ក្រសួង​កសិកម្ម​អនុញ្ញាត​ឲ្យ​វៀតណាម​នាំ​ចូល​ជ្រូក​ប្រមាណ​ ១.២៥០ក្បាល​ ក្នុង​១​ថ្ងៃ​

ភ្នំពេញ​៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្ដីសម្រេចឲ្យក្រុមហ៊ុននាំជ្រូកចូលទាំងអស់ ត្រូវអនុវត្តន៍តាមច្បាប់ឡើងវិញ ដោយនាំចូលតែ ១២៥០ក្បាល ប៉ុណ្ណោះក្នុងមួយថ្ងៃ ដើម្បីជាដំណោះស្រាយដល់អ្នកចិញ្ចឹមជ្រូកក្នុងស្រុក។

ថ្លែងនៅក្នុងកិច្ចប្រជុំជាមួយសមាគមអ្នកចិញ្ចឹមជ្រូកនៅកម្ពុជា និងក្រុមហ៊ុននាំជ្រូកចូល នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា ការនាំចូលជ្រូកមិនអាចហាម ឃាត់បានទេ ក្នុងនាមប្រទេសជាសមាជិក​ក្នុងតំបន់ដែល ត្រូវមានការផ្លាស់ប្តូរទំនិញគ្នាទៅវិញទៅមក ប៉ុន្តែអាចមានចំនួនតិច ឬច្រើនប៉ុណ្ណោះ ហើយអ្វីដែលសំខាន់គឺការត្រួតពិនិត្យគុណភាព សុខភាព អនាម័យត្រឹមត្រូវ មានបង់ពន្ធនាំចូល និងកំណត់ចំនួននាំចូលឲ្យបានច្បាស់លាស់។

ជ្រូក​ដែល​នាំ​ចូល​ពី​ប្រទេស​ជិត​ខាង​​

ជាក់ស្ដែងកន្លងមកនេះ នៅឆ្នាំ ២០១៦កម្ពុជាមានតម្រូវការជ្រូកសរុប ៣,៦៦៩, ៩៤៩ ក្បាល ក្នុងនោះនាំចូល ៨៩៤,១០៨ ក្បាល ក្នុងមួយឆ្នាំ។  ដោយតម្រូវការផ្គត់ផ្គង់ ក្នុងមួយថ្ងៃចំនួន ៨,០០០ក្បាល ខណៈកម្ពុជាមានជ្រូកចិញ្ចឹម និងផ្គត់ផ្គង់ខ្លួនឯងក្នុងស្រុក មានចំនួន ៧,០០០ក្បាល ហើយចំនួននេះកម្ពុជានៅខ្វះតែ ១.០០០ក្បាលទៀតទេ ដែលចាំបាច់ត្រូវនាំចូលពីប្រទេសជិតខាង។

យោងតាមកិច្ចព្រមព្រៀងរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមហ៊ុនចំនួន៣ ដែលនាំជ្រូកចូលពីប្រទេសវៀតណាម បានតម្រូវឲ្យនាំចូលតែ១២៥០ក្បាល ប៉ុណ្ណោះក្នុងមួយថ្ងៃ ដើម្បីផ្តត់ផ្គង់បង្រ្គប់តម្រូវការក្នុងស្រុក។

យ៉ាងណាមិញ ដើម្បីលើកស្ទួយជីវភាពប្រជាកសិករខ្មែរឲ្យប្រសើរឡើង និងអាចប្រកួតប្រជែងទីផ្សារជ្រូនាំចូល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចាត់វិធានឲ្យគយយកពន្ធលើសត្វ និងសាច់សត្វនាំចូលពីបរទេស ដោយវិធាននេះបានអនុម័តកាលពី កាលពីថ្ងៃច័ន្ទ ទី ០៨ ខែឧសភា ឆ្នាំ ២០១៧៕

ជ្រូក​ដែល​នាំ​ចូល​ពីប្រទេស​វៀត​ណាម

គ្រូ​ពេ​ទ្យ​​ចេញ​បក​ស្រាយ​រឿង​គេ​រិះ​គន់!​

យោងតាម ហ្វេកបុករបស់ Dr. Dara ដែលបានបង្ហោះ Comment របស់គាត់និយាយទៅកាន់ប្រជាជនខ្មែរទាំងអស់ឲ្យយល់ពីអរម្មណ៍ជាគ្រូពេទ្យ និងទំនួលខុសត្រូវ ពីការស្តីបន្ទោសពីពលរដ្ឋ ក៏ដូចជាអ្នកជម្ងឺ ។ ក្នុងនោះដែរចំនួនអ្នក Like និង Comment ច្រើនគួរសម ។ សូមទស្សនាខមិនរបស់លោកគ្រូពេទ្យទាំងអស់គ្នា ៖

ឥរិយាបទ​គ្រូពេទ្យ​ពេល​អ្នក​ជម្ងឺ​ចូល​ទៅ​ក្នុង​មន្ទីរពេទ្យ​​

អ្នកដែលនិយាយថាពេទ្យទាំងអស់មើលឃើញតែលុយ ពេទ្យមុនព្យាបាលសួររកលុយ ខ្ញុំទទួលយកហេតុផលនោះ តែខ្ញុំចង់សួរអ្នកវិញថា៖

បើអ្នកបើកភោជនីដ្ថាន ហើយខ្ញុំចូលទៅបរិភោគអាហាររបស់អ្នកអស់ប្រហែល៣០$ ហើយខ្ញុំប្រាប់ថាខ្ញុំអត់មានលុយទេ មកពីខ្ញុំឃ្លានខ្លាំងពេក ហើយខ្ញុំជាពេទ្យ ពេលនោះអ្នកក៏ប្រហែលជាមិនអោយអាហារខ្ញុំបរិភោគដែរបើរសិនខ្ញុំគ្មានលុយ ទោះបីជាដឹងថាខ្ញុំឃ្លានយ៉ាងណក៏ដោយ ហើយមួយទៀតអ្នកប្រហែលជាបោះពាក្យសម្តីថា ធ្វើជាពេទ្យទាំងមូលអត់មានលុយ?? សួរថាពេទ្យបានលុយមកពីណា ឯណាអ្នកដែលនិយាយ ខ្មែរដូចគ្នា មិនអាណិតគ្នា មិចក៏ដាច់ចិត្តម្លេះ?? សួរថាពេទ្យបានលុយមកពីណាមកចញ្ចឹមជីវិតរាល់ថ្ងៃ?ហើយគ្រប់សេវាកម្មទាំងអស់បើដឹងថាជាពេទ្យពួកគាត់ដែលអត់យកលុយដែរទេ គឺគ្មានទេ រឹតតែយកកាន់តែច្រើន តើមានយុត្តិធម៍ដែរទេសម្រាប់ពេទ្យ។ សម្រាប់ម៉តូឌុបគាត់មានសិទ្ធមិនដឹកអ្នកបើអ្នកគ្មានលុយ ហាងលក់ទូរសព្ទ៍ច្បាស់ជាមិនលក់អោយអ្នកគ្មានលុយទេ គ្រប់សេវាកម្មទាំងអស់សុទ្ធតែមានសិទ្ធ តែដូចជាគ្មានអ្នកណាជេរឺប្រើណាក្យធ្ងន់ៗដាក់ពួកគាត់សោះ ចុះហេតុអ្វីខុសគេតែពេទ្យ ហេតុអ្វីក៏គ្រប់គ្នាវាយប្រហារដោយសម្តីធ្ងន់ៗម្លេះ? ចូលគិតឡើងវិញថាអ្នកនិយាយថាពេទ្យមើលឃើញតែលុយ ចុះអ្នកដែលដឹងថាពេទ្យរៀនមកចំណាយលុយនឹងកម្លាំងយ៉ាងណាដែររឺទេ សួរថាអ្នកណាដែលមិនត្រូវការលុយ ប៉ុន្តែគ្រប់ពេទ្យទាំងអស់ក៏មិនសុទ្ធតែមើលឃើញលុយជាធំដែរ។ ពេលដែលខ្ញុំធាក់កង់ទៅរៀនពេទ្យ បែកកង់ក៏ជាងប៉ះកង់មិនប៉ះអោយខ្ញុំដែរបើខ្ញុំគ្មានលុយ សុខចិត្តអោយបន្តើរកង់រហូតដល់សាលា តើខ្ញុំមានបានជេរគាយ់មួយម៉ាត់អត់?តើមានប្រិយមិត្តណាខ្លះយល់អារម្មណ៍នេះ ? ជួយស៊ែដើម្បីលោកគ្រូពេទ្យបានឃើញផង
រូប​ភាព​ក្នុង​ Facebook របស់​គ្រូពេទ្យ​