អ្នក​ប្រើ​​ iPhone រាប់​ឆ្នាំ​ តិច​មិន​ដឹង​ពី​តិច​និច​ថត​រូប​លើ​ iPhone!

ការថតរូបតាមរយៈកាម៉េរាស្មាតហ្វូនហាក់ដូចជាវ៉ាដាច់ការថតដោយប្រើម៉ាស៊ីនទៅហើយដោយ សា​តែ​វាងាយស្រួល មិនពិបាកយកកាមេរ៉ាតាមខ្លួននិងរហ័ស។ការពិតទៅបើសិនជាយើងមានគំនិតច្នៃប្រឌិត​បន្ថែមទៅលើការថតរូបរាល់ថ្ងៃនោះ ជឿថារូបភាពដែលថតចេញមកមិនចាញ់កាមេរ៉ាអាជីពនោះឡើយ។

គន្លឹះប្លែកៗនៃការថតរូបតាម Smart Phone​ វាមានច្រើន ប៉ុន្តែក៏អាស្រ័យទៅតាមម៉ាកផងដែរដូចជា P10Plus វាមានមុខងារកំណត់ប្លែក S8 ឬក៏ iPhone សាមញ្ញប៉ុន្តែក៏ធ្វើការបានល្អជាដើម។ចំណែកថ្ងៃនេះចង់ដឹងនឹងលើកយកគន្លឺះថ្មីមួយ ដែលទើបតែចេញដោយ Apple ផ្ទាល់តែម្ដង ឃើញថាវាប្លែកនឹងគួរអោយចាប់អារម្មណ៍មែនទែនអំពីការថតរូបមួយនេះ។

អ្នកប្រើប្រាស់iPhoneភាគច្រើនប្រហែលជាធ្លាប់បានស្គាល់មុខ Pano ប៉ុន្តែយើងប្រហែលជាធ្លាប់តែថតផ្ដេកប៉ុណ្ណោះ ប៉ុន្តែAppleណែនាំអោយថតស្ទាយ៍ថ្មី។យល់ឃើញថាវាឡូយទើបយើងចែករំលែកជា​មួយ​​​​អ្នកទាំងអស់គ្នាដោយវីដេអូបង្រៀនមួយនេះ៖

ប្រុសៗ​​ហាម​ប្រើប្រាស់​ GPS បើ​ចង់​ខិល​ខូច​​

ប្រទេសថៃ៖ ហេតុការណ៍ដ៏កក្រើកមួយ រឿងប្រពន្ធដើម បានបើកឡានម៉ាក Fortuner ដេញបុករថយន្តទំនើប ម៉ាក Ben ពណ៌ស ដែលប្តីកំពុងបើកដឹកស្រីស្នេហ៍ក្នុងនោះ រហូតធ្វើឲ្យកើត ជាគ្រោះថ្នាក់ចរាចរណ៍ ទៅបុករថយន្ត៥គ្រឿង បន្តកន្ទុយគ្នាអត់ដឹងអីសោះ ។

ហេតុការណ៍នេះ បានកើតឡើងនៅលើផ្លូវមួយ ឆ្ពោះទៅខេត្តនខនណាយុគ ស្ថិតនៅក្នុងព្រំដែនខេត្តប៉ាផុមថានី ប្រទេសថៃ ។ ក្នុងហេតុការណ៍ប្រពន្ធ បើករថយន្តដេញបុកឡានប្តីនេះដែរ បានបណ្តាលឲ្យស្រីស្នេហ៍ របស់ប្តីរងរបួស ភ្លាត់ឆ្អឹងចេញពីកែងដៃ ផងដែរ។

ប៉ូលិសបានរាយការណ៍ថា មូលហេតុដែលប្រពន្ធ តាមទាន់ប្តីដឹកស្រីនេះ គឺដោយសារតែប្រពន្ធ បានលួចដាក់ប្រព័ន្ធ GPS នៅក្នុងឡានរបស់ប្តី ព្រមទាំងបានបើកតាមពីក្រោយឡានប្តី រហូតដល់កន្លែងកើតហេតុ ទ្រាំមិនបាន ក៏ជាន់ហ្គារមួយទំហឹង បើកបុកតែម្តង ។

ហេតុការណ៍នេះ បានកើតឡើងកាលពីពេល ថ្មីៗនេះនៅក្នុងខេត្តប៉ាផុមថានី ដោយប៉ូលិសបានរាយការណ៍មកថា មានគ្រោះថ្នាក់ចរាចរណ៍មួយ បានបណ្តាលឲ្យរថយន្ត ចំនួន៥គ្រឿងបុកបន្តកន្ទុយគ្នា ។

បន្ទាប់ពីហេតុការណ៍កើតឡើង ប៉ូលិសបានហៅបុរសជាប្តី និងប្រពន្ធដែលបង្កហេតុ មកធ្វើការសួរនាំ និងយករថយន្តបង្ករហេតុ ទៅរក្សាទុកដើម្បី ធ្វើជាភស្តុតាង កសាងសំណុំរឿង ចំណែកឯនារីជាស្រីស្នេហ៍ របស់ប្តីវិញ ត្រូវបានគេនាំទៅសង្គ្រោះ នៅមន្ទីរពេទ្យ ហើយបានត្រលប់ទៅផ្ទះវិញ បន្ទាប់ពីព្យាបាលរួច ៕

អត្ថប្រយោជន៍​ដ៏​មហិមា​របស់​ផ្លែ​ចេក​

តើ​អ្នក​ដឹង​ទេ​ផ្លែចេក​ដែល​អ្នក​ញ៉ាំ​នោះ​គឺ​វា​បាន​ផ្តល់ផលប្រយោជន៏អោយយើង​រាប់​មិន​អស់​ បើ​សិន​ជា​​ចេក​​​​នោះ​មិន​មាន​ការ​បាញ់​ថ្នាំ​ ឬក៏​ចេក​ដែល​បាត់បង់​គុណភាព​ដោយសារ​ប្រការ​ផ្សេងៗ​នោះ​។ អ្វី​ដែល​អ្នក​មិន​បាន​ដឹង​ពេល​នេះ​អ្នក​នឹង​បាន​ដឹង​ ហើយ​អ្នក​ប្រាកដ​ជា​ចង់​ដាំ​ដើម​ចេក​ខ្លួន​ឯង​ហើយ​។​

ផ្លែចេក​កវែង​​

តាម​ការ​ស្រាវជ្រាវ​​បាន​បង្ហាញ​ថា​គ្រាន់​តែ​ផ្លែ​ចេក​ពីរ​ផ្លែ​ផ្តល់​នូវ​ថាមពល​គ្រប់គ្រាន់​ការ​ហាត់​ប្រាណ​ 90 នាទី​។ វា​មិនត្រឹម​តែ​ជួយ​អ្នក​អោយ​មាន​ថាមពល​ខ្លាំង​តែ​ប៉ុន​នោះ​ទេ​​ តែ​វា​បាន​ជួយ​អ្នក​បាន​ច្រើន​ស្ទើរតែ​រាប់​មិន​អស់​។

ខាង​ក្រោម​នេះ​ គឺ​គ្រាន់​តែ​ជា​ការ​រៀប​រាប់​ត្រួសៗ​តែ​ប៉ុន​នោះ​។ វា​​អាច​​ជួយ​អ្នក​បាន​ដូច​ខាង​ក្រោម​៖

  • ​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​

យោង​តាម​ការសិក្សា​ដែល​បាន​ធ្វើ​ឡើង​លើ​មនុស្ស​ដែល​ទទួល​រង​ពី​ការធ្លាក់​ទឹក​ចិត្ត​ជា​ច្រើន​មាន​អារម្មណ៍​ល្អ​ប្រសើរ​ជាង​មុន​បន្ទាប់​ពី​ការបរិភោគ​ចេកមួយ​។ តើអ្នក​មិន​ជឿ​មែន​ទេ​? វា​គឺ​បណ្តាល​មក​ពី​ tryptophan ដែល​ជា​ប្រភេទ​នៃ​ប្រូតេអ៊ីន​ដែល​រាង​កាយ​បម្លែង​ទៅ​ជា​សារធាតុ​ stoniness ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អរម៉ូន​នៃ​សុភមង្គល​ដែល​បាន​ធ្វើ​អោយ​ប្រសើរ​ឡើង​នូវ​អារម្មណ៍​និង​ធ្វើ​ឱ្យ​យើង​រីករាយ​។

  • ជួយ​អ្នក​ដែល​ខ្វះ​ឈាម​

នៅ​ក្នុង​ផ្លែ​ចេក​គឺ​វា​មាន​ជាតិ​ស្ករ​ដែល​នឹង​ត្រូវ​បំឡែង​ទៅ​ជា​អេម៉ូក្លូប៊ីន​ដើម្បី ​ផលិត​កោសិ​កា​ឈាម​។ មិន​តែ​ប៉ុននោះ​វា​ជួយ​នៅ​ក្នុង​ការ​ត្រួតពិនិត្យ​សម្ពាធ​ឈាម​បាន​ផង​ដែរ​។ សូម្បីតែ​នៅ​សហរដ្ឋអាមេរិក​ រដ្ឋបាល​ចំណី​អាហារ​និង​ឱសថ​បាន​បញ្ជាក់​ថា​ផ្លែឈើ​ទាំង​នេះ​អាច​ត្រូវ​បាន​ប្រើ​សម្រាប់​ការផលិត​ថ្នាំ​និង​ភ្នាក់​ងារ​ផ្សេង​ទៀត​នៅ​ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​និង​សម្ពាធ​ឈាម​ខ្ពស់​។​

  • ជួយ​ចំពោះ​ខួរក្បាល​

សិស្ស​និស្សិត​ពីរ​រយនាក់​មក​ពីសាលា​ Twickenham នៅ​ក្នុង​ប្រទេស​អង់គ្លេស​ពួក​គេ​​បរិភោគ​ចេក​សម្រាប់​អាហារ​ពេលព្រឹក​ និង​អាហារ​ថ្ងៃ​ត្រង់​។ ពួក​គេ​បាន​ទទួល​លទ្ធផល​ដែល​មិននឹក​ស្មាន​ដល់​នោះ​គឺ​ ពួក​គេ​មាន​អារម្មណ៏​ស្រស់​ស្រាយ​ល្អ​ប្រសើរ​ជាង​មុន​ ហើយ​ពួក​គេ​អាច​ផ្តោត​អារម្មណ៏​រៀន​បាន​ល្អ​ទៀត​។ ដោយសារ​តែ​នៅ​ក្នុង​ផ្លែ​ចេក​វា​មាន​ ប៉ូតាស្យូម​ទើប​ធ្វើ​អោយ​ពួក​គេ​ល្អ​ប្រសើរ​បែប​នេះ​។

  • ការ​ទល់​លាមក​

ផ្លែចេកសម្បូរទៅដោយជាតិសរសៃដែលជួយអ្នកនៅក្នុងការបញ្ចេញចោល។ដូចនេះចំពោះអ្នកដែលមានបញ្ហាទលលាមកសូមញ៉ាំផ្លែចេកអោយបានច្រើន។

  • កាត់បន្ថយការធេងធោង(វិលមុខ)

មួយក្នុងចំណោមវិធីលឿនបំផុតនៃការកាត់បន្ថយការខកគឺ milkshake ចេក, ផ្អែមជាមួយទឹកឃ្មុំ។ ចេកបានថមក្រពះនិងដោយមានជំនួយពីទឹកឃ្មុំធ្វើឱ្យឡើងកម្រិតជាតិស្ករក្នុងឈាមខណៈពេលដែលទឹកដោះគោដែល soothes និងជួយឱ្យរាងកាយ។

  • ក្រ​ហាយ​ទ្រូង​

ចេក​វា​មាន​សារធាតុ​គ្រឿង​ផ្សំ​ធម្មជាតិ​ពិសេស​ដែល​ធ្វើ​សកម្មភាព​ប្រឆាំង​នឹង​ទឹក​អាស៊ីត​នៃ​រាង​កាយ​​ ដូច​នេះ​​អ្នក​ដែល​បាន​បញ្ហា​ខាង​លើ​គួរ​តែ​ញ៉ាំ​វា​។

  • ចាញ់​កូន​

ចំពោះ​អ្នក​ដែល​ចាញ់​កូន​នោះ​ចេក​ដែល​ជា​អាហារ​សម្រន់​មួយ​ដែល​ជួយ​រក្សា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ល្អ​បំផុត​ដែល​បាន​កាត់បន្ថយ​ឱកាស​នៃ​ជំ​ងឺ​ដោយ​ផ្ទាល់​នៅ​ពេល​ព្រឹក​បាន​។

  • បង្កាកំ​អោយ​ហើម​ឬក្រហាយ​កន្លែង​មូស​ខាំ​

ពេល​អ្នក​ត្រូវ​មូស​ខាំ ​នោះ​គ្រាន់តែ​យក​ចេក​មក​បិទ​ត្រង់​កន្លែង​ដែល​ខាំ​នោះ​សាច់​របស់​អ្នក​នឹង​មិន​ហើម​ឬ​ឡើង​កន្ទួល​នោះ​ទេ​។

  • ជួយ​ទៅ​ដល់​ខួរ​ក្បាល​

ផ្លែ​ចេក​សម្បូរ​ទៅ​ដោយ​វីតាមីន​ B ​ដែល​ជួយ​ប្រព័ន្ធ​សរសៃ​ប្រសាទ​។​ វាអាច​ជួយ​អ្នក​ពី​ការ​ Stress បាន​យ៉ាង​ល្អ​។

ផ្លែចេក​អំបូង​​

ប្រភព៖ healthyfood

(Re) ត្រូវ​​មានផែនការគ្រួសារ​ បើចង់មាន​សុភមង្គល

ក្រៅ​ពី​កត្តា​សុខភាព​ សម្រស់​ គ្រួសារ​ និង​សុភមង្គល ស្ត្រី​គួរ​យល់​ដឹង​បន្ថែម​អំពី​សុខភាព​បន្ត​ពូជ​របស់​ខ្លួន​ និង​មធ្យោបាយ​ពន្យារ​កំណើត​ដើម្បី​ឲ្យ​គុណភាព​ជីវិត​របស់នាង ប្រកប​ដោយ ផាសុកភាព ព្រម​ទាំង​ជីវិត​សប្បាយ​រីករាយពោរពេញ​ដោយ​សុភមង្គល​។ ស្ត្រី​ជា​ចំណែក​មួយ​នៅ​ក្នុង​គ្រួសារ​ដែល​ជា​អ្នក​សម្រេច​​ចិត្ត​ថា​ចង់​បាន​កូន​ប៉ុន្មាន​នាក់​?

ផែនការ​គ្រួសារ គឺ​កំណត់​ចំនួន​កូន​ដែលអ្នក​ចង់​បាន​ និង​ពេល​វេលា​ច្បាស់​លាស់​

ទុក​គម្លាត​ប៉ុន្មាន​ឆ្នាំ​ពី​កូន​មួយ​ទៅ​កូន​មួយ​ គួរ​ជ្រើសរើស​មធ្យោបាយ​មួយ​ណា​ក្នុង​ចំណោម​មធ្យោបាយ​ពន្យារ​កំណើត​ខាងក្រោម​ ៖

  • អ័រម៉ូន​​ (ថ្នាំលេប ថ្នាំចាក់​ កងដៃ កង​ស្បូន )
  • បែប​ធម្មជាតិ (ប្រតិទិន ចាក់​ទឹក​ក្រៅ​ពាង )
  • មេកានិច(របាំង​ការពារ​សម្រាប់​បុរស និង ស្ត្រី “ស្រោមអនាម័យ​​ ” កងស្បូន)
  • វះកាត់ (បញ្ឈប់​កំណើត​អចិន្ត្រៃយ៍ ៖ ចងដៃ​ស្បូន​ និង​ចង​បំពង់​មេ​ជីវិត​ឈ្មោល​)

តើ​មធ្យោបាយ​ពន្យារ​កំណើត​បែប​ណា​ដែល​ស្ត្រី​គួរ​ជ្រើសរើស?
ស្ត្រី​សម័យ​ថ្មី​គឺ​មាន​ភាព​ឯករាជ្យ និង​មាន​ជម្រើស​សម្រាប់​ជីវិត​របស់​ពួកគេ​ ថា​តើ​ពេលណា​ដែល​ពួកគេ​ចង់​បាន​កូន​? ហើយ​និង​មិន​បារម្ភ​អំពី​ការ​មាន​កូន​ដែល​មិន​ចង់បាន​ ឬកូន​ក្រៅ​ស្បូន។

ស្ត្រី​គួរ​ជ្រើសរើស​ការ​រៀបចំ​ផែនការ​គ្រួសារ​ដោយ​វិធីសាស្ត្រ​ពន្យារ​កំណើត ​ហើយ​មធ្យោបាយ​ពន្យារ​កំណើត​ដែល​ស្ត្រី​សម័យថ្មី​នៅ​លើ​ពិភពលោក​និយម​ប្រើ​គឺ​ថ្នាំ​គ្រាប់​ពន្យារ​កំណើត​រហូត​ដល់​បច្ចុប្បន្ន​នេះ​មាន​ស្ត្រី​កំពុង​ប្រើប្រាស់​ជាង​១០០​លាន​នាក់។

ថ្នាំ​គ្រាប់​ពន្យារ​កំណើត​៖

ជា​ប្រភេទ​មធ្យោបាយ​ពន្យារ​កំណើត​ទំនើប​មួយ​ដែល​ផ្សំ​ពី​ជាតិ​អ័រម៉ូន​សំយោគ​ ប្រើ​សម្រាប់​លេប​តាម​មាត់​រាល់ថ្ងៃ​ដើម្បី​ការពារ​កុំ​ឲ្យ​មាន​ផ្ទៃ​ពោះ​ចៃដន្យ​។ ស្ត្រី​ភាគ​ច្រើន​ជ្រើសរើស​យក​មធ្យោបាយ​ពន្យារ​កំណើត​ដោយ​ប្រើ​ថ្នាំ​គ្រាប់​នេះ ព្រោះ​ដោយសារ​មាន​ប្រសិទ្ធភាព​ខ្ពស់ ឆាប់​មាន​កូន​វិញ​នៅ​ពេល​ដែល​ឈប់​ប្រើ ​និង​ពួកគេ​ចង់​បាន​កូន​​។​
បន្ថែម​ទៀត​នោះ​គឺថា​ពួកគេ​អាច​កំណត់​ពេលវេលា​នៃ​ការ​ប្រើប្រាស់​ថា​រយៈពេល​ខ្លី​ ឬ វែង ងាយ​ដាក់​តាម​ខ្លួន​ ផល​រំខាន​ទាប តម្លៃ​សមរម្យ​ និង មាន​អត្ថ​ប្រយោជន៍​ផ្សេងៗ​ជា​ច្រើន​ទៀត​សម្រាប់​ស្ត្រី។
តើ​ហេតុអ្វី​ជា​បាន​ស្ត្រី​សម័យ​ថ្មី​ពេញចិត្ត​នឹង​ជ្រើស​យក​ថ្នាំ​គ្រាប់​ពន្យារ​កំណើត​យ៉ាសមីន​ (Yasmin) ដោយសារ​ស្ត្រី​ទាំងនោះ​យល់​ឃើញ​ថា​ថ្នាំ​គ្រាប់​ពន្យារ​កំណើត​យ៉ាសមីន​ (Yasmin) ជា​ផលិតផល​ដើម​មកពី​ប្រទេស​អាឡឺម៉ង់​ (Brand​ Original Product) មាន​អត្ថ​ប្រយោជន៍​ជា​ច្រើន​សម្រាប់​ស្ត្រី៖

  • Yasmin ជា​ថ្នាំ​គ្រាប់​ពន្យារ​កំណើត​មាន​ប្រសិទ្ធភាព​ខ្ពស់​លើស​ពី​៩៩%
  • ស្ត្រី​ដែល​ប្រើ​ Yasmin មិន​បារម្ភ​ពី​ការ​ឡើង​ទម្ងន់
  • Yasmin ជួយ​ឲ្យ​ស្បែក​ស្រស់​ថ្លា
  • Yasmin ធ្វើឲ្យ​មាន​អារម្មណ៍​ស្រស់ស្រាយ​មុន​ពេល​មក​រដូវ….

សូម​ស្ត្រី​ទាំងអស់​ដែល​ប្រើ​ថ្នាំ​គ្រាប់​ពន្យារ​កំណើត​មេត្តា​លេប​ឲ្យ​បាន​ត្រឹមត្រូវ​ និង​ ទៀងទាត់។ បើ​មាន​សំណួរ​ សូម​ទំនាក់ទំនង​ទូរស័ព្ទ​មក​លេខ ០៣១ ​៣៣៣ ០៣៣៤ ៕ ​

មាន​ផែនការ​ត្រឹម​ត្រូវ​គ្រួសារ​មាន​សុភមង្គល​

ជោគវាសនាឆ្នាំទាំង១២នារយៈពេលបីថ្ងៃខាងមុខនេះ!​

តើឆ្នាំអ្នកល្អឬយ៉ាងណា? ខាងក្រោមនេះជាការទស្សន៍ទាយពីជោគវាសនារបស់អ្នកនារយៈពេល៣ថ្ងៃខាងមុខទៀត។

ឆ្នាំ(ខាល មមី មមែ)៖ ត្រឹមតែរយៈពេលបីឆ្នាំទៀតតែប៉ុណ្ណោះអ្នកឆ្នាំទាំងបីនេះនឹងបានជួបលាភសំណាងដែលអាចជួយឱ្យអ្នកមានជីវភាពល្អប្រសើរនិងការងារប្រកបទៅដោយរលូន ថែមទាំងមានមិត្តល្អៗជាច្រើនចាំជួយជុំរុញទឺកចិត្តអ្នកឱ្យមានកម្លាំងដើរទៅមុខថែមទៀតផង។ បើនិយាយពីការងារឬការរកស៊ីវិញនឹងមិនមានបញ្ហាអ្វីមករាំងស្ទះឡើយ។

ឆ្នាំ(រោង ថោះ វក)៖ នៅអំឡុងរយៈពេលបីថ្ងៃក្រោយនេះ បងប្អូនដែលកើតឆ្នាំទាំងបីនេះនឹងទទួលបានលាភធំមួយដែលអ្នកមិនដែលនឹងរំពឹងថាវានឹងកើតលើអ្នកឡើយ។ ទ្វារលាភទ្វារសំណាងបានបើកឡើងដើម្បីនាំលាភនាំជ័យមកកាន់អ្នកហើយ ដែលធ្វើឱ្យការប្រកបរបររកកម្រៃរបស់អ្នកទទួលបានផ្លែផ្កាគួរឱ្យត្រេកត្រអាល ពិសេសរឿងខ្វះខាតលុយកាសនឹងមិនកើតឡើងចំពោះអ្នកទៀតឡើយ។

ឆ្នាំ(រកា ច ជូត)៖ ក្រោយពេលបីថ្ងៃទៀតអ្នកឆ្នាំទាំងបីនេះពិតជានឹងត្រូវជួបនឹងលាភសំណាងល្អៗមិនចេះដាច់ឡើយ ទាំងបញ្ហាលុយកាសនិងទំនាក់ទំនងជាមួយអ្នកនៅជុំវិញខ្លួនមានដំណើរការល្អជាងមុនៗទ្វេរដង ពិសេសទទួលបានភាពស្ងប់សុខទាំងផ្លូវកាយនិងផ្លូវចិត្ត។ មានឱកាសច្រើនក្នុងការរកកម្រៃដើម្បីឱ្យបានច្រើន យកមកទប់ទល់នឹងជីវភាពប្រចាំថ្ងៃ ហើយអាចសល់ខ្លះៗមួយចំនួនធំក្លាយជាអ្នកមានជីវភាពធូរធារ។

ឆ្នាំ(ម្សាញ់ កុរ ឆ្លូវ)៖ អ្នកទាំងបីនេះបើតាមទំនាយបានទាយថា លាភសំណាងកើនតាមអាយុ មានន័យថាអាយុកាន់តែច្រើនលុយក៏ច្រើនតាមនេោះដែរ។ បញ្ហាត្រូវបានកាត់បន្ថយបន្តិចម្តងៗនារយៈពេលបីថ្ងៃទៀត ហើយជំនួសមកវិញនូវពរលាភជ័យ និងសម្រចបានគ្រប់ការងារទាំងអស់៕

 

ហុងដា ប្រពន្ធ​ក៏​ស្លាប់ ​​កូន​ក៏​ជាប់​គុក (ទុក្ខ​លើ​ទុក្ខ​ហើយ​)

ដោយ អ​. ផា​ណ្ណា ៖កាលពី​ថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០១៧ នៅ​ស្រុក​ខ្មែរ ក្រៅពី​រឿង​នយោបាយ រឿងរ៉ាវ​ជីវិត និង សង្គម ក៏​ផ្ទុះឡើង​គ្មាន​លស់​ថ្ងៃ ប្រជែង​គ្នា​ជាមួយ​នយោបាយ​ដែរ ។ អ្វីដែល​ផ្ទុះ​ក្តៅ និង ល្បី​ពេញ​ហ្វឹ​ស​ប៊ុ​ក​ទាំង​ក្នុង និង ក្រៅប្រទេស​នោះ គឺ​រឿង​សោកនាដក​ម្មៃ​ការធ្វើឃាត​របស់​យុវជន​វ័យក្មេង​ដែលជា​កូនប្រុស​ច្បង​ដើម​របស់​នាយ ហុងដា តារា​កំប្លែង​របស់​កម្ពុជា ដែលមាន​អាយុ ១៩ ឆ្នាំ បែរជា​ហ៊ាន​លើកដៃ​សម្លាប់​ម្តាយចុង​របស់ខ្លួន ដែល​ធ្វើ​ឱ្យគេ​ហួសចិត្ត​គ្រប់ៗ​គ្នា ។ សោកនាដកម្ម​នេះ មិន​ត្រឹមតែ​ធ្វើឱ្យ​បាត់បង់​ជីវិត​ជនរងគ្រោះ​វ័យក្មេង ( ភរិយា​ទី ២ លោក ហុងដា ) អាយុ ១៨ ឆ្នាំ ដែល​ស្លាប់ចោល​កូន​អាយុ ៦ ខែ និង ស្វាមី ( ហុងដា ) នោះទេ គឺ​ធ្វើឱ្យ​នាយ ហុងដា ជា​ស្វាមី ទ្រហោយំ​ដូច​កូនក្មេង ដោយ​ក្តី​អាណិតអាសូរ និង ស្តាយស្រណោះ​ភរិយា​ក្មេង​របស់ខ្លួន ព្រមទាំង​គ្រួសារ​សាច់ញាតិ​ជនរងគ្រោះ ក៏មាន​ទុក្ខ​ធំ​ណាស់ដែរ ។​

​ប៉ុន្តែ​យ៉ាងណាក៏ដោយ អ្នក​ដែលមាន​ទុក្ខ​ធំជាងគេ​នោះ គឺ​នាយ ហុងដា នេះឯង ព្រោះ​នាយ​ត្រូវ​បាត់បង់​ភរិយា​ក្មេង​ជាទី​ស្រឡាញ់​ផង បាត់បង់​សេរីភាព និង អនាគត​របស់​កូនប្រុស ( កូន​ជាមួយ​ប្រពន្ធដើម គឺ​នាង ឃ្មឹ​ប ) ផង ថែមទាំង​ទទួល​អំ​រែក​គ្រួសារ​ទៅមុខទៀត​ជាមួយ​កូន​ប្រពន្ធ​ទី ២ ដែល​ទើប​មាន​អាយុ ៦ ខែ​នោះ​ទៀត ។​

​ក្នុងស្ថានភាព​នេះ បើ​ងា​កមក​ពិនិត្យមើល​មជ្ឈដ្ឋាន​ក្នុងសង្គម​ខ្មែរ និង ក្នុង​ស្វេ​ស​ប៊ុ​ក​វិញ​ម្តង មនុស្ស​ភាគ​ច្រើ​មានការ​អាណិតអាសូរ​ជនរងគ្រោះ​ដែល​ត្រូវ​កូនដើម​របស់​ប្តី​ធ្វើឃាត​ផង និង អាណិត​លោក ហុងដា ផង ដោយមាន​ការចូលរួម​រំលែក​ទុក្ខ ការលើកទឹកចិត្ត និង ជួយ​ជា​ថវិកា​ជា​ហូរហែ រហូត​មាន​អ្នកខ្លះ​ទប់ចិត្ត​មិនបាន​ក៏​ស្តីបន្ទោស​ជនល្មើស​ថា ជា​កូន​អកតញ្ញូ និង ខ្លះទៀត​ជេរប្រមាថ​ច្រាស​ឆ្អេះ​ដោយ​ប្រការ​ផ្សេងៗ ។ ចំណែកឯ​អ្នក​ក៏មាន​ក្តី​អាណិតអាសូរ​កូនប្រុស​ច្បង​នាយ ហុងដា ដែលជា​ជនល្មើស ពិស​ស​ឃើញ​រូបគេ​នៅ​ក្មេង​ល្ហក់ ត្រូវ​សមត្ថកិច្ច​ចាប់បាន អង្គុយបត់ជើង​ឆ្លើយ​យ៉ាង​សុភាពរាបសា បត​នឹង​ការ​សម្លុត​គំរាមកំហែង​របស់​សម​ត្ថ​កិច្ច មើលទៅ​គួរឱ្យ​អាណិត​ផងដែរ ។​

​រឿងនេះ​វា​បានធ្វើឱ្យ​មជ្ឈដ្ឋាន​ក្នុងសង្គម​វិលវល់ ពិសេស​គឺ​លោក ហុងដា ដែលជា​ឪពុក​របស់​ជនល្មើស​ផង និង ជា​ស្វាមី​របស់​ជនរងគ្រោះ​ផង ខណៈពេល​ក្រឡេក​ទៅ​ឃើញ​រូបថត​ភរិយា​សម្លឹងមុខ​លោក​ហាក់​បង្ហាញ​ពី​ក្តី​អាឡោះអាល័យ និង មាន​អនុស្សាវរីយ៍​រាប់សែន​ដែល​ធ្លាប់​សាង​រួមគ្នា ហើយ​បើ​ងាក​មើលទៅ​ឃ្លី​ប​វីដេអូ​ឃើញ​រូប​កូនប្រុស​អង្គុយ​បើកភ្នែក​ភ្លឹះៗ ចាំ​ឆ្លើយ​នឹង​ការសួរចម្លើយ​ទាំង​ក្តី​ភ័យខ្លាច ហើយ​មិន​ហ៊ាន​ដាក់​ក្តីសង្ឃឹម​ឱ្យ​លោកឪពុក​ដែល​កំពុងមាន​កំហឹង និង ទុក្ខព្រួយ ឬ ម្តាយបង្កើត​ដែល​ចាកចោល​គេ​តាំងពី​តូច មកជួយ​លួង​ចិត្ត ឬ ជួយ​រូបគេ​ឱ្យ​ចាក​ពី​ជីវិត​រស់នៅក្នុង​គុក​ទាំង​នៅ​ក្មេងខ្ចី​នោះបាន​ឡើយ ។​

​ទោះបី​រឿង​សោកនាដកម្ម​នេះ​មាន​និន្នាការ​ខ្លះ​មានចិត្ត​មេត្តា ក្នុងនោះ​រួមទាំង​នាយ ហុងដា ដែលជា​ឪពុក ឬ នាង ឃ្មឹ​ប ជា​ម្តាយបង្កើត​របស់​ជនល្មើស ចង់ឱ្យ​កូន​រួចខ្លួន​យ៉ាងណា ក៏​មិនអាច​ទៅរួច​ដែរ បើទោះបី​គេ​នៅ​ពុំទាន់​ដឹងថា តើ​ជនសង្ស័យ​ឃាតក​វ័យក្មេង​នេះ ត្រូវ​តុលាការ​កាត់ទោស​កម្រិត​ណា​នៅឡើយ​ក៏ដោយចុះ ។​

​ប៉ុន្តែ​យ៉ាងណាក៏ដោយ ចម្លើយ​ដែល​ពិបាក​នឹង​ឆ្លើយ និង ត្រូវតែ​បង្ខំចិត្ត​ឆ្លើយ​នឹង​អ្នកកាសែត​នោះ លោក​ឆ្លើយបាន​យ៉ាង​ល្អ គឺ «​បាតដៃ​ក៏​សាច់ ខ្នងដៃ​ក៏​សាច់​» មានន័យថា «​ទោះបីជា​ចង់​សម្រេចចិត្ត​បែបណា គឺ​សុទ្ធតែ​ឈឺចាប់​ទាំងអស់​» ។ រឿងនេះ​ទោះ​នាយ ហុងដា ឆ្លើយ​កាត់​យ៉ាងខ្លី​បែបនេះ​ក៏ដោយ ក៏​ច្បាប់​មិន​អនុញ្ញាតឱ្យ​លោក​យោគយល់​កូនប្រុស​ឡើយ ដូច​សុភាសិត​ខ្មែរ​ពោលថា «​យល់​ញាតិ ឃ្លាត​ច្បាប់​» ។​

​ប៉ុន្តែ​យ៉ាងណាក៏ដោយ យោងទៅលើ​សកម្មភាពរ​ប​ស់នាយ ហុងដា នៅក្នុង​ព្រឹត្តិការណ៍​ទុក្ខ​ធំ​ទាំងពីរ គេ​ឃើញ​លោក​ស្រែកយំ​ដូច​កូនក្មេង និង រត់​ទៅ​ឱប​សព​ភរិយា ។ ចំណែកឯ​កូនប្រុស​បង្កើត​ដែល​សមត្ថកិច្ច​ចាប់បាន​ហើយ គេ​នឹងត្រូវ​ជាប់ពន្ធនាគារ​ក្នុង​បទឧក្រិដ្ឋ​នោះ គេ​មិនឃើញ​មាន​បង្ហាញ​រូបភាព​លោក​ទៅ​ក្បែរ​កូនប្រុស​ដើម្បី​សួរនាំ ឬ បង្ហាញ​នូវ​ភាពកក់ក្តៅ​កុំឱ្យ​ភ័យខ្លាច ដែល​នាំទៅរក​វិបល្លាស​ផ្សេងៗ ឬ ក៏​ឱ្យ​កូន​គិត​នូវ​ភាពអវិជ្ជមាន​នានា ទោះបី​កូន​ជា​សាច់ឈាម​បង្កើត​ធ្លាក់​ក្នុង​ជ្រោះ​ជ្រៅ​យ៉ាងណា ។ ប៉ុន្តែ​ចំណុច​នេះ​ប្រសិនបើ​លោក ហុងដា មក​ជូ​ប​កូនប្រុស​ក្នុង​សភាព​នេះ ទោះ​ក្នុងន័យ​អ្វី​ក៏ដោយ លោក​នឹងត្រូវ​រង​នូវ​ការវាយប្រហារ​ពី​មហាជន​មិន​ខាន អាច​ថា​ជា​ប្រការ​ស៊ុំគ្រលំ​ចំពោះ​អំពើ​ឧក្រិដ្ឋ​នេះ​ផង​ក៏​ថា​បាន ។​

​ប៉ុន្តែ​នៅពេល​ឃើញ​សភាព​បែបនេះ គេ​ក៏​អាច​ប៉ាន់ប្រមាណ​បាន​ថា ការមិន​ទៅ​ក្បែរ​កូន​ដែល​ផុងខ្លួន​ប្រ​ព្រឹ​ត​អ​ពើ​ឧក្រិដ្ឋ​បែបនេះ ក៏​អាច​យល់បាន​ថា ក្នុង​ជីវិត​របស់​ក្មេង​ដែល​បែកបាក់​គ្រួសារ​ម្នាក់នេះ គឺ​ខ្វះ​ភាពកក់ក្តៅ និង ការយកចិត្តទុកដាក់​ប្រចាំថ្ងៃ​ពី​ឪពុកម្តាយ ដែលជា​ជីវិត​មួយ​នាំទៅរក​ជីវិត​ដ៏​គ្រោះថ្នាក់​បែបនេះ ។ ដល់​ចំណុច​នេះ ពិតជា​មានការ​វិភាគ​វែកញែក​មួយ​យ៉ាង​ប្រយ័ត្នប្រយែង ពីព្រោះថា ការលើកឡើង​នេះ​មិនមែន​ក្នុងន័យ​ស្តីបន្ទោស​ដល់​លោក ហុងដា ឬ ភរិយា​ដើម​នោះទេ គឺ​គ្រាន់តែ​លើក​ពី​បញ្ហា​សង្គម​ទូទៅ​ដែលមាន​ឪពុកម្តាយ​លែងលះគ្នា​ក្នុង​សភាព​ប្រហាក់ប្រហែល​ប៉ុណ្ណោះ ថា​តើ​បទឧក្រិដ្ឋ​នេះ​វា​កើតឡើង​ជាការ​ទទួលខុសត្រូវ​តែ​ទៅលើ​ក្មេង​កំព្រា​ឪពុក ឬ កំព្រាម្តាយ​តែម្នាក់ឯង​ឬ​យ៉ាងណា ?

​ព្រះពុទ្ធ​សម្តែង​ថា «​ផល កើត​មកពី ហេតុ​» ឬ «​ភ្លើង​កើត​ពី​ផ្សែង​» មានន័យថា រឿង​តូច​តើ​តទៅ​ជា​រឿង​ធំ ខណៈ​យើង​មើលស្រាល​វា ។ ខ្មែរ​យើង​លើកឡើងថា កូន​មិនល្អ​មកពី​ខ្វះ​ការអប់រំ​ឱ្យបាន​ម៉ឺងម៉ាត់​ពី​ឪពុកម្តាយ ឬ គ្មាន​ឪពុកម្តាយ​អប់រំ ឬក៏​ឪពុក​គ្មាន​ពេលវេលា​គ្រប់គ្រាន់​ក្នុងការ​អប់រំ ដោយសារតែ​រវល់​ក្នុង​ការរកស៊ី​ចិញ្ចឹម​គ្រួសារ ។ ប៉ុន្តែ​ប្រសិនបើ​ឪពុកម្តាយ​គិតពី​ប្រាក់​ធំ​ជាង ភ្លេច​គិ​អំពី​ការតាមដាន​ជីវិត​ពិត និង សេចក្តីត្រូវការ​របស់​កូន ពិសេស​មួយទៀត​នោះ គឺ​ការស្រឡាញ់​កូន​មិន​ស្មើគ្នា វា​បានធ្វើឱ្យ​ក្មេង​ងាយ​នឹង​ខូចចិត្ត ពិសេស​ការប្រើប្រាស់​ឥរិយាបទ​ស្រឡាញ់​សមាជិក​ថ្មី​លើស​អ្នក​ចាស់ ក៏​ជាការ​បះ​ទង្គិច​ផ្លូវចិត្ត​ធ្ងន់ធ្ងរ​ដែរ ។​ល​។ ទាំងនេះ​ជា​កត្តា​មួយ​ក្នុងចំណោម​កត្តា​ជាច្រើន ដែល​ធ្វើឱ្យ​សមាជិកគ្រួសារ​ខូចចិត្ត និង ឈានទៅ​គិត​រឿង​អវិជ្ជមាន ដែល​សង្ស័យ​មក​តាំងពី​តូច ដែល​ឪពុកម្តាយ​មិនអាច​យល់បាន ។​

​ដោយឡែក​ដូចជា​ករណី​គ្រួសារ​ក្រ​កូ​ល​សិល្បៈ គឺ​លោក ហុងដា វា​អាច​ជាការ​ផ្តើមចេញ​ដំបូង​នោះ ការបែកបាក់​គ្នា​រវាង​ស្វាមី និង ភរិយា​ដើម ( ហុងដា​-​ឃ្មឹ​ប ) ក៏​ជា​ចំណែក​មួយ​ដែល​នាំទៅដល់​ការគ្រប់គ្រង​គ្រួសារ​មួយ​មិនបាន​ដិតដល់​ក៏​អាច​ថា​បាន ។ គេ​មិន​ដេញដោល​ទៅដល់​ថា មូលហេតុ​នៃ​ការបែកបាក់​នេះ អ្នកណា​ជា​អ្នក​ខុស អ្នកណា​ជា​អ្នក​ត្រូវ​នោះទេ តែមាន​អំពើ​ក្បត់ ឬ ខ្វះ​ការ​អត់ទ្រាំ​ណាមួយ​សម្រាប់​គ្រួសារ ខណៈពេល​ពួកគេ​មាន​កូនចៅ​ជាមួយគ្នា​ទៅហើយនោះ ទោះបី​ពួកគេ​លែងលះគ្នា​បាន​ជោគជ័យ​ក៏ដោយ ប៉ុន្តែ​ភាពជោគជ័យ​របស់​មនុស្ស​ចាស់​ពីរ​នាក់​នេះ គឺជា​«​បរាជ័យ​នៃ​ជីវិត​របស់​កូនៗ​» ។

នេះ​មានន័យថា ពួកគេ​បរាជ័យ​ដោយ​ការបាត់បង់​ឪពុក ឬ ម្តាយ​ដោយ​ជៀស​មិន​ផុត​ឡើយ ។ ការបរាជ័យ​របស់​កូនៗ​នេះឯង​បាន​ជាន់ក​បន្ថែម​ទៅលើ​ពួកគេ ខណៈពេល​ពួកគេ​ទទួលបាន​ម្តាយ ឬ ឪពុក​ថ្មី ដោយ​ពុំទាន់​បានគិត​ដល់​ថា ឪពុក ឬ ម្តាយ​ថ្មី​មានចិត្ត​ព្រហ្ម​វិហារធម៌​ដូច​ឪពុក​ម្តាយបង្កើត​ដែល​តែង​«​ជេរ​ទៅ​ហៅ​មក​»​នោះ​នៅឡើយ​ផង​ទេ។ ម្យ៉ាងទៀត ឪពុក ឬ ម្តាយបង្កើត​ក៏​លែង​ថ្នាក់​ថ្នមកូនៗ​បង្កើត ដោយ​រវល់​តែ​យកចិត្ត​ប្រពន្ធ ឬ ប្តី​ថ្មី ដើម្បី​ថែរក្សា​ចំណង​ស្នេហ៍​កុំឱ្យ​បែកបាក់ ឬ បង្ហាញថា ខ្លួន​ជាម​នុស្ស​ល្អ ត្រូវ​ប្តី ឬ ប្រពន្ធ​មុន​ធ្វើបាប​ខ្លួន​នោះ​ផង​ទេ ។​

​ឥឡូវនេះ​ខណៈពេល​សមត្ថកិច្ច​ចាប់បាន​កូនប្រុស​ដែលជា​សាច់ឈាម​ឆ្អឹង​របស់លោក ហុងដា ដើម្បី​ផ្តន្ទាទោស​នោះ បានន័យថា សព​ម្តាយចុង ថ្វី​ត្បិត​មិនអាច​រស់​ឡើងវិញ​បាន តែ​ក៏​ទទួលបាន​យុត្តិធម៌​សម្រាប់​សព និង លោក ហុងដា ឬ សាច់ញាតិ​របស់​សព​ដែរ ។​

​តើ​រឿងនេះ​ត្រូវ​ចប់​ត្រឹមហ្នឹង​ឬ ? សម្រាប់​អ្នកដទៃ​មិនដឹង​ទេ តែ​សម្រាប់​លោក ហុងដា គឺ​នៅ​អូសបន្លាយ​វែង​ណាស់។ ក្រៅពី​សម្ពាយ​ដែល​ត្រូវ​រកស៊ី​ចិញ្ចឹម​កូន​អាយុ ៦ ខែ ដែល​ខ្លួនឯង​ដេក​នៅក្នុង​ខុន​ដូ​ជា​ន់ទី ៥ មាន​ម៉ាស៊ីនត្រជាក់ ហើយ​កូនប្រុស​ដែលជា​ឃាតក​កំពុង​ដេក​គុក​ក្នុង​បន្ទប់​ដ៏​តូចចង្អៀត តើ​ថ្ងៃ​ខាងមុខ​អាច​អ​ន្ទឹ​ង​រង់ចាំ​មើលផ្លូវ​ឪពុក​ទៅសួរសុខទុក្ខ​ដើម្បី​ផ្តល់​ភាពកក់ក្តៅ បើទោះបី​ពេល​ដ៏​ខ្លី​បំផុត​ក៏ដោយ​នោះ កើតមាន​ដែរឬទេ ?

​បញ្ហា​នេះ តើ​មាន​អ្នកណា​អាច​ឆ្លើយបាន​ត្រូវ​នោះ ? អ្នកមួយ​ចំនួន​និយាយថា កុំទៅ​មើល ទុកឱ្យ​វា​នៅ​រង​ទុក្ខ​ក្នុង​គុក​នោះ​ហើយ អា​កូន​ឃាតក​បង្ករឿង​ចំពោះ​គ្រួសារ ! ទុកឱ្យ​វា​ដេក​គិតពី​កំហុស​ក្នុង​គុក ទើប​វា​ស្គាល់​ជីវិត និង រាងចាល ! ម្យ៉ាង ការ​ទៅសួរសុខទុក្ខ​កូនប្រុស​ឃាតក ជាការ​ប្រមាថ​វិញ្ញាណ​ក្ខ័​ន្ធ​របស់​ភរិយា ។ ចំណែក​អ្នកខ្លះ​ថា បើ​លោក ហុងដា ធ្វើបែបនេះ គឺជា​ឪពុក​ដែល​ខ្វះ​ព្រហ្ម​វិហារធម៌​ចំពោះ​កូន​ដែល​នៅ​វ័យក្មេង ពុំទាន់​យល់ដឹង​ការ​រាក់​ជ្រៅ ហើយ​សាង​នូវ​គំនុំ​កាន់តែ​ធំ​ទៅៗ​សម្រាប់​ជីវិត​របស់គេ ។​

​ពិត​ហើយ​ថា «​បាតដៃ​ក៏​សាច់ ខ្នងដៃ​ក៏​សាច់​» តែបើ​និយាយ​ល្អិតល្អន់ និង ពិតប្រាកដ គឺ​«​សាច់​ខុសគ្នា​» ។ ភរិយា​មិនមែនជា​សាច់​ដែល​កើត​ពី​សាច់ឈាម​របស់លោក​ទេ តែ​កូន​គឺ​កើត​ពី​សាច់ឈាម​របស់លោក ។ រឿងនេះ​គេ​មិនអាច​គាបសង្កត់​លោក​មិនឱ្យ​ធ្វើការ​សម្រេចចិត្ត​បែបណា​នោះទេ តែ​រឿ​តូច បើ​គិត​ឱ្យ​តូច​គឺ​តូច បើ​គិត​ឱ្យ​ធំ​គឺ​ធំ ។​

​ចាត់ទុកថា​ជា​«​កម្ម​ពៀរ​»​របស់​ភរិយា​លោក​ទៅ​ចុះ អុជ​ធូប​សុំ​ការ​អភ័យទោស​ពី​វិញ្ញាណ​ក្ខ័​ន្ធ​របស់​នាង​ទៅ ឱ្យ​នាង​ដឹង​ពី​ទុក្ខលំបាក​របស់លោក ដើម្បី​ដើរ​លើផ្លូវ​ត្រូវ​ទាំងអស់គ្នា គិតគូរ​ពី​ទឹកចិត្ត​កូន​ដ៏​ល្ងង់ខ្លៅ​មួយ​នេះ បើទោះបីជា​ធ្វើអំពើ​ល្អ​ចំពោះ​គេ​បាន​ប៉ុនណា យក​ប៉ុណ្ណឹង​ទៅ ជៀសវាង​ដើរ​ខុស​មួយ​ជំហាន​ទៀត ហើយ​ជៀសវាង​ពាក្យ​គេ​និយាយថា «​អារ​សាច់​បង្ហូរឈាម ដើម្បី​យុត្តិធម៌ និង បេះដូង​» មានន័យថា «​កាត់កាល​កូន​ចោល ដើម្បី​យុត្តិធម៌ និង ស្នេហា​ភរិយា​» ៕

ពុទ្ធោ! នាងខ្មឹបប្រពន្ធដើមលោកហុងដា ម៉េចធ្លាក់ខ្លួនដល់ថ្នាក់នេះ?

(ភ្នំពេញ)៖ កាលពីប៉ុន្មានថ្ងៃមុនកន្លងទៅ មានការភ្ញាក់ផ្អើលជាខ្លាំងដោយសារតែកូនប្រុសបង្កើតរបស់នាយហុងដា បានសម្លាប់ប្រពន្ធក្រោយរបស់លោក។ ឥឡូវនេះមានគណនីហ្វេសបុកមួយដែលមានឈ្មោះថា Keo Virakboth បានប្រកាសថាប្រទះឃើញអ្នកនាងខ្មឹបប្រពន្ធដើមលោកហុងដា។

នាង​ឃ្មឹប ក្រោយ​ពេល​បែក​ពី​នាយ​ ហុង​ ដា​

លោកបានរៀបរាប់ថា៖ យប់នេះខ្ញុំបាទបានជួបអ្នកនាងខ្មឹបប្រពន្ធដើមលោកហុងដា សភាពគួរឱ្យអាណិតណាស់ រកតែអង្ករច្រកឆ្នាំងសឹងពុំបានផង រកលុយមកមើលកូនក៏មិនបានទៀត គ្មានលុយមួយរៀលទេ សូមពុកម៉ែបងប្អូនមេត្តាជួយគាត់ផងមើលមុខក៏ដឹងថាគាត់គ្មានលុយដែរ អាណិតណាស់ បើចង់ជួយគាត់សូមខលមកលេខ 097 4707724៕

នាយ​ហុង​ដា និង​នាង​ឃ្មឹប​ កាល​ជា​ប្តី​ប្រពន្ធ​

និស្សិតជើងឆើត ប៉ះក្រមុំរោងចក្រដៃឆៅ ព្រោះតែក្បត់សន្យាមិនព្រមចូលស្ដីដណ្ដឹង នារីរូបស្រស់លួចកាត់ប្រដាប់ភេទចោលសងថ្លៃចិត្តស្មោះ

រាជ​ធានី​ភ្នំពេញ​ ៖ យោង​តាមសមត្ថ​កិច្ច​បាន​ឱ្យ​ដឹង​ថា យុវ​ជន​ម្នាក់​បាន​​រង​គ្រោះ​នៅ​ចំណុច​ប្រដាប់​ភេទ​(លិង្គ) ដោយ​សារ​តែ​ស្រី​ស្នេហ៍​របស់​ខ្លួន​យក​ផ្លែ​ឡាម​កាត់​ស្ទើរ​តែ​ដាច់​មិន​អាច​ត​ភ្ជាប់​វិញ​បាន​ដោយ​សារ​តែ​មាន​កំហឹង​មិន​ព្រម​ចូល​ស្តី​ដណ្តឹង​។

អាច​ចាត់​ទុក​​ជា​លើក​ទី​១ហើយ​​នៅ​ក្នុង​សង្គម​ខ្មែរ​ ដែល​មាន​រឿង​រ៉ាវ​កាត់​លិង្គ​បែប​នេះ​ ហើយ​ក៏​ជា​មេ​រៀន​សំរាប់​ក្រុម​បុរស​ខិល​ខូច​ទាំង​ឡាយ​ ដែល​ច្រើន​តែ​ប្រើ​សំដី​លួង​លោម​ផ្អែម​ល្ហែម​ស្ទូច​នារី​ឱ្យ​បើក​បង្អួច​បេះ​ដូង​​របស់​នាង​ឱ្យ​ខ្លួន​បាន​ចូល​នែប​និត្យ​រួម​រ័ក​​កាយ​ទៅ​តាម​ការ​ស្រេក​ឃ្លាន​ខុស​តម្រា​ដោយ​ភ្លេច​គិត​ថា នាងៗ​ក៏​មាន​បេះ​ដូង​ដែរ​។

​ជា​ពិសេស​នោះ​ ការ​ប្រគល់​ខ្លួន​ប្រាណ​ឱ្យ​ដោយ​សារ​ជឿ​ទុក​ចិត្ត​ថា ប្រុស​ស្នេហ៍​នឹង​មិន​បែក​បែរ​ឡើយ​ ។ ប៉ុន្តែ​​ល្បែង​ស៊ី​មុន​សង​ក្រោយ​នេះ ​ច្រើន​តែ​បង្ក​ឱ្យ​មាន​ការ​ឈឺ​ចាប់​ ពិបាក​​ព្យាបាល​ណាស់​។ ដូច្នេះ​យើង​ក៏​មិន​ចង់​ឃើញ​បុរស​ទី​២ ទី​៣ ក្លាយ​ទៅ​ជា​បុរស​ដែល​រង​គ្រោះ​ដោយ​ស្រី​ស្នេហ៍​កាត់​លិង្គ​គ្រវែង​ចោល​នោះ​ឡើយ។

ពេល​នេះ​រឿង​រ៉ាវ​ជាក់​ស្តែង​មួយ​បាន​កើត​ឡើង​​ទៅ​ហើយ​ ​លើ​យុ​វនិស្សិត​មួយរូប​អាយុ​២៤​ឆ្នាំ​ស្នាក់​នៅ​ក្នុង​វត្ត​មួយ​​នៅ​ខណ្ឌ​មាន​ជ័យ​ រាជ​ធានី​ភ្នំពេញ។ ការ​ដឹង​រឿង​នេះ​តាម​រយៈ​ការ​​ដាក់​ពាក្យ​បណ្តឹង​នៅ​នគរ​បាលប៉ុស្តិ៍​រដ្ឋ​បាល​ចោម​ចៅ​ បន្ទាប់​ពី​និស្សិត​រូប​នោះ​ទទួល​រង​នូវ​អំពើ​ហិង្សា​ពី​សំណាក់​ស្រីស្នេហ៍ ​ដែល​យក​ឡាម​កាត់​ផ្តាច់​លិង្គ​បណ្តាល​ឱ្យ​ដាច់​ជិត​ដល់​គល់​ កាល​ពី​វេលា​ម៉ោង​៣ និង​៣០​នាទី​ទៀប​ភ្លឺ​ ។ យុវ​ជន​រង​គ្រោះ​បាន​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ដើម្បីសង្គ្រោះ​ទាន់​ពេល​វេលា​ ក៏​ប៉ុន្តែ​ជា​អកុសល​គ្រូ​ពេទ្យ​មិន​អាច​ត​ភ្ជាប់​លិង្គ​ដូច​ដើម​បាន​ឡើយ​។

សមត្ថ​កិច្ច​បាន​បង្ហើប​ឱ្យ​ដឹង​ថា និស្សិត​ឈ្មោះ​ផ ស​អ បាន​ទៅ​លេង​ផ្ទះ​សង្សារ​ឈ្មោះ​លី​ ស្រី​នាង​ អាយុ​២៦​ឆ្នាំ ធ្វើ​ការ​នៅ​រោង​ចក្រ​កាត់​ដេរ​ម្តុំ​វត្ត​ជម្ពូ​វ័ន​ ស្នាក់​នៅ​បន្ទប់​ជួល​លេខ​២២​ ជាន់​ទី​១ ស្ថិត​ក្នុង​ភូមិ​ជម្ពូ​វ័ន​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ដង្កោ​ កាល​ពី​ល្ងាច ។

ខណៈ​​ពេល​នោះ​រូប​គេ​បាន​និយាយ​ប្រាប់​នាង​ជា​សង្សារ​ថា យើង​ទាំង​ពីរ​មិន​អាច​រៀប​ការ​ជាមួយ​គ្នា​បាន​ឡើយ​​ដោយ​សារ​ខុស​ខែ​ឆ្នាំ​ ពេល​នោះ​នាង​មិន​បាន​ឆ្លើយ​តប​វិញ​ទេ​។ នាង​បាន​ដាំ​បាយ​ និង​ស្ល​ម្ជូរ​សាច់​គោ​ ចៀន​ពង​ទា​ឱ្យ​ហូប។ ខណៈ​ពេល​ហូប​បាយ​រួច​ រូប​គេ​ក៏​មាន​អាការ​ដូច​ជា​ងងុយ​ដេក​ខ្លាំង​។ ក្រោយ​មកគេ​​ចូល​ដេក​ក្នុង​បន្ទប់​របស់​នាង​ ​ដូច​ដែល​ធ្លាប់​ដេក​កន្លង​មក​។ លុះ​ដល់​ម៉ោង​ជាង​៣​ទៀប​ភ្លឺ ពេល​ភ្ញាក់​ពី​ដំណេក​ស្រាប់​តែគេ​​មាន​អាការ​ឈឺ​​ត្រង់​ប្រដាប់​ភេទ​ និង​មាន​ឈាម​ហូរ​ប្រឡាក់​ជោក​ខោ​ទើប​ដឹង​ថា ​លិង្គ​​របស់​ខ្លួន​ត្រូវ​នាង​សង្សារ​លួច​កាត់ដល់​គល់​​ ហើយ​គេច​ខ្លួន​បាត់​មិន​ដឹង​ពី​ពេល​ណា​នោះ​ទេ​។ ភ្លាមៗ​នោះ​យុវ​ជន​រូប​នោះ​បាន​ឱ្យ​បង​ប្អូន​ដឹក​តាម​ម៉ូតូ​បញ្ជូន​ទៅ​មន្ទី​រពេទ្យ​។

គ្រូ​ពេទ្យ​​មួយ​រូបសុំមិន​បញ្ចេញ​​ឈ្មោះ​បាន​ឱ្យ​ដឹង​ថា រវាង​និស្សិត​រង​គ្រោះ និង​នាង​ជា​សង្សារ​បាន​ស្រលាញ់​គ្នា​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។ លុះ​ពេល​ឮ​​បុរស​ជា​សង្សារ​ពោល​ពាក្យ​​មិន​អាច​រៀប​ការ​នឹង​គ្នា​បាន​យ៉ាង​ដូច្នេះ​ ទើប​នាង​សំរេច​ចិត្ត​ថា បើ​នាង​យក​មិន​បាន​ ​ក៏​គ្មាន​នរ​ណា​យក​បាន​ដែរ ព្រោះភាពបរិសុទ្ធ​របស់នាងបាន​បូជាអស់ហើយ ដូច្នេះ​​មាន​តែ​កាត់​លិង្គ​ចោល​ប៉ុណ្ណោះ​។

នេះ​គ្រាន់​តែ​ជា​ពាក្យ​និយាយ​ប្រាប់​​មិន​ផ្លូវ​ការ​ប៉ុណ្ណោះ។ ​យើងបាន​ព្យាយាម​សុំ​ការ​បំភ្លឺ​ពី​ក្រុម​គ្រួសារ​និស្សិត​រង​គ្រោះ​ដែរ​ តែ​ត្រូវ​បាន​នារី​ម្នាក់​បដិ​សេធ​ថា នាង​មិន​​ដឹង​រឿង​ទេ​។ បច្ចុប្បន្ន​ជន​រង​គ្រោះ​កំពុង​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត​ ។ រហូត​មក​ដល់​ពេល​នេះ​ស្ត្រី​ចិត្ត​ខ្លាំង​ហ៊ាន​លើក​ដៃ​កាត់លិង្គ​របស់​សង្សារ​ខ្លួន​ មិន​ទាន់​ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ខ្លួន​នៅ​ឡើយ​ទេ បើ​ទោះ​បី​ដឹង​ថា នាង​មាន​ស្រុក​កំណើត​នៅ​ខេត្ត​ព្រៃ​វែង ​ក្តីហើយក៏មិនដឹងថា នាងគេចខ្លួនទៅទីណាដែរ៕

Amazon កន្លែង​​ក​ម្សាន្ត​​​ខ្នាត​​​​​យក្ស​​​​បែប​​​​​ធម្មជាតិ​​​​​​​​​​​ដំ​បូង​​​គេ​​​​​នៅ​​​​​​កម្ពុជា​​​​

ភ្នំពេញ​​៖ Amazon Resort​ ​​ជា​​កន្លែង​​​​​កម្សាន្ត​​​​​ សម្រាក​​​​​លម្ហែ​​​កាយ​​​បែប​​ធម្មជាតិ​​​​ដំ​​បូង​​​​គេ​​នៅ​​កម្ពុជា​​ ចាប់​​ផ្ដើម​​​​ដំ​ណើរ​​ការ​​​​សាង​​សង់​​ហើយ​​​។​ ​ Amazon Resort ​​​ជាកន្លែ​ងកម្សាន្ត​​ខ្នា​​តយក្ស​​​​ មិ​​​នធ្លា​​ប់មា​ន​នៅកម្ពុ​​ជា​ និ​ង​ រៀ​ប​​ចំ​ជា​​រចនា​បថ​​​ច្នៃ​​ប្រឌិត​​តាម​​បែប​​ធម្ម​ជាតិ​​​សុទ្ធ​​សាត​តែ​​ម្ដង​។​

​​មិន​ត្រឹម​តែ​ប៉ុណ្​ណោះ ទី​តាំង​ខាង​លើ​ កាន់​តែ​ពិ​សេស​ ​ចំ​ពោះ​​បង​​​ប្អូន​​ប្រ​ជា​ពល​រដ្ឋ​​ ​ដែល​​មាន​​​​ក្ដី​​សុបិន​​​​ចង់​​មាន​​​​លំ​នៅ​ឋាន​​ ​និង​​ដី​​ដែល​​ស្ថិត​​​​នៅ​​ក្នុង​​​​​រម​ណីយ​ដ្ឋាន​​​ធម្មជាតិ​​​​លើ​​​​ទឹក​ដី​​ទី​ក្រុង​​ភ្នំពេញ​។​ ​​​នេះ​បើ​​តាម​​ការ​​ឱ្យ​​ដឹង​ពី​​អ្នក​​គ្រប់​គ្រង​ រមណីយ​ដ្ឋាន​​​ ​ខាង​​លើ​​ប្រាប់​​​។​
សកម្មភាព​កំពុង​សាង​សង់​

​បន្ថែម​លើ​ពី​នេះ​ទៀត​ ​កន្លែង​កម្សាន្ត​ខាង​លើ​ ជា​​គម្រោង​​យក្ស​​ទី​​មួយ​​ នៅ​​​ក្នុង​​ទី​ក្រុង​​ភ្នំពេញ​ ​មាន​​កន្លែង​​​កម្សាន្ត ​៨​​កន្លែ​ង​​ លាត​​សន្ធឹង​​​​លើ​​ផ្ទៃ​​ដី​​ជិត​​២០​ហិចតា​​​ នៅ​​ក្នុង​​​​​នោះ​​មាន​៖​ ​ហាង​​កា​ហ្​វេ ​ទី​លាន​​បាល់​ទាត់​ សួន​​បន្លែ​​ធម្មជាតិ​ ​ផ្ទះ​​លូ​​លំហែ​​កាយ​ ​រមណីយ​ដ្ឋាន​​បណ្ដែត​​ទឹក​ ​កង់​​ជិះ​​កម្សាន្ត​​លើ​​​ទឹក​​​ ​តៅ​​ជិះ​​កម្សាន្ត​​លើ​​ទឹក​ ​ផ្ទះ​​លំ​ហែ​​កាយ​​លើ​​ទឹក​​។​​ ​​ចំណែក​​ទី​តាំង​​វិញ​​គឺ​ ​​​ស្ថិត​​នៅ​​ផ្លូវ​​ក្រវាត់​​ក្រុង​​៦០​ម​​ខ្សែ​​ទី​៣​​​៕​

ផ្លូវ​ចូល​​ទៅ​កន្លែង​កំម្សាន្ត​​
កន្លែង​ហែល​ទឹក​