ទង់​ព្រលឹង

នៅពេលដែលមានមនុស្សស្លាប់ លោកអាចារ្យតែងយកសំពត់សប្រវែង៤ហត្ថ បត់ជាពីរ យក​ឈើ ឬបន្ទះឬស្សី ពីរកំណាត់ដាក់ខ្វែងគ្នា រួចស៊កក្នុងផ្នត់ សំពត់រួចចងបង្រួម ក្រសោប​​ក្រោយសំរាប់កាន់ មានឆ្នាំងបាយថ្មីមួយ ចងបន្តោងភ្ជាប់នឹងដង ទង់នោះផង និងអាចារ្យ​​សរសេរ​បាលីក្នុងផ្ទៃនោះ ដែលហៅថា ទង់ព្រលឹង។ ភាគច្រើនគេដាក់ទង់នៅ​លើ​ក្បាល​ដំណេក​បុគ្គលសា្លប់ រួចផ្តាំបុគ្គលស្លាប់នោះថា ទង់ព្រលឹងនេះជា​សំបុត្រ​ដើរ​ផ្លូវ​របស់​អ្នក ហើយចូរអ្នកកាន់ឲ្យជាប់ ដើម្បីធ្វើដំណើរ​ទៅថ្វាយបង្គំព្រះចូឡោមណីចេតិយ​ព្រោះអ្នក​ទៅតែម្នាក់ឯងគ្មានអ្នក​ណានាំផ្លូវទេ។

សៀវភៅលំអានទំនៀមខ្មែរបុរាណ បានសរសេរពីប្រវត្តិទង់ព្រលឹងទៅនឹង​រឿង​ព្រេង​មួយ​ថា មានបុរសម្នាក់មានកូនប្រុសមួយជាទីស្រលាញ់បានសុំឪពុកទៅ​រៀន​សិល្បៈ​សាស្រ្ត ឯនគរតក្ករសិលាលុះរៀនចប់សុំលាអាចារ្យ ចេញទៅរកគ្រូផ្សេងទៀត ដើម្បី​រៀន​បន្ថែម។ លុះដើរទៅបានជួបប្រទះនឹងព្រះបច្ចេកពុទ្ធមួយអង្គ ឃើញលោកប្រព្រឹត្តល្អ​តាម​របៀប សមណៈមាណពនោះមានចិត្តស្រលាញ់ជ្រះថ្លា ក៏ចូលសុំទៅរៀន​ក្នុង​សំណាក់​ព្រះបច្ចេកពុទ្ធ លោកឲ្យរៀនតែលោកឲ្យបួសសិន។ មាណពនោះបួស រួច​ហើយ​​លោកបង្រៀនធម៌ វិបស្សនាកម្មដ្ឋាន។ នៅរៀនយូរៗទៅមាណពនោះ បានសំរេច​ពោធិញ្ញាណ ជាព្រះបច្ចេកពុទ្ធមួយអង្គដូចព្រះបច្ចេកពុទ្ធជាគ្រូដែរ។

មិនយូរប៉ុន្មានមាណពបច្ចេក ពុទ្ធក៏ចូលបរិនិពា្វនទៅទាំងវ័យក្មេង គួរឲ្យសោកស្តាយ​សំរាប់​បុគ្គលជាបុថុជ្ជន។ អ្នកស្រុកភូមិនៅក្បែរនោះនាំគ្នាធ្វើបុណ្យបូជាសព ហើយ​កសាង​ចេតិយមួយបញ្ចុះ អដិ្ឋធាតុព្រះបច្ចេកពុទ្ធអង្គនោះត្រង់ផ្លូវបំបែក។ បុរសជា​ឪពុក​បាត់កូន​យូរពេកក៏ទៅតាមកូន និងបានដឹងតាមដំណើររឿង ក៏យំសោកស្តាយ​អាល័យ​កូន​។ បន្ទាប់មកឪពុកក៏ទៅដងទឹកស្រោច ស្រពទ្រនាប់ខ្សាច់ចេតិយ រួចយកក្រមាបង់ក ចងធ្វើជាទង់ដោយឧទិ្ទសថ្វាយនៅមុខចេតិយ ហើយថ្វាយបង្គំលាវិលត្រលប់ទៅវិញ។

ឃើញដូច្នោះអ្នកស្រុកនៅជិតនោះ ក៏យកតម្រាប់តាមលុះចំណេរកាលតមកទៀត​ក៏ក្លាយ ទៅជាទំនៀមទម្លាប់ គឺពេលដែលបែរខ្មោច អាចារ្យតែងលីទង់​ព្រលឹង​ដើរ​មុខ​ប៉ាឆា ទើបយកទង់នោះទៅដាក់នៅទិសឥសាន ជាសញ្ញាឲ្យខ្មោចដឹងថា ខ្លួនត្រូវចេញ​ដំណើរ ទៅតាមទិសឥសាន ដើម្បីទៅថ្វាយបង្គំព្រះចូឡោមណីចេតិយ។

 

បញ្ចាក់មានរឿងព្រេងជាច្រើនផ្សេងទៀតដែលទាក់ទង់ទៅនឹងទង់ព្រលឹងនេះ ហើយទង់ក្រពើនេះក៏ប្រើនៅក្នុងពិធីបុណ្យផ្សេងទៀតដែរក្រៅពីពិធីបុណ្យសព ភាគច្រើនប្រើនៅពិធីសាសនាក្នងវត្ដអារាម ៕

 

រូបបដិមា​សម័យ​អង្គរ​ ដ៏​ធំ​ ត្រូវ​បាន​រក​ឃើញ​ក្នុង​ខេត្ត​សៀមរាប​

រូប​បដិមា​បុរាណ​ដ៏​ធំ​មួយ​ត្រូវ​បាន​រក​ឃើញ​កាល​ពី​ថ្ងៃ​ទី​៣០​ខែ​កក្កដា​ នៅ​ឯ​មន្ទីរពេទ្យ​ទន្លេ​ស្ងួត​ ស្ថិត​នៅ​ប្រហែល​១​គីឡូម៉ែត្រ​ ភាគ​ខាង​ជើង​ក្រុង​អង្គរ​ធំ។ ការ​ប្រទះ​ឃើញ​បដិមា​ដែល​មាន​អាយុ​ចំណាស់​រាប់​រយ​ឆ្នាំ​នេះ​ បាន​កើត​ឡើង​បន្ទាប់​ពី​មាន​គម្រោង​សិក្សា​ស្រាវ​ជ្រាវ​ស្វែង​យល់​ពី​មន្ទីរពេទ្យ​ កសាង​ក្នុង​រជ្ជកាល​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៧​ ដោយ​អ្នក​ស្រាវ​ជ្រាវ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​និង​មហា​វិទ្យា​ល័យ​បច្ចេកវិទ្យា​និង​វិទ្យាស្ថាន​ស្រាវ​ជ្រាវ​អាស៊ី​អាគ្នេយ៍​នៃ​ប្រទេស​សិង្ហ​បុរី។

លោក​ខៀន​ ច័ន្ទ​ មន្ត្រី​ជំនាញ​ផ្នែក​បុរាណ​វិទ្យា​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ បាន​ឲ្យ​ដឹង​ថា​ចម្លាក់​បដិមា​ ដែល​ទំនង​ជា​រូប​ទ្វារ​បាល​ ត្រូវ​បាន​រក​ឃើញ​ដោយ​ចៃដន្យ​ ខណៈ​ដែល​ក្រុម​ការងារ​ធ្វើ​កំណាយ​ដើម្បី​សិក្សា​អំពី​ទំនាក់​ទំនង​រវាង​ប្រឡាយ​មុខ​មន្ទីរពេទ្យ​និង​រចនា​សម្ព័ន្ធ​ទន្លេ​ស្ងួត​។

ក្រុម​ការងារ​កំណាយ​បុរាណ​វិទ្យា​ បាន​ឲ្យ​ដឹង​ថា​បដិមា​នេះ ​មាន​កម្ពស់ ​១,៩០​ម៉ែត្រ​ ស្មា​ទទឹង​ ០,៥៨​ម៉ែត្រ​ ស្ថិត​ក្នុង​រចនាបថ​បាយ័ន។ ​បដិមា​នេះ ​កំបុត​ដៃ​២​ត្រឹម​ស្មា​ កំបុត​ជើង​ស្តាំ​ត្រឹម​ ក​ជើង​ និង​ជើង​ឆ្វេង​ត្រឹម​គល់​ភ្លៅ។​ ចំណែក​ដង​ខ្លួន​និង​ព្រះ​កេស​នៅ​មាន​ក្បាច់​ចម្លាក់​ សម្លៀក​បំពាក់​ និង​ក្បាំង​សក់​នៅ​ស្អាត​ទាំង​អស់។ ​បដិមា​នេះ ​កប់​ជ្រៅ​ក្នុង​ដី​ប្រមាណ​ត្រឹម​៤​តឹក​ប៉ុណ្ណោះ ​ក្នុង​ពេល​អ្នក​ស្រាវ​ជ្រាវ​ធ្វើ​កំណាយ​ឃើញ​ ដោយ​ដេក​ផ្ងារ​ពោះ​ បែរ​ព្រះកេស​ទៅទិសខាង​លិច​ទៅ​ព្រះវិហារ​នៃ​មន្ទីរពេទ្យ។

អ្នក​ជំនាញ​ផ្នែក​បុរាណ​វិទ្យា​លោក​ ខៀន​ ច័ន្ទ​ ក្រៅ​ពី​សម្តែង​ការ​រីក​រាយ​នឹង​សំណាង​ល្អ​នៃ​ការ​រក​ឃើញ​បដិមា​នេះ ​ព្រម​ទាំង​បញ្ជាក់​ថា​ជា​ការ​បង្ក​ភាព​ងាយ​ស្រួល​សម្រាប់​អ្នក​ស្រាវ​ជ្រាវ​ និងការ​សិក្សា​លម្អិត។ លើស​ពី​នេះ​ លោក​ថា​បដិមា​ដែល​មាន​ទំហំ​ធំ​មួយ​នេះ​ នឹង​ត្រូវ​តម្កល់​ទុក​ក្នុង​សារមន្ទីរ​ព្រះ​នរោត្តម​សីហនុ​អង្គរ​ ដើម្បី​រក្សា​សុវត្ថិភាព​ ដុស​លាង​សម្អាត ​ព្យាបាល​ផ្នែក​ខ្លះ​ និង​រក្សា​គុណភាព​ថ្ម​ឡើង​វិញ។

ជា​ការ​សន្និដ្ឋាន​បឋម​ រូប​ចំលាក់​បដិមា​នេះ ​គឺ​អាច​ជា​ទ្វារ​បាល​នៃ​មន្ទីរពេទ្យ​ទន្លេ​ស្ងួត​ផ្ទាល់​តែម្តង​ មិន​មែន​មក​ពី​កន្លែង​ផ្សេង​ទេ។​ ក៏​ប៉ុន្តែ​យ៉ាង​ណា​នោះ ​នៅ​មិន​ទាន់​មាន​ការ​បញ្ជាក់​ច្បាស់​លាស់​នៅ​ឡើយ​ថា​រូប​នេះ​ មាន​នៅ​គ្រប់​មន្ទីរពេទ្យ​បុរាណ​ទាំង​អស់​ឬ​យ៉ាង​ណា​នោះ​ទេ។
សូម​បញ្ជាក់​ថា ​គម្រោង​ស្រាវ​ជ្រាវ​មន្ទីរ​ពេទ្យ​ទន្លេ​ស្ងួត​ក្នុង​ជំហាន​ទី១​ ដែល​ផ្តោត​លើ​ការ​សិក្សាអំពី​ផ្នែក​ខាង​មុខ​នៃ​មន្ទីរពេទ្យ ​ដែល​មាន​ទំនាក់​ទំនង​រវាង​ប្រឡាយ​មុខ​មន្ទីរ​ពេទ្យ​ និង​ខឿន​នៃ​មន្ទីរ​ពេទ្យ​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​២៨​ ខែ​កក្កដា​ ដល់​ថ្ងៃ​ទី​១១​ ខែ​សីហា​ ឆ្នាំ​២០១៧​។ ក្រោយ​បញ្ចប់​គម្រោង​នេះ​ហើយ​ អ្នក​ស្រាវ​ជ្រាវ​នឹង​បន្ត​គម្រោង​ថ្មីៗ​ទៀត​ដែល​នឹង​សិក្សា​អំពី​ទីតាំង​សំខាន់ៗ​នៃ​អាគារ​មន្ទីរពេទ្យ​ដែល​សង់​ពី​ឈើ ​ហើយ​បាន​ខូច​ខាត​បាត់​ស្លាក​ស្នាម​អស់​ និង​បើ​អាច​ក្រុម​ស្រាវ​ជ្រាវ​មាន​បំណង​ស្វែង​រក​ទីតាំង​ចោល​សំណាក​ថ្នាំ​ដែល​ប្រើប្រាស់​រួច​ ដើម្បី​យក​សំណាក​ទាំង​នោះ​ទៅ​សិក្សា​អំពី​ការ​ផ្សំ​ថ្នាំ​សម័យ​បុរាណ៕

ប្រភព​៖ RFI Khmer

បដិមា​​សម័យ​អង្គរ​ដ៏​ធំ ត្រូវ​បាន​រក​ឃើញ​​នៅ​សៀមរាប​

 រូប​បដិមា​បុរាណ​ដ៏​ធំ​មួយ​ត្រូវ​បាន​រក​ឃើញ​កាល​ពី​ថ្ងៃ​ទី​៣០​ខែ​កក្កដា​ នៅ​ឯ​មន្ទីរពេទ្យ​ទន្លេ​ស្ងួត​ ស្ថិត​នៅ​ប្រហែល​១​គីឡូម៉ែត្រ​ ភាគ​ខាង​ជើង​ក្រុង​អង្គរ​ធំ។ ការ​ប្រទះ​ឃើញ​បដិមា​ដែល​មាន​អាយុ​ចំណាស់​រាប់​រយ​ឆ្នាំ​នេះ​ បាន​កើត​ឡើង​បន្ទាប់​ពី​មាន​គម្រោង​សិក្សា​ស្រាវ​ជ្រាវ​ស្វែង​យល់​ពី​មន្ទីរពេទ្យ​ កសាង​ក្នុង​រជ្ជកាល​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៧​ ដោយ​អ្នក​ស្រាវ​ជ្រាវ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​និង​មហា​វិទ្យា​ល័យ​បច្ចេកវិទ្យា​និង​វិទ្យាស្ថាន​ស្រាវ​ជ្រាវ​អាស៊ី​អាគ្នេយ៍​នៃ​ប្រទេស​សិង្ហ​បុរី។

លោក​ខៀន​ ច័ន្ទ​ មន្ត្រី​ជំនាញ​ផ្នែក​បុរាណ​វិទ្យា​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ បាន​ឲ្យ​ដឹង​ថា​ចម្លាក់​បដិមា​ ដែល​ទំនង​ជា​រូប​ទ្វារ​បាល​ ត្រូវ​បាន​រក​ឃើញ​ដោយ​ចៃដន្យ​ ខណៈ​ដែល​ក្រុម​ការងារ​ធ្វើ​កំណាយ​ដើម្បី​សិក្សា​អំពី​ទំនាក់​ទំនង​រវាង​ប្រឡាយ​មុខ​មន្ទីរពេទ្យ​និង​រចនា​សម្ព័ន្ធ​ទន្លេ​ស្ងួត​។

ក្រុម​ការងារ​កំណាយ​បុរាណ​វិទ្យា​ បាន​ឲ្យ​ដឹង​ថា​បដិមា​នេះ ​មាន​កម្ពស់ ​១,៩០​ម៉ែត្រ​ ស្មា​ទទឹង​ ០,៥៨​ម៉ែត្រ​ ស្ថិត​ក្នុង​រចនាបថ​បាយ័ន។ ​បដិមា​នេះ ​កំបុត​ដៃ​២​ត្រឹម​ស្មា​ កំបុត​ជើង​ស្តាំ​ត្រឹម​ ក​ជើង​ និង​ជើង​ឆ្វេង​ត្រឹម​គល់​ភ្លៅ។​ ចំណែក​ដង​ខ្លួន​និង​ព្រះ​កេស​នៅ​មាន​ក្បាច់​ចម្លាក់​ សម្លៀក​បំពាក់​ និង​ក្បាំង​សក់​នៅ​ស្អាត​ទាំង​អស់។ ​បដិមា​នេះ ​កប់​ជ្រៅ​ក្នុង​ដី​ប្រមាណ​ត្រឹម​៤​តឹក​ប៉ុណ្ណោះ ​ក្នុង​ពេល​អ្នក​ស្រាវ​ជ្រាវ​ធ្វើ​កំណាយ​ឃើញ​ ដោយ​ដេក​ផ្ងារ​ពោះ​ បែរ​ព្រះកេស​ទៅទិសខាង​លិច​ទៅ​ព្រះវិហារ​នៃ​មន្ទីរពេទ្យ។

អ្នក​ជំនាញ​ផ្នែក​បុរាណ​វិទ្យា​លោក​ ខៀន​ ច័ន្ទ​ ក្រៅ​ពី​សម្តែង​ការ​រីក​រាយ​នឹង​សំណាង​ល្អ​នៃ​ការ​រក​ឃើញ​បដិមា​នេះ ​ព្រម​ទាំង​បញ្ជាក់​ថា​ជា​ការ​បង្ក​ភាព​ងាយ​ស្រួល​សម្រាប់​អ្នក​ស្រាវ​ជ្រាវ​ និងការ​សិក្សា​លម្អិត។ លើស​ពី​នេះ​ លោក​ថា​បដិមា​ដែល​មាន​ទំហំ​ធំ​មួយ​នេះ​ នឹង​ត្រូវ​តម្កល់​ទុក​ក្នុង​សារមន្ទីរ​ព្រះ​នរោត្តម​សីហនុ​អង្គរ​ ដើម្បី​រក្សា​សុវត្ថិភាព​ ដុស​លាង​សម្អាត ​ព្យាបាល​ផ្នែក​ខ្លះ​ និង​រក្សា​គុណភាព​ថ្ម​ឡើង​វិញ។

ជា​ការ​សន្និដ្ឋាន​បឋម​ រូប​ចំលាក់​បដិមា​នេះ ​គឺ​អាច​ជា​ទ្វារ​បាល​នៃ​មន្ទីរពេទ្យ​ទន្លេ​ស្ងួត​ផ្ទាល់​តែម្តង​ មិន​មែន​មក​ពី​កន្លែង​ផ្សេង​ទេ។​ ក៏​ប៉ុន្តែ​យ៉ាង​ណា​នោះ ​នៅ​មិន​ទាន់​មាន​ការ​បញ្ជាក់​ច្បាស់​លាស់​នៅ​ឡើយ​ថា​រូប​នេះ​ មាន​នៅ​គ្រប់​មន្ទីរពេទ្យ​បុរាណ​ទាំង​អស់​ឬ​យ៉ាង​ណា​នោះ​ទេ។

សូម​បញ្ជាក់​ថា ​គម្រោង​ស្រាវ​ជ្រាវ​មន្ទីរ​ពេទ្យ​ទន្លេ​ស្ងួត​ក្នុង​ជំហាន​ទី១​ ដែល​ផ្តោត​លើ​ការ​សិក្សាអំពី​ផ្នែក​ខាង​មុខ​នៃ​មន្ទីរពេទ្យ ​ដែល​មាន​ទំនាក់​ទំនង​រវាង​ប្រឡាយ​មុខ​មន្ទីរ​ពេទ្យ​ និង​ខឿន​នៃ​មន្ទីរ​ពេទ្យ​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​២៨​ ខែ​កក្កដា​ ដល់​ថ្ងៃ​ទី​១១​ ខែ​សីហា​ ឆ្នាំ​២០១៧​។ ក្រោយ​បញ្ចប់​គម្រោង​នេះ​ហើយ​ អ្នក​ស្រាវ​ជ្រាវ​នឹង​បន្ត​គម្រោង​ថ្មីៗ​ទៀត​ដែល​នឹង​សិក្សា​អំពី​ទីតាំង​សំខាន់ៗ​នៃ​អាគារ​មន្ទីរពេទ្យ​ដែល​សង់​ពី​ឈើ ​ហើយ​បាន​ខូច​ខាត​បាត់​ស្លាក​ស្នាម​អស់​ និង​បើ​អាច​ក្រុម​ស្រាវ​ជ្រាវ​មាន​បំណង​ស្វែង​រក​ទីតាំង​ចោល​សំណាក​ថ្នាំ​ដែល​ប្រើប្រាស់​រួច​ ដើម្បី​យក​សំណាក​ទាំង​នោះ​ទៅ​សិក្សា​អំពី​ការ​ផ្សំ​ថ្នាំ​សម័យ​បុរាណ៕

ប្រភព​៖  RFI Kmer

ទេវកថា៖ កូរសមុទ្រ​ទឹកដោះ​

បុរាណ​ចារ្យខ្មែរបាន​ឆ្លាក់​រឿងនេះ នៅលើ​ជញ្ជាំង​ប្រាសាទ​អង្គរវត្ត មាន​បណ្តោយ ៤៩ម៉ែត្រ និង​កម្ពស់​២ម៉ែត្រ មាន​រូបក្រុម​អសុរៈ (យក្ស ) នៅខាង​ឆ្វេង​ដៃ ចំនួន ៩២អង្គ និងរូប​ក្រុម​ទេវៈ​នៅ​ខាង​ស្តាំដៃចំនួន ៨៨អង្គ។ រឿង​កូរសមុទ្រ​ទឹកដោះ មាន​កំណើត​ឡើងនៅ​រវាង​សតវត្សរ៍​ទី១១ ក្នុង​រជ្ជកាល​ព្រះបាទ​ឧទ័យា​ទិត្យ​វរ្ម័នទី២ (១០៥០-១០៦៦) នៃ​គ្រិស្តសក​រាជ ក្នុង​រចនាបថ​បាពួន។ បើតាមទេវកថា រឿង កូរសមុទ្រទឹកដោះនេះ មានតំនាលរៀបរាប់ថា ៖ ក្នុង​កាល​មួយ​នោះ ពួកអសុរៈ (មេយក្ស) បានដើរ​សាង​បាបកម្ម​កាច​សា​ហាវ ព្រៃផ្សៃ និង​រាត​ត្បាត​ជាទី​បំផុត ទៅ​លើពួក​ទេវៈ (ពួកទេវតា) ធ្វើ​អោយ ពួកទេវៈ​មួយ​ចំនួនក នាំគ្នា​ចេញ​ទៅធ្វើ​សឹក​សង្គ្រាម​ប្រយុទ្ធ ប្រឆាំង តបត​នឹង​ពួក​អសុរៈ​ វិញ អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ។ ការ​ប្រយុទ្ធ​ចេះតែ​បន្ត កក្រើក​ទឹក រញ្ជួយដី តែពុំ​មាន​អ្នក​ចាញ់​ឈ្នះ។ សង្គ្រាម​បានធ្វើ​អោយអង្គ​ទេព​នីមួយៗ ត្រូវទ្រុឌ​ទ្រោម​នឿយ​ហត់​ជាខ្លាំង ក៏នាំគ្នាផ្អាក​ចំបាំង ហើយ​ក៏ហោះ​ហើរ​កាត់​ផ្ទៃពពក សំដៅ​ឋាន​លើ ទៅ​ប្តឹងព្រះ​ឥន្ទ្រាធិរាជ ឱ្យជួយ​ដោះ​ស្រាយ​បញ្ហា ផ្សះផ្សា​គំនុំ​សង​សឹក​រវាង ពួក​អសុរៈ និង​ពួកទេវៈ

ក្រោយពី​ពួកទេវៈ និងពួក​អសុរៈរ៉ា​យរ៉ាប់​ទូល​ថ្វាយ អំពី​ដំណើរ​ហេតុការណ៍​វិបត្តិ​ទាំងឡាយ រួច​ហើយ ព្រះឥន្ទ្រក៏​ត្រិះរិះពិចារ​ណា​ជ្រាលជ្រៅ ក្រោយ​មក ទើប​មាន​ព្រះរាជ​​​បន្ទូល​ទៅកាន់​ពួក​ទេវៈ និង​ពួកអ​សុរៈថា៖ – ម្នាល!! អង្គ​ទេវៈ​អសុរៈ ទាំង​អស់​គ្នា! ដើម្បី​សេចក្តី​ស្ងប់ស្ងៀម តាមពូជ​ពង្ស​ដំណក់​លោហិត​រៀងៗ​ខ្លួន និង​ដើម្បី​រស់នៅ​លើពិ​ភពរស់​នៅ​ផ្សេងៗ​គ្នា ឱ្យមាន​សេរីភាព​សុខ​សាន្តនោះ, យើង​មាន​មធ្យោបាយ​មួយអោយ​អ្នកគិត គឺថា អ្នក​ត្រូវ​នាំគ្នា កូរ​សមុទ្រ​ទឹកដោះ ដើម្បីស្វែងរកទឹក​អម្រឹត​ជីវិត​អមតៈ​!! រាត្រីកាលក៏​ចូល​មក​ដល់ ។ ពួកទេវៈ​ក៏ប្រមូល​ផ្តុំគ្នីគ្នា ត្រិះ​ពិចារណ៍ រក​មធ្យោបាយ ដើម្បី​ដណ្តើម​យកជ័យ​ជម្នះទៅលើ​ពួកអសុរៈ ព្រោះថា បើតាម​ការ​ប៉ាន់​ប្រមាណ​មើល​ទៅ ពួកទេវៈ ប្រហែល​ជាពុំ​មាន សមត្ថភាព​គ្រប់គ្រាន់​យក​ជ័យ​ជំនះ លើហ្វូងអសុរៈ បាន​យ៉ាងងាយៗ​ឡើយ។ មធ្យោបាយ​ល្អ មានតែ​ម្យ៉ា​ងគត់ គឺ​ប្រើល្បិច។

ពួកទេវៈក៏ចូល​ទៅគាល់​ព្រះវិស្ណុ សុំស្នើ​ដល់​ព្រះអង្គឱ្យជួយ។ ព្រះវិស្ណុក៏​យល់ព្រម។ ពេល​រាត្រី​កាល​ក៏កន្លង​ផុត​ទៅ ពួក​អាទិទេព ពួកទេវៈ និង​ពួកអសុរៈ​ជាច្រើន ក៏បាន​មកប្រាកដ​កាយ​ជួបជុំគ្នា នៅ​ភ្នំមន្ទរៈ តាម​ពាក្យ​ពេចន៍​សន្យា ដោយយក​ភ្នំមន្ទរៈ ធ្វើជា​ស្នូល ហើយ​យក​ពស់​នាគរាជ​ឈ្មោះ “វ៉ាសុគី” ធ្វើជា​ខ្សែព្រ័ត្រ សម្រាប់​ទាញ​កូរចុះ​ កូរឡើង។ ពួកអសុរៈ​ជាអ្នកកាន់​នៅខាង​ក្បាល​ពស់នាគ​រាជ (ខាងឆ្វេង) និង​ពួកទេវៈ​កាន់នៅ​ខាង​កន្ទុយ​ពស់​នាគរាជ (ខាងស្តាំ) ។ ពួក​ទេវៈ និង​អសុរៈ ក៏ចាប់​​ផ្តើម កូរចុះ​កូរឡើង អស់រយៈ​ពេល​យ៉ាងយូរ ធ្វើឱ្យ​ភ្នំមន្ទរៈ ចាប់ផ្តើម​បាក់​ស្រុត​ចុះទៅ​បាត​សមុទ្រ​បន្តិច​ម្តងៗ។ ដោយ​មើល​ឃើញ​នូវ​ស្ថានភាព​បែប​នេះ​ហើយ ព្រះវិស្ណុ​ក៏និម្មិតកាយ ក្រឡា​ខ្លួន ជាសត្វអណ្តើក​មួយ​យ៉ាងធំ ឈ្មោះ “កុមិ” មក​ជួយ​ទ្រភ្នំមន្ទរៈ​ឱ្យខ្ពស់​ឡើង​មក​លើ​ផ្ទៃទឹក។នៅចុងបំផុត ថូទឹកអម្រឹត​ក៏បាន​ផុស​ឡើង ហើយពួក​អសុរៈក៏​ដណ្តើម​យក​បាន​មុន ។ ព្រះវិស្ណុ​ឃើញ​ដូច្នោះ ក៏ក្រឡា​ខ្លួនភ្លាម​ធ្វើជា​ព្រះនាង​ទេពធីតា​ឋាន​សួគ៌​ឯកដ៏​ស្រស់​ប្រិមប្រិយ ចូលទៅ​លួង​លោម​ប្រលោម អសុរៈ អោយ​បោះ​បង់ថូ​ទឹក​អម្រឹត​ជីវិត​អមតៈ នោះ​ចោល។ ដោយ​ចាញ់​សម្រស់ និង​ល្បិច​លួង​លោម​របស់ព្រះ​នាង​ទេពធី​តា​ក្លែង​ក្លាយ​នោះ មេអសុរៈ​ក៏គ្រវែង​ថូទឹក​អម្រឹត​ជីវិត​អមតៈ​ចោល​ទៅ។ ពពួកទេវៈ​ឃើញ​ហើយ ក៏នាំគ្នា​រើសយក​មក​ចែក​គ្នាក្រេប បាន​គ្រប់ៗ​អង្គពុំ​មានខាន ។នៅខ្លោងទ្វារ​ចូល​អង្គរធំ ឬខ្លោង​ទ្វារ ចូលទៅ​កាន់ប្រាសាទ​ព្រះខ័ន គេក៏សង្កេត​ឃើញ​មាន​រូបបដិមា​ជាច្រើន​ មាន​មាឌធំៗ តម្រៀប​គ្នាជា​ជួរ ទាញ​ដងខ្លួន​ពស់​នាគរាជ​វ៉ាសុគី ឈរនៅ​អមសង​ខាង​ផ្លូវ ក្នុង​ភាពជា​និមិត្តរូប​មួយ​នៃ​អាទិទេព ក្នុង​រឿង កូរសមុទ្រ​ទឹកដោះ​នោះ​ដែរ។ រឿង “កូរសមុទ្រទឹក​ដោះ ជានិមិត្តរូប​នៃការ​ប្រកួត​ប្រជែង​ខាង​មហិទ្ធិ​ប្ញទ្ធិ​វេទ​មន្ត ដណ្តើម​យកទឹក​អម្រឹត​ជីវិត​អមតៈ នៅឯភ្នំ​មន្ទរៈ ដើម្បីស្វែង​រកភាព​ក្សេមក្សាន្ត សុខ​ដុមរមនា សម្បូរ​សប្បាយ រុងរឿង ជូនប្រទេស​ជាតិ​មាតុភូមិ៕

រឿង​គួរ​ដឹង​ មុន​ទៅ​លេង​នៅ​ជប៉ុន!

ជប៉ុន​ ជា​ប្រជាជាតិ​មួយ​ដែល​គេ​ស្គាល់​តាម​រយៈ​​ច្បាប់​ទំលាប់​សង្គម​ដ៏សម្បូរ​បែប​របស់​ខ្លួន​ ហើយ​ក្បួន​ច្បាប់​ជាច្រើន​ដែល​ត្រូវ​គោរព​ ដូច​ជា​ទំនៀម​ទំលាប់​ពេល​​ញ៉ាំ​អាហារ ការ​ប្រគល់​​ទទួល​អំណោយ ជាដើម​។

សម្រាប់​អ្នក​ដែលមាន​បំណង​​​​ចង់​ធ្វើដំណើរ​ទៅ​កាន់​ប្រទេស​ជប៉ុន​ គួរស្វែង​យល់ពី​ទំលាប់​ទាំង​ ១១ យ៉ាង​របស់​ជន​ជាតិ​ជប៉ុន​ដូច​ខាង​ក្រោម​៖

#1. ជៀសវាង​លេខ 4

ជនជាតិ​ជប៉ុន​ ជឿថា​​លេខ 4 មាន​ន័យ​ថា​ ស្លាប់​ ឬ​លេខ​ខ្មោច ដែល​ដូច​គ្នានឹងលេខ 13 របស់​លោក​ខាង​លិច​ដែរ​។ គេ​ចាត់​ទុក​ថា​លេខ 4 តំណាង​ឲ្យ​សំណាង​អាក្រក់​ ដូច​នេះ​ជៀស​វាង​ការ​ឲ្យ​អំណោ​យ​ទៅ​អ្នក​ណា​មួយ ​ដែល​មាន​ចំនួន​​4។

#2. ញឹស​សំបោរ ឬ​កណ្តាស់​នៅ​ទី​សាធារណៈ​ ជា​ឥរិយាបទ​គ្មាន​សីលធម៌​

ការ​ញឹស​សំបោរ ឬ​កណ្តាស់​នៅ​ទីសាធារណៈ​ ត្រូវ​បាន​ជន​ជាតិ​ជប៉ុន​ចាត់ទុកថា ជា​ឥរិយាបថ​ឈ្លើយ  ហើយ​ពួក​គេ​តែ​ង​តែ​រក​កន្លែង​ដែល​ស្ងាត់​​ដើម្បី​​កុំ​ឲ្យ​រំខាន​ដល់​អ្នក​ដទៃ​។

#3. ការ​អោយ​លុយ​ធីប ជា​ការ​ប្រមាថ​​

គេ​ចាត់​ទុក​ថា​ការ​ឲ្យ​លុយ​ធីប ជា​ការ​ប្រមាថ ហើយ​មនុស្ស​ជា​ច្រើន​នឹង​អោយ​លុយ​នោះ​ទៅ​អ្នក​វិញ​​។ ប្រសិន​ជា​អ្នក​ចង់​សម្តែង​ការ​ពេញ​ចិត្ត ឬ​ដឹង​គុណ​ ជំនួស​ឲ្យ​ការ​ផ្តល់​ជា​លុយ​ធីប អ្នក​គួរ​ឲ្យ​ជា​អំណោយ​តិចតួច​ដូចជា ស្ករ​សូកូឡា​១​ប្រអប់  ឬ​ក៏​ភេសជ្ជ​​ជាដើម​។

#4. ដើរ​​បណ្តើរ ញ៉ាំ​បណ្តើរ​ ជា​ការ​មិន​យក​ចិត្ត​ទុក​ដាក់​​

បើ​ទោះ​ជា​ការ​ញ៉ាំ​បណ្តើរ ដើរ​បណ្តើរ​ជា​ការ​ងាយ​ស្រួល​ និង​ពេញ​និយម​នៅ​ប្រទេស​លោក​ខាងលិច​ក្តី តែ​ទំលាប់​នេះ​មិន​ត្រូវ​បាន​អោយ​តម្លៃ​ក្នុង​ប្រទេស​ជប៉ុន​ឡើយ​។

#5. បុគ្គលិក​រដ្ឋ​ចាំ​រុញ​អ្នក​ចូល​ក្នុង​រថភ្លើង ឬ​រថយន្ត​ក្រុង​​

Oshiya ឬ​ អ្នកចាំ​រុញ​ គឺ​ជា​បុគ្គលិក​ដែល​ត្រូវ​បាន​គេ​ជួល​ដើម្បី​ចាំ​រុញ​អ្នក​ធ្វើដំណើរ​ចូល​ក្នុង​រថយន្តក្រុង ឬ​រថភ្លើង នៅ​ពេល​ព្រឹក​ព្រលឹម​ ឬ​ពេល​ល្ងាច​ (Rush Hour)។​​​ ធ្វើ​យ៉ាង​​ឲ្យ​អ្នក​ដំណើរ​ប្រាកដ​ថា​ បាន​ចូល​ទៅ​ក្នុង​រថយន្ត​ត្រឹម​ត្រូវ។ ​

#6. មាន​អ្នក​គេង​លើ​ស្មា​អ្នក​ពេល​ជិះ​រថភ្លើង​

បើសិន​ជា​មាន​អ្នក​ណា​ម្នាក់​គេង​លើ​ស្មា​អ្នក​ ពេល​ដែល​កំពុង​ជិះ​រថភ្លើង នោះ​គឺ​ជា​រឿង​ធម្មតា​ ព្រោះ​ពួក​គេ​បាន​ចំណាយ​ពេល​វេលា និង​កំលាំង​កាយ​​ខ្លាំង​ក្នុង​ការ​បំពេល​ការ​ងារ​របស់​គេ​ប្រចាំ​ថ្ងៃ​។

#7. មាន​ស្បែក​ជើង​សម្រាប់​កម្មវិធី​​​នីមួយៗ​

វា​ជា​ទំលាប់​ដែល​អ្នក​ត្រូវ​ប្តូរ​ស្បែក​ជើង​នៅ​ពេល​ដែល​អ្នក​ចូល​ទៅ​ក្នុង​ផ្ទះរបស់​ជនជាតិ​ជប៉ុន អាហារដ្ឋាន ឬ​ក៏ព្រះ​វិហារ ឬ​សារ​មន្ទីរ​​ជាដើម​។

#8. ត្រូវ​តែ​អោយ​អំណោយ​ដល់​ម្ចាស់​ផ្ទះ​

វា​ជា​កិត្តិយស​សម្រាប់​ជនជាតិ​ជប៉ុន​ដែល​ត្រូវ​បាន​គេ​អញ្ជើ​ញ​ទៅ​លេង​ផ្ទះ​របស់​គេ​ ដែល​ជា​ទំលាប់​អ្នក​ដែល​ត្រូវ​បាន​គេ​អញ្ជើញ​ត្រូវ​មាន​អំណោយ​សម្រាប់​ម្ចាស់​ផ្ទះ​ផង​ដែរ​។ ជាទូទៅ​អំណោយ​ទាំង​នេះ​ អាច​ជា​អាហារ​ដែល​រៀប​ចំពី​ផ្ទះ​ទៅ។ ជា​ការគួសម​ អំណោយ​ទាំង​នោះ​ត្រូវ​តែ​វេច​ខ្ចប់​ឲ្យ​បាន​ស្អាត​បាត​ មុន​ប្រគល់​អោយ​ម្ចាស់​ផ្ទះ។

#9. ចាក់​ស្រា​ខ្លួន​ឯង គេ​ថា​មនុស្ស​ឈ្លើយ​

វាជាការ​ពេញ​និយម​សម្រាប់​ប្រទេស​មួយ​ចំនួន​ ពិសេស​លោក​ខាង​លិច​ដែល​ត្រូវ​ចាក់​ស្រា​ឲ្យ​អ្នក​ជុំ​វិញ​ខ្លួន​មុន​នឹង​ចាក់​សម្រាប់​ខ្លួន​ឯង​ ប៉ុន្តែ​នៅ​ជប៉ុន​​បើ​សិន​អ្នក​ចាក់​ស្រា​ឲ្យ​អ្នក​ដ៏ទៃ​ អ្នក​ជុំ​វិញ​អ្នក​នឹង​ឃើញ​កែវ​ស្រា​របស់​អ្នក​ទទេ ដូច​នេះ​គេ​ត្រូវ​តែចាក់​ស្រា​អោយ​អ្នក​វិញ​។ អ្នក​ត្រូវ​ចាំ​រហូត​ដល់​គេ​និយាយ​ថា Kanpai “Cheer” ទើប​លើក​ស្រា​ផឹក​បាន​។

#10. ញ៉ាំ​មី​លឺៗ​ ជា​រឿង​​គួរសម​

ការ​ញ៉ាំមី ឬ​ស្រូប​ខ្លាំង​គឺ​ជា​រឿង​គួរសម​នៅ​ប្រទេស​ជប៉ុន​​ ព្រោះ​មាន​ន័យ​ថា​អ្នកពេញ​ចិត្ត​នឹង​ស្នា​ដៃ​ចំអិន​អាហារ និង​រស់​ជាតិ​របស់​ម្ហូប​ដែល​អ្នក​កំពុង​ញ៉ាំ​។

#11. គេង​នៅ​សណ្ឋាគារ​បន្ទប់​តូច​ៗ ជា​រឿង​សាមញ្ញ​

សណ្ឋាគារ​បន្ទប់​តូចៗ ឬ Capsule Hotel ត្រូវ​បាន​គេ​និយម​​ប្រើប្រាស់​ដោយ​សារ​តែ​តម្លៃ​ធូរថ្លៃ​សម្រាប់​ភ្ញៀវ​ដែល​គ្រាន់តែ​ត្រូវ​ការ​កន្លែង​សម្រាប់​គេង​។

ប្រភព​៖ Business Insider

មក​ស្គាល់​​ឧបករណ៍​សម្រាប់​ចារ​ស្លឹក​រឹត «ដែក​ចារ​​»

«ស្លឹក​រឹត​​» គម្ពីរនេះកើតមាននៅប្រទេសកម្ពុជា អស់កាលយូរលង់ហើយ ។ តាំងពីមាន​ព្រះពុទ្ធសាសនា ផ្សាយចូលមកដល់ប្រទេសកម្ពុជាកាលណា គេឃើញមានគម្ពីរស្លឹករឹត តាំង​ពីពេលនោះមក ។ ក្នុងសម័យដើមព្រះ ពុទ្ធវចនៈ ទាំងព្រះវិន័យ ព្រះអភិធម្ម ទាំង​បាលី សម្រាយក្ដី ក្បួនហោរាស្ត្រ តម្រា សម្រាប់ទស្សន៍ទាយក្ដី ច្បាប់ផ្សេង ៗ សម្រាប់​គ្រប់គ្រង​ប្រទេស មានច្បាប់ “ជ័យជេដ្ឋា” ជាដើម ក្ដី នៅក្នុងប្រទេសកម្ពុជា សុទ្ធតែគេ​ចារ​ចុះ​លើស្លឹករឹត ឬក្រាំងទាំងអស់ ដោយគេនិយមថាជាថាវរវត្ថុជាប់រឹងមាំ តម្កល់ទុក​បាន​​យូរអង្វែង ។ មុននឹងចារ ត្រូវមានឧបករណ៍ ៣ គឺ ៖
១- ឈើទ្រនាប់ ឈើទ្រនាប់សំប៉ែតប្រវែង ៣០ សង់ទីម៉ែត្រ បន្ទារប៉ុនស្លឹករឹត ឈូស​ឱ្យ​ស្អាត យកសាច់សំពត់ដេរស្រោបពីក្រៅ ដើម្បីចារទៅទន់ផងទប់កុំឱ្យរអិលផង ។

២- ស្នាប់ដៃ ស្នាប់ ដៃធ្វើដោយស្លឹករឹត ១ សន្លឹក រង្វង់ប៉ុនឈើទ្រនាប់សម្រាប់​ស្រោប​ពីលើ​​ឈើទ្រនាប់ រួចច្រកស្លឹករឹតចូលក្នុងស្នាប់ដៃ ដើម្បីចារទៅកុំឱ្យរអិល ។

៣- ដែកចារ ដែលចារដងឈើមូល ស្រួចដើមស្រួចចុង គេបង្កប់ដែកទាំងពីរខាង សំលៀង​នឹងថ្មឱ្យមូល – មុត ។ (គេច្រើនយកម្ជុលដេរយន្តខាងគល់ ពីព្រោះ វារឹងមុតស្អាតល្អ) ។

ស្លឹក​រឹត ដែល​ចារ​រួច​!​

ដែកចារ ៖ ដែកចារគឺជាឧបកេណ៏មួយសំរាប់សរសេរលើសាស្រ្តាស្លឹករឹត ។ ស្លឹករឺត​ត្រូវ​បាន​គេផលិតចេញពី​ស្លឹកទ្រាំង ដោយគេជ្រើសយកកំពូលរបស់វាដែលមិនទាន់រីក​បែក យកមកស្ងោដើម្បីអាចទុកបានយូរ បន្ទាប់មកទើបគេយកទៅហាលឲ្យ​ស្ងួត​រួច​កាត់​ស្លឹក​នោះ​​តាមទំហ៊ំដែលគេចង់បាន ។ បន្ទាប់មកទើបគេចាប់ផ្តើមចារសរសេរលើ​សន្លឹក​នោះ ដែក​ដែលយកមកសរសេរនោះគេហៅថាដែកចារ ព្រោះវា​ចាក់​មុត​ទៅ​លើ​​ស្លឺក​​​រឺត តាម​ចំណារ​ដែលគេសរសរ ក្រោយសរសេររួចទើបគេយកម្រក័្ស​លាយប្រេង ជូត​ពីលើ​សន្លឹក​ដែល​សរសេរហើយនោះ វាក៏ដិតចេញជាតួអក្សរតែម្តង ។ ពីបុរាណ ខ្មែរ​យើង​មិន​មាន​ក្រដាស​សំរាប់សរសេរចងក្រងក្បួនច្បាប់នោះទេ លោកប្រើស្លឹករឹតនេះ​សំរាប់​សរសេរ​ចងក្រង​ក្បួនច្បាប់ រួមទាំងច្បាប់ទូន្មាន រឿងព្រេងផ្សេងៗ ៕

ដែក​ចារ​

 

អាថ៌កំបាំង​​​ដែល​ព្រះ​អាទិត្យ​រះ​ចំកំពូល​ប្រាសាទ​អង្គរ​វត្ត​!

យោង​តាម Science Channel បាន​ឱ្យ​ដឹង​ថា ជា​រៀងរាល់​ឆ្នាំ​ពេល​មាន​ព្រឹត្តិការណ៍ អ៊ីខ្វី ណក់ កើត​ឡើង (ជា​ពេល​ដែល​ព្រះអាទិត្យ​រះ​ចំ​កណ្ដាល​កំពូល​ប្រាសាទ​អង្គរវត្ត) រន្ធ​មួយ​នៅ​ចំ​កំពូល​​កណ្ដាល​នៃ​ប្រាសាទ​និង​ទទួល​ពន្លឺ​ព្រះអាទិត្យ ចាំង​ទៅ​ក្រោម​នៃ​ចំណុច ផ្ចិត​ខាង​ក្រោម​ប្រាសាទ ។

 

ពន្លឺ​ចែងចាំង​​ព្រះអាទិត្យ ក្នុង​ព្រឹត្តិការណ៍ ថ្ងៃ​រះ​ចំណុច​ កំពូល​ប្រាសាទ​នេះ​ត្រូវ​បាន​គេ​ជឿ​ថា​វា​បាន​បញ្ជូន​ពន្លឺ​ ព្រះអាទិត្យ​នោះ ទៅ​បន្ទប់​អាថ៌​កំបាំង​មួយ ផ្នែក​ជាន់​ក្រោម​ដី ​នៃ​ប្រាសាទ​អង្គរវត្ត​​ដែល​មាន​ជម្រៅ​ប្រមាណ​ជាង ៣០​ម៉ែត្រ។ អ្នក​ជំនាញ​ខ្លះ​បាន​ជឿជាក់​ថា ព្រះបាទ​ជ័យ​វរន្ម័ទី២ រចនា​កន្លែង​សំងាត់​នេះ គឺ​ដើម្បី​រក្សា​អដ្ឋិធាតុ របស់​ព្រះអង្គ។ បើ​សិន​ជា​រឿង​នេះ​ជា​រឿង​ពិត​ដូច​ជា​អ្នក​ជំនាញ​គិត​មែន​ប្រាសាទ​អង្គរវត្ត មិនមែន​ត្រឹម​តែ​ជា​ប្រាសាទ​នោះ​ទេ។ តែ​ជា​កន្លែង​ដែល​បញ្ជូន​វិញ្ញាណ​នៃ​ស្តេច​ទេវតា​ ទៅ​កាន់​កន្លែង​មួយ ដ៏​អស្ចារ្យ៕

ប្រាសាទអង្គរវត្ត មិនមែនត្រឹមតែជាប្រាសាទនោះទេ តែជាកន្លែងដែលបញ្ជូនវិញ្ញាណនៃស្តេចទេវតា ទៅកាន់កន្លែងមួយ ដ៍អស្ចារ្យ ។យោងតាម Science Channel បានអោយដឹងថា ជារៀងរាលឆ្នាំពេលមានព្រឹត្តិការណ៍ អីុខ្វីណក់ កើតឡើង (ជាពេលដែលព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរវត្ត) រន្ធមួយនៅចំកំពូលកណ្តាលនៃប្រាសាទនិងទទួលពន្លឺព្រះអាទិត្យ ចាំងទៅក្រោមនៃចំនុច ផ្ចិតខាងក្រោមប្រាសាទ ។ ពន្លឺចែងចាងនៃព្រះអាទិត្យ នៃព្រឹត្តិការណ៍ ថ្ងៃរះចំនុច កំពូលប្រាសាទនេះត្រូវបានគេជឿងថាវាបានបញ្ជូនពន្លឺនៃព្រះអាទិត្យទៅបន្ទប់អាថ៍កំបាំងមួយ នៃជាន់ក្រោមដីនៃប្រាសាទអង្គរវត្តដែលមានជម្រៅប្រមាណជាង ៣០ម៉ែត្រ។ អ្នកជំនាញខ្លះបានជឿជាក់ថា ព្រះបានជ័យវរន្ម័ទី២ រចនាកន្លែងសំងាត់នេះ គឺដើម្បីរក្សារអដ្ឋិធាតុ របស់ព្រះអង្គ។ បើសិនជារឿងនេះជារឿងពិតដូចជាអ្នកជំនាញគិតមែនប្រាសាទអង្គរវត្ត មិនមែនត្រឹមតែជាប្រាសាទនោះទេ។ តែជាកន្លែងដែលបញ្ជូនវិញ្ញាណនៃស្តេចទេវតា ទៅកាន់កន្លែងមួយ ដ៍អស្ចារ្យ ។ Each year at spring Equinox, the sun rises directly over the central tower. A hole in the capstone forcuses the sunlisght down into the temple. It shines through a hole in the floor below and doen a 90-foot shaft to a secret chamber deep underground. Some ecperts believe that Suryavarman designed this secret valut to hold his mortal remains. If they’re right Angkor Wat is not just a temple. It’s a spiritual machine to elevate the god king to his rightful heavenly throne. Credit by Science Channel

Posted by ទទក National TV of Cambodia on Wednesday, June 14, 2017

ហេតុអ្វី​បាន​ជា​ទ័ពខ្មែរ​ក្រហម ច្បាំង​ឈ្នះ​ទ័ព​ លន់ នល់​?

ចម្លើយ​ចំពោះ​ហេតុផល​​​ដែល​ធ្វើ​ឲ្យ​ខ្មែរ​ក្រហម អាច​ច្បាំង​ឈ្នះ​ទ័ព​​ លន់ នល់៖ 

  1. កាលនោះ បើគ្មាន សម្តេចសីហនុ ទេ ! …. ខ្មែរក្រហម ច្បាំងមិនឈ្នះទ័ព លន់ នល់ ទេ ! …
  2. ខ្មែរគ្រប់គ្នា ចង់បានសម្តេច សីហនុ មកដឹកនាំប្រទេសឡើងវិញ ! ….
  3. ទាហាន លន់ នល់ ក៏ព្រមដាក់អាវុធ ទុកឧ៌កាសឲ្យ សម្តេច សីហនុ ត្រលប់មកដឹកនាំ “ប្រទេសកម្ពុជា” តទៅទៀត !!! ….
  4. ពេលបានជ័យជំនះ (១៧ មេសា ១៩៧៥) ….

អង្គការលើ ក៏ចាប់ ស. សីហនុ ឃុំទុកក្នុងវាំង (ដូចជាប់គុក) ….

គឺ : ស. សីហនុ ចាញ់បោក អង្គការលើ តាំងពីដំបូងមក !!! ….

– ទាល់តែរកមុខ “អង្គការលើ” គឺជានរណា ? …. ឲ្យឃើញជាមុនសិន
ទើបយើងដឹង “អាថ៌កំបាំង” របស់ ខ្មែរក្រហម …..

រឿងពិត នៃជីវិតប្រជាជនខ្មែរ !!!

សម័យនោះ ប្រជារាស្តរខ្មែរទូរទាំងប្រទេស នរណាក៏ដូចជានណាដែរ ! …. នៅបាត់ដំបង (ភូមិវត្តសំពៅ) មានរឿងពិតរបស់គ្រួសារ១ :

– កូនប្រុសជា ទាហាន លន់ នល់ ….
ពេលចេញច្បាំង ក៏ទៅថ្វាយបង្គំ​ “សុំពរ” ពីម្តាយ ….

– ម្តាយក៏ឲ្យពរកូន …. “សូមឲ្យកូនបានជ័យជំនះ គ្រប់ទីកន្លែង !” …..

– ថែមទាំង បួងសួង “សុំឲ្យទ័ពខ្មែរក្រហម ដង្ហែរសម្តេច សីហនុ”
មកសោរាជ្យ នៅស្រុកខ្មែរវិញ​ ឆាប់ៗឡើង” !!!

– គាត់ហ៊ានកាប់គោ ក្របី ជ្រូក មាន់ ទា ទាំងប៉ុន្មាន កាប់សែនលាបំណន់ទាំងអស់ !

– ឲ្យតែសម្តេចមកវិញ គាត់សូមកោរសក់ថ្វាយដល់ « វត្ថុសក្តិ៍សិទ្ធ » ថែមទៀត !!!

ពេលខ្មែរក្រហមបានជ័យជំនះ …. កូនប្រុសគាត់ក៏ចេញទៅទទួលសម្តេច
ជាមួយទាហាន « មានបុណ្យសក្តិ៍ » រាប់រយនាក់ ….
ក៏ត្រូវអង្គការលើ “ដាក់ទិស” ឲ្យយោធាខ្មែរក្រហម យកទៅបាញ់ចោលទាំងអស់ !!!

– ទើបគាត់យំបោកខ្លួន ទៅជាឆ្កួត …. អុជចង្គៀងដើររកកូន
ទាំងយប់ ទាំងថ្ងៃ …. រហូតដល់ថ្ងៃស្លាប់ !!!

តើនរណាជា “អង្គការលើ” នៅសម័យនោះ ???

ប្រភព៖ Sophy Mey

 

មក​ស្គាល់​មុខ​កូន​ស្រី​ច្បង​របស់​ លោក ជា វិជ្ជា ជាមួយ​គ្នា​!​

នេះជាកូនស្រីច្បងរបស់លោក ជា វិជ្ជា នាងអាយុ ១៦ឆ្នាំហើយ
________
នាងមិនត្រឹមតែស្អាតទេ​ ឆ្លាត​ ពូកែ​ តាំងពីក្មេងមកក្នុងអំឡុងអាយុ៦​ – ៧​ ឆ្នាំ​ នាងជាអ្នករ៉ាប់រងមើលការខុសត្រូវ​ និងឆ្លើយតបរាល់ឯកសារនានាដែលពាក់ពន្ធ័ក្នុងការរស់នៅប្រទេសគេ​ ដោយហេតុថាម្តាយរបស់នាងខ្សោយភាសារគេ​ ។

តើ​​​អ្នក​​ប្រវត្តិ​សាស្ត្រ​​​និយាយ​​​​អ្វី​​ខ្លះ​​ពី​ ​អយុ​ធ្យា​​ ​ចំពោះ​​ខ្មែរ​ និង​​ ​ថៃ​​​

ស្រាវ​ជ្រាវ​​៖​ ​ប្រវត្តិ​​​ខេត្ត​​អយុធ្យា​ ​ប្រវត្តិ​​​វិទូ​​​ថៃ​​ថា​​ជា​​​របស់​​ថៃ តែ​ប្រវត្តិវិទូ​បរទេស​ថា​របស់​ខ្មែរ ចុះ​សិលា​ចារិក​​​ខ្មែរ​ថា​ម៉េច​ដែរ​?

ប្រវត្តិ​ខេត្ត​អយុធ្យា ដែល​ត្រូវ​ទ័ព​ភូមា​ដុត​កំទេច​​នៅ​​ឆ្នាំ​​១៧៧៩ មាន​ការ​​ខ្វែង​​គំនិត​​​គ្នា​​អំ​​ពី​​​កាល​បរិច្ឆេទ​​ ​ឬ​​​ចំណាស់​​។ អ្នក​​ប្រវត្តិ​​​​វិទូ​​​​ថៃ​​​ ​​​​ដែល​​​សំ​អាង​​លើ​​​ច្បាប់​​​​​​​​ព្រះ​រាជ​​ពង្សាវ​តារ​​​អយុធ្យា​​ ​​បាន​​​​អះ​អាង​ថា​​ទី​ក្រុង​​ខាង​​​លើ​នេះ​​ដែល​ជា​ “​​កោះ​​” ឬ​​ “​​​​ទីក្រុង​​ទឹក​​​”​​ ​​ត្រូវ​បាន​ ​កសាង​​ឡើង​​ដោយ​​ស្តេច​​ថៃ​ ព្រះ​នាម​​ថា​ ​អ៊ូ​​ថង​ ​នៅ​​ឆ្នាំ​​​១៣៥០​​។ ​លោក​ ​អៃ​ម៉ូ​​នី​​យេ​ ជន​ជាតិ​​បារាំង​​មិន​​យល់​ស្រប​​នឹង​​​​​ទស្សនៈ​​​​នេះ​​ទេ​ ​ដោយ​​លោក​​​​បាន​​​​បញ្ជាក់​ថា​ ​អយុធ្យា​​​គឺ​​ជា​​​​ទឹក​​​ដី​​ខ្មែរ​​​ហើយ​​ធ្លាប់​​​​​មាន​​ប្រវត្តិ​​ ដ៏​​​យូរ​​លង់​​ជា​ច្រើន​​សត​វត្ស​​មុន​​​​ការ​​​មក​ដល់​​​​​​នៃ​​ជន​ជាតិ​​ថៃ​​។​ ​តើ​​ការ​ពិត​​ស្ថិត​នៅ​​ត្រង់​ណា​​?​

​​ដើ​ម្បី​​ចូល​រួម​​វិ​ភាគ​ទាន​ ​ក្នុង​ការ​​ស្វែង​យល់​​អំ​ពី​​ឫស​កែវ​​នៃ​​ទី​ក្រុង​​អយុធ្យា​ យើង​​សូម​​អនុញ្ញាតិ​​ផ្តល់​នូវ​​ឯក​សារ​​សំណេរ​​មួយ​ ​គឺ​​ផ្ទាំង​​សិលា​ចារឹក​ ដែល​​គេ​​បាន​​រក​ឃើញ​​ក្នុង​​ខេត្ត​​នេះ​​នៅ​​ឆ្នាំ​​១៩៣៩​នៅ​​​ពេល​​សាង​​សង់​​ផ្លូវ​​នៅ​លើ​​ទួល​​​​បុរាណ​​មួយ​​មាន​​ឈ្មោះ​ថា​ បូត​​ព្រាហ្មណ៍​​។ ​ទួល​ប្រាសាទ​​នា​​សម័យ​អង្គរ​​ខាង​​លើ​នេះ​ ​ស្ថិត​នៅ​​ខាង​កើត​​នៃ​​ទី​ក្រុង​​អយុ​ធ្យា​ ​ក្បែរ​​ស្ពាន​​ចាស់​​មួយ​​ឈ្មោះ​ថា​ ​សះ​​ផាន​​ជី​​គុន​ ​ស​ម្រាប់​​ភ្ជាប់​​កោះ​​អយុ​ធ្យា​​នឹង​​ត្រើយ​ម្ខាង​​ទៀត​​នៃ​​ព្រែក​​។​​

​សូម​​រំលឹក​ថា​ ​ផ្ទាំង​សិលា​​ចារឹក​​ខ្មែរ​​ចារ​​នៅ​​ឆ្នាំ​​៩៣៧​​នៃ​​គ​.​ស​ ​ដែល​​យើង​​​នឹង​​យក​មក​​សិក្សា​​វិភាគ​​ឡើង​វិញ​​នេះ​ ​ត្រូវ​បាន​​ផ្សព្វ​ផ្សាយ​​ម្តង​​រួច​មក​ហើយ​ ​នៅ​​ឆ្នាំ​​១៩៤៤ ​ដោយ​​លោក​ ​ហ្ស​ក​ ​ស៊ឺ​ដេ​ស​ (Cf. L’inscription khmere d’Ayuthya, The Journal of the Thailand Researsch (JTRS) Vol XXXV, Part I, 2,1944. Banghok ។​

​ផ្ទាំងសិលា​ចារឹក​ខ្មែរ​នៃ​ខេត្ត​អយុធ្យា​មាន​កំពស់​០,៤៥​ម​. កម្រាស់ ០,២២​ម​. ហើយ​មាន​ចារ​អក្សរ​ទាំងសងខាង ។ ផ្នែក​ទី​១ នៃ​សិលាចារឹក មាន​តួអក្សរ​១៨​បន្ទាត់​ជា​កាព្យ​ឃ្លោង​សំ​ស្ត្រឹ​ត ។ រីឯ​នៅ​ផ្នែក​ទី​២​វិញ ដែល​សរសេរ​ជា​ភាសា​ខ្មែរ​មាន​តួអក្សរ​១៧​បន្ទាត់ ពាក់ព័ន្ធ​ទៅនឹង​បញ្ជី​ពួក​ខ្ញុំបម្រើ​ប្រាសាទ​ខាងលើ ។​

​បើ​ពិនិត្យ​លើ​ខ្លឹមសារ​នៃ​សិលាចារឹក យើង​អាច​និយាយបានថា គ្មានអ្វី​គួរ​ឲ្យ​មាន​ភាពស្រពិចស្រពិល​ឡើយ ៖ នៅ​ខេត្ត​អយុធ្យា​យើង​មាន​ភស្តុតាង​ជា​ប្រវត្តិសាស្ត្រ​បញ្ជាក់ ដោយមាន​សំណង់​ស្ថាបត្យកម្ម​ប្រាសាទ និង​សិលាចារឹក ទោះបី​បាន​ឈូសឆាយ បាត់បង់​ហើយក៏​ដោយ។ នេះ​ជាការ​ពិត​មួយ​ដែល​អ្នក​ប្រវត្តិវិទូ ថៃ និង​អ៊ឺ​រូប​ខ្លះ ដែល​មិន​បានដឹង ឬ​មិនបាន​ទទួលស្គាល់ ព្រោះ​គេ​យល់ច្រឡំ​ប្រវត្តិសាស្ត្រ ដោយ​ចេតនា ឬ​អ​ចេតនា ។​

​ម្យ៉ាងវិញទៀត ថ្វីត្បិតតែ​យើង​មិនមាន​គំនិត​ខ្វែងគ្នា​នឹង​មតិ​របស់លោក ហ្ស​ក សឺ​ដេ​ស ក៏ប៉ុន្តែ យោងតាម​ទិន្នន័យ​ខាង​បុរាណវិទ្យា​ថ្មីៗ យើង​អាច​កំណត់​ទីតាំង​នៃ​ទីក្រុង ចា​នា​សៈបុ​រី ច្បាស់​ជាង​លោក​ហ្ស​ក សឺ​ដេ​ស​បន្តិច ហើយ​ដែល​វត្តមាន​របស់​ទីក្រុង​នេះ ត្រូវបាន​គូសបញ្ជាក់​ក្នុង សិលាចារឹក​។​

​បើតាម​យើង ចា​នា​សៈ​បុរី​ស្ថិតនៅ​ខ្ពស់​រាប​នគររាជ លាតសន្ធឹង​រហូតដល់​អយុធ្យា ហើយ​ក៏បាន​ភ្ជាប់​ទៅនឹង​ភូមិភាគ​ខាងត្បូង​នៃ​ប្រទេស​ថៃ​បច្ចុប្បន្ននេះ​ផងដែរ។ ហេតុនេះ​ព្រះនាម​របស់​ព្រះមហាក្សត្រ ដែល​បាន​សោយរាជ្យ​នៅ​ទីនោះ​មាន​លក្ខណៈ​ខុសពី​ព្រះរាជវង្សានុវង្ស​ខ្មែរ នៅឯ​ម្ខាង​ទៀត​នៃ​ជួរ​ភ្នំ​ដងរែក ជាពិសេស ព្រះបាទ​ជ័យ​វ​រ័​ន្ម​ទី​៤ កំពុង​សោយរាជ្យ​នៅក្នុង​សម័យកាល​ដូចគ្នា​នៅ​តំបន់ កោះ​កេរ (​ឆោ​កគរ​គ្យ​រ ឬ​គគីរ​) ជាដើម ។ នេះ​គឺ​ជាទ​ទ្បី​ករ​ណ៍​មួយ​បង្ហាញ​អំពី​ភាព​ស្វា​យ័​តនៃ​ភូមិភាគ​នេះ មុន​ការប្រមូល​ផ្គុំ​គ្នា នូវ​រដ្ឋ​ខ្មែរ​តូច​-​ធំ​ទាំងឡាយ ឲ្យ​ក្លាយទៅជា​រដ្ឋ​តែមួយ គឺ​ចក្រភព​កម្ពុជទេស​ក្នុង​រាជ​របស់​ព្រះបាទ សុរិយា​វ​រ័​ន្ម​ទី​១ និង​ទី​២ ។តទៅ​នេះ​គឺ​សេចក្តី​សង្ខេបនៃ​សិលាចារឹក​អយុធ្យា​អាន​ដោយ​លោក​ហ្ស​ក​សឺ​ដេ​ស :

​ខ្លឹមសារ​នៃ​សិលាចារឹក​នៅ​ផ្នែក​ទី​១ បាន​ឲ្យ​ដឹងថា មានការ​មកដល់​ព្រះ​សិវៈ​ក្រោម​ព្រះនាម​ចន្ក​រៈ និង​ព្រះ នាង​បា័​វ​តី ដែលជា​ព្រះ​ជាយា​របស់​ទ្រង់ ។ បន្ទាប់មកទៀត​សិលាចារឹក​បានបង្ហាញ​អំពី​ប្រវត្តិ​នៃ​ព្រះមហាក្សត្រ​ខ្មែរ ដែល​បាន​សោយរាជ្យ នៅ​ចា​នា​សៈ​បុរី ។ ប្រការនេះ​មានន័យថា ខេត្ត​នេះ ស្ថិតនៅក្រោម​ការត្រួតត្រា​គ្រប់គ្រង​របស់​វង្ស​ក្សត្រ​ខ្មែរ មុន​ការមកដល់​នៃ​ជនជាតិ​ថៃ ហើយ​ខេត្ត​នេះ ជា​កេរ្តិ៍ដំណែល​របស់​ខ្មែរ ។​

​នៅក្នុង​សិលាចារឹក​បាន​ឲ្យ​ដឹងថា ព្រះមហាក្សត្រ​ទី​១ ដែល​បាន​គ្រង​រាជសម្បត្តិ​ដំបូងបង្អស់​នៅ​ចា​នា​សៈបុ​រី គឺ​ព្រះបាទ​ស​ន្ទ​រប​រា​ក្រម ។ ព្រះមហាក្សត្រ​អង្គ​នេះ​មាន​ព្រះរាជបុត្រ​មួយអង្គ​មាន​ព្រះនាម​ថា ភគ​វត្ត ដែល​បានប្រសូត បុត្រ​ពីរ​ព្រះអង្គ គឺ​មា​រប​តិ​សិង្ហ​វ​រ័​ន្ម​ដែលជា​ព្រះរៀម និង​មង្គល​វ​រ័​ន្ម ដែលជា​ព្រះអនុជ ។ សិលាចារឹក ក៏បាន​បញ្ជា​ក់ទៀត ថា ព្រះអង្គម្ចាស់​មា​រប​តិ​សិង្ហ​វ​រ័​ន្ម បានក្លាយ​ទៅជា​អធិបតី​គ្រប់គ្រង​នគរ​ចា​នា​សៈបុ​រៈ រីឯ​ព្រះអនុជ​របស់​ព្រះអង្គ​វិញ គឺជា​អ្នក​ដែល​បាន​កសាង​រូបសំណាក​ដំណាង​ឲ្យ​ព្រះ​មាតា​របស់​ទ្រង់ ក្រោមរូបភាព​នៃ​ព្រះ​សិវៈ ឬ​ព្រះ​ឥសូរ ។​

​ផ្នែក​ទី​២​នៃ​សិលាចារឹក​អយុធ្យា​ដែល​សរសេរ​ជា​ភាសា​ខ្មែរ​សុទ្ធសាធ​ បាន​ពិពណ៌នា​អំពី​ឈ្មោះ​របស់​ពួក​ខ្ញុំបម្រើ​ទេវស្ថាន​នោះ ។ ក្នុងចំណោម​បញ្ជី​ឈ្មោះ​អ្នកបម្រើ​ឃើញ​មាន​ជា​អាថ៌​គោ​តៃ និង​ស៊ីជាដើម។ ក្រៅពីនេះ​គេ​ក៏បាន​ឃើញ​ស័ព្ទ​ខ្មែរ​មួយ​ជំនាន់​អង្គរ​ដូចជា រនោច​, កំបិត​, កូន​, ពៅ​, រត់​វារ​, គ​ន្ធី​។​

​តាម​ប្រសាសន៍​របស់លោក សឺ​ដេ​ស ព្រះរាជវង្សានុវង្ស​ខ្មែរ ដែល​បាន​គ្រប់គ្រង​នៅ​ខេត្ត​អយុធ្យា​នៅ​ឆ្នាំ ៩៣៧ បាន​បន្ត​ពូជពង្ស​ពី​បព្វជិត​ភគ​ទ​វត្ត ដែល​នោះ​គឺជា​ព្រះនាម​របស់​ស្តេច​មួយអង្គ​ដែល​បាន សោយរាជ្យ​នៅ​ឆ្នាំ​៥១៥ នៅក្នុង​រដ្ឋ​មួយ​នៅ​ម្តុំ​ជ្រោយ​មល​យូ ដែលមាន​ឈ្មោះថា ឡាំង​យ៉ា​ស៊ីវ​សី យោងតាម​ឯកសារ​ចិន ។ ម្យ៉ាងទៀត​អ្នកប្រាជ្ញ ខាងលើ ក៏បាន​បញ្ជាក់​បន្ថែមទៀត​ថា ស្តេច​ភគ​វត្ត​នៃ​នគរ​ឡាំង​យ៉ា​ស៊ីវ​សី ត្រូវបាន​ជ្រើសតាំង​ធ្វើជា​ស្តេច​២០​ឆ្នាំ ក្រោយពី​បាន​និរទេស​ទៅកាន់​ប្រទេស​ឥណ្ឌា ។ តែ​ទោះបី​យ៉ាងនេះ​ក្តី លោក​មិន​ហ៊ាន​បញ្ជាក់​អំពី​អត្តសញ្ញាណ​ពិត របស់​ព្រះមហាក្សត្រ​អង្គ​នេះឡើយ ព្រោះថា​ព្រះនាម​នេះ គឺជា​ព្រះនាម​មួយ​ដែលមាន​លក្ខណៈសាមញ្ញ​ពេក​ក្នុង សម័យ​នោះ ។​

​គួរ​រំលឹក​នៅទីនេះ​ថា ពេលវេលា​មកដល់​ហើយ សម្រាប់​យើង ដើម្បី​បង្ហាញ​ទស្សនៈ​របស់​យើង​ជុំវិញ គោ​រម្យ​ងារ​ភគ​វត្ត​ខាងលើនេះ​ឲ្យ​បានជា​ក់លាក់ ។​​សូមជម្រាបថា គោ​រម្យ​ងារ​ភគ​វត្ត​ខាងលើនេះ ពុំមាន​លក្ខណៈ​ទូទៅ​នោះទេ ក៏ប៉ុន្តែ​គឺជា​មុខងារ ឬ​ឋានន្តរ​ស័​កិ្ត​នៅ​សតវត្ស​ទី​១១ ដែល​ជិត​ប្រហែល​ព្រះមហាក្សត្រ ។ ឧទាហរណ៍​ឈ្មោះ​របស់​ព្រះរាជ​គ្រូ​របស់​ព្រះ​ឧទ​យា​ទិ​ត្យ​វរ​ន្ម​ទី​២ គឺ ភគ​វត្ត​បាទ​វ្រៈ​កម្រ​តេង ឬ ធូលី​ជើង​វ្រៈ​កម្រ​តេង​អញ។

យើង​ក៏មាន​ព័ត៌មាន​ទៀតថា ព្រាហ្មណ៍​បុរោហិត​ម្នាក់ទៀត ដែលមាន​ការចេះដឹង​យ៉ាងជ្រៅ​ជ្រះ​បំផុត ហើយ​ដែលជា​ព្រះរាជ​គ្រូ​របស់​ព្រះបាទ​ជយ​វ​រ័​ន្ម​ទី​៦ ផង​នោះ មាន​គោ​រម្យ​ងារ​ដូចគ្នា​គឺ ’​ភគ​វត្ត​បាទ​កម្រ​តេង​អញ​” ។​មូលហេតុ ដែល​យើង​លើក​ឧទាហរណ៍​ទាំងនេះ​ឡើង គឺ​ព្រោះតែ​តាម​ទស្សនៈ​របស់ យើង គោ​រម្យ​ងារ​ភគ​វត្តមាន​ឋានៈ​ស្មើនឹង​ព្រះរាជា ហើយ​ការលើកតម្កើង​ឋានៈ​នេះ​គឺជា​ប្រពៃណី​ខ្មែរ​ដែលមាន​តាំងពី​សម័យ​នគរ​ភ្នំ​ម្ល៉េះ ។ ម្យ៉ាងទៀត​វត្តមាន​របស់​គោ​រម្យ​ងារ​ខាង​នេះ ដែលមាន​ប្រភព​ចេញពី​ជ្រោយ​មល​យូ​ក៏​មិន​ធ្វើ​ឲ្យ​យើង​ភ្ញាក់ផ្អើល​ដែរ ។ ព្រោះថា​ព្រះមហាក្សត្រ​ខ្មែរ​បុរាណ​ធ្លាប់បាន​គ្រប់គ្រង​ទៅលើ​ផែនដី​ជ្រោយ​មល​យូ មុន​ការ​លេចធ្លោ​ឡើង​នៃ​រដ្ឋ​ឈ្មោះ​ស្រី​វី​ជ័យ​នៅក្នុង​អំឡុង​សតវត្ស​ទី​៧-៨​នៃ​គ​.​ស ។ ហើយ​យោងតាម​កំណត់ហេតុ​ចាស់ៗ ដែល​ជនជាតិ​ចិន​បាន​បន្សល់ទុក បាន​ឲ្យ​ដឹងថា ទឹកដី​នេះ​គឺជា​ភាគ​មួយ​នៃ​រដ្ឋ​ហ្វូ​-​ណន ឬ​នគរ​ភ្នំ​យ៉ាង​ជាក់ច្បាស់ ។​

​សរុបសេចក្តី​មក ដោយសារតែ​គេ​ពុំបាន​ឃើញ​វត្តមាន​របស់​ជនជាតិ​មន ដូច​នៅ​ខេត្ត​ល​វ ឬ​សព​បុរី និង​ជនជាតិ​ថៃ នៅក្នុង​ខេត្ត​នេះ ទើប​យើង​ពុំ​អាច​សន្និដ្ឋានថា​តំបន់​នេះ គឺជា​ទឹកដី​របស់​មន ឬ​ថៃ បានជា​ដាច់ខាត ។ ផ្ទុយទៅវិញ​នៅ​ទីនោះ គេ​បានឃើញ​វប្បធម៌​ខ្មែរ មានការ​វិវត្តន៍​មិន​ឈប់ឈរ​ចាប់តាំងពី​សម័យ​បុ​រេ​អង្គរ​រហូតដល់​សម័យ​អង្គរ ។ នេះ​ជា​កត្តា​មួយ ដែល​គេ​មិនត្រូវ​មើលរំលង​ឡើយ កាលបើ​គេច​ង់​សរសេរ​ប្រវត្តិ​របស់​ទីក្រុង​អយុធ្យា​ដោយ​សុ​ក្រិត ៕(​ម​.​ត្រា​ណេ​)

Close