ដូរ​​ក្រដាស​ប្រាក់​ចាស់ យក​ក្រដាស​ប្រាក់​ថ្មី នៅ​​​ធនាគារ​ជាតិនៃ​កម្ពុជា

សាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ ចុះបង្ក្រាបកន្លែងកាត់តរថយន្តខុសច្បាប់ នៅខណ្ឌសែនសុខ, រកឃើញរថយន្តកាត់ត៣គ្រឿង និងសម្ភារះសម្រាប់ដំឡើងមួយចំនួន

សាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧នេះ បានបង្ក្រាបកន្លែងកាត់តរថយន្តខុសច្បាប់ និងឃាត់បានរថយន្តកាត់តចំនួន៣គ្រឿង ព្រមទាំងគ្រឿងបង្គុំសម្រាប់ដំឡើងរថយន្តមួយចំនួនទៀត ដែលការបង្ក្រាបនេះ បានធ្វើឡើងក្នុងភូមិសាស្ត្រខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជាមួយគ្នានេះ សាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ សូមអំពាវនាវឲ្យអ្នកប្រកបរបរដំឡើងរថយន្តកាត់ត ត្រូវបញ្ឈប់សកម្មភាពល្មើសច្បាប់នេះជាបន្ទាន់ ព្រោះការប្រើប្រាស់រថយន្តកាត់តនេះ នាំឲ្យប៉ះពាល់ដ៏ធ្ងន់ធ្ងរដល់សុវត្ថិភាពអ្នកប្រើប្រាស់ និងប៉ះពាល់ដល់ប្រាក់ពន្ធផងដែរ។

សាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ ក៏សូមឲ្យអ្នកប្រើប្រាស់ប្រុងប្រយ័ត្នពេលទិញរថយន្ត ហើយសមត្ថិកិច្ចនឹងចុះបង្ក្រាបជាបន្តបន្ទាប់។សូមបញ្ជាក់ថា នៅពេលនាំចូល ឈ្មួញបានបន្លំថា រថយន្តកាត់តជាគ្រឿងបន្លាស់៕

ប្រភព៖​  freshnews

 អ្នក​លក់​ឡេ​លាយអោយស្បែកស​លឿនតាម​ Online ទាំង​អស់​នឹង​ត្រូវ​ចាប់​ជា​បន្តបន្ទាប់​៖​ ឧត្តមសេនីយ៍ត្រី​ ទូច​ យុទ្ធា

ថ្លែង​មក​កាន់​ Sabay នៅ​រសៀល​នេះ​ឧត្ដមសេនីយ៍​ត្រី ទូច យុទ្ធា អនុ​លេខា​ធិការដ្ឋាន​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែង​ក្លែង បាន​ឱ្យ​ដឹង​ថា លោក​នឹង​ដឹក​នាំ​កម្លាំង​ចុះ​បង្ក្រាប​កន្លែង​លក់​ឡេ​តាម​ Online ជា​បន្ត​បន្ទាប់​ទៀត​ ឱ្យ​តែ​មិន​មាន​សុំ​ច្បាប់​អនុញ្ញាត​ត្រឹម​ត្រូវ។
​ឧត្ដមសេនីយ៍​ត្រី ទូច យុទ្ធា បាន​បន្ត​ទៀត​ថា រាល់​ផលិតផល​ទាំង​អស់​ឱ្យ​តែ​ដាក់​លក់​ជា​សាធារណៈ ត្រូវ​តែ​សុំ​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​ពី​ក្រសួង​ពាណិជ្ជកម្ម ហើយ​បើ​ផលិតផល​ទាក់ទង​នឹង​ការ​ថែ​រក្សា​ស្បែក​ត្រូវ​តែ​សុំ​ច្បាប់ និង​ឆ្លង​ការ​ការ​ត្រួត​ពិនិត្យ​ពី​ក្រសួង​សុខាភិបាល ដើម្បី​ធានា​ថា​មិន​ប៉ះពាល់​ដល់​សុខភាព​អ្នក​ប្រើប្រាស់។ លោកឧត្ដមនីយ៍ត្រីរូបនេះ លើក​ឡើង​ថា ករណី​អ្នក​ផ្សព្វផ្សាយ​ឡេ​លាប​ស្បែក ឬ​ផលិតផល​ណា​មួយ ជា​សាធារណៈ​ ដោយ​ពុំ​មាន​សុំ​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​ចាត់​ទុក​ថា ជា​ផលិតផល​ក្លែង​ក្លាយ​នឹង​ត្រូវ​តែ​ចុះ​បង្ក្រាប​ទៅ​តាម​ច្បាប់។

ចំពោះ​ករណី​ការ​ចុះ​បង្ក្រាប អ្នក​លាយ​ឡេ​លក់​តាម Online ឈ្មោះ​ Love​ Riya លោក​ឧត្ដមសេនីយ៍​ត្រី ទូច យុទ្ធា បាន​ឱ្យ​ដឹង​ថា ដោយ​សារ​ស្ត្រី​រូប​នោះ​ធ្វើ​ការ​លាយ​ឡេ​លក់ ដោយ​យក​ផលិតផល​ ១១​មុខ​មក​បញ្ចូល​គ្នា​តែ​១ ហើយ​សុទ្ធ​សឹង​តែ​មិន​មាន​ការ​ធានា​គុណភាព​ត្រឹម​ត្រូវ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ថែម​ទាំង​ដាក់​ឈ្មោះ​ខ្លួន​ឯង លើ​ផលិតផល ផ្សព្វផ្សាយ​ជា​សាធារណៈ​ទៀត​ផង។ ដូច្នេះ​មាន​ន័យ​ថា ខុស​ច្បាប់​ទាំង​ស្រុង​ហើយ នឹង​ត្រូវ​តែ​ចាត់​វិធានការ​ទៅ​តាម​ផ្លូវ​ច្បាប់។

ឧត្ដមសេនីយ៍​ត្រី ទូច យុទ្ធា បាន​ធ្វើ​ការ​សំណូម​ពរ​ទៅ​ដល់​អ្នក​សារព័ត៌មាន ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ទាំង​អស់​ត្រូវ​រាយការណ៍​ជា​បន្ទាន់​ទៅ​កាន់​សមត្ថកិច្ច​ប្រសិន​បើ​ដឹង​ថា កន្លែង​ណា​មួយ​លាយ​ឡេ​លក់​គ្មាន​ច្បាប់​ត្រឹមត្រូវ។ ចំណែក​ឯ​អ្នក​លក់​ផលិត​ផល​តាម​អនឡាញ​ទាំង​អស់ មុន​នឹង​ដាក់​លក់​ជា​សាធារណៈ​ត្រូវ​ស្នើ​សុំ​ច្បាប់​អនុញ្ញាត​ត្រឹម​ត្រូវ​ពី​ក្រសួង​ពាក់​ព័ន្ធ ដូចជា ក្រសួង​ពាណិជ្ជកម្ម ក្រសួង​សុខាភិបាល ដើម្បី​កុំ​ឱ្យ​មាន​ការ​ខាត​បង់។ ដោយ​ឡែក​ ចំពោះ​អ្នក​ប្រើប្រាស់​វិញ ត្រូវ​ប្រយ័ត្ន​ឱ្យ​បាន​ខ្ពស់​ចំពោះ​ការ​ប្រើ​ឡេ​លក់​តាម​អន​ឡាញ​ទាំង​នោះ ព្រោះ​អាច​ប៉ះពាល់​សុខភាព​ធ្ងន់ធ្ងរ​ទៅ​ថ្ងៃ​ក្រោយ។

ប្រភព:​ sabaynews

អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ

អស់ពី​មនុស្ស​យន្ត ឥលូវ​ដល់​​ ព្រះសង្ឃ​យន្ត​ម្តង​​! ​

ថ្មី​ៗ​នេះ​ ​ប្រទេស​ជប៉ុន​បាន​ផ្ដើម​ដាក់​ដំណើរការ​ព្រះសង្ឃ​យន្ត​ ​ដែល​មាន​សមត្ថភាព​ផ្សព្វផ្សាយ​ព្រះ​ធម៌​យ៉ាង​សកម្ម​ ​និង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​សំណាក់​ប្រជាជន​ក្នុង​ប្រទេស​ ​និង​តាម​បណ្ដាញ​អ៊ីនធឺណិត។

ព្រះសង្ឃជប៉ុន​

ព្រះ​សង្ឃ​យន្ត​ទាំង​នោះ​ ​ក៏​ត្រូវ​គេ​ដាក់​ដំណើរការ​សម្រាប់​ពិធី​សូត្រ​ធម៌​ ​និង​ការងារ​មួយ​ចំនួន​ក្នុង​ពិធី​បុណ្យ​សព្វ​ដូច​ព្រះ​សង្ឃ​ធម្មតា​ដូច្នេះ​ដែរ​ ​តែ​ពិសេស​ត្រង់​ថា​មិន​សូវ​ចំណាយ​កម្លាំង​ច្រើន​ ​ខណៈ​ព្រោះ​សង្ឃ​យន្ត​អាច​ចាក់​ផ្សាយ​ព្រះ​បាន​យូរ។

ក្រៅ​ពី​រួម​ចំណែក​ក្នុង​វិស័យ​ព្រះពុទ្ធ​សាសនា​ ​មនុស្ស​យន្ត​ដែល​ជា​ព្រះ​សង្ឃ​យន្ត​នោះ​ ​ក៏​ត្រូវ​គេ​ដាក់​ដំណើរការ​ក្នុង​ផ្នែក​ផ្ដល់​ព័ត៌មាន​យ៉ាង​រាក់​ទាក់​តាម​ហាង​ទំនិញ​ ​សណ្ឋាគារ​ ​និង​ធនាគារ​តាម​បណ្តា​ប្រទេស​នានា​ជុំវិញ​ពិភពលោក។

ព្រះសង្ឃចិន​

ដោយ​ឡែក​សម្រាប់​បច្ចេកវិទ្យា​ព្រះសង្ឃ​យន្ត​នេះ​ ​គឺ​មិន​មែន​ប្រទេស​ជប៉ុន​ជា​អ្នក​ដំណើរការ​មុន​គេ​ទេ​ ​ពោល​ ​គឺ​ប្រទេស​ចិន​ដែល​បាន​ដាក់​ដំណើរការ​សង្ឃ​យន្ត​ក្នុង​ព្រះវិហារ​មួយ​កន្លែង​ក្នុង​ទី​ក្រុង​ប៉េកាំង​ ​ដែល​ទទួល​ការ​ចាប់​អារម្មណ៍​ពី​ភ្ញៀវ​ទេសចរណ៍​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់៕

អត្ថបទ​៖ news.sabay.com.kh

Pepper robot monk

Even priests aren't safe from the robot revolution.

Posted by Tech in Asia on Friday, August 25, 2017

(ហួស​ចិត្ត​)៖ កូន​មន្រ្តី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ​ ដែល​បើក​រថយន្ត​ប៉ះ​ និង​បាញ់​គំរាម​​គេ ត្រឹម​ទទួល​ពិន័យ​តែ​ប៉ុណ្ណោះ​!

(ភ្នំពេញ)៖ ក្រោយពីបញ្ចប់ការសាកសួរជនដៃដល់ដែលជាអ្នកបើករថយន្ត​​បាឡែន ​​ពាក់​​ស្លាក​​លេខ ​​ភ្នំពេញ ​​2AM​​-​​2762 និងជាអ្នកបាញ់ប្រហារទៅលើ ប្រជាពលរដ្ឋ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងស្នងការដ្ឋាននគរបាលខេត្តកណ្តាលរួចហើយ,

ឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងនៅរសៀលថ្ងៃទី១២ ខែមិថុនា យ៉ាងដូច្នេះថា «ជនដៃដល់ដែលមានឈ្មោះ លឹម​ ចំណាន ​តួនាទី​ជា​នាយរង​ការិយាល័យ​ចរាចរណ៍ ​នៃ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្តកណ្តាល បានទទួលសារភាពកំហុស ចំពោះការប្រព្រឹត្តរបស់ខ្លួន។ ហើយចំពោះករណីនេះ នឹងសម្រេចអនុវត្តតាមបទបញ្ជារបស់នគរបាលជាតិគឺ ដោយពិន័យព្រមានលើកទី១ ដែលជាលិខិតព្រមានពីអគ្គស្នងការនគរបាលជាតិ និងដកហូតអាវុធមិនឲ្យប្រើប្រាស់ ព្រមទាំងបញ្ឈរជើងការងារ»។

ពាក់ព័ន្ធនឹងករណីដ៏រសើបដែលមហាជនកំពុងតាមដានរឿងនេះ បានសម្តែងការសោកស្តាយចំពោះការដាក់ត្រឹមពិន័យចំពោះជនដៃដល់នេះ គួរមានចំណាត់ការបញ្ជូនសំណុំរឿងទៅតុលាការ។ កាលពីម្សិលមិញ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព បានបញ្ជាក់ប្រាប់យ៉ាងដូច្នេះថា «អំពើល្មើសច្បាប់ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ទោះជននោះជាមន្ត្រី អនុវត្តច្បាប់ក៏ដោយ»។

នៅព្រឹកមិញនេះស្នងការនគរបាលរាជធានីភ្នំពេញ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានប្រាប់បណ្ដាញសារព័ត៌មាន ​Fresh News ឲ្យដឹងថា ជនល្មើសដែលបាន បើកបុក និងបាញ់គំរាមមួយគ្រាប់ មកលើរថយន្ដរបស់ប្រជាពលរដ្ឋ​នៅតាមដងផ្លូវនោះ ត្រូវបានសមត្ថកិច្ចជំនាញរបស់លោក បញ្ចប់ការសួរនាំរួចហើយ។

នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា ក្រោយបញ្ចប់ការសួរនាំនោះ ជនល្មើសបានសារភាព និងទទួលស្គាល់ពីកំហុសរបស់ខ្លួន ហើយដោយមានការណែនាំផ្ទាល់ពី នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជនល្មើសរូបនេះ ត្រូវបានបញ្ជូនទៅអង្គភាពរបស់ខ្លួនគឺស្នងការដ្ឋាននគរបាល ខេត្តកណ្ដាល ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ និងដាក់ទោសពិន័យរបស់កងកម្លាំងនគរបាលជាតិ។

ថ្លែងប្រាប់បណ្ដាញសារព័ត៌មាន Fresh News នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានបញ្ជាក់យ៉ាងដូច្នេះថា «បន្ទាប់ពីយើងបានធ្វើកំណត់ហេតុ ជនបង្កបាន សារភាព ពីហេតុផលនៃការវ៉ាជែង និងការផ្ទុះអាវុធមួយគ្រាប់នោះហើយ ហើយម្យ៉ាងទៀត គឺយើងរង់ចាំដល់ម៉ោង១២នេះ យើងមិនទាន់បានឃើញ ជនរងគ្រោះចូលរួមដោះស្រាយទេ ហើយខ្ញុំសុំគោលការណ៍ពីនាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ រួចនាយឧត្តមសេនីយ៍ ឲ្យបញ្ជូនជនបង្កទៅឲ្យស្នងការនគរបាលខេត្តកណ្ដាល ដោយសារស្នងការនគរបាលខេត្តកណ្ដាល បានដកអាវុធរបស់ជនបង្កទុកហើយ ហើយយើងនឹងបញ្ជូន ជនបង្កនេះដោយឲ្យឧត្តមសេនីយ៍ត្រី សុង លី ស្នងការរងនគរបាលរាជធានីភ្នំពេញ ទទួលផែនព្រហ្មទណ្ឌ ដឹកជនល្មើសទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត កណ្ដាល ហើយរថយន្ដជនបង្កក៏ត្រូវបាននគរបាលព្រហ្មទណ្ឌ បើកយកទៅឲ្យស្នងការខេត្តកណ្ដាល ដើម្បីចាត់ការនីតិវិធីច្បាប់ និងលក្ខន្តិកៈ នៃវិន័យរបស់កងកម្លាំងនគរបាលជាតិ»។

សូមបញ្ជាក់ថា ជុំវិញករណីកូនប្រុសមន្រ្តីជាន់ខ្ពស់ ក្រសួងមហាផ្ទៃមួយរូប ដែលជាម្ចាស់រថយន្តស្លាកលេខ ភ្នំពេញ 2AM-2762 ដែលបើកប៉ះគេហើយ ដកកាំភ្លើងបាញ់គំរាមទៀតនោះ ត្រូវបានអ្នកនាំពាក្យក្រសួងយុត្តិធម៌លោក គឹម សន្តិភាព បានសង្កត់ធ្ងន់ប្រាប់បណ្តាញព័ត៌មាន Fresh News ថា បើទោះជននោះជាមន្រ្តីអនុវត្តច្បាប់ក៏ដោយ បើប្រព្រឹត្តអំពើល្មើសច្បាប់ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាដាច់ខាត។

សូម​​ជំរាប​​ថា ​​នៅ​​ថ្ងៃទី១០ ​​ខែមិថុនា ​​ឆ្នាំ២០១៧ ​​វេលា​​ម៉ោង១៧៖​​៥៨នាទី ​​មាន​​ករណី​​ដ៏​​សាហាវ​​មួយ​​បាន​​កើតឡើង​​នៅ ​​នៅ​​តាម​​បណ្តោយ​​ផ្លូវជាតិ​​លេខ១​ ​​ជិត​​បុរី​​ប៉េង​​ហួត​​បឹង​​ស្នោ​​រ​ ​​ដោយ​​រថយន្ត​​បាឡែន ​​ពណ៌ទឹកមាស ​​ពាក់​​ស្លាក​​លេខ ​​ភ្នំពេញ ​​2AM​​-​​2762 ​​មួយ​​គ្រឿង ​​ក្នុង​​ទិសដៅ​​ស្របគ្នា ​​បាន​​ជិះ​​វ៉ា​​ខាងស្តាំ ​​ហើយ​​ប៉ះ​​ជាមួយ​​រថយន្ត​​មួយ​​គ្រឿង​​ទៀត​​មិនព្រម​​ឈប់ ​​បែរជា​​បង្អង់​​ល្បឿន ​​បើ​​កញ្ចក់​​រថយន្ត​​បាញ់​​មួយ​​គ្រាប់​​គម្រាម ​​និង​​បើក​​រត់គេច​​ខ្លួន​​បាត់​​៕

ប្រភព​៖ freshnewsasia.com

សួនសត្វភ្នំពេញសាហ្វារីវើលស្តង់ដារអន្តរជាតិនឹងបើកឲ្យចូលទស្សនាចន្លោះ​ខែតុលានេះហើយ

ភ្នំពេញ៖ សួនសត្វស្តង់ដារអន្តរជាតិជាងធំគេបង្អស់នៅកម្ពុជា «ភ្នំពេញ សាហ្វារី» គ្រោង​នឹង​បើក​ដំណើរការឲ្យចូលទស្សនានៅពេលឆាប់ៗនេះ ខណៈ​បច្ចុប្បន្ន​នេះ​ការ​សាង​សង់​សម្រេច​​បានប្រមាណ៩០ភាគរយហើយលោក រឿង សុវណ្ណីកា អ្នកគ្រប់គ្រងលើការបញ្ជារទិញរបស់សូនសត្វ បាន​ប្រាប់​ពាណិជ្ជ​កម្ម​កម្ពុជា​តាមរយៈទូរសព្ទថា «មកទល់ពេលនេះ សួនសត្វដ៏ធំស្តង់ដារ អន្តរជាតិនេះ សាង​សង់​សម្រេចបា​នប្រមាណ៩០ភាគរយហើយ»។

លោកបានបន្តថា «សួនសត្វនេះ ត្រូវបានសាងសង់ឡើង ដោយ​អ្នក​ឧកញ៉ា លី យ៉ុង​ផាត់ លើផ្ទៃដីប្រមាណ ៥ហិកតា ស្ថិតនៅក្នុង​តំបន់​អភិវឌ្ឍន៍​ទីក្រុង​រណប​ថ្មី របស់​អ្នក​ឧកញ៉ា លី យ៉ុង ផាត់ ក្នុង​សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វារ ប្រមាណ ១៨​គីឡូម៉ែត្រ​ពី​រាជ​ធានី​ភ្នំពេញ»។


សួនសត្វនេះ មានសត្វគ្រប់ប្រភេទ ដូចសួនសត្វពេលដែលនៅខេត្តកោះកុងដែរ ដោយ​មាន​ការ​រចនាប្រកបដោយភាពឆ្នៃប្រឌិត និងទាក់ទាញ ហើយវានឹង​ក្លាយ​ជា​ចំណុច​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ។សួនសត្វនេះ មានកន្លែង​សម្តែង​សត្វ​ខ្លា កន្លែង​សម្តែង​សត្វ​ក្រពើ កន្លែង​សម្តែង​សត្វ​ស្វា អ៊ូរ៉ង់អ៊ូតង់ និង​កន្លែង​សម្តែង​សត្វ​សេក​មក​ពី​អាហ្វ្រិក និង​មក​ពី​ប្រទេស​ផ្សេងៗ​ទៀត។ក្រៅពីនេះ ក៏នៅមានភោជនីយដ្ឋាន កន្លែងលក់ភេសជ្ជៈ ព្រមទាំងមាន​សួន​ទឹក​សម្រាប់​ជិះ​ទូក​​កម្សាន្ត និង​កន្លែង​ក្មេង​លេង​ទៀតផង​។

អត្ថបទដោយ៖ ពេជ្រ ស្រីវណ្ណ

ប្រភព៖​ businessmen

តើ​ត្រូវ​​​សុំ​ច្បាប់​សាង​សង់​ផ្ទះ នៅ​ភ្នំពេញ​ ដោយ​របៀប​ណា​?

អ្នក​រស់នៅ​ក្នុង​​ភ្នំពេញ​មិន​ប្រាកដ​ថា​មាន​ផ្ទះ​ផ្ទាល់​ខ្លួន​នោះ​ទេ​ដោយ​អ្នក​ខ្លះ​ជា​អ្នក​ចំណាក​ស្រុក​មក​រស់​នៅ និង​​ធ្វើ​ការ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​។ មួយ​ចំនួន​នៃ​អ្នក​ទាំង​នោះ​បាន​ជួល​ផ្ទះ ឬ​បន្ទប់​គេ​សម្រាប់​ស្នាក់​នៅ​ ខណៈ​ដែល​អ្នក​ខ្លះ​ទំនង​ជា​បាន​ទិញ​ដី​ឡូត៍​នៅ​ទីតាំង​​ណាមួយ​នៅ​ជាយ​ក្រុង​ផង​ដែរ ដោយ​រំពឹង​នឹង​សង់​ផ្ទះ​នៅ​ពេល​ក្រោយ​។

ប្រ​ធាន​មន្ទី​រ​រៀប​ចំ​ដែន​ដី នគរូបនីយកម្ម និង​សំណង់​រាជធានី​ភ្នំពេញ ឲ្យ​ដឹងថា ពល​រដ្ឋ​ដែល​ចង់​សង់​ផ្ទះ​ក្រោម​៥០០​ម៉ែត្រ​ការ៉េ​អាច​ទៅ​ជួប​មន្ត្រី​ច្រក​ចេញ​ចូល​តែ​មួយ​នៅ​ខណ្ឌ​ដែល​​ខ្លួន​ចង់​សាងសង់​ផ្ទះ។ លោក​បន្ត​ថា​នៅ​​ច្រក​ចេញ​ចូល​តែ​មួយ​​​មាន​មន្ត្រី​សម្រាប់​ផ្ដល់​ព័ត៌មាន​ពាក់​ព័ន្ធ​នឹង​ការ​ស្នើ​សុំ​សាង​សង់​ផ្ទះនេះ​។​

លោក​បញ្ជាក់​ឲ្យ​ដឹង​ថា​ឯកសារ​ចាំបាច់​មួយ​ចំនួន​សម្រាប់​សុំ​អនុញ្ញាត​សាង​សង់​មាន​ដូច​ជា លិខិត​សុំ​អនុញ្ញាត​សាងសង់​ដោយ​មាន​ចុះ​ហត្ថលេខា និង​អាសយដ្ឋាន​អ្នក​ស្នើ​សុំ​ជា​ដើម​។ ជាមួយ​គ្នា​នោះ​លោក​ថា​អ្នក​សុំ​សាង​សង់​ក៏​ត្រូវ​ភ្ជាប់​មក​ជាមួយ​នូវ​ឯកសារ​កាន់​កាប់​ដី​ស្រប​ច្បាប់​ដែល​មាន​ដូច​ជា​ប័ណ្ណ​​សម្គាល់​កម្មសិទ្ធិ​កាន់​កាប់​អចលនវត្ថុ ឬ​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលន​វត្ថុ​ជា​ដើម។ ជាមួយ​គ្នា​នោះ​ដែរ​ក៏​ត្រូវ​ភ្ជាប់​មក​ជាមួយ​អត្តសញ្ញាណប័ណ្ណ ឬ​លិខិត​ឆ្លង​ដែន ឬ​សៀវភៅ​គ្រួសារ​ថត​ចម្លង​និង​ស្នាម​មេដៃ​ស្តាំ​ផង។ ​ ​លើស​​ពីនេះ ​លោកថា​​អ្នក​សុំ​សាងសង់​ត្រូវ​មាន​ប្លង់​ស្ថាបត្យកម្ម​មក​ជាមួយ​ផង ដែល​ត្រង់ចំណុច​នេះ​លោក​ថា​ម្ចាស់​សំណង់​អាច​ពឹង​ពាក់​ក្រុម​ហ៊ុន ឬ​បុគ្គល​ឯកជន​ដែល​ជា​អ្នក​ជំនាញ​គូរ​ប្លង់​ដើម្បី​ជួយ​គូរ​ប្លង់​​សំណង់​លំនៅ​ដ្ឋាន​នេះ​ ក្មុង​តម្លៃសេវាព្រម​ព្រៀង​គ្នា​ណាមួយ​។ ទោះ​យ៉ាងណា​លោក​ថា​សម្រាប់​ពល​រដ្ឋ​ដែល​មិន​អាច​ធ្វើ​ដូចនេះ​បាន​អាច​ពឹង​ពាក់​មន្ត្រី​ជំនាញ​នៅ​តាម​ការិយាល័យ​ច្រក​ចេញ​ចូល​តែ មួយ​បាន​ដោយ​ត្រូវ​បង់​សេវា​ប្រ​ហែល​ជា​១០០​ដុល្លារ​។​

តម្រាប់​តម្លៃ​សេវា​សុំ​លិខិត​អនុញ្ញាត​សាង​សង់ និង​រយៈ​ពេល​វិញ​​ ក្នុង​តារាង​តម្លៃ​ដែល​ដាក់​បង្ហាញ​ក្នុង​គេហទំព័រ​ក្រ​សួងដែន​ដី​ឲ្យ​ដឹងថា​សំណង់​ដែល​មាន​ទំហំ​ត្រឹម​៥០០​ម៉ែត្រការ៉េចុះ​ក្រោម​នេះ​ផ្អែក​តាម​ប្រ​ភេទ​ផ្ទះ​ដូច​ជា ភូមិគ្រឹះ​ត្រូវ​បង់​សេវា​ចន្លោះ​ពី​ ៦​​សែន​រៀល ដល់​១,៨លាន​រៀល។ សម្រាប់​ផ្ទះ​ល្វែង​ថ្លៃ​សេវា​ចន្លោះ​ពី ៤​សែន ដល់​១,២​លាន​រៀល និង​សម្រាប់​ផ្ទះថ្ម​ក្រោម​ឈើ​លើ​មាន​តម្លៃ​ចន្លោះ​ពី​១៤ម៉ឺន​ទៅ​២២​ម៉ឺន​រៀល និង​មាន​រយៈ​ពេល​១៥​ថ្ងៃ​នៃ​ថ្ងៃ​ធ្វើ​ការ​ដូច​គ្នា៕

ប្រភព​៖ news.sabay.com.kh

តើ​ការ​បោះ​ឆ្នោត​​២០១៨ អាច​ប៉ះពាល់​វិស័យ​អចលនទ្រព្យ​ដែរ​ឬទេ​?

ពលរដ្ឋ​តែង​តែ​ខ្វល់​ខ្វាយ​នៅ​ពេល​មាន​ការ​បោះ​ឆ្នោត​ម្តងៗ។ តើ​ការ​បោះ​ឆ្នោត​ធ្វើ​ឲ្យ​ប៉ះ​ពាល់​សេដ្ឋកិច្ច​គ្រួសារ ប្រទេស​ជាតិ ដែរ​ឬ​ទេ? សឹង​ជា​ទម្លាប់​ហើយ ដែល​ពលរដ្ឋ​ខ្មែរ​មាន​បញ្ហា​ក្នុង​រឿង​នេះ ត្បិត​អី​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​តែង​តែ​ឡើង​កម្តៅ​នៅ​មុន​និង​ក្រោយ​ការ​បោះ​ឆ្នោត​ម្តងៗ។ កាល​ពី​សប្តាហ៍​មុន មាន​សំណួរ​បាន​ចោទ​ឡើង​ថា តើ​មុន​និង​ក្រោយ​ពេល​បោះ​ឆ្នោត​ឆ្នាំ​២០១៨ ខាង​មុខ​នេះ តើ​មាន​អ្វី​ប៉ះ​ពាល់​ដល់​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា?

ចុច​ដើម្បី​ស្តាប់​បទ​យក​ការណ៍​លំអិត​

 

ប្រភព​៖ Khmer RFI

(បាត់ដំបង​​)៖ រោង​ចក្រ​ផលិត​ស៊ីម៉ង់តិ៍​​ធំបំផុត​នៅ​កម្ពុជា​​​!

រោងចក្រផលិតស៊ីម៉ងត៍បាត់ដំបង ខនស៍ ស៊ីមេន ត្រូវបានចាប់ផ្តើមសាងសង់ កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ ដោយប្រើប្រាស់ថវិកាវិនិយោគចំនួន ២៣០លាន​ដុល្លារ​សហរដ្ឋអាមេរិក នឹងមានសមត្ថភាពផ្គត់ផ្គង់ដល់វិស័យសំណង់​ទូទំាងប្រទេស។

រោងចក្រផលិតស៊ីម៉ងត៍ ខេត្តបាត់ដំបង ក៏នឹងផ្តល់ឱកាសការងារដល់​ប្រជាពលរដ្ឋ​នៅ​ខេត្តបាត់​ដំបង បន្ថែមលើការផ្គត់ផ្គង់ស៊ីម៉ងត៍ដើម្បីបម្រើដល់​វិស័យសំណង់នៅខេត្តបាត់​ដំបងផ្ទាល់និងទូទាំងប្រទេស។ រោងចក្រនេះស្ថិតក្នុងភូមិដូនមាយ ឃុំស្តៅ ស្រុក​រតនមណ្ឌល ខេត្តបាត់ដំបង។

រោងចក្រផលិតស៊ីម៉ង់បាត់ដំបងនេះ ត្រូវបានវិនិយោគរួមគ្នារវាងក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនបរទេសមកពីហុងកុង។ រោងចក្រផលិតស៊ីម៉ងត៍បាត់ដំបង់ មានខ្សែចង្វាក់ផលិតកម្មចំនួន ០២ខ្សែ ដោយខ្សែចង្វាក់ផលិតកម្មនីមួយៗអាចផលិតស៊ីម៉ងត៍បានចំនួន ៥០០០តោន ក្នុងមួយថ្ងៃ។

ចំណែកប្រព័ន្ធឡកិនស៊ីម៉ងត៍មានសមត្ថភាពផលិតបានរហូតដល់ ២លាន២សែនតោន ក្នុងមួយឆ្នាំឯណ្ណោះ៕

រូបមន្តធ្វើឲ្យលោកតាម្នាក់អាយុវែង២៥៦ឆ្នាំ

សំរាប់អ្នកប្រើអ៊ីធើណេត ឬបណ្តាញហ្វេសប៊ុក ប្រហែលជាធ្លាប់ឃើញរូបភាព​បុរស​ចំណាស់​ម្នាក់នេះ ។ គាត់ជាបុរសជនជាតិចិនម្នាក់មានឈ្មោះថា លី ជិងយិន (Li Ching Yuen) ដែលមានអាយុរហូត២៥៦ឆ្នាំ។ នៅក្នុងអត្ថបទមួយដែលចុះផ្សាយដោយ ទស្សនាវដ្តី ញូូយ៉កថែម ( New York Time) ក្នុងឆ្នាំ១៩៣០ លោក វូ ចុងជា ( Wu Chung Chieh) សាស្រ្តាចារ្យនៃសាកលវិទ្យាល័យ Chengdu បានបង្ហាញឯក​សារ​មួយ​ដែល​បានកត់ត្រាដោយរដ្ឋបាលអធិរាជចិនក្នុងឆ្នាំ១៨២៧ ស្តីពីគម្រប់ខួប ១៥០ឆ្នាំរបស់​លោកតា លី ជិញយិននេះ ហើយមានកំណត់ត្រាមួយទៀតធ្វើឡើងនៅឆ្នាំ១៨៧៧ ដែលសរសេរពីគម្រប់ខួប២០០ឆ្នាំរបស់លោកផងដែរ ។

លោកតារៀបការ២៣ដង និងមានកូនរហូត២០០នាក់។ តាមឯកសារស្រាវជ្រាវលោក​កើត​នៅឆ្នាំ១៦៧៧ ហើយទទួលមរណៈភាពនៅឆ្នាំ១៩៣៣ ។

មុនពេលលោកអនិច្ចកម្មលោកបាននិយាយប្រាប់អ្នកស្រាវជ្រាវថាលោកមានជីវិតវែងដូច្នេះក៏ព្រោះតែលោក ប្រើរុក្ខជាតិបុរាណដូចជា ផ្សិត Lingzhi, ផ្លែពុទ្រាក្រហម Goji Berry, មើមយិនសិនព្រៃ wild Ginseng, ដើម he shou wu, និង Gotu Kola ពីព្រោះតែពីក្មេងលោកជាអ្នកឡើងភ្នំរករុក្ខជាតិព្រៃទាំងនេះមកលក់៕

អត្ថបទ​៖ Tara Om

ប្រភព​៖ deusnexus

លីង​ជឺ​
ពុទ្រា​ក្រហម​
យិនស៊ិន​ព្រៃ​​
Centella asiatica