ក្រសួង​ព័ត៌មាន គ្រោង​នឹង​បញ្ឈប់ មិន​ឲ្យ​មានការ​ចាក់ផ្សាយ​ស្ព័ត​ពាណិជ្ជកម្ម​បរទេស​លើ​កញ្ចក់​ទូរទស្សន៍​

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន គ្រោង​នឹង​បញ្ឈប់ មិន​ឲ្យ​មានការ​ចាក់ផ្សាយ​ស្ព័ត​ពាណិជ្ជកម្ម​បរទេស​លើ​កញ្ចក់​ទូរទស្សន៍​នៅ​ឆ្នាំក្រោយ ដើម្បី​ជំរុញ​ឲ្យ​មាន​ការចាក់ ផ្សាយ​ស្ព័ត​ពាណិជ្ជកម្ម​ក្នុងស្រុក ឲ្យ​បាន​កាន់តែច្រើន​។​​ថ្លែង​ក្នុង​កម្មវិធី​បិទ មហោស្រព​ភាពយន្ដ​ខ្លី​ចតុមុខ ឆ្នាំ​២០១៧ នា​យប់​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៧ លោក​រដ្ឋមន្ដ្រី​បាន​ថ្លែង​ឲ្យ​ដឹងថា «​យើង​នឹង​ព្យាយាម​កាត់បន្ថយ​ការចាក់ផ្សាយ​ស្ព័ត​ពាណិជ្ជកម្ម​បរទេស ដើម្បី​យក​ស្ព័ត​ពាណិជ្ជកម្ម​ខ្មែរ​ទាំងអស់​ដាក់ជំនួស​វិញ ព្រោះថា​យើង​មាន​ទាំង​អ្នកនិពន្ធ សិល្បករ អ្នក​កាត់ត​ទាំងអស់​នឹង​គ្រប់គ្រាន់​។ ឥឡូវនេះ​យើង​នឹង​កំពុង តែ​ជំរុញ​ឲ្យ​មានការ​ទទួលយក​កុន​ខ្លី​ចាក់ផ្សាយ​លើ​កញ្ចក់​ទូរ​ទស្ស​ថែម​ទៀតផង​»​។​

​លោក​រដ្ឋមន្ត្រី​បន្ដទៀតថា បច្ចុប្បន្ននេះ​ក្រសួង​កំពុង​រៀបចំ​ម៉ោង​មាស (៧​ដល់​៩​យប់​) មិន​ឲ្យ​ដាក់​បញ្ចាំង​កុន​បរទេស មានន័យថា ម៉ោង​មាស​នេះ​នឹង​អនុញ្ញាត​ឲ្យ​ផ្សាយ​ជា​កុន ឬ​ស្ព័ត​ពាណិជ្ជកម្ម​នានា​របស់​ខ្មែរ ឬ​ជា​របស់​ដែល​បាន​ផលិត ក្នុងស្រុក​តែប៉ុណ្ណោះ​។​​ជាមួយគ្នា​នោះដែរ ផលិតករ Studio4 និង​ជា​អតីត​ក្រុមការងារ​ផលិត (Film Crew) រឿង «​ដំបូង​ខ្មែរក្រហម​សម្លាប់​ប៉ា​របស់ខ្ញុំ​» លោក ទូច យី​ម​មុន្នី បាន​លើកឡើងថា​៖ «​នេះ​ជា​រឿង​ល្អ​ដែល​រដ្ឋាភិបាល​ផ្តើមគំនិត​ដ៏​ល្អ​បែបនេះ វា​មិន​ត្រឹមតែ​ជួយ​ឲ្យ​ផលិតករ និង Talents (​សិល្បករ​) មានឱកាស​ច្រើន​ដើម្បី​បង្ហាញ​សមត្ថភាព​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ទទួលបាន​បទពិសោធន៍​ថែមទៀត​»​។​

​បើតាម​ការអង្កេត​ឃើញ​របស់លោក បច្ចុប្បន្ន​ផលិតករ​ខ្មែរ​ក៏មាន​សមត្ថភាព ព្រមជាមួយ​បច្ចេកទេស​កាន់តែ​ប្រសើរ ហើយ​សិល្បករ​ខ្មែរ​ក៏មាន​សមត្ថភាព​ខ្ពស់ៗ​ផងដែរ​។ បន្ថែម​ពីនេះ​លោក​ថា​៖ «​យើង​ក៏ត្រូវ​រៀនសូត្រ​បន្ថែម​លើ​ការផលិត​ស្ប៉ត​ពាណិជ្ជកម្ម​ឲ្យ​កាន់តែ​ល្អ​ជាង​បណ្តា​ប្រទេសជិតខាង​យើង ដូចជា​ថៃ ឬ​ម៉ាឡេស៊ី​ជាដើម ហើយ​ខាង​ក្រុមហ៊ុន ក៏​គួរ​រួមសហការ​ជ្រើសរើស​ផលិតករ​ខ្មែរ និង Talents ខ្មែរ​យើង​ផងដែរ​»​។​

​សម្រាប់​លោក ជុំ សុភា ផលិតករ ដែល​ធ្លាប់មាន​បទពិសោធន៍ ថត​ស្ប៉ត​ពាណិជ្ជកម្ម​ដែលមាន​ការចូលរួម​ពី​បរទេស ក្នុងតម្លៃ​ចាប់ពី ១​ម៉ឺន​ដុល្លារ​កន្លះ រហូតដល់ ៦​ម៉ឺន​ដុល្លារ ក៏​សាទរ​ចំពោះ​ចំណាត់ការ​របស់​ក្រសួង​ព័ត៌មាន​ដែរ ប៉ុន្តែ​លោក​ពន្យល់ថា ដោយសារ​កម្ពុជា​គ្មាន​សាលា​បណ្តុះបណ្តាល​លើ​ការសម្តែង ឬ​ផលិត​ស្ប៉ត​ពាណិជ្ជកម្ម ដូច​បរទេស ហេតុដូចនេះ​ផលិតផល​វីដេអូ​របស់​យើង នៅមានកម្រិត​ច្រើន ដែល​ក្រុមហ៊ុន​ភាគច្រើន​គ្មាន​ជម្រើស​ត្រូវតែ​យក​បរទេស​មក​ផលិត ឬ​សម្តែង​សម្រាប់​បង្ហាញ​ពី​ផលិតផល​របស់គេ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់ Kley Kley លោក ជុំ សុភា ផលិតករ​វ័យ ២៦​ឆ្នាំ​ដដែល​លើកឡើងថា​៖ «​បើ​យក​ល្អ​គួរតែ​កំណត់​ចំនួន​ការចូលរួម​របស់​បរ​ទេស ៣០% ខ្មែរ​៧០% វិញ ដើម្បី​យើង​មានឱកាស​រៀនសូត្រ ផ្លាស់ប្តូរ​បទពិសោធន៍​វិញ​ល្អ​ជាង​»​។

លោក​ថា ផលិតករ និង​តារា​សម្តែង​បរទេស ហេតុតែ​គេ​មានប្រៀប​ជាង​យើង ព្រោះ​គេ​មាន​សាលា​បណ្តុះបណ្តាល​ជំនាញ​សម្តែង និង​បច្ចេកទេស​ផលិត​ត្រឹមត្រូវ ហើយ​គេ​ក៏មាន​បទ ពិសោធន៍​ជាង​យើង​ដែរ ដូចនេះ​យើង​ជា​ផលិតករ ឬ​សិល្បករ​គួរតែ​រៀនសូត្រ​បន្ថែម​ពី​គេ ជាជាង​រុញ​គេ​ចេញ​ភ្លាមៗ​៕

 

ប្រភព​៖ dnt-news.com

ល្បីទៀតហើយ! ប្រាសាទ​អង្គរ​ខេត្តសៀមរាក្លាយជា​គោលដៅរបស់ Mr Bean ទៀត

ពិតជា​រឿង​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ និង​មាន​មោទនភាព​ជា​ខ្លាំង​ នៅ​ពេល​ដែល​បាន​ឃើញ​រូបភាព​ប្រាសាទ​អង្គរវត្ត ​មានវត្តមាន​លើ​គេហទំព័រ​ហ្វេសប៊ុកផ្លូវការ​របស់​ ភាពយន្ត​កំប្លែង​ដ៏​ល្បី​ Mr Bean។
កាល​ពី​ថ្ងៃ​ទី​ ២៩​ ខែ​សីហា​ ម្សិលមិញ​នេះ​ គណនីហ្វេសប៊ុក Mr Bean បាន​បង្ហោះ​រូបភាព​គោលដៅ​ទេសចរ​ណ៍ល្បីៗជា​ច្រើន​កន្លែងក្នុង​ពិភពលោក​ ក្នុង​នោះ​ក៏​មាន​ប្រាសាទ​អង្គរវត្ត​ របស់​ប្ភ្ជាប់​មក​ជាមួយ​រូបភាព​ទាំង​នោះ​ ក៏​បាន​សរសេរ​ជា​ភាសា​អង់គ្លេស​ដែល​មាន​ន័យ​ថា៖ “តើ​ទីកន្លែង​ណា​ ដែល​ Mr Bean គួរ​នាំ​ Teddy (តុក្កតា​ខ្លាឃ្មុំ​តូច) ទៅ​នៅ​ដំណើរ​ផ្សង​ព្រេង​បន្ទាប់​របស់​លោក?”។ តាម​រយៈ​ឃ្លា​នេះ​ បាន​ធ្វើ​ឲ្យ​មហាជន​ខ្មែរមាន​ការ​ភ្ញាក់ផ្អើល​ និង​រំភើបណាស់ ពិសេស​នៅ​ពេល​ឃើញ​រូប​ប្រាសាទអង្គរវត្ត បង្ហាញ​ខ្លួន​លើ​គេ។
ជាក់ស្ដែង​ នេះ​គឺជា​កម្មវិធី​ប្រកួត​ប្រជែង​មួយ​ដែល​ចង់​ឲ្យ​មហាជន​ ថត​រូប​របស់​ខ្លួនជាមួយ​តុក្កតា​ Teddy ដើម្បី​មាន​ឱកាស​ឈ្នះ​ រូបថត​ជាប់​លើ​វិបសាយ​របស់​ Mr Bean។រទេស​កម្ពុជា​ផងដែរ។ដោយឡែក​ លក្ខខ័ណ្ឌ​នៃ​ការ​ចូល​រួម​វិញ​មាន​ពិតជា​ភាព​ងាយស្រួល​ ដោយ​គ្រាន់​តែ​បង្ហោះ​រូប​របស់​អ្នក​លើ​បណ្ដាញ​សង្គម​មួយ​ណា​ក៏​បាន​ ដោយ​មាន​សរសេរ​ Hashtag #teddytravelscomp ។ ចំពោះ​រូបភាព​ដែល​ល្អ​ពិសេស​ គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាង​គេ​ នឹង​ត្រូវ​បាន​បញ្ចូល​ក្នុង​អាល់ប៊ុម​រូបភាព​ លើ​គេហទំព័រ​ហ្វេសប៊ុក​របស់​ Mr Bean ជា​រៀង​រាល់​សប្ដាហ៍។

យ៉ាងណា​មិញ​ ២០​រូប​ដែល​មាន​ចំនួន​ Like ច្រើន​ជាង​គេ​ គិត​ត្រឹម​ថ្ងៃ​ទី​ ០២ ខែ​តុលា​ ឆ្នាំ​ ២០១៧ នឹង​ត្រូវ​បង្ហោះ​ចូល​វិបសាយ​ផ្លូវការ​របស់​ Mr Bean។

នេះ​ជា​មោទនភាព​អស្ចារ្យ​មួយ​ទៀត​ ខណៈ​កិត្តិនាម​ និង​មុខមាត់​កម្ពុជា​ចេះ​តែ​ឈាន​ទៅ​មុខ​​ ព្រម​ទាំង​ត្រូវបាន​ឆាក​អន្តរជាតិ​ធំៗ​ស្គាល់​បន្តិចម្ដងៗ។ ដើម្បី​កុំ​ឲ្យ​ឱកាស​ពិសេស​រំលង​ផុត​ ដូចនេះ​សូម​រួសរាន់​ថត​រូប​ស្អាតៗ​ និង​បង្ហាញ​ពី​ប្រទេស​កម្ពុជា​ដ៏​ផូរផង់​ទៅ​ពិភពលោក​ទាំង​អស់​គ្នា៕

ប្រភព៖​ sabaynews

រូបភាពប្លែកៗពេលដែលប្រុសៗចូលផ្ទះបាយមើល​ហើយ​និយាយលែងចេញ…..!

យើង​ដឹង​ហើយ​ថា​សព្វ​ថ្ងៃ​នេះ​មនុស្ស​ប្រុស​  ​មនុស្ស​ស្រីគឺ​ទៅ​បំពេញ​កិច្ចការ​រៀងៗ​ខ្លួន​ មិន​មាន​អ្នកណា​បាន​នៅ​ផ្ទះ​ទំនេរទេ។​ ដូច្នេះហើយ​ទើប​បុរស​ជា​ស្វាមី​ទោះ​ជាទៅ​ធ្វើការ​ក៏​ដោយ​ដប៉ុន្តែមកដល់ផ្ទះ​តែងតែ​ជួយធ្វើការងារផ្ទះ​មិនបាន​នៅ​ទំនេរ​ នោះទេ​។​ ទោះ​បីជា​មិន​ចេះ​ក៏​ត្រូវតែឆ្លៀតពេល​ជួយ​ប្រពន្ធដែរ។​ ចូរ​មើល​រូបភាពខាង​មក្រោមមនេះ​ថា​តើ​ពេល​ដែល​ចស្វាមីចចូល​តចង្ក្រានថាតតើ​គួរ​អស់​សំណើច​ប៉ុនណា?​

ស្ងាត់ៗ​ ខេមរៈ សីរីមន្ត ចូល​ទៅ​ផលិតកម្ម​ ហង្ស​មាស យ៉ាង​ឡូយ!

រឿង​ដែល​មិន​គួរអោយជឿ​ ក្រោយពេល​ដែល​កំពូល​តារា​ចម្រៀង ខេមរៈ សីរី​មន្ត​ បាត់​មុខ​មួយ​រយៈ​នោះ គឺ​ការ​ចេញ​បទ​ថ្មី​ ជាមួយ​តារា​ល្បី​ប្រចាំ​ផលិតកម្ម​យក្ស ឱក សុគន្ធ​កញ្ញា​​ ដែល​ធ្វើ​អោយ​​​អ្នក​គាំទ្រ​ភ្ញាក់​ផ្អើល​មិន​តិច​ឡើយ​។  សូម​ទស្សនា​ចម្រៀង​រួម​គ្នា​របស់​​​តារា​ទាំង​ពីរ ដូច​ខាង​ក្រោម​៖

ដំណឹងភ្ញាក់ព្រឺត | ស្ងាត់ៗចូល ផលិតកម្ម ហង្សមាស អត់មានប្រាប់មួយម៉ាត់ idol 😱😂 #ខេមរៈ_សេរីមន្ត I Support You ❤️Share បន្តផងបងៗ…….

Posted by ពិភពអ្នកចែករំលែក on Friday, August 18, 2017

ស្ថានសួគ៌​ផ្កា ស្រុក​ខ្មែរ ក្បែរៗ ភ្នំពេញ​!

ឃើញ​រូប​ភ្លាម ប្រិយមិត្ត​ប្រហែល​ជា​គិត​ថា ទិដ្ឋភាព​នេះ​នៅ​បរទេស​បែក​ខាង​អឺរ៉ុប​ណា​មួយ ប៉ុន្តែ​តាម​ពិត វា​ជា​សួន​​ផ្កា​ចង្រង​ស្វា​ដ៏​ស្រស់​ស្អាត​នៅ​ខេត្ត​កំពង់ស្ពឺ ចម្ងាយ​ប្រមាណ ៥៥គីឡូម៉ែត្រ​​ពី​ផ្សារ​ឧត្តុង ដែល​ប្រិយមិត្ត​អាច​ធ្វើ​ដំណើរ​ទៅ​ទស្សនា​វិល​ល្ងាច​បាន។

ផ្កា​ដែល​អ្នក​ក្នុង​តំបន់​ហៅ​ឈ្មោះ​ថា ចង្រង​ស្វា​នេះ កំពុង​ដល់​រដូវ​ពេញ​រីក​ស្គុះ​ស្គាយ​លើ​ផ្ទៃ​ដី​ជា​ច្រើន​ហិកតា ក្នុង​ភូមិ​អូរ​ដារ ឃុំ​អមលាំង ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ។ ប្រិយមិត្ត​ដែល​ធ្វើ​ដំណើរ​ពី​ភ្នំពេញ ដល់​ផ្សារ​ឧត្ដុង អាច​បត់​ឆ្វេង រួច​ជិះ​ចម្ងាយ​ប្រហែល ៥០​គីឡូម៉ែត្រ​ដល់ផ្លូវបំបែកទៅទឹកធ្លាក់ជ្រាវ បត់​ឆ្វេង​ម្ដង​ទៀត បន្ត​ចម្ងាយ ៥​គីឡូម៉ែត្រ នឹង​បាន​ឃើញ​ទិដ្ឋភាព​ដ៏​ស្រស់​ត្រកាល​នេះ​នៅ​ជាប់​ជើង​ភ្នំ​ឱរ៉ាល់​តែ​ម្ដង។

ក្រៅ​ពី​ទៅ​ទស្សនា​កម្សាន្ត អ្នក​ចង់ Pre-Wedding អាច​ទំនាក់​ទំនង​ក្រុម Anusa Photography តាម​រយៈ​លេខ 098 986 000 | 095899887 | 087899887៕

ប្រភព​៖ អង្គរប៉ុស្តិ៍​

តោះមើល​សម្រស់​បវរកញ្ញា…..​

នាង Nguyen Tran Huyen My ជាតារាម៉ូដែល និងជាតារាសម្តែង មានអាយុ ២២ ឆ្នាំ កម្ពស់ ១៧៦ សង់ទីម៉ែត្រ និងមានទម្ងន់ ៥៧ គីឡូក្រាម។ នាងនឹងត្រូវស្វាគមន៍បេក្ខនារីចំនួន ៩០ រូបមកពីទូទាំងពិភពលោក សម្រាប់ការចូលរួមប្រកួតក្នុងកម្មវិធី Miss Grand International លើកទី ៥ នៅខែតុលាខាងមុខនេះ មានប្រទេសវៀតណាមជាម្ចាស់ផ្ទះ ហើយកម្មវិធីនេះបានចំណាយទឹកប្រាក់ អស់ប្រហែល ៥០ពាន់លានដុង ដែលស្មើនឹង ២,២លានដុល្លារអាមេរិក ។

 

ជួយ​លើក​ទឹក​ចិត្ត​ឲ្យ ប៉ាន់ ខេមរា ដណ្តើម​បាន​មេដាយ​មាស​​ ស៊ីហ្គេម​

កីឡាករ​ជម្រើស​ជាតិ​តេក្វាន់ដូ ប៉ាន់ ខេមរា ប្ដេជ្ញា​​ដណ្ដើម​មេដាយ​ឲ្យ​បាន​ពី​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​​នៅ​ប្រទេស​ម៉ាឡេស៊ី​នា​ចន្លោះ​ថ្ងៃ​ទី​១៩ ដល់ ៣០ ខែ​សីហា ឆ្នាំ​២០១៧។

កីឡាករ​ជម្រើស​ជាតិ​តេក្វាន់​ដូ​​មាន​ដើម​កំណើត​មក​ពី​ខេត្ត​កំពង់​ស្ពឺ​រូប​​​នេះ​បាន​ឲ្យ​ដឹង​ថា មាន​តែ​ប្រទេស​​ចំនួន​បី​ប៉ុណ្ណោះ​ដែល​​​ជា​ឧបសគ្គ​គឺ​​ប្រទេស​​ថៃ ហ្វីលីពីន និង​ឥណ្ឌូណេស៊ី។ ​ខេមរា បាន​តាំង​ចិត្ត​ថា នឹង​ដណ្ដើម​មេដាយ​ឲ្យ​បាន​ពី​ព្រឹត្តិការណ៍ ស៊ីហ្គេម​ មុន​ពេល​ប្រកាស​លា​ឈប់​ពី​ជម្រើស​ជាតិ ក្រោយ​ត្រឡប់​ពី​ចូល​រួម​ព្រឹត្តិការណ៍​មួយ​នេះ​នៅ​ចុង​ឆ្នាំ​២០១៧។

ចង់​​ដឹង​ ប៉ាន់ ខេមរា និយាយ​អ្វី​ខ្លះ​សូម​មើល​វីដេអូ​​ខាង​ក្រោម៖

ប្រភព​​៖ news.sabay.com.kh

កោះក្របី តំបន់ទេសចរណ៍​សម្រាប់​ភ្ញៀវ​លំដាប់​ខ្ពស់​! ​

«កោះ​ក្របី​» ជា​កោះ​តូច​មួយ​ ​ស្ថិត​នៅ​សមុទ្រ​រាម​ ​ខេត្ត​ព្រះ​សីហនុ​ ចម្ងាយប្រហែល ៧ គីឡូម៉ែត្រ ដែល​មាន​ទំហំ​ប្រមាណ​ ​១២​ ​ហិក​តា​ ​បច្ចុប្បន្ន​ ​ត្រូវ​បាន​អភិវឌ្ឍ​ប្រែ​ក្លាយ​កោះ​នេះ ​ទៅ​ជា​រមណីយ​ដ្ឋាន​ប្រណីត​ ដោយ​ក្រុមហ៊ុន​រុស្ស៊ី​ សម្រាប់​ភ្ញៀវ​លំដាប់​ខ្ពស់​។

លោក​ ឈឹម វុត្ថា ​ជំនួយ​ការ​នាយក​គ្រប់​គ្រង​នៃ​គម្រោង​រីសត​ ​កោះក្របី​ ​បាន​ប្រាប់​ Sabay​ថា​ ​កោះ​ក្របី​ ​ត្រូវ​បាន​ដំណើរ​ការ​សាង​សង់​ និង​វិនិយោគ​ដោយ​ក្រុមហ៊ុន​ RPB Investment ​អនុញ្ញាត​ដោយ​រដ្ឋាភិបាល​ ដើម្បី​អភិវឌ្ឍ​ជា​កោះ​ឯកជន​សម្រាប់​ភ្ញៀវ​លំដាប់​ខ្ពស់​ ​ហើយ​បច្ចុប្បន្ន​នេះ​បាន​សហ​ប្រតិបត្តិការ​ជាមួយ​ក្រុមហ៊ុន​អន្តរជាតិ ​SIX SENSES។

​លោក​បន្ត​ថា​ «​នៅក្នុង​គម្រោង​នេះ ​មាន​វីឡា​ចំនួន​ ​៤០​ ដោយ​វីឡា​នីមួយ​ៗ ​មាន​អាង​ហែល​ទឹក​១ , ហើយ​យើង​ក៏​មាន​ភោជនីយ​ដ្ឋាន​ ចំ​នួន​ ០២, ​មាន​កន្លែង​កម្សាន្ត​ និង​កន្លែង​ស្ប៉ា​ផងដែរ​»។

លោក​ វុត្ថា​ ​បញ្ជាក់​ប្រាប់​ថា ​អ្វី​ដែល​ជា​លក្ខណៈ​ពិសេស​នៃ​រមណីយ​ដ្ឋាន​កោះ​ក្របី​នេះ​ គឺ​ការ​សាងសង់​ដែល​មិន​ប៉ះ​ពាល់​បរិស្ថាន​ ​ដោយ​រក្សា​ទុក​ដើម​ឈើឲ្យ​នៅ​ស្រស់​បំព្រង​ទាំងអស់​។ ​លោក​ប្រាប់​បន្ថែ​ម​ថា ​មក​ទល់​ពេល​នេះ​ ​គម្រោង​សង់​អគារ​ផ្សេង​ៗបាន​សម្រេច​រួចរាល់​ហើយ​ ​នៅសល់​តែ​ការ​រចនា​ពាក់​កណ្ដាល​សម្រេច​ (Intermediate Design) ​ដែល​រង់ចាំ​តែ​ការ​ជ្រើស​រើស​ រួច​យក​មក​ផ្គុំ​ជា​ការ​ស្រេច​។

យ៉ាង​ណា​មិញ​ ខាង​ក្រុម​ហ៊ុន​​ខាង​លើ​ ​សូម​មិន​បញ្ជាក់​ពាក់​ព័ន្ធ​ ​នឹង​ទំហំ​វិនិយោគ​និងតម្លៃ​ស្នាក់​នៅ​ តែលោក វុត្ថា​ ដែល​ជា​តំណាង​ក្រុមហ៊ុន​ ​បាន​បង្ហើប​ថា ​រមណីយដ្ឋាន​កោះ​ក្របី​នេះ​ ​នឹង​បើក​ដំណើរ​ការ​ដល់​ភ្ញៀវ​ជាតិ ​និង​អន្តរ​ជាតិ​ នៅ​ក្នុង​អំឡុង​ខែ​ មីនា​ ឆ្នាំ​ ២០១៨​៕

ប្រភព៖​news.sabay.com.kh

តើ​មូលហេតុអ្វី​ដែល​ធ្វើអោយ​អ្នក​នាង​សុខ​ សុមាវត្តី​ចេះច្រណែន​ ចេះ​ តាមដាន​ ចង់​ដឹង…!

គ្រាន់តែដឹងថាខ្លួនឯងឥលូវចេះច្រណែន ចេះលួចមើល ចេះតាមដាន ចេះចង់ដឹង ចេះទាមទា ចេះងរង៉ក់ ចេះអន់ចិត្ត ចេះច្រើនយ៉ាង ….មកពីអីជួយគិតមើលមើស????

នេះ​ជាពាក្យ​សំដី​ដែល​ អ្នក​នា​ង​ សុខ​ សុមាវត្តី​បាន​សរសេរ​រៀប​រាប់​នៅ​លើ​បណ្តាញ​សង្គម​ Facebook របស់​នាង​។​ នេះ​គឺ​ជា​អាម្មណ៍​ម្យ៉ាង​ដែលមនុស្ស​ម្នាក់​ចាប់​ផ្តើម​ស្រលាញ់នរណា​ម្នាក់​ហើយ​ចង់​អោយ​គេ​យក​ចិត្តទុកដាក់ពី​ខ្លួន​  ចង់​អោយ​គេ​នៅ​ក្បែរ​ និង​តាម​ថែរក្សាខ្លួន​ និយាយ​ទៅ​ប្រៀប​ថូច​ជា​សង្សារ​បារម្មណ៍ពី​គ្នា​ ឫ​ប្តី​ប្រពន្ធបារម្មណ៍​ពី​គ្នាជាដើម។

តើបុរស​មួយ​ណា​ទៅ​ដែល​ធ្វើ​អោយ​អ្នកនាង​ សុខ​ សុមាវត្តី​មាន​អារម្មណ៍​បែប​នេះ​ទៅ​ហ្ន…!​ ហើយ​យើង​ថែម​ទាំង​ឃើញ​អ្នកនាង​បាន​ឆ្លើយ​តប​សារ​ទៅ​វិញ​ថា​ ចង់​បាន​គ្រួសារ​កក់​ក្ដៅមួយ​។​ 

តែ​យើង​មិន​ទាន់​ដឹង​ថា​ បុរសមួយណា​ដែល​ធ្វើ​អោយ​អ្នកនាង​មាន​អារម្មណ៍​បែប​នេះ​ទេ។​ ប៉ុន្តែ​មួយរយ:នេះ​យើង​ឃើញ​ថា​អ្នក​នាង​ត្រូវ​បាន​អ្នក​គាំ​ទ្រ​បាន​ផ្គូរ​ផ្គង​ជា​មួយ​នឹង​ប្រុស​ស្អាត​កីឡា​បាល់ទាត់​ លោក​ លី​  វ៉ាហេត​  ហើយ​មើល​ទៅ​ពួក​គេ​ពិត​ជា​សមគ្នា​ណាស់​ទោះ​ជា​ សុខ​  សុមាវត្តី​មាន​អាយុ​ច្រើន​ជាង​បន្តិច​ ក៏ដោយ​។​ បើ​សិន​ជា​អញ្ចឹង​មែន​នោះ​សូម​អោយ​ស្នេហា​របស់​ពួក​គេ​បាន​សម្រេច​ដូច​បំណង៕