មេរៀនសំខាន់ៗ សម្រាប់អ្នករកសុីក្នុងវិស័យអចលនទ្រព្យ

វិស័យអចលនទ្រព្យនៅប្រទេសកម្ពុជាមានវិសាលភាពធំទូលាយ ហើយវាជាការជៀសមិនផុតសម្រាប់វិនិយោគិនក្នុងការធ្លាក់ចូលទៅក្នុងចំនុចគ្រោះថ្នាក់ ឬជួបបរាជ័យនៅពាក់កណ្ដាលផ្លូវនោះឡើយ។ ហើយខណៈពេលអ្នកមួយចំនួនបានជួបបញ្ហានេះអ្នកផ្សេងទៀតអាចគ្រាន់តែសង្ឃឹមថាវានឹងល្អប្រសើរ។ ប៉ុន្តែតើអ្វីដែលជាភាពខុសគ្នារវាងវិនិយោគិនជោគជ័យ និងវិនិយោគិនបរាជ័យ? ខណៈពេលដែលអ្នកមួយចំនួនចាត់ទុកសំណាងជាកត្តាសំខាន់តាមពិតនោះវាជាជំនាញ និងសមត្ថភាពរបស់វិនិយោគិនដើម្បីជៀសវាងការធ្វើឱ្យមានកំហុសឆ្គង។

នោះហើយជាមូលហេតុដែល Realestate.com.kh បានចងក្រងពីកំហុសឆ្គងរបស់អ្នកវិនិយោគក្នុងប្រទេសកម្ពុជា ដូច្នេះសូមលោកអ្នកស្វែងយល់អំពីចំណុចសំខាន់ៗមួយចំនួនដើម្បីជៀសវាងកំហុសឆ្គងទាំងនោះ!

១) មិនបានធ្វើការស្រាវជ្រាវគ្រប់គ្រាន់

អត្តពលិកដែលខ្លាំងនឹងត្រូវបានគេចងចាំនៅក្នុងប្រវត្តិសាស្រ្ត ប៉ុន្តែអត្តពលិកក៏ត្រូវមានភាពឆ្លាតវៃផងដែរក្នុងការប្រកួតប្រជែង។ នៅក្នុងរបៀបដូចគ្នានេះផងដែរវិនិយោគិនជាមួយធនធានរឹងមាំអាចចាប់ផ្តើមដំណើរការដោយភាពរឹងមាំ ប៉ុន្តែភាពយូរអង្វែងបានមកពីការស្រាវជ្រាវបន្ថែម។

ត្រូវនិយាយថាអ្នកធ្វើឱ្យការវិនិយោគនៅក្នុងរាជធានីភ្នំពេញដោយសារតែអ្នកបានឃើញអាជីវកម្មលូតលាស់នៅទីនោះជាច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ។ ពីរបីខែដំបូងការវិនិយោគរបស់អ្នកអាចដំណើរការបានយ៉ាងល្អ។ ប៉ុន្តែដោយសារតែអ្នកមិនបានសិក្សាពីបរិយាកាសវិនិយោគរបស់ប្រទេសកម្ពុជា និងការព្យាករពីអ្នកជំនាញ អ្នកប្រហែលជាមិនបានដឹងពីព័ត៌មានសំខាន់មួយដែលបានបញ្ជាក់ថាខេត្តព្រះសីហនុបានទាក់ទាញការចាប់អារម្មណ៍ច្រើនផងដែរ។ ហើយខណៈពេលដែលអ្នកទទួលបានជោគជ័យនៅក្នុងរាជធានីភ្នំពេញ ក្រុងព្រះសីហនុអាចត្រូវបានជាជម្រើសល្អប្រសើរសម្រាប់ប្រភេទការវិនិយោគរបស់អ្នកផងដែរ។

ក្នុងបទសម្ភាសមួយ លោក អ៊ិន សីហា នាយកផ្នែកអភិវឌ្ឍន៍អាជីវកម្មរបស់ក្រុមហ៊ុន VTrust Appraisal លើកឡើងស្រដៀងនេះដែរ។ លោកថា “ពិតណាស់កំហុសឆ្គងដ៏សាមញ្ញបំផុតដែលអ្នកអភិវឌ្ឍន៍ អចលនទ្រព្យជួបប្រទះគឺនៅពេលដែលទីផ្សារកម្ពុជាផ្លាស់ប្តូរឆាប់រហ័សពេក។ មុនពេលការចាប់ផ្តើមគម្រោងណាមួយដែលការសិក្សាលទ្ធភាពដែលអាចជោគជ័យគឺសំខាន់ខ្លាំងណាស់។ ហើយពួកគេត្រូវទទួលយកអនុសាសន៍ពីភ្នាក់ងារអចលនទ្រព្យដែលមានជំនាញវិជ្ជាជីវៈ។”

ធ្វើការអានដើម្បីស្វែងយល់មិនមែនជាការលំបាកនោះទេ ប៉ុន្តែប្រសិនបើអ្នកនៅតែមានការព្រួយបារម្ភមួយចំនួនជាការប្រសើរត្រូវជួបជាមួយអ្នកជំនាញក្នុងវិស័យនេះ។

២) មានភាពជឿជាក់ខ្លាំងពេក


និយាយពីអ្នកជំនាញអចលនទ្រព្យគឺមានច្រើននៅក្នុងប្រទេសកម្ពុជា។ ប៉ុន្តែដោយសារស្ថានភាពសេដ្ឋកិច្ច និងនយោបាយនៅកម្ពុជាស្ថិតនៅលើដំណាក់កាលនៃការវិវត្តន៍ដំបូង ទោះជាយ៉ាងណាក៏នៅតែមានអ្នកប្រកួតប្រជែងច្រើននៅទីនោះផងដែរ។ ប្រសិនបើមិនមានអ្នកប្រកួតប្រជែងទេនោះភ្នាក់ងារជំនាញក៏មិនមានចំណេះដឹងច្រើនអំពីទីផ្សារផងដែរ។ ដូច្នេះផ្នែកមួយនៃការធ្វើលំហាត់របស់អ្នកគឺជាការពិនិត្យមើលភាពដែលអាចជឿជាក់បាន និងកេរ្តិ៍ឈ្មោះរបស់មនុស្សដែលអ្នកនឹងធ្វើការជាមួយ។

កុំយល់ច្រលំដោយគ្រាន់តែអ្នកជំនាញមិនមានគេហទំព័រមិនមានន័យថាពួកគេជាអ្នកបោកប្រាស់នោះទេ។ ប៉ុន្តែគ្រាន់តែពួកគេមានគេហទំព័រក៏មិនមានន័យថាពួកគេមានជំនាញនោះដែរ។ ដូច្នេះជំនួសឱ្យការទៅរកភ្នាក់ងារឯករាជ្យ ឬទីភ្នាក់ងាររញ៉េរញ៉ៃ សូមព្យាយាមរកមើលស្ថាប័នណាដែលមានការទទួលស្គាល់តួយ៉ាង៖ សភាពាណិជ្ជកម្មអឺរ៉ុប សភាពាណិជ្ជកម្មអង់គ្លេស និងសមាគមន៍អ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា។

ពួកគេទំនងជាមានទាំងព័ត៌មានដែលអ្នកត្រូវការ និងបណ្ដាញដែលអ្នកកំពុងស្វែង

៣) មិនបានរៀបចំផែនការហិរញ្ញវត្ថុ

នេះគឺជាកំហុសឆ្គងដ៏ធំបំផុតដែលវិនិយោគិនបង្កើតឡើងគ្រាន់តែអ្នកមានលុយសល់ច្រើននៅក្នុងគណនីធនាគាររបស់អ្នកបន្ទាប់ពីទិញអចលនទ្រព្យមិនមានន័យថាអ្វីគ្រប់យ៉ាងត្រូវបានបង់រួចរាល់ទាំងស្រុងនោះទេ។ ដូចនៅក្នុងបណ្តាប្រទេសផ្សេងទៀតដែរកម្ពុជាមានការបង់ពន្ធជាពិសេស និងបន្ទាប់មកអ្នកចំណាយលើការថែទាំ។ ការចំណាយទាំងនេះរួមបញ្ចូលទាំងពន្ធលើការផ្ទេរកម្មសិទ្ធិពន្ធអចលនទ្រព្យប្រចាំឆ្នាំ ពន្ធកាត់ទុក ថ្លៃចំណាយដូចជាការបង់ថ្លៃសេវាសាធារណៈសម្រាប់ការបង្កើតក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត។ ហើយកុំភ្លេចថ្លៃចំណាយលើថ្លៃទឹកភ្លើង និងសេវាធានារ៉ាប់រង និងមានជាច្រើនទៀត។

វិនិយោគិនមួយចំនួនគិតថាការចំណាយបញ្ចប់បន្ទាប់ពីការទិញអចលនទ្រព្យនេះតាមភាពជាក់ស្តែង ការចំណាយចាប់ផ្តើមមានជាប់ជានិច្ច។ នេះគឺជាមូលហេតុដែលផែនការថវិការត្រឹមត្រូវនឹងធ្វើឲ្យអ្នករឹងមាំនៅក្នុងទីផ្សារដោយសារអ្នកដឹងច្បាស់ពីប្រាក់ដែលអ្នកមាន ដឹងថានឹងត្រូវចំណាយលើអ្វីខ្លះ និងដឹងថាអ្នកអាចមានទទួលបានផលចំណេញប៉ុន្មាន។

ស្វែងយល់បន្ថែមអំពីថ្លៃដំណើរការពន្ធ និងការចំណាយផ្សេងទៀត មើល ការណែនាំពីកម្មសិទ្ធិកាន់កាប់ឥឡូវនេះ!

ដូចគ្នាទៅនឹងក្នុងស្ថានភាពផ្សេងទៀតបាននិយាយថាវាជាការពិត “គ្រាន់តែដោយសារតែអ្នកអាចមិនគិតថាអ្នកគួរតែធ្វើវា”។ ហើយថាតើការវិនិយោគចាប់ផ្តើមដោយរបៀបណា ការស្វែងយល់ពីហានិភ័យត្រូវមានការស្រាវជ្រាវត្រឹមត្រូវ ការយល់ដឹងទូលំទូលាយ និងស្វែងយល់ពីគុណសម្បត្តិជាមុនសិន។ បើគ្មានចំណុចទាំងនេះទេអ្នកនៅតែមានភាពមិនច្បាស់លាស់។ កំហុសឆ្គងទូទៅដោយអ្នកវិនិយោគអាចជាប្រយោជន៍ដល់អ្នក ប៉ុន្តែសូមចងចាំថាដើម្បីរក្សាឲ្យអ្នកអាចសម្របខ្លួនបានជាមួយអ្វីដែលថ្មី អ្នកត្រូវតែអភិវឌ្ឍន៍ខ្លួនឯងជានិច្ចផងដែរ។

ប្រភព៖ Realestate.com.kh

ក្បួន​ចាយ​លុយ​ ដើម្បី​ក្លាយ​ជា​អ្នក​មាន​!

ហាសេដ្ឋីមានបំផុតនៅហុងកុង Li Ka-Shing ជាបុគ្គលមួយរូបដែលមានប្រវត្តិមក​ពីគ្រួសារក្រីក្រ និងកំព្រាឪពុកតាំងពីកុមារភាព ប៉ុន្តែអាចតស៊ូជម្នះភាពលំបាក​រហូតក្លាយ​ជាបុគ្គលជោគជ័យយ៉ាងខ្លាំងមួយរូបទាំងនៅអាស៊ី និងនៅជុំវិញ​ពិភពលោក។ លោក លី បានចែករំលែកនូវតិចនិកបែងចែក និងរបៀបប្រើប្រាស់​ហិរញ្ញវត្ថុយ៉ាងមានប្រសិទ្ធភាពដើម្បីអាចក្លាយជាអ្នកមាន។ ជាឧទាហរណ៍លោក​បានឧបមាថា បើអ្នកមានប្រាក់ខែឬចំណូល៣០០ដុល្លារក្នុង១ខែ អ្នកត្រូវបែងចែក​ជា​៥ចំណែកដូចខាងក្រោម៖

ចំណែកទី១៖ ៣០% (៩០ដុល្លារ) សម្រាប់ចំណាយហូបចុកប្រចាំថ្ងៃ

អ្នកត្រូវចំណាយជាមធ្យម ៣ដុល្លារក្នុងមួយថ្ងៃ ដោយអ្នកអាចញាំពងទាមួយគ្រាប់និងទឹកដោះគោមួយកែវសម្រាប់អាហារពេលព្រឹក ឬអាហារពេលព្រឹកណាដែលមិនសូវចំណាយច្រើននិងមានអត្ថប្រយោជន៍ចំពោះសុខភាព។ ជាងនេះទៅទៀត ចំពោះអាហារថ្ងៃត្រង់អ្នកអាចញាំអាហារដែលចម្អិនស្រាប់ និងផ្លែចេកមួយឬពីរផ្លែដើម្បីបង្កើនថាមពល។ សម្រាប់ពេលល្ងាចអ្នកអាចចម្អិនអាហារនៅផ្ទះដោយខ្លួនឯង ជាមួយនឹងទឹកដោះគោមួយកែវមុនពេលចូលគេង។

ចំណែកទី២៖ ២០% (៦០ដុល្លារ) សម្រាប់ចំណាយលើទំនាក់ទំនងសង្គម

លោក លី កាស៊ីង យល់ថាទំនាក់ទំនងមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់ការរស់នៅក្នុងសង្គម ជាពិសេសសម្រាប់អ្នកជំនួញ។ អ្នកគួរទុកប្រាក់មួយចំណែកសម្រាប់ប៉ាវអ្នកដទៃយ៉ាងតិចក៏បានមួយឬពីរដងដែរក្នុងមួយខែ ប៉ុន្តែក្នុងការចំណាយប៉ាវអ្នកដទៃអ្នកគួរជ្រើសរើសមនុស្សដែលមានចំណេះដឹង មានទ្រព្យជាងខ្លួន ឬមនុស្សដែលអាចជួយអ្នកក្នុងការរកស៊ីឬការងារបាន។

ចំណេកទី៣៖ ១៥% (៤៥ដុល្លារ) សម្រាប់ចំណាយលើការបង្កើនចំណេះដឹង

ការបង្កើនចំណេះដឹងគឺមានសារៈសំខាន់ណាស់សម្រាប់អ្នកជំនួញ ឬការងារផ្សេងៗ ដូចនេះអ្នកគួររក្សារទុក១៥ភាគរយនៃចំណូលរបស់អ្នក សម្រាប់បង្កើនចំណេះដឹងដូចជាទិញសៀវភៅអាន ចំណាយលើការចូលរួមវគ្គសិក្សាខ្លីៗ ឬសិក្ខាសិលាដែលនឹងមានប្រយោជន៍សម្រាប់មុខជំនួញ ឬការងារ។

ចំណែកទី៤៖ ១០% (៣០ដុល្លារ) សម្រាប់ចំណាយលើដំណើរទេសចរណ៍

អ្នកមិនអាចអង្គុយតែធ្វើការមួយខែទល់មួយខែ មួយឆ្នាំទល់មួយឆ្នាំបាននោះទេ ដូច្នេះហើយអ្នកគួរទុកចំណែកចំនួន១០ភាគរយ សម្រាប់ការដើរកម្សាន្តនិងកាត់ភាពស្ត្រេសក្នុងការងារឬមុខជំនួញកន្លងមក។ លើសពីនេះទៅទៀត អ្នកអាចដើរលេងទៅតំបន់ឬទីកន្លែងថ្មីៗដែលអ្នកមិនធ្លាប់បានទៅ បើអាចអ្នកគួរចេញទៅក្រៅប្រទេសយ៉ាងតិចក៏បាន១ដងដែរក្នុងមួយឆ្នាំ ដើម្បីមើលពិភពលោកខាងក្រៅ ដែលនឹងអាចឲ្យអ្នកមានគំនិតថ្មីៗ។

ចំណែកទី៥៖ ២៥% (៧៥ដុល្លារ) ទុកសន្សំសម្រាប់ធ្វើការវិនិយោគឬពង្រីកអាជីវកម្ម

ចុងបញ្ចប់ សម្រាប់ប្រាក់ដែលនៅសល់២៥ភាគរយ វាជាចំណែកដែលរក្សាទុកសម្រាប់ធ្វើការវិនិយោគ ឬសម្រាប់ពង្រីកទំហំអាជីវកម្មរបស់អ្នកបន្ថែម។ សម្រាប់អ្នកដែលចង់សន្សំទុកសម្រាប់ធ្វើការវិនិយោគ អ្នកគួររក្សាទុកក្នុងកុងធនាគារដែលមានរយៈពេលកំណត់ណាមួយដើម្បីទុកធ្វើការវិនិយោគឬបើកអាជីវកម្មនៅថ្ងៃណាមួយ។ ធ្វើដូច្នេះការពារដើម្បីកុំឲ្យអ្នកដកចាយវាយផ្តេសផ្តាស ឬចំណាយទៅលើរបស់ដែលមិនចាំបាច់៕

ប្រភព​៖ business-cambodia.com

ជីវិត​ជោគ​ជ័យ របស់​ម្ចាស់​ពានរង្វាន់សហគ្រិន​ស្ត្រី​វ័យ​ក្មេង​ដ៏​ឆ្នើម​ប្រចាំ​ឆ្នាំ​ ​២០១៧​

ជា​កូន​ស្រី​កំព្រា​ឪពុក​ ​លោក​ស្រី​ ​ឃី​ ​មុនី​ ​សុខ​ចិត្ត​ចាក​ចេញ​ពី​គ្រួសារ​ មក​បន្តការសិក្សា​ និង​ស្វែង​រក​ការងារ​នៅ​ភ្នំពេញ​ ​ក្រោយ​បញ្ចប់​ថ្នាក់​វិទ្យាល័យ​។ ​ការ​ចាក​ចេញ​នោះ​ដោយ​សារ​ ​ចង់រំដោះខ្លួនចេញពីបន្ទុកចំណាយគ្រួសារ ដើម្បីសម្រាលការលំបាក​របស់ម្ដាយ​ ដែល​ដើរ​តួ​ជា​ម្ដាយ​ផង​ ​ឪពុក​ផង​ ​រួម​ទាំង​រ៉ាប់​រង​បន្ទុក​កូនៗ​ជា​ច្រើន​នាក់​។ ​ភាព​ក្រីក្រ​បាន​ក្លាយ​ជា​កម្លាំង​ចិត្ត​ដ៏​រឹង​មាំ​ ​រហូត​ទទួលពានរង្វាន់សហគ្រិន​ស្ត្រី​វ័យ​ក្មេង​ដ៏​ឆ្នើម​ប្រចាំ​ឆ្នាំ​ ​២០១៧​ កាលពីពេលថ្មីៗនេះ។

 

​ចង់​ដឹង​ថា​ ​រឿង​រ៉ាវ​ពី​ក្រោយ​ភាព​ជោគ​ជ័យ​របស់​សហគ្រិន​រូប​នេះ​ បែប​ណា​នោះ​ សូម​អាន​ប្រវត្តិ​សង្ខេប​ខ្លះ​ដូច​ខាង​ក្រោម​នេះ​៖

​ជីវិត​ក្រោយ​បែក​ម្ដាយ​លើក​ដំបូង​

លោក​ស្រី​ ​ឃី ​មុនី ​ជា​អ្នក​ខេត្ត​កំពង់ចាម​ ​ដែល​មាន​បង​ប្អូន​ចំនួន​ ​៧នាក់​ ​និង​ជា​កូន​ស្រី​ពៅ​ មាន​តែ​ម្ដាយ​ជា​មេ​គ្រួសារ​។ ​បន្ទាប់​ពី​លោក​ស្រី​ប្រឡង​ជាប់​បាក់​ឌុប​ ​ ក៏​សម្រេច​ចាក​ចេញ​ពី​ស្រុក​កំណើត​ ​មក​បន្ត​ការ​សិក្សា​ជំនាញ​ផ្នែក​សេដ្ឋកិច្ច​ ​នៅ​រាជ​ធានី​ភ្នំពេញ​ ​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​ ​និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​។ ​លោក​ស្រី​រៀប​រាប់​ថា ​៖ “ពេល​នោះ​ជា​លើក​ដំបូង​ដែល​ត្រូវ​បែក​ពី​ម្ដាយ​ អារម្មណ៍​ពិត​ជា​ពិបាក​”។ ​លោក​ស្រី​ថា​ អ្វី​ដែល​លោក​ស្រី​ប្រាប់​ខ្លួន​ឯង​ឲ្យ​ប្រឹង​បន្ត​ឡើង​នោះ​ ​គឺ​ដោយ​សារ​ភាព​ក្រីក្រ​ ​បាន​ជំរុញ​ទឹក​ចិត្ត​លោក​ស្រី​ត្រូវ​តែ​តស៊ូ​សម្រេច​គោលដៅ​ឲ្យ​បាន​។

​នឿយ​មុន​ ស្រណុក​ក្រោយ​

​ចូល​ដល់​ឆ្នាំ​ទី២ភា្លម ​លោក​ស្រី​ទទួល​បាន​ការងារ​ដំបូង​ផ្នែក​រដ្ឋបាល ​ជា​ការងារ​ហាត់ការ​ ឬហៅ​ថា​ Internship ​រយៈពេល​ ០៦ខែ ​លោក​ស្រី​ទទួល​បាន​ប្រាក់​ឈ្នួល​៥០​ដុល្លារ​ក្នុង​១ខែ ​ត្រឹម​បង្គ្រប់​ថ្លៃសាំង​ប៉ុណ្ណោះ​។ ​ប៉ុន្តែ​លោក​ស្រី​ពេញចិត្ត​នឹង​ធ្វើ​ ​ព្រោះ​ជា​កន្លែង​ដែល​លោក​ស្រី​បានរៀនសូត្រ​ពី​មនុស្ស​ជំនាញ​ជា​ច្រើន​ និង​អនុវត្ត​ជាក់​ស្តែង​ ធ្វើ​ឲ្យ​លោក​ស្រី​លែង​ខ្លាច​ និង​បាន​ស្គាល់​ពី​សង្គម​កាន់​តែ​ច្បាស់​។ ទន្ទឹម​នឹង​ការងារ​​លំបាក​ៗ​ជា​ច្រើន​ ​បាន​ចូល​ក្នុង​ជីវិត​ស្ត្រី​វ័យ​ក្មេង​រូបនេះ​ ​បាន​ប្រាប់​ខ្លួន​ឯង​នូវ​ពាក្យ​ចាស់​បុរាណ​តែង​ពោល​ថា​ ” ​ស៊ូ​នឿយ​មុន​ស្រណុក​ក្រោយ​” ​ហេតុ​ដូច្នេះ​ លោក​ស្រី​មិន​ដែល​ទុក​ខ្លួន​ឲ្យ​ទំនេរ​ឡើយ​។

កម្រៃជើងសា​​ ជាដើម​ទុន​ដំបូង​​

ការងារ និងជីវិត​ឯកជន​ត្រូវ​បាន​ផ្លាស់​ប្ដូរ ក្រោយ​ពី​បញ្ចប់​ការងារ​ហាត់​ការ​ លោកស្រីបានធ្វើ​ការ​ជា​គណនេយ្យ​ក្នុង​ក្រុមហ៊ុន​អចលទ្រព្យ​មួយ​ និង​ឆ្លៀត​ពេល​រក​ម៉ូយ​ជួយ​ជា​លក់​ផ្ទះ​ឲ្យ​គេ​បន្ថែម។ លក់ផ្ទះដំបូងលោកស្រី រក​ប្រាក់​បាន​ ៣​ពាន់​ដុល្លារ​ ជា​កម្រៃ​ជើង​សា (Commission) ​រួច​ក៏​មានបែក​គំនិត​រកស៊ី​នាំចូល​សំបក​កៅស៊ូម៉ូតូ។ អាជីព​​ជា​ពេល​វេលា​មួយ​ដែល​លោក​ស្រី​ភ័យ​ខ្លាច​ ​តែ​ដោយ​មាន​ចំណេះ​ដឹង​ភាព​ជា​សហគ្រិន​ គឺ​ត្រូវ​តែ​ហ៊ាន​ប្រថុយ​។

​មក​ដល់​ឆ្នាំ​ ២០១១ ​លោក​ស្រី​ ​បាន​ងាក​មក​ចាប់​របរ​រកស៊ី​ស្រូវ​អង្ករ​មាន​ឈ្មោះ​ថា Amru Rice និង​ ឆ្នាំ ២០១៣ ដឹកនាំកសិករ ផលិត​អង្ករ​សរីរាង្គ​របស់​ខ្មែរ​​នាំ​ចេញ​ទៅ​ក្រៅ​ជាង​ ​៤០​ប្រទេស​ និង​ជួយ​កសិករ​ខ្មែរ​ប្រមាណ​ ៥​ពាន់​គ្រួសារ​ ប្ដូរ​មក​ធ្វើ​ស្រូវបែប​សរីរាង្គ​ទល់​បច្ចុប្បន្ន៕

ប្រភព​៖ news.sabay.com.kh

វិធី​បង្រៀន​កូន​ ១០​យ៉ាង ​​​ដែល​ធ្វើ​ឲ្យ​​ជនជាតិ​ ជ្វីស ​ឆ្លាត​ជាង​​គេ​​លើ​ពិភពលោក​!

គ្រប់​ឳពុក​ម្តាយ​ទាំង​អស់​តែង​តែ​ស្រម៉ៃ​ចង់​ឲ្យ​កូន​របស់​ខ្លួន​ក្លាយ​ជា​មនុស្ស​ឆ្លាត​វៃ​។ ប៉ុន្តែ​ក្រៅ​ពី​វិធី​ប្រៀន​ប្រដៅ​​ធម្មតា គឺ​គ្មាន​សៀវ​ភៅណា​​បង្ហាញ​វិធីសាស្រ្ត​ណា​ជាក់​លាក់​មួយ​ដើម្បី​បង្រៀន​កូន​ចៅ​ឡើយ​។  ដោយ​ឡែក​ ជន​ជាតិ​ជ្វីហ្វ​​ មិន​ចាំ​បាច់​ទៅ​ចូលរួម​វគ្គបណ្តុះ​បណ្តាល​ពី​ការ​ចិញ្ចឹម​ អប់រំ​កូន​ឡើយ ប៉ុន្តែ​កូន​របស់​ពួក​គេតែង​តែ​ឆ្លាត​ជាង​​កូន​ចៅ​របស់​ជាតិ​សាស​ដទៃ​។

ខាង​ក្រោម​ជា​អាទិ៍​កំបាំង​ទាំង ១០ ដែល​ជន​ជាតិ​ ជ្វីហ្វ​ ​បង្រៀន​កូន​ចៅ​របស់​គេ​៖

១០) បង្រៀន​ឲ្យ​កូន​​ចេះ​ឯករាជ្យ​​ ម្ចាស់ការ​លើ​ខ្លួន​ឯង​

ក្នុង​គ្រួសារ​ទូទៅ​តែង​តែ​ប្រាប់​កូន​ចៅរបស់​គេថា ជិវិត​កូន​​នឹង​ជោគ​ជ័យ​ បើ​សិន​ជា​ជឿថា​កូន​អាច​​ធ្វើ​បាន​។  ខណៈ​ពេល​ដែល​ជនជាតិ​ជ្វីស​ប្រាប់​កូន​ចៅ ថា​ «ជីវិត​កូន​ជោគជ័យ​បើ​សិន​ជា​កូន​អាច​ធ្វើ​អ្វី​ៗ​​គ្រប់​យ៉ាង​​​បាន​ដោយ​ខ្លួន​ឯង​។»

០៩) រឿង​គ្រប់​យ៉ាង​តែង​តែ​ពិបាកដំបូង ទើប​ស្រួល​ពេល​ក្រោយ​​​​

ដើម្បី​ឲ្យ​កូន​ម្ចាស់​ការ​លើ​ខ្លួន​ឯង ត្រូវ​ទទួល​ស្គាល់​ និង​​សរសើរ​​​​​ការ​ខិតខំ​របស់​កូន​។ ឳពុកម្តាយ​គួរ​គាំទ្រ​និង​លើក​ទឹក​ចិត្ត​កូន​​ឲ្យ​ធ្វើខ្លួនឯង ព្រោះ​រាល់​ការងារ​ ឬ​ទម្លាប់​ដំបូង​វា​មិន​ងាយ​ស្រួល​ទេ​។

០៨) ការ​ទុក​ចិត្ត​​ជា​​លើក​ទឹក​ចិត្ត​សំខាន់​បំផុត​​​

ការ​លើក​ទឹក​ចិត្ត​​ដោយ​រង្វាន់ ស្ករ​គ្រាប់ ជាជម្រើស​មួយ​ តែ​មិន​មែន​ល្អ​បំផុត​នោះ​ទេ​។ ការ​លើក​ទឹក​ចិត្ត​សំខាន់​បំផុត គឺ​ការ​ទុក​ចិត្ត​​រាល់​សកម្មភាព​ដែល​កូន​ធ្វើដោយ​ខ្លួន​ឯង ព្រោះ​គេ​គិត​ថា គេ​កំពុង​ធ្វើ​រឿង​ត្រឹម​ត្រូវ​!

០៧) កក្តាខាង​ក្រៅ ឬ​របស់​ក្រៅ​ខ្លួន​មិន​មែន​ជា​រឿង​សំខាន់​ទេ​

ឳពុកម្តាយ​​ នៅ​​ប្រទេស​លោក​ខាង​លិច តែង​ដើរ​ជៀស​ពេល​ឃើញ​​​​ក្មេង​ៗ​ជនជាតិ​ ជ្វីហ្វ ដើរ​លេង​ខាង​ក្រៅ  ព្រោះ​តែ​ខ្លួន​ប្រាណ​ប្រឡាក់​ភក់ ក្រចក​ដៃ ឬ​សំលៀក​បំពាក់​មិន​ស្អាត​ជា​ដើម​។

ជន​ជាតិ​ជ្វីហ្វ​​​ ជឿថា​ការ​​​សំអាត​ខ្លួន​ប្រាណ​ក្មេង​ស្អាត​បាត និង​មិន​ប្រឡាក់​សោះ​ គឺ​ជា​ការ​ខាត​ពេល​សម្រាប់​ឳពុក​ម្តាយ និង​​ ​កូន​របស់​គេ​។ គេគិត​ថា វាមិន​ប៉ះពាល់​ដល់​ការ​លូត​លាស់​របស់​កូន​គេ ហើយ​ក្មេង​ក៏​មិន​ខ្វល់​ពី​​សភាព​ខាង​ក្រៅ​របស់​វា​ដែរ​។ ​

០៦) ទទួល​យក​ភាព​គ្មាន​សណ្តាប់​ធ្នាប់ ក្មេងៗ​ជន​ជាតិ​ជ្វីស តែ​ងតែ​រញ៉េរញ៉ៃ​​ ប៉ុន្តែ​មិន​មែន​ជា​បញ្ហា​រំខាន​សម្រាប់​ឳពុក​ម្តាយ​របស់​គេ​ឡើយ​ ព្រោះ​​គេ​យល់​ថា​ធម្មជាតិ​របស់​ក្មេង​គឺ​​​ គ្មាន​សណ្តាប់​ធ្នាប់ រប៉ាត់​រប៉ាយ​អញ្ចឹង​ឯង​។ ជាជាង​ការ​ស្តីបន្ទោស​ថា​​បន្ទប់​គេង​​គ្មាន​សណ្តាប់​ធ្នាប់  គេ​បណ្តោយ​ឲ្យ​កូន​រស់​នៅ​ក្នុង​បន្ទប់​​នោះ ដោយ​ប្រាប់​ពី​សារៈសំខាន់​នៅ​បន្ទប់​មាន​របៀប​នៅ​ពេល​ក្រោយ​!

០៥) លេង​យូរ គង់​តែហត់​ទេ​!

ជន​ជាតិ​ជ្វីស បណ្តោយ​ឲ្យ​កូន​របស់​ពួក​គេ​លេង​តាម​ចិត្ត មិន​ហាម​ឃាត់​ កុំ​ប៉ះអានេះ​…. កុំ​ធ្វើនេះ……..កុំ​ធ្វើនោះ​​…………..ឡើយ​​ ព្រោះ​គេ​ជឿថា វា​ជា​ដំណាក់​កាល​សំខាន់​សម្រាប់​ក្មេង​​ធ្វើ​អ្វី​ដែល​គេ​ចង់​ធ្វើ​។

០៤) សេវីភាព ឆ្លាត​វៃ​​

បើ​ទោះ​ជា​ក្មេង​ជន​ជាតិ​ជ្វីហ្វ​ ត្រូវ​ឳពុក​ម្តាយ​បើក​សេរីភាព​ទូលំទូលាយ ក៏​ប៉ុន្តែ​ពួក​គេ​ក៏​មាន​ដែន​កំណត់​​ ជា​ពិសេស ការ​មិន​គោរព​គ្រួសារ នោះ​ពួក​គេ​នឹង​ត្រូវ​ទទួល​ការ​ពិន័យ​ផង​ដែរ​។

០៣) ឳពុក​ម្តាយ​ គឺ​ជា​អ្នក​ដឹកនាំ​ (មេ​)​

គោរព​ឳពុក​ម្តាយ​​ ជា​វិន័យ​ដ៏តឹង​តែង​បំផុត​សម្រាប់​ក្មេង​ជន​ជាតិ​ជ្វីស​ ដែល​គេ​គិត​ថា​រឿង​ឳពុកម្តាយ​របស់​គេ​ជា​រឿង​សំខាន់​ ជាង​រឿង​ផ្ទាល់​ខ្លួន​របស់​គេ​។ ដូច្នេះ​ហើយ ដែល​ធ្វើ​ឲ្យ​​គេ​មិន​ពឹង​ផ្អែក​លើ​ឳពុកម្តាយ​​​ ដើម្បី​រឿង​ផ្ទាល់​ខ្លួន​របស់​គេ​ «​ធ្វើ​ដោយ​ខ្លួន​ឯង​»។

០២) វិធី​គ្រប់​គ្រង​ក្មេង​​

នៅក្នុងគ្រួសារជនជាតិជ្វីហ្វមនុស្សម្នាក់មិនអាចដាក់ទណ្ឌកម្មកូនបានដោយយកអ្វីមួយចេញ។ ផ្ទុយទៅវិញច្បាប់ជាច្រើនត្រូវបានបង្កើត​ឡើងដោយផ្តល់ផលប្រយោជន៍​សម្រាប់​សកម្មភាព​ត្រឹមត្រូវ។ ហេតុដូច្នេះហើយកុមារ​មិនគិតពី​ការពិន័យ​នោះទេ តែគាត់រៀន​កែ​តម្រូវ​អាកប្បកិរិយា​របស់គាត់សម្រាប់ផលល្អរបស់គាត់។

ក្មេង​ៗ​ទាំអ​នោះ​​​មិនភ័យខ្លាចនៃការដាក់ពិន័យ​ដោយ​សារ​ការ​​ចាក់ទឹកអប់ម្តាយ​របស់​វា​ចោល​ទេ​ ដោយសារតែវា​ដឹងថាជំនួសឱ្យការទិញទឹកអប់ថ្មី​នៅថ្ងៃស្អែក​ម្តាយរបស់គាត់អាចទិញអាហារជំនួសវិញ។

០១) គ្រប់​ការសម្រេច​បាន​ត្រូវ​តែ​លើក​ទឹក​ចិត្ត​​

អ្នកចិត្ដវិជ្ជាសម័យថ្មីណែនាំអ្នកកុំឱ្យសរសើរកូនរបស់អ្នកសម្រាប់ការសរសេរ​​ក្រវីក្រវាស ព្រោះ​​រាំង​ស្ទះ​ការអភិវឌ្ឍរបស់ក្មេង​។ ឪពុកម្តាយជន​ជាតិ​ជ្វីហ្វ​​ ​ជឿជាក់​ថា​ទោះជា​យ៉ាង​ណា​ក៏ដោយ នេះ​ជា​សមិទ្ធផល​មួយត្រូវតែទទួលបានរង្វាន់ ឬ​លើកទឹក​ចិត្ត​​។

ប្រភព​​៖ Bright Side

 

រឿង​ ៨ ​យ៉ាង​ដែល​អ្នក​នឹង​ស្តាយ​ក្រោយ ១០​ឆ្នាំខាង​មុខ​!

១. ទំនាក់ទំនង​ស្នេហា​បែក​បាក់​៖ រៀន​រស់​ដោយ​ខ្លួន​ឯង កុំ​ចាំ​ទាល់​តែ​មាន​គ្នា​។ នៅ​ពេល​ដែល​ទំនាក់ទំនង​អ្នក​ដល់​ផ្លូវ​បំបែក​នោះ​ អ្នក​នឹង​ដឹង​ថា ការ​រៀន​រស់​ដោយ​ខ្លួន​ឯង​ពិត​ជា​មាន​តម្លៃ​។

២. ចំណាយ​ពេល​តិច​តួច​ជាមួយ​មនុស្ស​ដែល​យើង​ស្រលាញ់​៖ ដោយ​សារ​តែ​ការ​ចំណាយ​ពេល​ជា​ច្រើន​ជាមួយ​ការ​ធ្វើការ​ងារ​​ និង​ទំនាក់ទំនង​ជាមួយ​មនុស្ស​ខាង​ក្រៅ មនុស្ស​មួយ​ចំនួន មិន​បាន​យក​ចិត្ត​ទុក​ដាក់​ជាមួយ​​មនុស្ស​សំខាន់​ៗ​ជុំ​វិញ​ខ្លួន​ ដែល​ធ្វើ​ឲ្យ​ជីវិត​បាត់​មួយ​ផ្នែក​នៃ​សុភមង្គល​ក្នុង​គ្រួសារ​។

៣. ខ្ជះខ្ជាយ​ពេល​វេលា​​៖ ពួក​គេ​​ឲ្យ​តម្លៃ​ខ្លាំងទៅ​លើ​ពេល​វេលា​សម្រាប់​លំហែរ មើល​ទូរ​ទស្សន៍ លេង​ហ្វេសប៊ុក លេង​ហ្គេម​ ជា​ដើម គេ​មិន​ដឹង​ថា​គេ​កំពុង​ខ្ជះ​ខ្ជាយ​ពេល​ជា​ច្រើន​ទៅ​លើ​​សកម្មភាព​គ្មាន​ប្រយោជន៍​ទាំង​នេះ​។

៤. មិន​ខ្វល់​ខ្វាយ​ពី​សុខភាព៖ តាមរយៈ​ទម្លាប់​មិន​ល្អ​មួយ​ចំនួន​ក្នុង​រយៈពេល​ខ្លី ពួក​គេ​មើល​មិន​ឃើញ​ពី​ផល​ប៉ះពាល់​ទៅ​លើ​សុខភាព​​របស់​គេ​ឡើយ​ ដរាប​ណា​ដែល​​គេ​ត្រូវ​​ចំណាយ​ពេល​ច្រើននៅ​មន្ទីរ​ពេទ្យ​។ ​​

៥. គ្មាន​ពេល​ដើរ​លេង​៖ មាន​លុយ​អាច​ដើរ​លេង​បាន​ ដើរ​លេង​ទៅ​ កុំ​ចាំ​រហូត​គ្មាន​ពេល​វេលា និង​លទ្ធភាព​​។

៦. ផ្តោត​លើ​ការ​ងារ​ខ្លាំង​ពេក​៖ ការ​ងារ​ពិត​ជា​សំខាន់ តែ​ក៏​កុំ​ភ្លេច​ពី​មិត្ត​ភាព និង​ពេល​វេលា​សម្រាប់​ខ្លួន​ឯង​ផង​ដែរ​។

៧. ឈប់​រៀន​សូត្រ​អ្វី​ថ្មីៗ​៖ រៀន​សូត្រ​គ្មាន​ដែន​កំណត់ អ្នក​នឹង​បាត់​បង់​​ឱកាស​ប្រសិន​បើ​មាន​អ្នក​ផ្សេង​ដែល​​​​ចេះ​ជាង​អ្នក​​បន្តិច​!

៨​. បាន​តែ​​ស្រម៉ៃ​ តែ​គ្មាន​សកម្មភាព​​៖ គ្រប់​គោដៅ ឬ​ក្តី​សុបិន្ត​ទាំង​អស់​​នឹង​ក្លាយ​ជា​សូន្យ​ បើ​សិន​វា​បាន​ត្រឹម​តែ​គិត ដោយ​គ្មាន​សកម្មភាព​អ្វី​ទាំង​អស់​នោះ​។

ប្រភព៖ Bright Sight ​

ជីវិត​ជោគជ័យ​របស់់ លោក​ឧកញ៉ា ចិត្ត សេរីសុភ័ក្រ្ត​​

លោកឧកញ៉ា ចិត្រ សេរីសុភ័ក្ត្រ បច្ចុប្បន្ននេះ ជាសហគ្រិនជោគជ័យមួយរូបនៅកម្ពុជា ដែល​ជា​អគ្គនាយក​គ្រប់គ្រង​ក្រុម​ហ៊ុន​៥​ នៅក្នុងដៃ មានដូចជា ក្រុមហ៊ុនអចលនទ្រព្​យCSS Real Estate LLC , ហាងបញ្ចាំមហាសេរីPawn shop, Luxury Smile, ក្រុម​ហ៊ុនទទួលផលិតផលិតផលសម្ភស្ស និង Monsne Café Cambodiaជាដើម។ លោកឧកញ៉ាជាកូនច្បងក្នុងគ្រួសារ មាន​ប្រវ​ត្ថិជាកូនអ្នកក្រ ដែលមានឪពុកជាអ្នករើស​អ៊ែតចាយ និងម្តាយជាលក់ផ្លែឈើបន្តិចបន្តួច។ តែលោកជាក្មេងតស៊ូ និងចូល​ចិត្ត​សិក្សាស្រាវជ្រាវរៀនសូត្រ ឲ្យតម្លៃលើការសិក្សា រហូតរៀនផ្លោះថ្នាក់រហូតដល់ទៅ​២ដងក្នុងប្រវត្ថិសិក្សានៅកម្ពុជា។

លោកឧកញ៉ាចិត្រ សេរីសុភ័ក្ត្រ បានមានប្រសាសន៍ថា ដោយសារតែគ្រួសារមានប្រវត្ថិដ៏ក្រីក្រ ឆ្លងកាត់ភាពឈឺចាប់ កត្តា​នៃ​ភា​ព​ក្រីក្រនេះបានជំរុញទឹកចិត្ត និងបានដាស់តឿនខ្លួនឯងឲ្យខិតខំតស៊ូ អត់ធ្មត់គ្រប់កិច្ចការមិនដែល​ធ្វេសប្រហែស​ម្តង​ណា​ទេ​។ លោកធ្លាប់ជាក្មេងជាដើរទៅរៀននៅវត្តព្រះពុទ្ធ រហូតគ្រួសារមានជីវភាពធូរធា ទើបមានលទ្ធភាពទិញកង់ជិះនិងគេ។ ដោយសារតែការតំាងចិត្តខ្ពស់ ក្នុងការរៀនសូត្រ ធ្វើឲ្យលោកឧកញ៉ាក្លាយជាសិក្សពូកែ និងបានផ្លោះពីដងក្នុងពេលសិក្សា ហើយបានបញ្ចប់ថ្នាក់ទី១២នៅអាយុ១៦ឆ្នាំ។

ក្រោយពីបញ្ចប់ថ្នាក់ទី១២ លោកឧកញ៉ាក៏បានជាប់អាហារូបករណ៍ទៅសិក្សានៅសហរដ្ឋអាមេរិកនៅCommunity College។ ការសិក្សានៅសាលា Community College ត្រូវគេមើលងាយថា លោកអត់មកសិក្សានៅទីនេះ ខ្សោយភាសាអង់គ្លេស។ តែ​ដោយ​សារលោកជាសិក្សពូកែស្រាវជ្រាវ រហូតទទួលបានពិន្ទុខ្ពស់៤.០០ លោក​ក៏មានឱកាសបានទៅ​សិក្សានៅសាលា​ឯក​ជន​​ដ៏ល្បី Wofford College ប្រចាំរដ្ឋ South Carolina ដើម្បីបញ្ចប់ថ្នាក់បរិញ្ញាបត្រពេទ្យ និងគ្រប់គ្រងពាណិជ្ជកម្មត​ពីCom​m​un​ity College ធ្វើឲ្យអ្នកធ្លាប់មើលងាយលោក បែរជាកោតសរសើរលើសមត្ថភាពវិញ។ ជាមោទនភាពមួយសម្រាប់លោក ព្រោះលោកឧកញ៉ា គឺជាកូនខ្មែរដំបូងគេក្នុងរដ្ឋ ដែលមានពិន្ទុខ្ពស់អាចមានសមត្ថភាពប្រឡងចូលសាលាល្បីប្រចាំរដ្ឋនេះ។ ក្រោយពីបញ្ចប់កាសិក្សាថ្នាក់បរិញ្ញបត្រ លោកឧកញ៉ាក៏បានបន្តការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកពាណិជ្ជក​ម្មអន្តរជាតិនៅ​សា​លា​ដ៏ល្បីល្បាញមួយទៀគឺ សាកលវិទ្យាល័យ Columbia។

លោកឧកញ៉ាបានបន្តថា បន្ថែមពីរៀននៅសាកលវិទ្យាល័យColumbia ដោយសារចង់ដឹងថា តើសាលា Harvard ដែល​គេ​ល្បី​ឈ្មោះមានលក្ខណៈបែបណានោះ បានជាសិស្សនិស្សិតចង់ចូលរៀនសាលានឹងម្ល៉េះ។ លោកឧកញ៉ា ក៏បានរៀនតា​មអន​ឡា​ញ​នៅទីនេះ ហើយមេរៀនដែលរៀនបានពីHarvard គឺការគ្រប់គ្រងពេលវេលា(Time Management) ព្រោះសា​លាបាន​ដាក់​ការងារច្រើន ធ្វើឲ្យលោកផ្តោតតែលើការសិក្សា គិតលើគន្លឹះសំខាន់នៃជីវិត និងអនាគតរបស់ខ្លួន។

លោកឧកញ៉ាបានបន្ថែមថា ក្នុងជីវិតរបស់លោកមិនដែលរស់នៅបានស្រួលនោះទេ ត្រូវយកពេលស្ទើរតែទំាងអស់ ខំផ្តោត​ខ្លាំង​ទៅលើការសិក្សា ស្រាវជ្រាវ ដើម្បីគោលដៅអនាគតរបស់ខ្លួន។ យើងត្រូវស្គាល់ខ្លួនឯងថា តើខ្លួនចង់ធ្វើអ្វីនៅថ្ងៃអនាគត ហើយ​ត្រូវលះបង់ធ្វើវាឲ្យបានសម្រាប់អនាគត។

លោកឧកញ៉ាបានបញ្ជាក់ថា កត្តាធ្វើឲ្យលោកចេញរកស៊ី គឺមកពីលោកចង់សិក្សាពីខ្លួនឯង ចង់ស្គាល់ខ្លួន ថាតើខ្លួនឯងពូកែ​លើ​អ្វី មុននឹងចូលទៅសិក្សានៅមហាវិទ្យាល័យ។ លោកថា ការសិក្សានៅថ្នាក់ទី១២ គឺសិក្សាចំណេះដឹងទូទៅ ហើយ​ការ​សិក្សា​មហាវិទ្យាល័យគឺជាការសិក្សាអំពីជីវិតពិត ដូច្នេះលោកគិតថាត្រូវត្រៀមខ្លួនឲ្យបានមុខ ហើយ​គោលបំណង​ចង់​ដឹង​ថា​ខ្លួន​ឯងពូកែអ្វី ព្រោះងាយស្រួលក្នុងការសិក្សានៅមហាវិទ្យាល័យ។

ក្រោយពីបានសិក្សា និងធ្វើការងារជិត១០ឆ្នាំ នៅសហរដ្ឋអាមេរិកមក លោកបានទទួលបាននៅបទពិសោធន៍ជិវិតជាច្រើន ហើយ​ត្រឡប់មករកស៊ីនៅស្រុកខ្មែរវិញ ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។ នាពេលថ្មីនេះលោក​ឧកញ៉ា​ក៏មាន​គ​ម្រោង​បោះទុនវិនិយោគជាង ១៥លានដុល្លារ ដើម្បីបង្កើតរោងចក្រផលិតទឹកដោះគោHokkaido Milk លេខ១ម​កពីប្រទេស​ជ​ប៉ុ​ន ដែលអាចផ្តល់ឱកាសការងារជាង៤ពាន់នាក់ដល់ពលរដ្ឋកម្ពុជាផងដែរ៕

ប្រភព​៖ business-cambodia.com

តោះ​ស៊ែរ​ចែក​គ្នា​មើល​អោយ​ប្អូនៗ​ត្រៀម​ប្រលង​បាក់ឌុបបានដឹងផង…!​  បម្រាបផ្សេងៗរបស់​ក្រសួងអប់រំ

ការ​ប្រលង​បាក់​ឌុប​ ឫ​ ប្រលង​ ទុតិយភូមិ​កាន់តែ​ខិត​ជិត​មក​ ដល់ហើយ​ហដូច្នេះហហើយ​ប្អូន​ៗ​ទាំង​អស់​ត្រូវ​តែត្រៀម​ខ្លួន​អោយ​ហើយ​  និង​ត្រូវ​តែដឹង​អំពី​បម្រាប​ផ្សេងៗ​ដែល​បាន​ហាម​ឃាត់​នៅ​ថ្ងៃ​ប្រលង។ តើ​ប្រការ​អ្វី​ខ្លះ​ដែល​បេក្ខជន​មិន​ត្រូវ​អនុវត្ត​ក្នុង​ដំណើរ​ការ​សំណេរ​នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ?

ប្រការ​ដែល​បេក្ខជន​មិន​ត្រូវ​អនុវត្ត​ក្នុង​ដំណើរ​ការ​សំណេរ​​​​នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ៖

១- មិន​ត្រូវ​មក​ដល់​មណ្ឌល​ប្រឡង​ក្រោយ​ជួង​ទី​២ ។

២- មិន​ត្រូវ​ស្លៀកពាក់​ឯកសណ្ឋាន​កង​ប្រដាប់​អាវុធ​ចូល​ក្នុង​មណ្ឌល​ប្រឡង ។

៣- មិន​ត្រូវ​យក​សៀវភៅ និង​សំណៅ​គ្រប់​រូបភាព​ចូល​ក្នុង​មណ្ឌល​ប្រឡង ។

៤- មិន​ត្រូវ​យក​ចូល​ក្នុង​មណ្ឌល​ប្រឡង ឬ​បន្ទប់​ប្រឡង​នូវ​អាវុធ ជាតិផ្ទុះ ទូរស័ព្ទ​ដៃ ឧបករណ៍ អេឡិចត្រូនិក​គ្រប់​ប្រភេទ សៀវភៅ សំណៅ​ឯកសារ ប្រដាប់​គិត​លេខ នាឡិកា​ដៃ​​ដែល​មាន​ប្រដាប់​គិត​លេខ កាតាប កាបូប​យួរ​ដៃ ថង់ សំពៀត កញ្ចប់​ផ្សេងៗ និង​ទឹក​លុប​ពណ៌ស ។

៥- មិន​ត្រូវ​ចូល​ក្នុង​បន្ទប់​ប្រឡង មុន​ពេល​អនុរក្ស​ហៅ​ឈ្មោះ ។
៦- មិន​ត្រូវ​ប្រើ​ពាក្យ​សំដី អាកប្ប​កិរិយា​មិន​សមរម្យ​ក្នុង​មណ្ឌល​ប្រឡង ឬ​បង្ក​ជម្លោះ​នៅ​ក្នុង​មណ្ឌល​ប្រឡង ឬ​ក្នុង​បន្ទប់​ប្រឡង ដោយ​គំរាម​កំហែង​លើ​បេក្ខជន​ដទៃ។

៧- មិន​ត្រូវ​បដិសេធ ប្រឆាំង​តបត ឬ​បង្ក​បាតុភាព​ដោយ​ពាក្យ​សំដី ដោយ​កាយវិការ ចំពោះ​ការ​ត្រួតពិនិត្យ របស់​អ្នក​មាន​សមត្ថកិច្ច ឬ​មេប្រយោគ​ក្នុង​ការ​ពិនិត្យ ស្រាវជ្រាវ​រើ​រក​សំណៅ​ឯកសារ និង​សម្ភារ​ផ្សេងៗ ដែល​ត្រូវ​ហាមឃាត់ មិន​ឲ្យ​យក​ចូល​ក្នុង​មណ្ឌល​ប្រឡង ។
៨- មិន​ត្រូវ​ធ្វើ​ចម្លើយ​វិញ្ញាសា នៅ​លើ​សន្លឹក​កិច្ចការ​ណា ដែល​គ្មាន​ហត្ថលេខា​របស់​អនុរក្ស ។
៩- មិន​ត្រូវ​ចម្លង​ប្រធាន​វិញ្ញាសា​ចូល​ក្នុង​ក្រដាស​ដទៃ និង​មិន​ត្រូវ​បោះ​ប្រធាន​វិញ្ញាសា​ចេញ​ក្រៅ​បន្ទប់​ប្រឡង​ឡើយ ។

១០- មិន​ត្រូវ​ងើប​ឈរ ងាកឆ្វេង-ស្ដាំ អើត​ឈ្ងោក​ទៅ​មុខ បែរ​ទៅ​ក្រោយ ឬ​ដើរ​ចេញ​ពី​កន្លែង​អង្គុយ​ដោយ​គ្មាន​ការអនុញ្ញាត​ពី​អនុរក្ស។ មិន​ត្រូវ​សរសេរ​កិច្ចការ​ហើយ​អាន​ខ្លាំង​ៗ ឮ​ដល់​អ្នក​ជិត​ខាង ឬ​ឆក់​អូសទាញ​យក​សន្លឹក​កិច្ចការ​របស់​អ្នកដទៃ​ដាក់​ពី​មុខ ឬ​ដាក់​ពី​ក្រោម​សន្លឹក​កិច្ចការ​របស់​ខ្លួន​ឡើយ ។
១១- មិន​ត្រូវ​ប្ដូរ​គ្នា​នូវ​សន្លឹក​កិច្ចការ ឬ​ក្រដាស​ព្រាង ឬ​ផ្ទៀងផ្ទាត់​ចម្លើយ ឬ​ចម្លង​គ្នា និង​មិន​ត្រូវ​ដាក់​សន្លឹក​កិច្ចការ​ឆ្ងាយ​ពី​មុខ​របស់​ខ្លួន បង្ក​ឲ្យ​អ្នក​ដទៃ​មើល ឬ​អូស​ឆក់​យក​បាន ។
១២- មិន​ត្រូវ​ធ្វើ​សញ្ញា​សម្គាល់​លើ​សន្លឹក​កិច្ចការ ដើម្បី​ធ្វើ​ឲ្យ​សម្គាល់​អាគតដ្ឋាន​របស់​ខ្លួន ដូច​ជា​សរសេរ អក្សរ​ប្លែក​ពី​តួអក្សរ​ទាំងអស់​ក្នុង​កិច្ចការ ធ្វើ​សញ្ញា​ផ្សេងៗ ឬ​គូស​បន្ទាត់​ខុស​ប្រក្រតី ឬ​លុប​នឹង​ទឹក​ស ឬ​សរសេរ​រំលង​បន្ទាត់​ជា​ដើម។
១៣- មិន​ត្រូវ​លាក់ ឬ​ហែក​សន្លឹក​កិច្ចការ​របស់​ខ្លួន និង​មិន​ត្រូវ​ហែក ឬ​លាក់​សន្លឹក​កិច្ចការ​អ្នកដទៃ។

១៤- មិន​ត្រូវ​បំផ្លាញ ឬ​ធ្វើ​ឲ្យ​ខូចខាត​សម្ភារៈ​នៅ​ក្នុង​បន្ទប់​ប្រឡង ដូចជា​ដោះ​ទ្វារ បង្អួច ធ្វើ​ឲ្យ​របើក​ជញ្ជាំង​ក្ដារ ធ្វើ​ឲ្យ​បាក់បែក​តុ កៅអី ឬ​ក្ដារខៀន​ជាដើម ។

១៥- មិន​ត្រូវ​ឲ្យ​អ្នកដទៃ​ប្រឡង​ជំនួស ឬ​សរសេរ​បំពេញ​បន្ថែម ​លើ​សន្លឹក​កិច្ចការ​របស់​ខ្លួន​ជា​ដាច់​ខាត។

១៦- មិន​ត្រូវ​ប្រើ​ពាក្យ​សំដី និង​អាកប្បកិរិយា ដែល​នាំ​ឲ្យ​ខូច​សណ្ដាប់ធ្នាប់ ​របៀបរៀបរយ​នៃ​ការ​ប្រឡង​ឬ​ប៉ះពាល់​ដល់​កិត្តិយស​របស់​មេប្រយោគ។

ហ្វេសប៊ុក​ផ្លូវ​ការ​ក្រសួង​អប់រំ (MoEYS Cambodia) ​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា ​​ ​​​"បេក្ខជន​ណា​ដែល​រំកិល​តុ​មក​អង្គុយ​ជាប់​គ្នា​ខុស​ពី​ប្លង់​កំណត់​ដោយ​គណៈ​មេប្រយោគ បេក្ខជន​នោះ​នឹង​បាន​ពិន្ទុ​សូន្យ​ចំពោះ​វិញ្ញាសា​នោះ​ និង​ត្រូវ​បញ្ឈប់​មិន​ឲ្យ​ប្រឡង​បន្ត​ទៅ​ទៀត​ក្នុង​សម័យ​ប្រឡង​នេះ" ​៕


ប្រភព:​ Facebook ក្រសួង​អប់រំ​យុវជន​ និង​កីឡា

ប្រទេស​សន្តិភាព​ជាង​គេទាំង​ ១០ លើ​ពិភព​លោក គ្មាន​អាមេរិក​ឡើយ​!

តាមរយៈ​របាយ​ការណ៍​របស់ វេទិកាសេដ្ឋកិច្ច​ពិភព​លោក (World Economic Forum) បាន​បង្ហាញ​ពី​សន្ទស្សន៍​សន្តិភាព​ពិភព​លោក​ក្នុង​ចំណោម ១៦៣​ប្រទេស​  ដោយ​ផ្អែក​ទៅ​លើ​ជំលោះ​ក្នុង​ស្រុក​ ក៏​ដូច​ជា​អន្តរជាតិ និង​កម្រិត​សុវត្ថិភាព​យោធា​។ ក្នុង​របាយការណ៍​ក៏បាន​បង្ហាញ​ជា​រួម​ផង​ដែរ ពីកម្រិតសន្តិភាព​ពិភព​លោក​មាន​ការ​កើន​ឡើង​ផង​ដែរ ចំនួន ០,២៨%  បើ​ធៀប​នឹង​ឆ្នាំ​មុន​។

ខាង​ក្រោម​ជា​ប្រទេស​ទាំង​ ១០ លើ​ពិភព​លោក​ ដែល​មាន​សន្តិភាព​ជា​ងគេ​៖

១. ប្រទេស​ អាយ​ឡែន (Iceland), ពិន្ទុ ១.១១១​

២. ប្រទេស​ ញូហ្សេ​​ឡែន (New Zealand), ពិន្ទុ ១.២៤១​

៣. ប្រទេស​ ព័រទុយហ្គាល់​ (Portugal), ពិន្ទុ ១.២៥៨​

៤. ប្រទេស​ អូទ្រីស​​ (Austria), ពិន្ទុ ១.២៦៥

៥. ប្រទេស​ ដាណឺម៉ាក  (Denmark), ពិន្ទុ ១.៣៣៧​​

៦. សាធារណរដ្ឋ​ឆេក (Czech Republic), ពិន្ទុ​ ១.៣៦០​

៧. ប្រទេស​ ស្លូវឺនា​ (Slovenia), ពិន្ទុ ១.៤៦៤

៨. ប្រទេស​ កាណាដា (Canada), ពិន្ទុ ១.៣៧១​

៩. ប្រទេស​ ស្វីស​​​ (Switzerland), ពិន្ទុ ១.៣៧៣​

១០. ប្រទេស​ អៀកឡង់​ (Ireland), ពិន្ទុ ១.៤០៨​

ប្រភព​​៖ WEF

ប្រែសម្រួល​៖ @កញ្ជែ

ជួយ​ស៊ែរ ដើម្បី​បង្ហាញ​ពី​ក្បាច់​ខ្មែរ និង​អក្សរ​ខ្មែរ​!

តាម​រយៈ​គណនី​ហ្វេសប៊ុកឈ្មោះ ADIT Marketing Solutions បាន​បង្ហាញ​នូវ​ក្បាច់​ និង​អក្សរ​ខ្មែរ​ ដែលគួរ​ឲ្យ​ទាក់ទាញ​ជាច្រើន​ និង​បាន​សុំ​ឲ្យ​បង​ជួយ​ស៊ែរ​ដើម្បី​អោយ​កូន​ខ្មែរ​បាន ស្គាល់​ និង​ឲ្យ​តម្លៃ​ទៅ​​​ក្បាច់​អក្សរ​ ខ្មែរ​យើង ដូច​ខាង​ក្រោម​៖

តោះ តោះ !!! ជួយសែរ (Share) ម្នាក់មួយៗផង បើគិតថាក្បាច់ខ្មែរ និង​អក្សរ​ខ្មែរ​យើង​ស្អាត និង មានអំណាចជាង អក្សរបរទេស !!!  រួមគ្នាលើកតម្កើង ក្បូរក្បាច់​រចនា​ខ្មែរ តាមរយៈការរចនា ស្លាកសញ្ញា (logo) អាជីវកម្មបែបខ្មែរ សម្រាប់ខ្មែរ ដែល​បង្កើត​ដោយ​កូនខ្មែរ !!!  ស្លាកសញ្ញាបែបខ្មែរ នឹងផ្តល់អត្ថន័យជ្រាលជ្រៅ ហើយអាចបង្ហាញ​ពី​ទស្សនវិស័យ​វែងឆ្ងាយសម្រាប់ភាពជោគជ័យអាជីវកម្មរបស់អ្នក ចង់បាន ស្លាក​សញ្ញា​ដែល​មាន ក្បូរក្បាច់រចនាបែបខ្មែរបុរាណ ហើយអាចឆ្លុះបញ្ចាំងពីអនាគត់ដ៏រុងរឿង និងភាពស៊ីវីល័យរបស់ ខ្មែរសម័យថ្មី ដែរឬទេ?

ចង់បានកូនសៀវភៅែណរនាំអំពីអត្ថ​ន័យ និងរបៀបប្រើប្រាស់ស្លាកសញ្ញា​របស់​អ្នក​ដែរ​ឬ​ទេ?  រចនាស្លាកសញ្ញា (logo) ជាមួយយើងខ្ញុំដើម្បី ជួយលើកតម្កើង ក្បូរក្បាច់រចនា និងអក្សរសាស្រ្តខ្មែរ !!!

ទំនាក់ទំនងមកលេខ 016 47 57 97 – 095 71 70 73 – Email: info@exscambodia.com

ប្រភព​៖ ADIT Marketing Solutions