តោះ​បញ្ចូល​កាត​ទូរស័ព្ទជាប្រាក់ រៀល ជាមួយ​ Smart ទាំង​អស់​គ្នា​!

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Smart ដែល​ជា​ក្រុម​ហ៊ុន បណ្តាញ​ទូរស័ព្ទ ដ៏ពេញ​និយម​មួយ នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​បញ្ចេញ​នូវ កាត​បញ្ចូល​ទូរស័ព្ទ ស៊េរីថ្មី​មួយ ដែល​គិត​ទឹក​ប្រាក់ ជា​ប្រាក់​រៀល តែម្តង ហើយ​វា​ក៏​ជា កាត​បញ្ចូល​លុយ ដំបូងគេផងដែរ ដែលគិតជាប្រាក់រៀល។ ចំពោះកាតស៊េរីថ្មី ទាំងនោះ មាន​ចាប់​ពី​ទឹក​ប្រាក់ 5000៛, 10000៛, 20000៛, 40000៛ និង 500000៛។

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីបញ្ចូល ទៅក្នុងទូរស័ព្ទហើយនោះ វានឹងបំលែងទៅជា លុយដុល្លារវិញ ឧទាហរណ៍​សម្រាប់ 5000៛ វានឹងបង្ហាញទៅជា 1.25$ វិញ។ យ៉ាងណាមិញ យើងនៅមិនទាន់ដឹងទេថា Smart នឹងកែប្រព័ន្ធទៅជា ប្រាក់រៀល ឬក៏យ៉ាងណានោះទេ តែប្រសិនបើ វានឹងក្លាយជា ការពិតមែននោះ នឹងកាន់តែប្រសើរថែមទៀត ព្រោះយើងសុទ្ធតែគាំទ្រ ប្រាក់រៀលទាំងអស់គ្នា។

ទោះជាយ៉ាងណាក៏ដោយ ឥឡូវនេះយើងអាចទទួលបាន កាតដែលគិតជា ប្រាក់រៀលមួយហើយ ដែលនេះ ជា​ជំហ៊ានមួយ ក្នុងការគាំទ្រ ប្រាក់រៀល ខ្មែរយើងថែមទៀត។​ ហើយសម្រាប់ កាតបញ្ចូលលុយ ទាំងនេះ​ដែរ ក៏មានចែកចាយ និងដាក់លក់ហើយ ដែលអាចស្វែងរកបាន នៅជិតផ្ទះរបស់អ្នក។

ប្រភព​៖ cambo-report.com

តើ​ត្រូវ​ទិញ​ឡាន​ ១​ទឹក ប្រភេទ​ណា​ដែល​ល្អ​!

ការ​ប្រើ​ប្រាស់​រថយន្ត​មួយ​ទឹក​ជា​ជម្រើស​ដ៏​ពេញ​និយម​បំផុត​សម្រាប់​ប្រទេស​កម្ពុជា​ ដោយ​​​សារ​តែ​វា​មាន​តម្លៃ​ធូរ​ថ្លៃ​ជាង​ការ​ទិញ​រថយន្ត​ស៊េរី​ថ្មីៗ។ និយាយ​ពី​រថយន្ត​មួយ​ទឹក​នេះ​ដែរ​ មាន​រថយន្ត​ ១០ ម៉ូដែល​ទទួល​បាន​ការ​ពេញ​និយម​ខ្លាំង​ជាង​គេ។ ឥឡូវ​មក​មើល​ថា​រថយន្ត​ ៨ ម៉ូដែល​ដែល​ពេញ​និយម​នេះ​មួយ​ណា​ស៊ី​សាំង​តិច​ជាង​គេ។

១. Lexus RX 350 ឆ្នាំ​ ២០០៧

 • ប្រភេទ​ប៉ុង​មួយ​ ម៉ាស៊ីន​ស៊ីឡាំង​ ៦​ ទំហំ​ ៣,៥ លីត្រ ៖ ក្នុង​ក្រុង​ ១៣,០៦ លីត្រ/ ១០០ គ.ម និង ក្រៅ​ក្រុង​ ១០,២២ លីត្រ/ ១០០ គ.ម
 • ប្រភេទ​ប៉ុង​ពីរ​​ ម៉ាស៊ីន​ស៊ីឡាំង​ ៦ ទំហំ​ ៣,៥ លីត្រ ៖ ក្នុង​ក្រុង​ ១៣,៨៣ លីត្រ/ ១០០ គ.ម និង ក្រៅ​ក្រុង​ ១០,៦៩ លីត្រ/ ១០០ គ.ម

២. Lexus RX 330 ឆ្នាំ​ ២០០៥

 • ប្រភេទ​ប៉ុង​មួយ​ ម៉ាស៊ីន​ស៊ីឡាំង​ ៦​ ទំហំ​ ៣,៣ លីត្រ ៖ ក្នុង​ក្រុង​ ១៣,៣៨ លីត្រ/ ១០០ គ.ម និង ក្រៅ​ក្រុង​ ១០,២២ លីត្រ/ ១០០ គ.ម
 • ប្រភេទ​ប៉ុង​ពីរ​​ ម៉ាស៊ីន​ស៊ីឡាំង​ ៦ ទំហំ​ ៣,៣ លីត្រ ៖ ក្នុង​ក្រុង​ ១៤,៧ លីត្រ/ ១០០ គ.ម និង ក្រៅ​ក្រុង​ ១០,៦៩ លីត្រ/ ១០០ គ.ម

៣. Lexus RX 300 ឆ្នាំ​ ២០០០

 • ប្រភេទ​ប៉ុង​មួយ​ ម៉ាស៊ីន​ស៊ីឡាំង ៦ ទំហំ​ ៣,០ លីត្រ ៖ ក្នុង​ក្រុង​ ១៣,៣៨ លីត្រ/ ១០០ គ.ម និង ក្រៅ​ក្រុង​ ១០,៦៩ លីត្រ/ ១០០ គ.ម
 • ប្រភេទ​ប៉ុង​ពីរ​​ ម៉ាស៊ីន​ស៊ីឡាំង​ ៦ ទំហំ​ ៣,៣ លីត្រ ៖ ក្នុង​ក្រុង​ ១៤,៧ លីត្រ/ ១០០ គ.ម និង ក្រៅ​ក្រុង​ ១១,២ លីត្រ/ ១០០ គ.ម

៤. Lexus RX 400h ឆ្នាំ​ ២០០៦

 • ប្រភេទ​ប៉ុង​មួយ​ ម៉ាស៊ីន​ស៊ីឡាំង ៦ ទំហំ​ ៣,៣ លីត្រ ៖ ក្នុង​ក្រុង​ ៨,៤ លីត្រ/ ១០០ គ.ម និង ក្រៅ​ក្រុង​ ៩,៤ លីត្រ/ ១០០ គ.ម
 • ប្រភេទ​ប៉ុង​ពីរ​​ ម៉ាស៊ីន​ស៊ីឡាំង​ ៦ ទំហំ​ ៣,៣ លីត្រ ៖ ក្នុង​ក្រុង​ ៨,៧ លីត្រ/ ១០០ គ.ម និង ក្រៅ​ក្រុង​ ៩,៤ លីត្រ/ ១០០ គ.ម

៥. Toyota Camry ឆ្នាំ​ ២០០២

 

 • រភេទ​ប៉ុង​មួយ​ ម៉ាស៊ីន​ស៊ីឡាំង​ ៤ ទំហំ​ ២,៤ លីត្រ ៖ ក្នុង​ក្រុង​ ១១,២ លីត្រ/ ១០០ គ.ម និង ក្រៅ​ក្រុង​ ៨,១១ លីត្រ/ ១០០ គ.ម
 • ប្រភេទ​ប៉ុង​មួយ​​ ម៉ាស៊ីន​ស៊ីឡាំង​ ៦ ទំហំ​ ៣,០ លីត្រ ៖ ក្នុង​ក្រុង​ ១៣,០៦ លីត្រ/ ១០០ គ.ម និង ក្រៅ​ក្រុង​ ៩,០៤ លីត្រ/ ១០០ គ.ម

៦. Toyota Highlander ឆ្នាំ​ ២០០៤

 • ប្រភេទ​ប៉ុង​មួយ​ ម៉ាស៊ីន​ស៊ីឡាំង​ ៤ ទំហំ​ ២,៤ លីត្រ ៖ ក្នុង​ក្រុង​ ១២,៣៧ លីត្រ/ ១០០ គ.ម និង ក្រៅ​ក្រុង​ ៩,៤ លីត្រ/ ១០០ គ.ម
 • ប្រភេទ​ប៉ុង​មួយ​​ ម៉ាស៊ីន​ស៊ីឡាំង​ ៦ ទំហំ​ ៣,៣ លីត្រ ៖ ក្នុង​ក្រុង​ ១៣,៨៣ លីត្រ/ ១០០ គ.ម និង ក្រៅ​ក្រុង​ ១០,២២ លីត្រ/ ១០០ គ.ម
 • ប្រភេទ​ប៉ុង​ពីរ​​ ម៉ាស៊ីន​ស៊ីឡាំង​ ៤ ទំហំ​ ២,៤ លីត្រ ៖ ក្នុង​ក្រុង​ ១៣,០៦ លីត្រ/ ១០០ គ.ម និង ក្រៅ​ក្រុង​ ១០,២២ លីត្រ/ ១០០ គ.ម
 • ប្រភេទ​ប៉ុង​ពីរ​​​ ម៉ាស៊ីន​ស៊ីឡាំង​ ៦ ទំហំ​ ៣,៣ លីត្រ ៖ ក្នុង​ក្រុង​ ១៤,០៧ លីត្រ/ ១០០ គ.ម និង ក្រៅ​ក្រុង​ ១០,៦៩ លីត្រ/ ១០០ គ.ម

៧. Toyota Prius ឆ្នាំ​ ២០០៤ – ២០០៥

ម៉ាស៊ីន​ស៊ីឡាំង​ ៤ ទំហំ​ ១,៥ លីត្រ ៖ ក្នុង​ក្រុង​ ៤,៩ លីត្រ/ ១០០ គ.ម និង ក្រៅ​ក្រុង​ ៥,២២ លីត្រ/ ១០០ គ.ម

៨. Toyota Camry ២០០៧

 • ម៉ាស៊ីន​ស៊ីឡាំង​ ៤ ទំហំ​ ២,៤ លីត្រ ៖ ក្នុង​ក្រុង​ ១១,២ លីត្រ/ ១០០ គ.ម និង ក្រៅ​ក្រុង​ ៧,៥៧ លីត្រ/ ១០០ គ.ម
 • ម៉ាស៊ីន​ស៊ីឡាំង​ ៦ ទំហំ​ ៣,៥ លីត្រ ៖ ក្នុង​ក្រុង​ ១២,៣៧ លីត្រ/ ១០០ គ.ម និង ក្រៅ​ក្រុង​ ៨,៤ លីត្រ/ ១០០ គ.ម
 • ម៉ាស៊ីន​ Hybrid ស៊ីឡាំង​ ៤ ទំហំ​ ២,៤ លីត្រ ៖ ក្នុង​ក្រុង​ ៧,១២ លីត្រ/ ១០០ គ.ម និង ក្រៅ​ក្រុង​ ៦,៩១ លីត្រ/ ១០០ គ.ម

បញ្ជាក់​ថា​ដោយ​សារ​តែ​រថយន្ត​ខាង​លើ​ ៨ ម៉ូដែល​ដែល​លក់​លើ​ទីផ្សារ​ប្រទេស​កម្ពុជា​ជា​រថយន្ត​មួយ​ទឹក​ប្រើ​ប្រាស់​យូរ​ឆ្នាំ ហេតុ​នេះ​កម្រិត​ស៊ីសាំង​របស់​វា​អាច​ខុស​គ្នា​ពី​ការ​បង្ហាញ​ខាង​លើ​បន្តិច​បន្តួច៕

ប្រភព​​៖ news.sabay.com.kh

 

ការ​វិវត្តន៍​នៃ​ទូរស័ព្ទ​ដៃ​!

ជាក់ស្តែង​មុន​ពេល​មាន​ Cell Phone ពិភពលោក​ស្គាល់​ទូរស័ព្ទ​ម្យ៉ាង​​គឺ Car Phone ដែល​មាន​ទម្ងន់​ប្រហែល​ជា ៣៦​ គ.ក្រ​ ​​មនុស្ស​តិច​តួច​បំផុត​ដែល​អាច​ប្រើវា និង​ត្រូវ​ចំណាយ​ពេល​ពេល​ប្រហែល ៣០​នាទី​ ដើម្បី​ធ្វើការ​តេ​ចេញ​ម្តងៗ​។

ឆ្នាំ​ ១៩៧៣ លោក Martin Cooper បាន​បង្កើត​ទូរ​ស័ព្ទ​ Motorola និង​ដាក់​ឲ្យ​ប្រើប្រាស់​ជា​សាធារណៈ​នៅ ឆ្នាំ ១៩៨៣ តម្លៃប្រហែល $3,900

ឆ្នាំ​១៩៩៤​ ក្រុមហ៊ុន IBM Simon បាន​បង្កើត​ទូរស័ព្ទ​ស្មាត​ហ្វូន​ដំបូងគេ​បង្អស់​ ដោយ​​ប្រើប្រាស់​ប្ចេកវិទ្យា Touch Screen និង​ប្រើប្រាស់​កម្មវិធី App តម្លៃ​ប្រហែល $1,800

ឆ្នាំ​១៩៩៦ ក្រុមហ៊ុន Motorola បាន​បង្កើត​ម៉ូដែល​អេក្រង់​បត់ Motorola StarTAC

ឆ្នាំ​២០០២ ទូរស័ព្ទ​ម៉ាក BlackBery 5810 និង T-mobile sidekick ត្រូវ​បាន​បង្កើត​ឡើង​

ឆ្នាំ​២០០២ ផង​ដែរ Nokia 1100 ជា​ទូរស័ព្ទ​ដៃ​ដែល​លក់​ដាច់ជា​គេ​បំផុត​ក្នុង​កំណត់​ត្រាទូរស័ព្ទ​ដៃ​។

ឆ្នាំ​២០០៤ ក្រុមហ៊ុន​ Motorola បានបង្កើត​ម៉ូដែល​ថ្មី Motorola Razr V3

ឆ្នាំ​២០០៧ ក្រុម​ហ៊ុន​ Apple បាន​បង្ហាញ​ទូរស័ព្ទ​ស្មាត​ហ្វូនសេរ៊ី​ថ្មី គឺ iPhone

ឆ្នាំ​២០០៨ ក្រុមហ៊ុន HTC បង្កើត​ម៉ូដែល HTC Dream

ឆ្នាំ២០០៩ Samsung Galaxy Phone (GT-17500)

ប្រភព​​៖ Business Insider

តោះទៅ​មើល​រូប​រាង​​​​ Rolls-Royce Phantom 2018 ជាមួយ​គ្នា​​​!​

Rolls-Royce បាន​ប្រកាស​បង្ហាញ​ជា​ផ្លូវការ​នូវ​រថយន្ត​ម៉ូដែល Phantom នៅ​ទីក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស កាលពី​ម្សិលមិញ ជាមួយ​រូបរាង​ដ៏​ស្រស់​ស្អាត​គួរ​ឲ្យ​ទាក់​ទាញ។

Rolls-Royce Phantom ត្រូវ​បាន​បញ្ជាក់​តម្លៃ គឺ ៣៥​ម៉ឺន​ផោន ឬ ជិត ៤៦​ម៉ឺន​ដុល្លារ​អាមេរិក​ (តម្លៃ​បរទេស)​។ ក្រុមហ៊ុន​បាន​បញ្ជាក់​ថា រថយន្ត​ដដែល​ជា​រថយន្ត​ដែល​មាន​ម៉ាស៊ីន​ស្ងាត់​បំផុត​លើ​ពិភពលោក។

ចំពោះ​ម៉ាស៊ីន​វិញ គឺ V12 Twin-Turbo ចំណុះ ៦,៧៥​លីត្រ។ ល្បឿន​អតិបរមា ២៥០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ហើយ​ល្បឿន​ស្ទុះ​ពី ០-១០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ដោយ​ប្រើ​រយៈ​ពេល​ត្រឹម​តែ ៥,៣ វិនាទី​ប៉ុណ្ណោះ៕

ប្រភព​៖ kleykley.sabay

អ្វីខ្លះដែលអ្នកត្រូវដឹងមុនទិញរថយន្តមួយទឹកនាំចូលពីអាមេរិក?

បច្ចុប្បន្ននេះ ដោយសារកំនើនសេដ្ឋកិច្ចកម្ពុជាមានការកើនឡើងគួរអោយកត់សម្គាល់ ប្រជាជន​ជាច្រើនមានលទ្ធភាពក្នុងការទិញរបស់ទំនើបៗប្រើប្រាស់ ជាពិសេស​គឺមធ្យោ​បាយ​ធ្វើដំណើរ។ ងាកមកមើលលើវិស័យយានយន្តនៅកម្ពុជាវិញ នៅទីក្រុង​ភ្នំពេញ​សព្វថ្ងៃ​គេសង្កេតឃើញថាមាន ការដាក់តាំងលក់រថយន្តជាច្រើន ខ្លះលក្ខណៈ​ជាក្រុម​ហ៊ុន ឬ ឃ្លាំង ខ្លះដាក់លក់តាមផ្ទះ ខ្លះជិះផងលក់ផង ចតតម្រាប​តាមដងផ្លូវ​នានាក្នុង​រាជធានីភ្នំពេញ។

អ្វីខ្លះដែលអ្នកត្រូវដឹងមុនទិញរថយន្តមួយទឹកនាំចូលពីអាមេរិក?

អ្វីខ្លះដែលអ្នកត្រូវដឹងមុនទិញរថយន្តមួយទឹកនាំចូលពីអាមេរិក? សូមអានអត្ថបទនេះសិន មុននឹងសម្រេចចិត្តទិញរថយន្តយកមកប្រើប្រាស់(បទយកការណ៍៖ BTV News, អត្ថបទ៖ អ៊ែ១៦៨)បច្ចុប្បន្ននេះ ដោយសារកំនើនសេដ្ឋកិច្ចកម្ពុជាមានការកើនឡើងគួរអោយកត់សម្គាល់ ប្រជាជនជាច្រើនមានលទ្ធភាពក្នុងការទិញរបស់ទំនើបៗប្រើប្រាស់ ជាពិសេសគឺមធ្យោបាយធ្វើដំណើរ។ ងាកមកមើលលើវិស័យយានយន្តនៅកម្ពុជាវិញ នៅទីក្រុងភ្នំពេញសព្វថ្ងៃគេសង្កេតឃើញថាមាន ការដាក់តាំងលក់រថយន្តជាច្រើន ខ្លះលក្ខណៈជាក្រុមហ៊ុន ឬ ឃ្លាំង ខ្លះដាក់លក់តាមផ្ទះ ខ្លះជិះផងលក់ផង ចតតម្រាបតាមដងផ្លូវនានាក្នុងរាជធានីភ្នំពេញ។ ដោយសារកំរិតជីវភាពប្រជាជនកម្ពុជានៅមានកំរិតមួយមិនទាន់ឈានដល់ប្រទេសជឿនលឿនមួយចំនួននោះ ប្រជាជនភាគច្រើន ( បីនាក់ក្នុងចំនោមបួន ) ប្រើប្រាស់រថយន្តមួយទឹក ភាសាសាមញ្ញ ឡានជជុះ ដែលនាំចូលពីប្រទេសនានា ជាពិសេសរថយន្តដែលនាំចូលពី សហរដ្ឋអាមេរិក។ តាមរបាយការណ៍ពីសហព័ន្ធឧស្សាហកម្មរថយន្តនៅកម្ពុជា (CAIF) បានបង្ហាញអោយឃើញថា ក្នុង១ឆ្នាំៗរថយន្តនាំចូលមានចំនួនកើនឡើងជាលំដាប់ ចន្លោះពី ៤ម៊ឺន ទៅ ៥ម៊ឺនឡាន ក្នុងនោះរថយន្តជជុះមានចំនួនច្រើនលើសលុបជារថយន្តថ្មីខ្លាញ់គោ គឺ ៩០ភាគរយជជុះនិង មានត្រឹមតែ១០ភាគរយប៉ុណ្ណោះជារថយន្តថ្មី។ រថយន្តជជុះជាច្រើនដែលនាំចូល ពីមួយថ្ងៃទៅមួយថ្ងៃទាំងនេាះ លាយឡំជាមួយរថយន្តដែលមានគុណភាព និង មិនមានគុណភាព ឬ ខ្លះទៀតមិនអាចទទួលយកបានតែម្តង ។ រថយន្តដែលមិនអាចទទួលយកបាន ឬ គ្មានគុណភាពនោះជារថយន្តដែលមានការប៉ះទង្គិចធ្ងន់ធ្ងរ ធ្វើអោយខូចទ្រង់ទ្រាយតួនៃរថយន្ត ដែលឈ្មួលខិលខួចមួយចំនួនបានយកមកកាត់ត ផ្សារ ប្តូរតួរពាក់កណ្តាល…. ហើយយកមកដាក់តាំងលក់បន្លំអតិថិជនថាជារថយន្តមានគុណភាព។ រថយន្តកែច្នៃទាំងនោះ មិនត្រឹមតែធ្វើអោយអ្នកទិញ ខាតបង់ប្រាក់ជាច្រើនក្នុងការលក់ចេញវិញនោះទេ តែជួនកាលវាអាចបង្កគ្រោះថ្នាក់ ដល់ពួកគាត់ អ្នកធ្វើដំណើរក្នុងនោះនិងនៅអ្នកដំណើរតាមដងផ្លូវផងដែរ ព្រោះថាការកែច្នៃទៅលើតួរថយន្ត សាក់ស៊ី ធ្នឹម កាត់តប្រព័ន្ធភ្លើងខុសបច្ចេកទេសសំណុំដើមពីរោងចក្រ សុទ្ធសឹងតែអាចបង្កគ្រោះថ្នាក់បានយ៉ាងងាយ។ ភាគច្រើនរថយន្តដែលកែច្នៃទាំងនោះ ត្រូវបានអ្នកទិញសម្គាល់បានយ៉ាងងាយ ក្រោយពេលទិញយកមកប្រើប្រាស់រយៈពេល ប្រហែល ១ ទៅ ២ខែ។ រថយន្តទាំងនោះនឹងប្រែពណ៌ ផុសថ្នាំ លេចចេញនៅស្នាមដែលត្រូវបានកាត់ផ្សា ឬ រថយន្តមិនលំនឹង ពិបាកក្នុងការគ្រប់គ្រង នៅពេលបើកបរក្នុងល្បឿនលឿន (ចាប់ពី 70-80km/h) ដោយសារការច្នៃខុសបច្ចេកទេស ខុសទ្រង់ទ្រាយដើម។ ដូច្នេះហើយ អ្វីខ្លះដែលអ្នកត្រូវដឹងមុនទិញរថយន្តមួយទឹកនាំចូលពីអាមេរិក? ចម្លើយគឺលុះត្រាតែលោកអ្នកជាអ្នកជំនាញមានបច្ចេកទេសត្រួតពិនិត្យដឹងស្គាល់ពីភិនភាគរបស់រថយន្តដែលចេញពីរោងចក្រ បុិនប្រសប់ក្នុងការពិនិត្យមើលស្នាមកាត់ផ្សារ ដែលជារឿងពិបាកសម្គាល់បំផុតដោយសារបច្ចេកទេសនៃការធ្វើបន្លំភ្នែកដាក់លក់រយៈពេលខ្លី នេះបានល្អឥតខ្ចោះ។ ឬម្យ៉ាងទៀតស្វែងរកក្រុមហ៊ុនលក់រថយន្តណាដែលលោកអ្នកអាចជឿទុកចិត្តបាន និង មានការធានាច្បាស់លាស់។៚៚៚ 🏁 អ៊ែ១៦៨ ជាក្រុមហ៊ុនលក់រថយន្តប្រភេទទេសចរណ៍ និងរថយន្តដឹកជញ្ជូនធុនតូច ប្រើប្រាស់រួច តំលៃមធ្យម នាំចូលពីសហរដ្ឋអាមេរិក (ដូចជាLexus, Toyota, nissan…)។ ក្រុមហ៊ុនយើងមានប្រវត្តិនិងកេរ្ត៌ឈ្មោះល្អ យូរឆ្នាំ មានការគាំទ្រច្រើនជាងគេពីសំណាក់មហាជន ជាក់ស្តែងក្នុងបណ្តាញសង្គម Facebook “ ជាប់លំដាប់ថ្នាក់លេខ ១” ក្នុងចំណោមឃ្លាំងរថយន្តទាំងអស់នៅប្រទេសកម្ពុជា ( មានចំនួនអ្នក Like Page ប្រមាណជិត ៥០ម៊ឺននាក់)។ 👍 ក្រុមហ៊ុនយើងខ្ញុំទទួលបាននូវការគាំទ្រយ៉ាងក្រៃលែងពីមហាជនទូទៅ ជាពិសេសអតិថិជន ជាមួយនឹងសេវាកម្មដំបូងបង្អស់នៅប្រទេសកម្ពុជាដែលមិនធ្លាប់មានពីមុនមកគឺ ការចេញជូននូវលិខិតធានាលើប្រភេទរថយន្តមួយទឹកនាំចូលពីអាមេរិក។ យើងអាចផ្តល់ភាពកក់ក្តៅជូនអតិថិជនបាន 100% ព្រោះរថយន្តនីមួយៗមានលិខិតធានាមិនមានបុក មិនមានប៉ះ ឬកាត់ផ្សារឡើយ យើងថែមទាំងបានត្រួតពិនិត្យ រៀបចំបំពាក់គ្រឿងគ្រប់យ៉ាងម៉ត់ចត់ និងបន្តធានាជូនគ្រឿងបន្លាស់ទាំងអស់មួយតួឡានរយ:ពេលរហូតដល់ 90ថ្ងៃទៀត។ រាល់រថយន្តដែលលក់ចេញទៅ ប្រសិនបើអតិថិជនសម្គាល់ឃើញថាជាប្រភេទរថយន្តគ្មានគុណភាព ឬ ប៉ះបុក នៅពេលណាមួយនោះ យើងនឹងរីករាយប្តូរជូនវិញដោយមិនអោយពួកគាត់ខាតបង់ 1$ ណាឡើយ។ យើងមានក្រុមហ៊ុន ចុះបញ្ជីត្រឹមត្រូវ តាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា មានប្រវត្តិច្បាស់លាស់ ដូច្នេះហើយអតិថិជនទាំងអស់មិនបាច់បារម្ភ រកមិនឃើញថ្ងៃក្រោយពេលរថយន្តមានបញ្ហាដូចរៀបរាប់ខាងលើនេះ នោះទេ។🔩 🔧 សេវាកម្មសំខាន់ៗរបស់យើងផ្សេងទៀតរួមមាន៖ មានរថយន្តច្រើន ទីតាំងស្រួលរក មានបុគ្គលិកមានបទពិសោធន៍ ប្រឹក្សាយោបល់ និងជួយណែនាំអតិថិជន ក្នុងការសម្រេចចិត្តជ្រើសរើសរថយន្តមកប្រើប្រាស់អោយសមស្រប និងត្រឹមត្រូវតាមអតិថិជននីមួយៗ ។ រាល់រថយន្តទាំងអស់លក់មានការធានាជូននូវការជួសជុលនិង គ្រឿងបន្លាស់ រហូតដល់ ៣ខែ ផងដែរ មានន័យថាអតិថិជនមិនចាំបាច់ចំណាយលុយអ្វីទាំងអស់នៅពេលរថយន្តមានបញ្ហា។ យើងមានជាងជំនាញ, កុំព្យូទ័រ ស្កេនណឺ , ប៉ុងលើករថយន្ត និង ឧបករណ៍ត្រួតពិនិត្យ ជួសជុលរថយន្តគ្រប់គ្រាន់ ត្រឹមត្រូវផ្ទាល់ខ្លួនតាមបទដ្ឋានបច្ចេកទេស. ហេតុនេះហើយទើបធ្វើអោយអតិថិជនកាន់តែមានទំនុកចិត្តនិងគាំទ្រកាន់តែខ្លាំងរហូតដល់សព្វថ្ងៃនេះ។ អតិថិជនទាំងអស់អាចជឿជាក់បានលើក្រុមហ៊ុនអ៊ែ១៦៨ យើងនៅតែប្រកាន់ភ្ជាប់នូវគោលការណ៍ គុណភាព និង សុវត្ថិភាពរបស់លោកអ្នកជាចំបង។ ឡូហ្គោ “អ៊ែ១៦៨” ដែលនៅខាងក្រោយរថយន្តរបស់លោកអ្នក នៅតែជាមោទនៈភាពរបស់យើង យើងនឹងបន្តខិតខំរក្សាតំលៃរបស់វាសម្រាប់លោកអ្នកជានិច្ច ។ “ និមិត្តសញ្ញា #R168, និមិត្តសញ្ញានៃគុណភាព 👍🏻 ។ “ 🚩 សព្វថ្ងៃយើងមាន ២សាខា នៅក្នុងរាជធានីភ្នំពេញ គឺ “ អ៊ែ១៦៨ ពេទ្យលោកសង្ឃ" និង "អ៊ែ១៦៨ ទេពផន" ហើយមិនទាន់មានសាខាតាមខេត្តនៅឡើយទេ។ ‼️ ដោយសារ អ៊ែ១៦៨ ត្រូវបានមហាជនទទួលស្គាល់ដូចនេះហើយទើប បច្ចុប្បន្នមានជនឆ្លៀតឧិកាស គ្មានគំនិតគិតសូម្បីតែឈ្មោះអាជីវកម្មរបស់ខ្លួននោះបាន យកឈ្មោះ ដាក់បន្លំស្រដៀង មកបោកប្រាស់ថាជាសាខារបស់យើងខ្ញុំ ឬថាជាបងជាប្អូន…. គ្រប់រូបភាព និងបានឆ្លៀតឧិកាសឆ្លើយតបតាមComment ឬ ផ្ញើរសារតបនឹងអតិថិជនដែលសួរមកកាន់ផេកពិតប្រាកដរបស់ អ៊ែ១៦៨ ។ យើងមានអតិថិជនជាច្រើនហើយដែលបានផ្ញើរសារ ឬ ខល មកប្រាប់ពីទង្វើរចំលងតាមបែបនេះ ហើយក៏មានអតិថិជនខ្លះខលសួរលម្អិតពីរឿងភណ្ឌច្រលំនេះដែរ។ ដូច្នេះដើម្បីកុំអោយយល់ច្រលំ ⚠️សូមចំណាំគឺ “អ៊ែ១៦៨” “R168" មិនមែន X168 ទទេរ ឬ អ៊ែXXX Rxxx អ្វីទាំងអស់ ហើយយើងមានតែ២សាខាតែប៉ុណ្ណោះគឺ អ៊ែ១៦៨សាខាពេទ្យលោកសង្ឃ និង អ៊ែ១៦៨សាខាស្តុប ទេពផន ហើយ ☏ លេខសម្រាប់ទំនាក់ទំនងគឺ 012 89 96 96 / 096 88 89 168 / 096 7768 168 / 096 7758 168 តែប៉ុណ្ណោះ !!!

Posted by ឃ្លាំងលក់និងទិញ រថយន្ត អ៊ែ168 R168 Automobile Dealer on Wednesday, July 26, 2017

ដោយសារកំរិតជីវភាពប្រជាជនកម្ពុជានៅមានកំរិតមួយមិនទាន់ឈានដល់ប្រទេសជឿនលឿនមួយចំនួន​នោះ ប្រជាជនភាគច្រើន ( បីនាក់ក្នុងចំនោមបួន ) ប្រើប្រាស់រថយន្ត​មួយទឹក ភាសាសាមញ្ញ ឡានជជុះ ដែលនាំចូលពីប្រទេសនានា ជាពិសេសរថយន្តដែល​នាំចូល​ពី សហរដ្ឋអាមេរិក។ តាមរបាយការណ៍ពីសហព័ន្ធឧស្សាហកម្មរថយន្តនៅកម្ពុជា (CAIF) បានបង្ហាញអោយឃើញថា ក្នុង១ឆ្នាំៗរថយន្តនាំចូលមានចំនួនកើនឡើងជា​លំដាប់ ចន្លោះពី ៤ម៊ឺន ទៅ ៥ម៊ឺនឡាន ក្នុងនោះរថយន្តជជុះមានចំនួនច្រើន​លើសលុប​ជា​រថយន្តថ្មីខ្លាញ់គោ គឺ ៩០ភាគរយជជុះនិង មានត្រឹមតែ១០ភាគរយប៉ុណ្ណោះជា​រថយន្តថ្មី។ រថយន្តជជុះជាច្រើនដែលនាំចូល ពីមួយថ្ងៃទៅមួយថ្ងៃទាំងនេាះ លាយឡំជា​មួយ​រថយន្តដែលមានគុណភាព និង មិនមានគុណភាព ឬ ខ្លះទៀតមិនអាច​ទទួលយក​បាន​តែម្តង ។ រថយន្តដែលមិនអាចទទួលយកបាន ឬ គ្មានគុណភាពនោះជារថយន្ត​ដែល​មា​ន​ការប៉ះទង្គិចធ្ងន់ធ្ងរ ធ្វើអោយខូចទ្រង់ទ្រាយតួនៃរថយន្ត ដែលឈ្មួលខិល​ខួច​មួយ​​ចំនួនបានយកមកកាត់ត ផ្សារ ប្តូរតួរពាក់កណ្តាល…. ហើយយកមកដាក់តាំង​លក់បន្លំ​អតិថិជនថាជារថយន្តមានគុណភាព។

រថយន្តកែច្នៃទាំងនោះ មិនត្រឹមតែធ្វើអោយអ្នកទិញ ខាតបង់ប្រាក់ជាច្រើនក្នុងការលក់​ចេញ​វិញនោះទេ តែជួនកាលវាអាចបង្កគ្រោះថ្នាក់ ដល់ពួកគាត់ អ្នកធ្វើដំណើរ​ក្នុងនោះនិងនៅអ្នកដំណើរតាមដងផ្លូវផងដែរ ព្រោះថាការកែច្នៃទៅលើ​តួរថយន្ត សាក់ស៊ី ធ្នឹម កាត់តប្រព័ន្ធភ្លើងខុសបច្ចេកទេសសំណុំដើមពីរោងចក្រ សុទ្ធសឹងតែអាច​បង្កគ្រោះថ្នាក់បានយ៉ាងងាយ។ ភាគច្រើនរថយន្តដែលកែច្នៃទាំងនោះ ត្រូវបានអ្នកទិញ​សម្គាល់បានយ៉ាងងាយ ក្រោយពេលទិញយកមកប្រើប្រាស់រយៈពេល ប្រហែល ១ ទៅ ២ខែ។ រថយន្តទាំងនោះនឹងប្រែពណ៌ ផុសថ្នាំ លេចចេញនៅស្នាមដែលត្រូវបានកាត់ផ្សា ឬ រថយន្តមិនលំនឹង ពិបាកក្នុងការគ្រប់គ្រង នៅពេលបើកបរក្នុងល្បឿនលឿន (ចាប់ពី 70-80km/h) ដោយសារការច្នៃខុសបច្ចេកទេស ខុសទ្រង់ទ្រាយដើម។ ដូច្នេះហើយ អ្វីខ្លះដែលអ្នកត្រូវដឹងមុនទិញរថយន្តមួយទឹកនាំចូលពីអាមេរិក?

ចម្លើយគឺលុះត្រាតែលោកអ្នកជាអ្នកជំនាញមានបច្ចេកទេសត្រួតពិនិត្យដឹងស្គាល់ពីភិនភាគរបស់រថយន្តដែលចេញពីរោងចក្រ បុិនប្រសប់ក្នុងការពិនិត្យមើលស្នាមកាត់ផ្សារ ដែលជារឿងពិបាកសម្គាល់បំផុតដោយសារបច្ចេកទេសនៃការធ្វើបន្លំភ្នែកដាក់លក់រយៈពេលខ្លី នេះបានល្អឥតខ្ចោះ។ ឬម្យ៉ាងទៀតស្វែងរកក្រុមហ៊ុនលក់រថយន្តណា​ដែលលោកអ្នកអាចជឿទុកចិត្តបាន និង មានការធានាច្បាស់លាស់។

៚៚៚ 🏁 អ៊ែ១៦៨ ជាក្រុមហ៊ុនលក់រថយន្តប្រភេទទេសចរណ៍ និងរថយន្តដឹកជញ្ជូនធុនតូច ប្រើប្រាស់រួច តំលៃមធ្យម នាំចូលពីសហរដ្ឋអាមេរិក (ដូចជាLexus, Toyota, nissan…)។ ក្រុមហ៊ុនយើងមានប្រវត្តិនិងកេរ្ត៌ឈ្មោះល្អ យូរឆ្នាំ មានការគាំទ្រច្រើនជាងគេពីសំណាក់មហាជន ជាក់ស្តែងក្នុងបណ្តាញសង្គម Facebook “ ជាប់លំដាប់ថ្នាក់លេខ ១” ក្នុងចំណោមឃ្លាំងរថយន្តទាំងអស់នៅប្រទេសកម្ពុជា ( មានចំនួនអ្នក Like Page ប្រមាណជិត ៥០ម៊ឺននាក់)។

👍 ក្រុមហ៊ុនយើងខ្ញុំទទួលបាននូវការគាំទ្រយ៉ាងក្រៃលែងពីមហាជនទូទៅ ជាពិសេសអតិថិជន ជាមួយនឹងសេវាកម្មដំបូងបង្អស់នៅប្រទេសកម្ពុជាដែលមិនធ្លាប់មានពីមុនមកគឺ ការចេញជូននូវលិខិតធានាលើប្រភេទរថយន្តមួយទឹកនាំចូលពីអាមេរិក។ យើងអាចផ្តល់ភាពកក់ក្តៅជូនអតិថិជនបាន 100% ព្រោះរថយន្តនីមួយៗមានលិខិតធានាមិនមានបុក មិនមានប៉ះ ឬកាត់ផ្សារឡើយ យើងថែមទាំងបានត្រួតពិនិត្យ រៀបចំបំពាក់គ្រឿងគ្រប់យ៉ាងម៉ត់ចត់ និងបន្តធានាជូនគ្រឿងបន្លាស់ទាំងអស់មួយតួឡានរយ:ពេលរហូតដល់ 90ថ្ងៃទៀត។ រាល់រថយន្តដែលលក់ចេញទៅ ប្រសិនបើអតិថិជនសម្គាល់ឃើញថាជាប្រភេទរថយន្តគ្មានគុណភាព ឬ ប៉ះបុក នៅពេលណាមួយនោះ យើងនឹងរីករាយប្តូរជូនវិញដោយមិនអោយពួកគាត់ខាតបង់ 1$ ណាឡើយ។ យើងមានក្រុមហ៊ុន ចុះបញ្ជីត្រឹមត្រូវ តាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា មានប្រវត្តិច្បាស់លាស់ ដូច្នេះហើយអតិថិជនទាំងអស់មិនបាច់បារម្ភ រកមិនឃើញថ្ងៃក្រោយពេលរថយន្តមានបញ្ហាដូចរៀបរាប់ខាងលើនេះ នោះទេ។

🔩 🔧 សេវាកម្មសំខាន់ៗរបស់យើងផ្សេងទៀតរួមមាន៖ មានរថយន្តច្រើន ទីតាំងស្រួលរក មានបុគ្គលិកមានបទពិសោធន៍ ប្រឹក្សាយោបល់ និងជួយណែនាំអតិថិជន ក្នុងការសម្រេចចិត្តជ្រើសរើសរថយន្តមកប្រើប្រាស់អោយសមស្រប និងត្រឹមត្រូវតាមអតិថិជននីមួយៗ ។ រាល់រថយន្តទាំងអស់លក់មានការធានាជូននូវការជួសជុលនិង គ្រឿងបន្លាស់ រហូតដល់ ៣ខែ ផងដែរ មានន័យថាអតិថិជនមិនចាំបាច់ចំណាយលុយអ្វីទាំងអស់នៅពេលរថយន្តមានបញ្ហា។ យើងមានជាងជំនាញ, កុំព្យូទ័រ ស្កេនណឺ , ប៉ុងលើករថយន្ត និង ឧបករណ៍ត្រួតពិនិត្យ ជួសជុលរថយន្តគ្រប់គ្រាន់ ត្រឹមត្រូវផ្ទាល់ខ្លួនតាមបទដ្ឋានបច្ចេកទេស. ហេតុនេះហើយទើបធ្វើអោយអតិថិជនកាន់តែមានទំនុកចិត្តនិងគាំទ្រកាន់តែខ្លាំងរហូតដល់សព្វថ្ងៃនេះ។

អតិថិជនទាំងអស់អាចជឿជាក់បានលើក្រុមហ៊ុនអ៊ែ១៦៨ យើងនៅតែប្រកាន់ភ្ជាប់នូវគោលការណ៍ គុណភាព និង សុវត្ថិភាពរបស់លោកអ្នកជាចំបង។ ឡូហ្គោ “អ៊ែ១៦៨” ដែលនៅខាងក្រោយរថយន្តរបស់លោកអ្នក នៅតែជាមោទនៈភាពរបស់យើង យើងនឹងបន្តខិតខំរក្សាតំលៃរបស់វាសម្រាប់លោកអ្នកជានិច្ច ។

“ និមិត្តសញ្ញា #R168, និមិត្តសញ្ញានៃគុណភាព 👍🏻 ។ “

🚩 សព្វថ្ងៃយើងមាន ២សាខា នៅក្នុងរាជធានីភ្នំពេញ គឺ “ អ៊ែ១៦៨ ពេទ្យលោកសង្ឃ” និង “អ៊ែ១៦៨ ទេពផន” ហើយមិនទាន់មានសាខាតាមខេត្តនៅឡើយទេ។

‼️ ដោយសារ អ៊ែ១៦៨ ត្រូវបានមហាជនទទួលស្គាល់ដូចនេះហើយទើប បច្ចុប្បន្នមានជនឆ្លៀតឧិកាស គ្មានគំនិតគិតសូម្បីតែឈ្មោះអាជីវកម្មរបស់ខ្លួននោះបាន យកឈ្មោះ ដាក់បន្លំស្រដៀង មកបោកប្រាស់ថាជាសាខារបស់យើងខ្ញុំ ឬថាជាបងជាប្អូន…. គ្រប់រូបភាព និងបានឆ្លៀតឧិកាសឆ្លើយតបតាមComment ឬ ផ្ញើរសារតបនឹងអតិថិជនដែលសួរមកកាន់ផេកពិតប្រាកដរបស់ អ៊ែ១៦៨ ។ យើងមានអតិថិជនជាច្រើនហើយដែលបានផ្ញើរសារ ឬ ខល មកប្រាប់ពីទង្វើរចំលងតាមបែបនេះ ហើយក៏មានអតិថិជនខ្លះខលសួរលម្អិតពីរឿង​ភណ្ឌច្រលំនេះដែរ។

ដូច្នេះដើម្បីកុំអោយយល់ច្រលំ ⚠️សូមចំណាំគឺ “អ៊ែ១៦៨” “R168″ មិនមែន X168 ទទេរ ឬ អ៊ែXXX Rxxx អ្វីទាំងអស់ ហើយយើងមានតែ២សាខាតែប៉ុណ្ណោះគឺ អ៊ែ១៦៨សាខាពេទ្យលោកសង្ឃ និង អ៊ែ១៦៨សាខាស្តុប ទេពផន ហើយ ☏ លេខសម្រាប់ទំនាក់ទំនងគឺ 012 89 96 96 / 096 88 89 168 / 096 7768 168 / 096 7758 168 តែប៉ុណ្ណោះ !!!

ប្រភព​៖ ឃ្លាំង​លក់ និង​ទិញ​រថយន្ត អ៊ែរ ១៦៨

ជាមួយ​ Samsung បានប្រាក់វិញ បានកាដូដ៏ធំ និងបង់រំលស់គ្មានការប្រាក់!

ការផ្តល់ជូនដ៏ធំមហិមាប្រចាំឆ្នាំរបស់ក្រុមហ៊ុនសាមសុងត្រឡប់មកវិញ ប៉ុន្តែ ឆ្នាំ ​នេះ​ខុស​ពី​ឆ្នាំ​មុនៗ ដោយសាមសុងបានបន្ថែមការផ្តល់ជូនពិសេសរបស់ខ្លួន ឲ្យកាន់តែធំជាងមុន សម្រាប់​ការ​ជាវផលិតផល អេឡិចត្រូនិចសាមសុងមួយចំនួន នៅតាមហាងទំនើប​សាមសុង​​ដែលបានកំណត់ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី២១ សីហា។

ការផ្តល់ជូនពិសេសរួមមាន៖ ជាវទូទឹកកកថែមជូនម៉ាស៊ីនបោកគក់ ជាវទូរទស្សន៍​ថែម​ជូន​ទូទឹកកក រឺ ថែមជូនជើងភ្ជាប់ជញ្ជាំង និងឧបករណ៍បំពងសម្លេងដ៏ទំនើប ព្រមទាំង ការថែម​ជូន​ពិសេសជាច្រើនទៀត។ មិនត្រឹមតែប៉ុណ្ណោះ អតិថិជនក៏អាចទទួលបាន​ប្រាក់​វិញ ចាប់ពី៣០ដុល្លា ដល់ ៥០ដុល្លា ព្រមទាំងអាចបង់រំលោះផលិតផលសាមសុង រហូត​ដល់៦ខែ ដោយគ្មានការប្រាក់ទៀតផង។

គួររំលឹកថា ក្រុមហ៊ុនសាមសុងទើបបានទទួលពានរង្វាន់ផ្នែកម៉ាកអេឡិច​ត្រូនិច​ល្អ​បំផុត​ប្រចាំ​ឆ្នាំ២០១៧ ហើយនេះជាឆ្នាំទី៦ហើយ ដែលម៉ាកយីហោដ៏ល្បីមួយនេះនៅតែអាច​រក្សា​​ចំណាត់ថ្នាក់ របស់ខ្លួនបាន យ៉ាងគួរឲ្យកោតសរសើរ។

ចំណែកផលិតផលដែលស្ថិតនៅក្នុងប្រម៉ូសិនពិសេសនេះ សុទ្ធសឹងជាផលិតផលទំនើប ទាន់សម័យ និង កំពុងពេញនិយម ហើយស្ទើរតែទាំងអស់មានបំពាក់ដោយបច្ចេកវិទ្យា Digital Inverter ជួយសន្សំសំចៃថាមពល កាត់បន្ថយសម្លេងរំខាន និងគុណភាពខ្ពស់ ប្រើប្រាស់បានយូរ ព្រមទាំងមានមុខងារសំខាន់ៗជាច្រើនទៀត។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងផ្ទាល់នៅតាមហាងទំនើបសាមសុង ដែលជិតលោកអ្នកបំផុត ដើម្បីកុំឲ្យប្រម៉ូសិនដ៏ធំមហិមាប្រចាំឆ្នាំនេះរំលងផុតឲ្យសោះ!

តើ iPhone 8 ចេញ​ជា​ផ្លូវ​ការ​ថ្ងៃ​ណា​?

មកទល់នឹងពេលនេះ ព័ត៌មានបែកធ្លាយដែលទាក់ទងនឹងក្រុមហ៊ុន ផ្លែប៉ោម ជាមួយនឹងការ ចេញលក់នូវកំពូល ស្មាតហ្វូនជំនាន់ថ្មី គឺពិតជាច្រើន មែនទែន។ ហើយអ្នកណាៗ ក៏ដឹងថា នៅតែប៉ុន្មានខែ ទៀតទេ iPhone 7s, iPhone 7s Plus និង iPhone 8 នឹងត្រូវបាន ប្រកាសជាផ្លូវការហើយ។ ជាទម្លាប់ របស់ក្រុមហ៊ុន Apple គឺតែងតែដាក់បង្ហាញ ស្មាតហ្វូនជំនាន់ថ្មី នៅក្នុងខែកញ្ញា រៀងរាល់មួយ ឆ្នាំម្តង ហើយបើយើងគិត ចាប់ពីពេលនេះ វានៅសល់តែ 2 ខែទៀតទេ ទូរស័ព្ទសញ្ញា ផ្លែប៉ោម នឹងចេញជា រូបរាងហើយ។ ម្យ៉ាងវិញទៀត ព័ត៌មានបែកធ្លាយ ពាក់ព័ន្ធនឹង iPhone 8 ជាមួយនឹងការបង្ហាញ កន្លងមក ដូចជា អេក្រង់, កាមេរ៉ា, សេនស័រស្គេន ក្រយ៉ៅដៃ, កំលាំងម៉ាស៊ីន និងចំនុចមួយចំនួន ផ្សេងទៀត ក៏អាចចាត់ទុកថា ជាការទទួលបាន បទពិសោធន៍ ខ្លះៗដែរ ទម្រាំតែស្មាតហ្វូននេះ បានចេញ លក់ជាផ្លូវការ។

ហើយអ្វីដែលយើងបានដឹងនៅពេលនេះ ហាក់បីដូចជាច្បាស់ជាងមុន គឺកាលបរិច្ឆេទ នៃការចេញលក់ iPhone ថ្មីនេះតែម្តង ដែលត្រូវបាន ប្រភពមួយ បានទម្លាយ អោយដឹងថា iPhone 8 រួមជាមួយ iPhone 7s និង iPhone 7s Plus អាចនឹងត្រូវ ដាក់បង្ហាញ ខ្លួនជាផ្លូវការ នៅថ្ងៃទី 6 ខែកញ្ញា ឆាប់ៗខាង មុខនេះ។ មិនត្រឹមតែប៉ុណ្ណោះ ប្រភពមួយនេះ ក៏បានបង្ហាញ អំពី តម្លៃរបស់ទូរស័ព្ទទាំង 3 ស៊េរី តាមទំហំនៃ អង្គផ្ទុក ទិន្នន័យនីមួយៗ ថែមទៀតផង

(កាលបរិច្ឆេទចេញលក់ដែលគេរំពឹងទុក)

ហើយនេះគឺជាគ្រាន់តែជាព័ត៌មានបែកធ្លាយមួយ ដែលពាក់ព័ន្ធនឹង កាលបរិច្ឆេទចេញផ្សាយ សម្រាប់ស៊េរីទូរស័ព្ទ iPhone ថ្មីទាំង 3 នេះតែប៉ុណ្ណោះ ហើយអ្វីដែលគួរ អោយកត់សំគាល់ នោះគឺក្រុមហ៊ុន Samsung ក៏កំពុងតែ ប្រញ៉ាប់ប្រញ៉ាល់បង្ហាញនូវ ស្មាតហ្វូន Galaxy Note 8 ថ្មីរបស់ខ្លួន នៅថ្ងៃទី 23 ខែសីហា ឆាប់ៗខាង មុខនេះដែរ គឺចេញអោយ បានមុន Apple តែម្តង។ បើព័ត៌មាននេះ ជាការពិត អ្នកដែលតែងតែ ប្រាថ្នាចង់កាន់ iPhone 8 ប្រហែលជា អាចឆាប់បាន ស្គាល់រសជាតិថ្មី នៃទូរស័ព្ទដែល មានអេក្រង់ពេញ ពីក្រុមហ៊ុន ផ្លែប៉ោម ទៀតផង។ ហើយតម្លៃនេះ គឺជាតម្លៃ នៅស្រុកគេ តែបើមក ដល់ស្រុកខ្មែរ វិញ ប្រហែលជាអាចមាន តម្លៃទ្វេដង ផងក៏មិនដឹង។

បណ្តាញ​សង្គម​ Telegram ងាយ​ស្រួល​ផ្ញើ​ File ធំៗ

ក្រៅ​ពី​ការ​ប្រើប្រាស់​ ​Facebook នៅ​មាន​បណ្ដាញ​សង្គម​ជា​ច្រើន​ផ្សេង​ទៀត​ដូច​ជា Telegram, LINE និង Tango ជាដើម​ ​ខណៈ​កម្មវិធី Telegram បាន​ដាក់​ឲ្យ​ប្រើប្រាស់​ជា​សាធារណៈ​តាំង​ពី​ខែ​សីហា​ ឆ្នាំ ២០១៣ មក​ម្ល៉េះ​ ​ក្រោម​ការ​សម្រិត​សម្រាំង​ពី​ក្រុម​វិស្វករ​កម្មវិធី Telegram Messenger LLP។ គិត​ត្រឹម​ស្ថិតិ​ខែ​កុម្ភៈ​ ឆ្នាំ ២០១៦ បណ្ដាញ​សង្គម​យក្ស​មួយ​នេះ មាន​អ្នក​ប្រើប្រាស់​ប្រចាំ​ខែ​ដល់​ទៅ ១០០ លាន​នាក់ ខណៈ​សារ​ផ្ញើ​ចេញ​ប្រចាំ​ថ្ងៃ​មាន​ជាង ១៥ ពាន់​លាន​សារ។ អាច​ប្រើប្រាស់​ទាំង​ប្រព័ន្ធ Android, iOS, Windows Phone និង​ពពួក​ប្រព័ន្ធ​កុំព្យូទ័រ មាន macOS, Linux និង Windows។

វិធី​បង្កើត​គណនី Telegram:

១.​ ​ទាញ​យក​កម្មវិធី Telegram

២.​ ​បើក​កម្មវិធី ចុច Start Messaging > វាយ​បញ្ចូល​លេខ​ទូរសព្ទ​ផ្ទាល់​ខ្លួន

៣.​ ​ក្រោយ​ទទួល​សារ​លេខ​កូដ​សម្ងាត់ សូម​ធ្វើ​បំពេញ​នូវ​ប្រអប់​បន្ទាប់

៤.​ ​បញ្ចូល​ឈ្មោះ​នៃ​គណនី​របស់​អ្នក

ការ​ប្រើប្រាស់:

Telegram នឹង​ធ្វើ​ការ​បង្ហាញ​ស្វ័យប្រវត្តិ​នូវ​ឈ្មោះ​គណនី Telegram ដទៃ តាម​រយៈ​ Contact ដែល​អ្នក​បាន Save ក្នុង​ទូរសព្ទ។​

១.ដើម្បី​ធ្វើ​ការ​ផ្ញើ​ជា​រូបភាព/វីដេអូ​ ចេញ​ពី​ទូរសព្ទ និង​ចែកចាយ Location ដោយ​ចុច​លើ​រូប​កន្ទាស់​ក្បែរ​រូប Settings

​​២.ដើម្បី​ Set Profile Photo ដោយ​ចូល​ទៅ​កាន់​ Settings​ → រើស​យក​ពាក្យ Set Profile Photo → ហើយ​រើស​រូប​ចេញ​ពី​ Camera Roll/Gallery របស់​អ្នក

៣.ដើម្បី​ផ្ញើ​វីដេអូ​ ​ឬ​ក៏​សំឡេង​ថត​ផ្ទាល់​អ្នក​ត្រូវ​ចុច​ត្រង់​កន្លែង​រូប Microphone ឲ្យ​ជាប់​ដើម្បី​ថត​សំឡេង​ ​ហើយ​បើ​ចង់​ថត​វីដេអូ គ្រាន់​ចុច​ឆ្លាស់​លើ​រូប​ Microphone ម្ដង​ទៀត​ វា​នឹង​លោត​ទៅ​ជា​ការ​ថត​វីដេអូ​វិញ​

មុខងារ​ពិសេសៗ​របស់ Telegram:

 • អ្នក​អាច​ធ្វើ​ការ Delete សារ​ដែល​អ្នក​បាន​ផ្ញើ ដោយ​លុប​ចេញ​បាន​ទាំង​ក្នុង​គណនី​របស់​អ្នក និង​បុគ្គល​ម្ខាង​ទៀត ដោយ​ចុច​ឲ្យ​ជាប់​លើ​សារ​នោះ ហើយ​រើស​យក More > Delete ជា​ការ​ស្រេច។
 • អ្នក​អាច​ធ្វើ​ការ Block គណនី​ដទៃ ដោយ​ចូល​ទៅ​កាន់ Settings > Privacy and Security > រើស​យក Blocked User > Add New… > Select ឈ្មោះ​គណនី​ដែល​អ្នក​ចង់ Block
 • អ្នក​អាច​ដាក់ Passcode Lock រាល់​ពេល​បើក​កម្មវិធី ដោយ​ចូល​ទៅ Settings > Privcay and Security > រើស​យក Passcode Lock > វាយ​បញ្ចូល​កូដ​សម្ងាត់​ជា​ការ​ស្រេច (អ្នក​ក៏​អាច​ប្រើ​ Touch ID ផង​ដែរ)
 • អ្នក​អាច​ធ្វើ​ការ​បញ្ចូល Background នៃ​ប្រអប់​ផ្ទៃ​ឆាត > ចូល​ទៅ​កាន់ Settings > ត្រង់​ Chat Background > ធ្វើ​ការ​រើស​នូវ​ផ្ទៃ​ណា​មួយ​ដែល​អ្នក​ពេញ​ចិត្ត៕

ហេតុ​ផល​ដែល​ម៉ូតូថ្មី ឬ​ឡាន​ថ្មី មិន​គួរ​ចាក់​សាំង​ស៊ុបពែរ​!

តើ​សាំង​ស៊ុបពែ​ ​(Premium)​ ​នឹង​ធ្វើ​ឲ្យ​ម៉ាស៊ីន​យានយន្ត​អ្នក​ដំណើរការ​ល្អ​មែន​ទេ? តើ​សាំង​ធម្មតា​ ​(Regular)​ អាច​បំផ្លាញ​ម៉ាស៊ីន​អ្នក​មែន​ទេ? នេះ​ជា​សំនួរ​ទូទៅ​សម្រាប់​អ្នក​បើកបរ ដែល​មាន​ចម្លើយ​ខុស​ៗ​គ្នា។ ដូច្នេះ​អ្នក​គួរ​អាន​អត្ថបទ​ខាងក្រោម​ ​ដែល​អាច​ជួយ​អ្នក​សម្រេច​ចិត្ត​ក្នុង​ការ​ប្រើប្រាស់​ប្រភេទ​សាំង​ឲ្យ​ត្រូវ​តាម​បច្ចេកទេស។

ប្រេងសាំង​ត្រូវ​កំណត់​ដោយ​ស្តង់ដារ​ ​Octane​៖

 • ប្រភេទ​សាំង​ធម្មតា​មាន​ ​៨៧​ ​ដល់​ ​៩២​ ​octane
 • ប្រភេទ​សាំង​ស៊ុបពែ​មាន​ ​៩១​ ​ដល់​​ ​៩៥​ ​octane

Octane​ ​ធានា​នូវ​ភាព​សាំ​របស់​ប្រេងសាំង​ទៅ​នឹង​ ​Preignition​ ​ដែល​ជា​កំហាប់​ឥន្ធនៈ​ជាប់​ស៊ី​ឡាំង​ម៉ាស៊ីន​ក្រោយ​ចំហេះ​ ​ហើយ​ ​Octane​ ​កាន់​តែ​ខ្ពស់​ ​កំហាប់​កាន់​តែ​តិច​ចំហេះ​កាន់​តែ​ខ្លាំង​ ​ខណៈ​អ្នក​ខ្លះ​ជឿ​ខុស​ថា​ ​ប្រេងសាំង​ដែល​មាន​ ​Octane​ ​ខ្ពស់​មាន​​ថាមពល​ដូច​នឹង​ប្រេងសាំង​ដែល​មាន​ ​Octane​ ​ទាប។

សាំង​ធម្មតា​​​ ​​មានតម្លៃ​ធូរ​ថ្លៃ​ ​តែ​ពុំ​មាន​កម្លាំង​ចំហេះ​ខ្លាំង​នោះ​ទេ​ ​ដូច្នេះ​វា​​ច្រើន​តែ​ប្រើ​ជាមួយ​ឡាន និង​ម៉ូតូ​ថ្មី ឬ​ប្រភេទ​យានយន្ត​បំពាក់​​ម៉ាស៊ីន​មិន​ត្រូវ​ការ​ចំហេះ​ឥន្ធនៈ​ខ្លាំង។ ម្យ៉ាង​ទៀត​សាំង​ធម្មតា​នឹង​មិន​ធ្វើ​ឲ្យ​ម៉ាស៊ីន​យានយន្ត​​​ឆាប់​ឡើង​កម្ដៅ​ឡើយ។

សម្រាប់​សាំង​ស៊ុបពែរ​វិញ​ ​មាន​​​តម្លៃ​ថ្លៃ​ជាង​សាំង​ធម្មតា​ ​ព្រោះ​មាន​​​ចំហេះ​ខ្លាំង​ ​ហើយ​ស៊ី​គ្នា​នឹង​ម៉ាស៊ីន​ឡាន​ ​និង​ម៉ូតូ​ប្រភេទ​ស្ព័រ​ ​ឬ​​ប្រើ​យូរ​ឆ្នាំ​ ​មិន​សូវ​ស្ទុះ​ ​តែ​​​សាំង​ប្រភេទ​នេះ​​អាច​ធ្វើ​ឲ្យ​ម៉ាស៊ីន​ឆាប់​ឡើង​កម្ដៅ​ជាង​ការ​ប្រើ​សាំង​ធម្មតា។

ដោយ​ឡែក​សម្រាប់​រថយន្ត​ក្នុង​តំបន់​អឺរ៉ុប​ប្រើ​សាំង​ស្តង់ដារ​ ​RON 95​ ​ដល់​ ​RON 98​ ​ដែល​ស្មើ​ ​Octance 87​ ​និង​ ​Octane 98​ ​របស់​អាមេរិក​ ​ខណៈ​បច្ចុប្បន្ន​ទីផ្សារ​កម្ពុជា​ប្រើប្រាស់​ស្តង់​ដារ​អាមេរិក​ ​ដោយ​កំណត់​ខ្នាត​ ​Octane៕

ប្រភព​៖  Autotrader  ​

តិច​អត់​ដឹងថា ក្រុមហ៊ុន​ផ្តត់​ផ្គង់​គ្រឿង iPhone នៅ​ប្រទេស​ណា​ខ្លះ​!

អ្នក​ផ្គត់ផ្គង់​គ្រឿង​បន្លាស់​​សំខាន់​​សម្រាប់​ iPhone 5s, 6, 6s, 7 និង 7 Plus រួម​ទាំង​ទីតាំង​ក្រុមហ៊ុន​របស់​ពួក​គេ​រួម​មាន​ដូច​ខាង​ក្រោម៖

@ Sensor ប៉ារ៉ាម៉ែត្រ ៖​ ក្រុមហ៊ុន ​Bosch Sensortech មាន​មូលដ្ឋាន​នៅ​អាល្លឺម៉ង់ និង មាន​សាខា​​​ក្នុង​ប្រទេស​ចិន, សហរដ្ឋអាមេរិក, ​កូរ៉េ​ខាងត្បូង, ជប៉ុន និង តៃវ៉ាន់។

@ សៀគ្វី​សំឡេង ៖ ក្រុមហ៊ុន Cirrus Logic​ មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក និង មាន​សាខា​ក្នុង​ចក្រភព​អង់គ្លេស, ចិន, កូរ៉េ​ខាងត្បូង, តៃវ៉ាន់, ជប៉ុន និង សិង្ហបុរី។

@ ថ្ម ៖ ​ក្រុមហ៊ុន Huizhou Desay មាន​មូលដ្ឋាន​នៅ​ប្រទេស​ចិន។

@ ថ្ម ៖ ​ក្រុមហ៊ុន Samsung មាន​​នៅ​កូរ៉េ​ខាងត្បូង និង មាន​សាខា​ក្នុង​ប្រទេស​ចំនួន​ ៨០ ផ្សេង​ទៀត។

​​​​​​​​@ បង្គំ​កាមេរ៉ា​ភ្លោះ ៖ LG មាន​មូលដ្ឋាន​នៅ​កូរ៉េ​ខាង​ត្បូង ដោយ​មាន​សាខា​នៅ​ប្រទេស​ប៉ូឡូញ និង ចិន។

​​​​​​​@ បង្គំ​កាមេរ៉ា​ធម្មតា ៖ Sony មាន​មូលដ្ឋាន​នៅ​ប្រទេស​ជប៉ុន និង សាខា​តាម​ប្រទេស​ដទៃ​ជា​ច្រើន​ទៀត។

​​​​​​@ បង្គំ​កាមេរ៉ា​ធម្មតា ៖ Qualcomm មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​ ដែល​មាន​សាខា​តាម​ប្រទេស​អូស្ត្រាលី, ប្រេស៊ីល, ចិន, ឥណ្ឌា, ឥណ្ឌូណេស៊ី, ជប៉ុន, កូរ៉េ​ខាងត្បូង និង មាន​សាខា​ជា​ច្រើន​​ក្នុង​តំបន់​អឺរ៉ុប និង អាមេរិក​ឡាទីន។

​@ ឈីប​សម្រាប់​ប្រព័ន្ធ​ 3G/4G/LTE ៖ Qualcomm និង Intel មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក។

@ Sensor ត្រីវិស័យ ៖ AKM Semiconductor មាន​មូលដ្ឋាន​នៅ​ប្រទេស​ជប៉ុន និង មាន​សាខា​ក្នុង​សហរដ្ឋអាមេរិក, បារាំង, អង់គ្លេស, ចិន, កូរ៉េ​ខាងត្បូង និង តៃវ៉ាន់។

@ កញ្ចក់​ការពារ​អេក្រង់ ៖ Corning មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក ជា​មួយ​នឹង​សាខា​ក្នុង​ប្រទេស​អូស្ត្រាលី, បែលហ្ស៊ិក, ប្រេស៊ីល និង ក្នុង​ប្រទេស​ជា​ច្រើន​ទៀត។

@ Flash Memory ៖ Samsung និង Toshiba ដែល​មាន​មូលដ្ឋាន​នៅ​ជប៉ុន និង សាខា​ក្នុង​ប្រទេស​ជាង ៥០។

@ អេក្រង់​ LCD ៖ LG និង Sharp ​មាន​មូលដ្ឋាន​នៅ​ជប៉ុន និង សាខា​ក្នុង​ ១៣ ប្រទេស។

@ បន្ទះ​ឈីប​ស៊េរី​ A ៖ Samsung និង TSMC មាន​មូលដ្ឋាន​នៅ​តៃវ៉ាន់ និង មាន​សាខា​ក្នុង​ប្រទេស​ចិន, សិង្ហបុរី និង សហរដ្ឋអាមេរិក។

@ ទ្រនាប់​ស្កេន​ខ្ចៅ​ដៃ ៖ TSMC និង Xintec មាន​មូលដ្ឋាន​នៅ​តៃវ៉ាន់។

@ ​ប្រព័ន្ធ​ Touchscreen ៖ Broadcom មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​ និង សាខា​ក្នុង​ប្រទេស​អ៊ីស្រាអែល, ក្រិក, ចក្រភព​អង់គ្លេស, ហុល្លង់, បែលហ្ស៊ិក, បារាំង, ឥណ្ឌា, ចិន, តៃវ៉ាន់, សិង្ហបុរី និង កូរ៉េ​ខាងត្បូង។

@ ឈីប​ Wi-Fi ៖ Murata មូលដ្ឋាន​នៅ​អាមេរិក និង សាខា​ក្នុង​ប្រទេស​​ចំនួន​ ២០។

​គ្រឿង​បន្លាស់​ដែល​ផលិត​ដោយ​ក្រុមហ៊ុន​ជា​ច្រើន​ខាង​លើ​នេះ​ត្រូវ​បាន​ដឹក​ជញ្ជូន​ទៅ​ឲ្យ​ក្រុមហ៊ុន​តែ​ពីរ​ប៉ុណ្ណោះ​​ដើម្បី​ផ្គុំ​ចូល​គ្នា​ក្លាយ​ជា​ iPhone។ ក្រុមហ៊ុន​ពីរ​នោះ​គឺ​ Foxconn និង Pegatron ដែល​មាន​មូលដ្ឋាន​នៅ​តៃវ៉ាន់​ដូច​គ្នា។ Foxconn ជា​​ដៃ​គូ​យូរ​ឆ្នាំ​ជាង​គេ​​របស់​ Apple លើ​ការ​ដំឡើង​នេះ​ដោយ​បច្ចុប្បន្ន​ដំណើរ​ការ​ដំឡើង​ធំ​ជាង​គេ​គឺ​ធ្វើ​នៅ​ខេត្ត​ Shenzen ប្រទេស​ចិន។ ប៉ុន្តែ​ Foxconn ក៏​មាន​រោងចក្រ​នៅ​តាម​ប្រទេស​ដទៃ​ទៀត​ជា​ច្រើន​រួម​មាន​ប្រទេស​ថៃ, ម៉ាឡេស៊ី, សាធារណរដ្ឋឆេក, កូរ៉េ​ខាងត្បូង, សិង្ហបុរី និង ហ្វីលីពីន។

ចំពោះ​ Pegatron វិញ​​ទើប​តែ​ចូល​រួម​ក្នុង​ការ​ដំឡើង​ iPhone កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​នេះ​តែ​ប៉ុណ្ណោះ។ គេ​ប៉ាន់​ស្មាន​ថា​រោងចក្រ​នេះ​ដំឡើង​ iPhone 6 បាន​​ប្រមាណ​ ៣០% ក្នុង​ចំណោម​ iPhone 6 ដែល​ដំឡើង​​នៅ​ប្រទេស​ចិន​សរុប។

 

ដូច​ដែល​បាន​ឃើញ​តាម​ការ​រៀប​រាប់​ខាង​លើ​ ចម្លើយ​តប​នឹង​សំនួរ​ថា​ iPhone ផលិត​នៅ​ឯណា​ពិត​ជា​​ស្មុគស្មាញ​ណាស់។ ​អាច​និយាយ​ជា​រួម​ថា​ iPhone ធ្វើ​ឡើង​នៅ​ប្រទេស​ចិន​ ព្រោះ​ថា​គ្រឿង​បន្លាស់​ទាំង​ឡាយ​បាន​ប្រមូល​ផ្គុំ​នៅ​ទី​នោះ ប៉ុន្តែ​​​រឿង​រ៉ាវ​ពិត​គឺ​ស្មុគស្មាញ​ព្រោះ​វា​បាន​មក​ពី​ការ​ខំ​ប្រឹង​ប្រែង​របស់​​ក្រុមហ៊ុន​ផលិត​ទូទាំង​ពិភពលោក៕ ​​​​​​​​​​​​​​

ប្រភព​៖ Sabay