាជន​អោយបាន​ច្រើន​ជាងភាព​យន្ត​ដែល​នាំ​ចូល​ពី​បរទេស។​ 

ហើយពេលថ្មីនេះហង្ស​មាស បានធ្វើការ​បង្ហាញ​ជា​ផ្លូវការ​នូវ​រូបភាព Poster និង ចំណងជើង​សម្រាប់​រឿង​ភាគ​ដំបូង​របស់ខ្លួន ។ រឿង​ភាគ​ខ្មែរ​ដែល​ទស្សនិកជន​ជាច្រើន​បាន​ទ​ន្ទឺ​ង​រង់ចាំ​នេះ គឺមាន​ចំណងជើង​ថា «​សិសិររដូវ​ក្នុង​បេះដូង​» ។​  ដែល​ចូលរួម​សម្តែង​ដោយ​តារា​ល្បីៗ​ប្រចាំ​ ផលិតកម្ម​ ដូចជា​លោក​ ឆន​ សុវណ្ណរាជ,​ លោក​  ហ្សូណូ​ និង​ កញ្ញា​សុគន្ធ​នីសា​ជាដើម។

​ហង្ស​មាស បានឱ្យ​ដឹ​ង​ថា ​នេះ​គឺជា​រឿង​ផលិត​ឡើងវិញ​ដែល​បាន​ទិញ​សិទ្ធិ​ពី​ទូរទស្សន៍​កូរ៉េខាងត្បូង ដែល​រឿងនេះ​ក៏មាន​ប្រទេស​ជាច្រើន​ទិញ​សិទ្ធិ​ថត​ឡើងវិញ​ដែរ​មានដូចជា​ប្រទេស ចិន ថៃ ឥណ្ឌូនេស៊ី ហ្វី​លី​ពិន តួ​គី ជាដើម ។

​រឿង «​សិ​សិ​រដូវ​ក្នុង បេះដូង​» នឹងមាន​ចាក់ផ្សាយ​ជូន​ទស្សនា​ក្នុងពេល​ឆាប់ៗ​នេះ​នៅលើ​កញ្ចក់​ទូរទស្សន៍​ហង្ស​មាស HDTV ៕

Pedro ប្រេន​ថ្លៃ​ តែ​ចរិក​បុគ្គលិក​អន់​!

តាម​រយៈ​គណនី​ហ្វេសប៊ុក Sophea Yaya បាន​បង្ហាញ​ពី​ការ​មិន​ពេញ​ចិត្ត​នឹង​​ចរិក​បុគ្គលិក​ Pedro ដូច​ខាង​ក្រោម​៖

«Pedroស្អាតហើយថ្លៃអ្នកណាក៏ដឹង តែមិនថ្លៃដល់ថ្នាក់ខ្ញុំគ្មានសមត្ថភាពទិញទេ ថ្ងៃនេះថាទៅទិញតែបុគ្គលិកហាងដ៏ថ្លៃមួយនេះមើលលើមើលក្រោម ហើយមិនចង់និយាយរកទៀត ជាតិនេះស្បថតកូនបើយករបស់brand perdo ចូលផ្ទះដុតចោល»

ប្រភព​៖ Sophea Yaya

ពេជ្រ សោភា បដិសេធ​រឿង​សន្សំ​លុយ​ជាមួយ​សង្សារ​

ភ្នំពេញៈ ក្រោយ​ពី​បេះដូង​ទទួល​បាន​ម្ចាស់​ចិត្ត​ស្មោះ ហើយ​ហ៊ាន​បណ្តើរគ្នា​ដោយ​បើក​ចំហ​នៅមុខ​មហាជន និង​មិត្ត​អ្នកសិល្បៈ​ទាំង​ឡាយ ថែម​ទាំង​មាន​ឱកាស​ថតកុន​ជាមួយគ្នា​ឲ្យ​ផលិតកម្ម​រួម​ទ្រនំ​មក​នោះ ក៏​ស្រាប់តែ​លេចឮ​ព័ត៌មាន​ថា តារា​ចម្រៀង​កំពូល​ដែល​ឈរ​ជើង​លើ​ទ្រនំ​ផលិតកម្ម​ហង្សមាស​អ្នកនាង ពេជ្រ សោភា និង​តារា​សម្តែង​ប្រុស​រូប​សង្ហា​លោក ឆឺម សក្កដា ព្រម​ដាក់​ប្រាក់​ជា​ចំណូល​បានពី​សិល្បៈ​រួមគ្នា​ដូច​ជាមាន​បង្កើត​គម្រោងការ​អ្វីមួយ​ទៅ​ថ្ងៃមុខ គួរ​ឲ្យ​សង្ស័យ។

ដំណឹង​ខាង​លើនេះ ត្រូវបាន​តារា​ចម្រៀង​ស្រី​ល្បី​ឈ្មោះ​យូរ​លើ​វិស័យ​ចម្រៀង និង​មាន​ប្រវត្តិ​ធ្លាប់​ជាអ្នក​កម្សត់​លក់​អំពៅ​សាង អ្នកនាង ពេជ្រ សោភា​បាន​បដិសេធ​ថា៖ «អត់​ទេ​បង! យើង​មិនមាន​គម្រោងការ​ដូចជា​ការលើក​ឡើង​នោះ​ទេ។ យើង​មាន​វិធី​សន្សំ​លុយកាក់​រៀងៗ​ខ្លួន​ទេតើ គឺថា​ប្រាក់​ចំណូល​បានពី​សិល្បៈ​របស់ខ្ញុំ​គឺ​នាងខ្ញុំ​ទុក​ដោយ​ខ្លួនឯង ហើយ​បើ​តាដា [លោក ឆឹម សក្កដា] គាត់​បានពី​ការងារ​សិល្បៈ​គាត់ គឺគាត់​ទុក​ខ្លួនឯង​តាំង​ពីដើម​មក ហើយ​យើង​ដូចជា មិនបាន​រៀបចំ​គម្រោងការ​អ្វីដូច​បងប្អូន​សង្ស័យ​នោះ​ឡើយ»។

អ្នកនាង ពេជ្រ សោភា បាន​គូសបញ្ជាក់​ចៀសវាង​ការយល់​ច្រឡំ​ថា៖ «ទំនង​ជាមាន​ការយល់​ច្រឡំ​ទៅ​នឹង​រឿង​កន្លង​មក​រវាង​ខ្ញុំ និង តាដា នាពេល​ពួក​យើង​ទទួល​ការថត​ស្ប៉ត​ពាណិជ្ជកម្ម​ណាមួយ​រួមគ្នា តាដា គាត់​មិន​យក​ប្រាក់​ឈ្នួល​ជាចំណែក​ស្មើគ្នា ឬតាម​តម្លៃ​គេឲ្យ​គាត់​នោះទេ​គឺគាត់​តែង​ទុកថ្លៃ​ប្រាក់​ថ្លៃឈ្នួល​នោះ​មក​ឲ្យ​នាងខ្ញុំ​លើស​ជាង​គាត់​ជានិច្ច។ សូម្បីតែ​ខ្ញុំ​ផ្ទាល់​ក៏ឆ្ងល់​ដែរ​រឿង​នេះ ហើយ​ក៏សួរ​គាត់​ថា ម៉េច​បាន​ធ្វើ​អ៊ីចឹង? គាត់​ប្រាប់​ថា មក​ពីការ​ថត​ម្តងៗ​ខ្ញុំ ជា​អ្នកមាន​ការនឿយ​ហត់​ច្រើន ហើយ​មាន​តម្រូវការ​ប្រើប្រាស់​ក៏ច្រើន​ជាង​គាត់ ទៅ​លើ​គ្រឿង​សម្អាង ឬ​លម្អកាយ ខណៈ​គាត់​ជាមនុស្ស​ប្រុស​គឺ​មិនសូវ​ជា​ចំណាយ​ច្រើន​នោះទេ ដូច្នេះ​ពេល​បាន​ប្រាក់​ឈ្នួល​គឺ​ត្រូវតែ​នាងខ្ញុំ​ទទួល​ច្រើន​ទើប​បាន​សម»។

ទោះបី​ជាមើល​ទៅ​ឃើញ​ថា​ជាការ​បើក​ចំហ​នូវ​សម្ព័ន្ធភាព​ស្នេហា របស់​តារា​ចម្រៀង​ស្រី ស្ថិត​នៅ​លំដាប់​កំពូល​នៃ​ផលិតកម្ម​ហង្សមាស នាង ពេជ្រ សោភា និង​តារា​សម្តែង​ប្រុស​រូប​សង្ហា​មាន​ស្រុក​កំណើត​នៅ​ឃុំស្គន់ ស្រុក​ជើងព្រៃ​នៃ​ទឹកដី​ខេត្ត​កំពង់ចាម លោក ឆឹម សក្កដា មាន​ពន្លក​លូតល្អ​ឬមាន​លក្ខណៈ​ល្អូកល្អិន​រលូន​ទៅមុខ​យ៉ាងណា​ក្តី គេក៏​ពុំទាន់​ឃើញ​ភាគី​ម្ខាង​ណាមួយ បាន​បង្ហើប​ពី​គម្រោង​រៀបចំ​ឲ្យមាន​គម្រោងការ​សម្រាប់​ថ្ងៃ​ពិសេស​ចូល​រោងការ ទទួល​ពរជ័យ​ពីមេបា​ទាំង​សងខាង​នៅ​ឡើយ​ទេ ដោយ​ត្រឹមតែ​ណែនាំ​ឲ្យ​គ្រួសារ​ទាំង​សងខាង ឲ្យបាន​ស្គាល់គ្នា​ត្រឹម​ជាលក្ខណៈ​គ្រួសារ និង​គ្រួសារ​ប៉ុណ្ណោះ។

ពេជ្រ សោភា បង្ហើប​ប្រាប់​ថា៖ «យើង​នៅ​ពុំទាន់​បាន​គិតឲ្យ​វែង​ឆ្ងាយ​ដល់​ថ្ងៃ​នោះ [រៀប-ការ] នៅ​ឡើយ​ទេ គឺថា​យើង​ត្រូវការ​ពេលវេលា​យូរ​បន្តិច​ទៀត ដើម្បី​ស្វែងយល់​គ្នា ក៏ដូច​ជាត្រូវ​ការពេល​ដើម្បី​បំពេញ​ការងារ​សិល្បៈ ដែល​អាច​សន្សំ​ប្រាក់ពី​សិល្បៈ​រៀងៗ​ខ្លួន​នេះឲ្យ​ក្រែល​សិន»។

ពេល​ថ្មីៗ​នេះ មហាជន​ក៏​ឃើញ ពេជ្រ សោភា និង​គូស្នេហ៍​ដឹក​ដៃគ្នា​ថតកុន​ភាគ​មួយ​ឲ្យ​ទូរទស្សន៍​ហង្សមាស ដែល​គ្រោង​នឹង​ចាក់​បញ្ចាំង​នៅ​តាម​កញ្ចក់​ទូរទស្សន៍​ឆាប់ៗ​ផងដែរ៕

ប្រភព​​៖ postkhmer.com

គណនី​ហ្វេសប៊ុក SENG RATANA ប្រកាស​ស្វាគមន៍​ បើ​ចន​ច័ន្ទ​លក្ខិណា​ចង់​ប្តឹង​

តាមរយៈ​គណនី​ហ្វេសប៊ុកឈ្មោះ Seng Ratana បាន​ប្រកាស​​ថា​​៖ «សូមស្វាគមន៏អូនចនចន្ទ័ បើអូនចនចន្ទ័ចង់ប្តឹង ប្តឹងមកតុលាការអាមេរិកមក កុំប្តឹង​នៅ​តុលាការ​​ស្រុកខ្មែរ ។ ហើយប្រធានបទនៃការប្តឹង ប្តឹងពីបទអ្វី ? អត្ថបទ​ដែល​ខ្ញុំបាន​ចុះផ្សាយ​នោះ គឺដកស្រង់ចេញពី comment របស់ឈ្មោះ កូនខ្មែរ ដែលបាន comment នៅលើ Facebook របស់ ឆាំ ឆានី ត្រង់អត្ថបទ ” អញ្ជើញចូលមក បើនាងចង់ ” ដែលបានផុសកាលពីថ្ងៃសុក្រ ទី ២៨ ខែ កក្កដា ឆ្នាំ ២០១៧ វេលាម៉ោង 3:41 រសៀល ។ អាស្រ័យហេតុនេះសូមសាធារណជន និង អ្នកសារព័ត៌មានទាំងអស់​មេត្តា​ជ្រាប ។»

ប្រភព​​៖ Seng Ratana

បើ​ទៅ​លេង​ កែប កុំ​ភ្លេច Veranda Natural Resort!

សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​ទៅ​លេង​កន្លែង​កម្សាន្ត​បែប​រ៉ូមែនទិច ស្ងប់ស្ងាត់ និង​ស្រូប​យក​ខ្យល់​បរិយាកាស​បែប​ធម្មជាតិៗ ហើយ​ស្រស់​ស្រាយ និង​សម្រាប់​គូ​ស្នេហ៍​ដែល​ទើប​តែ​រៀប​អាពាហ៍ពិពាហ៍​ហើយ​ថ្មី​ៗ​ ប្រាកដជាចង់នៅរមីយដ្ឋាននេះជាមិនខាន គឺ Veranda Natural Resort ដែលស្ថិតនៅក្នុងខេត្តកែប។ វាពោរពេញទៅដោយធម្មជាតិ និងមានកូនផ្ទះតូចៗ សាងសង់ឡើងដោយឫស្សី និងថ្មយ៉ាងស្រស់ស្អាត ដែលធ្វើឲ្យកន្លែងនេះក្លាយទៅជាកន្លែងដែលមិនអាចបំភ្លេចបានសម្រាប់ការសម្រាកពីការងារ។

Veranda Natural Resort មានចម្ងាយ១,៥គីឡូម៉ែត្រពីឆ្នេរសមុទ្រ ហើយមានចម្ងាយ១២គីឡូម៉ែត្រពីស្ថានីយ៍រថភ្លើងសាធារណៈរបស់ខេត្តកំពត។ ​​​ នៅទីនោះ មានផ្តល់ជូនលោកអ្នកនូវទេសភាពសមុទ្រយ៉ាងស្រស់ស្អាត ជាមួយនឹងភោជនីយដ្ឋានដែលបើកបម្រើអាហារបែបលោកខាងលិច និងអាស៊ី។ វាក៏មានលក្ខណៈពិសេសត្រង់អាហារសមុទ្រស្រស់ផងដែរ។ តម្លៃបន្ទប់ក្នុងមួយយប់ ចាប់ពី៨២,៥ដុល្លារឡើងទៅ។ តោះ ចាំអង្កាល់ទៀត?

អាសយដ្ឋាន៖ ផ្លូវកែប ហ៊ីលលីងថល ខេត្តកែប

លេខទំនាក់ទំនង៖ ០១២ ៨៨៨ ៦១៩

Veranda Natural Resort មានចម្ងាយ១,៥គីឡូម៉ែត្រពីឆ្នេរសមុទ្រ ហើយមានចម្ងាយ១២គីឡូម៉ែត្រពីស្ថានីយ៍រថភ្លើងសាធារណៈរបស់ខេត្តកំពត។ ​​​ នៅទីនោះ មានផ្តល់ជូនលោកអ្នកនូវទេសភាពសមុទ្រយ៉ាងស្រស់ស្អាត ជាមួយនឹងភោជនីយដ្ឋានដែលបើកបម្រើអាហារបែបលោកខាងលិច និងអាស៊ី។ វាក៏មានលក្ខណៈពិសេសត្រង់អាហារសមុទ្រស្រស់ផងដែរ។ តម្លៃបន្ទប់ក្នុងមួយយប់ ចាប់ពី៨២,៥ដុល្លារឡើងទៅ។ តោះ ចាំអង្កាល់ទៀត?

អាសយដ្ឋាន៖ ផ្លូវកែប ហ៊ីលលីងថល ខេត្តកែប

លេខទំនាក់ទំនង៖ ០១២ ៨៨៨ ៦១៩

ប្រភព​៖ der.sabay.com.kh

តោះ​មើល​សម្រស់​របស់រំដួល​លិចទឹក​ក្រោយ​បាត់​ខ្លួន​មួយរយ:តើ​ស្រស់​ស្អាត​យ៉ាងណា…!

លោក​ ម៉ិញ​ ចាន់វ៉ាន់​ដា​ ហៅ​ រំដួល​លិចទឹក​ដែល​អ្នក​ទាំង​អស់​គ្នា​ដឹង​ហើយជា​អ្នក​ផាត់​មុខ​ និង​ច្នៃ​ម៉ូត​ដ៏​មល្បីមួយរូបជាមួយ​ហ្នឹង​ម៉ូត​ប្លែកៗ​ដែល​សុទ្ធ​តែ​ចេញ​ពី​ការ​កែ​ច្នៃ​របស់​គាត់​ពី​របស់​ដែល​នៅ​ជុំ​វិញ​ខ្លួន​។​ បន្ទាប់​ពី​បាត់​មុខ​មួយ​រយ:​ យើង​ឃើញ​ថា​គាត់​បាន​ត្រលប់​មក​វិញ​ហើយ​ជា​មួយ​ហ្នឹង​សម្រស់​ដ៏ស្រស់​ស្អាត​ទាំង​មុខ​ និង​ម៉ូតសម្លៀកបំពាក់​របស់គាត់ដែល​ច្នៃពី​ផ្កា​ឈូក​ ផ្កា​ ម្លិះ​ និង​ផ្កា​ដំណក់​ទឹក​ភ្លៀង​ជា​ដើម​ដែល​មើល​ទៅ​ពិត​ជាសាកសមឥតខ្ចោះ។​ ហើយ​គាត់​បាន​សរសេរនៅលើ​ទំ​ព័រ​ Facebook របស់​គាត់ថា៖

មកហើយចា៎ នឹកអូនអត់ហ្នឹង ?? យ៉ាងមិចដែរឈុតនេះគឺថាសុភាព រុំទុំចឹងតាម៉ង 😂😂😘 ហើយឈុតនេះដែរក៏ជាស្នារដៃចូលរួមសហការជួយពីបង សុខជា បងថៃសាននិង កូនត្រេនផងដែរ អរគុណសំរាប់ការជួយប្អូន 🙏🙏😘សរសើរមួយមើលបងបង..??😂😂😘🙏🙏🙏 ដូចមិនសូវជោរ.. និយាយលេងទេនិយាពីថានឹកបងប្អូនណាស់ សូមទោសមួយរយៈនេះបាត់មុខយូរដោយសាររវល់និងកាេងារផ្ទាល់ខ្លួន តែអូនមិនទៅណាចោលបងប្អូនទេ នៅតែតាមបន្លាចបងប្អូនរហូតនិងលើកលែងតែបងប្អូនបិទយ័ន្តបណ្តេញខ្មោចនិងបានអូនបន្លាចមិនកើត ….😂😂🙏🙏 អរគុណដែលតែងតែនឹករលឹកដល់អូនរំដួលលិចទឹក 🙏🙏😘😘😘😘

បេក្ខជន ពេជ្រ ថៃ​​ កូរ​ពេញ​ឆាក​រហូត​បង្វិល​កៅ​អី​ទាំង​៣ របស់​គណៈកម្មការ​!​

តាមរយៈ​បទ​ បាត់​ដំបង​បណ្តូល​ចិត្ត​ របស់​កុមារា ពេជ្រ ថៃ  ដែល​ជា​​បេក្ខភាព​ The Voice Kid Cambodia បាន​ទាក់ទាញ​ចិត្ត​​គណៈកម្មការ​ទាំង​បី​ ដណ្តើម​គ្នា​យក​ធ្វើ​ជា​កូន​ក្រុម​។ មិន​ត្រឹម​តែ​ច្រៀង​ពិរោះ​ទេ ថែម​ទាំង​មាន​ទេព្យ​កោសល្យ​​កូរ​គណៈកម្មការ​ទាំង​៣ ឡើង​ផ្អើល​ឆាក​។ ចង់​ដឹង​ថា ពេជ្រ ថៃ​ កូរ​ដូច​ម្តេច​ សូមទស្សនា​វីដេអូ​ ខាង​ក្រោម​៖

កម្មវិធីប្រឡងចម្រៀងកុមារលំដាប់ថ្នាក់ពិភពលោក The Voice Kids Cambodia, វគ្គ Blind Auditions សប្ដាហ៍ទី 2កុមារា៖ ពេជ្រ ថៃអាយុ 12ឆ្នាំ, បាត់ដំបងច្រៀងបទ៖ បាត់ដំបងបណ្តូលចិត្តfacebook.com/HMHDTVYoutube.com/thevoicekidscambodiaIZE Cambodia Water

Posted by Hang Meas HDTV on Saturday, July 29, 2017

បេក្ខជន​ The Voice Kid Cambodia ពីរ​រូប​ ធ្វើឲ្យ​​ទស្សនិកជន​ទប់​ទឹក​ភ្នែក​មិន​បាន​!

គួរឲ្យ​អាណិត​កូន​ភ្លោះ  ហេង ឌីម៉ង់ និង ហេង សាន់ដេ ដែល​គណៈកម្ម​ការ​កម្មវិធី​ប្រឡង​ចម្រៀង​កុមារលំដាប់ថ្នាក់ពិភពលោក The Voice Kids Cambodia, វគ្គ Blind Auditions សប្ដាហ៍ទី 2 មិន​បាន​ចុច​ប៊ូតុង​ជ្រើសរើស​យក ដែល​ធ្វើ​ឲ្យ​នាង​ខូច​ចិត្ត​យ៉ាង​ខ្លាំង​ដោយ​មិន​អាច​បំពេញ​បំណង​ឳពុក​ដែល​ស្លាប់​ទៅ​ហើយ​នោះ។
សូម​ទស្សនា​លំអិតដូច​ខាង​ក្រោម​​៖

កម្មវិធីប្រឡងចម្រៀងកុមារលំដាប់ថ្នាក់ពិភពលោក The Voice Kids Cambodia, វគ្គ Blind Auditions សប្ដាហ៍ទី 2កុមារី៖ ហេង ឌីម៉ង់ – ហេង សាន់ឌីអាយុ 13ឆ្នាំ, ភ្នំពេញច្រៀងបទ៖ យប់នេះពិសេសមែនfacebook.com/HMHDTVYoutube.com/thevoicekidscambodiaIZE Cambodia Water

Posted by Hang Meas HDTV on Saturday, July 29, 2017