ដូរ​​ក្រដាស​ប្រាក់​ចាស់ យក​ក្រដាស​ប្រាក់​ថ្មី នៅ​​​ធនាគារ​ជាតិនៃ​កម្ពុជា

តោះ​បញ្ចូល​កាត​ទូរស័ព្ទជាប្រាក់ រៀល ជាមួយ​ Smart ទាំង​អស់​គ្នា​!

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Smart ដែល​ជា​ក្រុម​ហ៊ុន បណ្តាញ​ទូរស័ព្ទ ដ៏ពេញ​និយម​មួយ នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​បញ្ចេញ​នូវ កាត​បញ្ចូល​ទូរស័ព្ទ ស៊េរីថ្មី​មួយ ដែល​គិត​ទឹក​ប្រាក់ ជា​ប្រាក់​រៀល តែម្តង ហើយ​វា​ក៏​ជា កាត​បញ្ចូល​លុយ ដំបូងគេផងដែរ ដែលគិតជាប្រាក់រៀល។ ចំពោះកាតស៊េរីថ្មី ទាំងនោះ មាន​ចាប់​ពី​ទឹក​ប្រាក់ 5000៛, 10000៛, 20000៛, 40000៛ និង 500000៛។

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីបញ្ចូល ទៅក្នុងទូរស័ព្ទហើយនោះ វានឹងបំលែងទៅជា លុយដុល្លារវិញ ឧទាហរណ៍​សម្រាប់ 5000៛ វានឹងបង្ហាញទៅជា 1.25$ វិញ។ យ៉ាងណាមិញ យើងនៅមិនទាន់ដឹងទេថា Smart នឹងកែប្រព័ន្ធទៅជា ប្រាក់រៀល ឬក៏យ៉ាងណានោះទេ តែប្រសិនបើ វានឹងក្លាយជា ការពិតមែននោះ នឹងកាន់តែប្រសើរថែមទៀត ព្រោះយើងសុទ្ធតែគាំទ្រ ប្រាក់រៀលទាំងអស់គ្នា។

ទោះជាយ៉ាងណាក៏ដោយ ឥឡូវនេះយើងអាចទទួលបាន កាតដែលគិតជា ប្រាក់រៀលមួយហើយ ដែលនេះ ជា​ជំហ៊ានមួយ ក្នុងការគាំទ្រ ប្រាក់រៀល ខ្មែរយើងថែមទៀត។​ ហើយសម្រាប់ កាតបញ្ចូលលុយ ទាំងនេះ​ដែរ ក៏មានចែកចាយ និងដាក់លក់ហើយ ដែលអាចស្វែងរកបាន នៅជិតផ្ទះរបស់អ្នក។

ប្រភព​៖ cambo-report.com

អស់ពី​មនុស្ស​យន្ត ឥលូវ​ដល់​​ ព្រះសង្ឃ​យន្ត​ម្តង​​! ​

ថ្មី​ៗ​នេះ​ ​ប្រទេស​ជប៉ុន​បាន​ផ្ដើម​ដាក់​ដំណើរការ​ព្រះសង្ឃ​យន្ត​ ​ដែល​មាន​សមត្ថភាព​ផ្សព្វផ្សាយ​ព្រះ​ធម៌​យ៉ាង​សកម្ម​ ​និង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​សំណាក់​ប្រជាជន​ក្នុង​ប្រទេស​ ​និង​តាម​បណ្ដាញ​អ៊ីនធឺណិត។

ព្រះសង្ឃជប៉ុន​

ព្រះ​សង្ឃ​យន្ត​ទាំង​នោះ​ ​ក៏​ត្រូវ​គេ​ដាក់​ដំណើរការ​សម្រាប់​ពិធី​សូត្រ​ធម៌​ ​និង​ការងារ​មួយ​ចំនួន​ក្នុង​ពិធី​បុណ្យ​សព្វ​ដូច​ព្រះ​សង្ឃ​ធម្មតា​ដូច្នេះ​ដែរ​ ​តែ​ពិសេស​ត្រង់​ថា​មិន​សូវ​ចំណាយ​កម្លាំង​ច្រើន​ ​ខណៈ​ព្រោះ​សង្ឃ​យន្ត​អាច​ចាក់​ផ្សាយ​ព្រះ​បាន​យូរ។

ក្រៅ​ពី​រួម​ចំណែក​ក្នុង​វិស័យ​ព្រះពុទ្ធ​សាសនា​ ​មនុស្ស​យន្ត​ដែល​ជា​ព្រះ​សង្ឃ​យន្ត​នោះ​ ​ក៏​ត្រូវ​គេ​ដាក់​ដំណើរការ​ក្នុង​ផ្នែក​ផ្ដល់​ព័ត៌មាន​យ៉ាង​រាក់​ទាក់​តាម​ហាង​ទំនិញ​ ​សណ្ឋាគារ​ ​និង​ធនាគារ​តាម​បណ្តា​ប្រទេស​នានា​ជុំវិញ​ពិភពលោក។

ព្រះសង្ឃចិន​

ដោយ​ឡែក​សម្រាប់​បច្ចេកវិទ្យា​ព្រះសង្ឃ​យន្ត​នេះ​ ​គឺ​មិន​មែន​ប្រទេស​ជប៉ុន​ជា​អ្នក​ដំណើរការ​មុន​គេ​ទេ​ ​ពោល​ ​គឺ​ប្រទេស​ចិន​ដែល​បាន​ដាក់​ដំណើរការ​សង្ឃ​យន្ត​ក្នុង​ព្រះវិហារ​មួយ​កន្លែង​ក្នុង​ទី​ក្រុង​ប៉េកាំង​ ​ដែល​ទទួល​ការ​ចាប់​អារម្មណ៍​ពី​ភ្ញៀវ​ទេសចរណ៍​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់៕

អត្ថបទ​៖ news.sabay.com.kh

Pepper robot monk

Even priests aren't safe from the robot revolution.

Posted by Tech in Asia on Friday, August 25, 2017

ស្ងាត់ៗ​ ខេមរៈ សីរីមន្ត ចូល​ទៅ​ផលិតកម្ម​ ហង្ស​មាស យ៉ាង​ឡូយ!

រឿង​ដែល​មិន​គួរអោយជឿ​ ក្រោយពេល​ដែល​កំពូល​តារា​ចម្រៀង ខេមរៈ សីរី​មន្ត​ បាត់​មុខ​មួយ​រយៈ​នោះ គឺ​ការ​ចេញ​បទ​ថ្មី​ ជាមួយ​តារា​ល្បី​ប្រចាំ​ផលិតកម្ម​យក្ស ឱក សុគន្ធ​កញ្ញា​​ ដែល​ធ្វើ​អោយ​​​អ្នក​គាំទ្រ​ភ្ញាក់​ផ្អើល​មិន​តិច​ឡើយ​។  សូម​ទស្សនា​ចម្រៀង​រួម​គ្នា​របស់​​​តារា​ទាំង​ពីរ ដូច​ខាង​ក្រោម​៖

ដំណឹងភ្ញាក់ព្រឺត | ស្ងាត់ៗចូល ផលិតកម្ម ហង្សមាស អត់មានប្រាប់មួយម៉ាត់ idol 😱😂 #ខេមរៈ_សេរីមន្ត I Support You ❤️Share បន្តផងបងៗ…….

Posted by ពិភពអ្នកចែករំលែក on Friday, August 18, 2017

ក្បួន​ចាយ​លុយ​ ដើម្បី​ក្លាយ​ជា​អ្នក​មាន​!

ហាសេដ្ឋីមានបំផុតនៅហុងកុង Li Ka-Shing ជាបុគ្គលមួយរូបដែលមានប្រវត្តិមក​ពីគ្រួសារក្រីក្រ និងកំព្រាឪពុកតាំងពីកុមារភាព ប៉ុន្តែអាចតស៊ូជម្នះភាពលំបាក​រហូតក្លាយ​ជាបុគ្គលជោគជ័យយ៉ាងខ្លាំងមួយរូបទាំងនៅអាស៊ី និងនៅជុំវិញ​ពិភពលោក។ លោក លី បានចែករំលែកនូវតិចនិកបែងចែក និងរបៀបប្រើប្រាស់​ហិរញ្ញវត្ថុយ៉ាងមានប្រសិទ្ធភាពដើម្បីអាចក្លាយជាអ្នកមាន។ ជាឧទាហរណ៍លោក​បានឧបមាថា បើអ្នកមានប្រាក់ខែឬចំណូល៣០០ដុល្លារក្នុង១ខែ អ្នកត្រូវបែងចែក​ជា​៥ចំណែកដូចខាងក្រោម៖

ចំណែកទី១៖ ៣០% (៩០ដុល្លារ) សម្រាប់ចំណាយហូបចុកប្រចាំថ្ងៃ

អ្នកត្រូវចំណាយជាមធ្យម ៣ដុល្លារក្នុងមួយថ្ងៃ ដោយអ្នកអាចញាំពងទាមួយគ្រាប់និងទឹកដោះគោមួយកែវសម្រាប់អាហារពេលព្រឹក ឬអាហារពេលព្រឹកណាដែលមិនសូវចំណាយច្រើននិងមានអត្ថប្រយោជន៍ចំពោះសុខភាព។ ជាងនេះទៅទៀត ចំពោះអាហារថ្ងៃត្រង់អ្នកអាចញាំអាហារដែលចម្អិនស្រាប់ និងផ្លែចេកមួយឬពីរផ្លែដើម្បីបង្កើនថាមពល។ សម្រាប់ពេលល្ងាចអ្នកអាចចម្អិនអាហារនៅផ្ទះដោយខ្លួនឯង ជាមួយនឹងទឹកដោះគោមួយកែវមុនពេលចូលគេង។

ចំណែកទី២៖ ២០% (៦០ដុល្លារ) សម្រាប់ចំណាយលើទំនាក់ទំនងសង្គម

លោក លី កាស៊ីង យល់ថាទំនាក់ទំនងមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់ការរស់នៅក្នុងសង្គម ជាពិសេសសម្រាប់អ្នកជំនួញ។ អ្នកគួរទុកប្រាក់មួយចំណែកសម្រាប់ប៉ាវអ្នកដទៃយ៉ាងតិចក៏បានមួយឬពីរដងដែរក្នុងមួយខែ ប៉ុន្តែក្នុងការចំណាយប៉ាវអ្នកដទៃអ្នកគួរជ្រើសរើសមនុស្សដែលមានចំណេះដឹង មានទ្រព្យជាងខ្លួន ឬមនុស្សដែលអាចជួយអ្នកក្នុងការរកស៊ីឬការងារបាន។

ចំណេកទី៣៖ ១៥% (៤៥ដុល្លារ) សម្រាប់ចំណាយលើការបង្កើនចំណេះដឹង

ការបង្កើនចំណេះដឹងគឺមានសារៈសំខាន់ណាស់សម្រាប់អ្នកជំនួញ ឬការងារផ្សេងៗ ដូចនេះអ្នកគួររក្សារទុក១៥ភាគរយនៃចំណូលរបស់អ្នក សម្រាប់បង្កើនចំណេះដឹងដូចជាទិញសៀវភៅអាន ចំណាយលើការចូលរួមវគ្គសិក្សាខ្លីៗ ឬសិក្ខាសិលាដែលនឹងមានប្រយោជន៍សម្រាប់មុខជំនួញ ឬការងារ។

ចំណែកទី៤៖ ១០% (៣០ដុល្លារ) សម្រាប់ចំណាយលើដំណើរទេសចរណ៍

អ្នកមិនអាចអង្គុយតែធ្វើការមួយខែទល់មួយខែ មួយឆ្នាំទល់មួយឆ្នាំបាននោះទេ ដូច្នេះហើយអ្នកគួរទុកចំណែកចំនួន១០ភាគរយ សម្រាប់ការដើរកម្សាន្តនិងកាត់ភាពស្ត្រេសក្នុងការងារឬមុខជំនួញកន្លងមក។ លើសពីនេះទៅទៀត អ្នកអាចដើរលេងទៅតំបន់ឬទីកន្លែងថ្មីៗដែលអ្នកមិនធ្លាប់បានទៅ បើអាចអ្នកគួរចេញទៅក្រៅប្រទេសយ៉ាងតិចក៏បាន១ដងដែរក្នុងមួយឆ្នាំ ដើម្បីមើលពិភពលោកខាងក្រៅ ដែលនឹងអាចឲ្យអ្នកមានគំនិតថ្មីៗ។

ចំណែកទី៥៖ ២៥% (៧៥ដុល្លារ) ទុកសន្សំសម្រាប់ធ្វើការវិនិយោគឬពង្រីកអាជីវកម្ម

ចុងបញ្ចប់ សម្រាប់ប្រាក់ដែលនៅសល់២៥ភាគរយ វាជាចំណែកដែលរក្សាទុកសម្រាប់ធ្វើការវិនិយោគ ឬសម្រាប់ពង្រីកទំហំអាជីវកម្មរបស់អ្នកបន្ថែម។ សម្រាប់អ្នកដែលចង់សន្សំទុកសម្រាប់ធ្វើការវិនិយោគ អ្នកគួររក្សាទុកក្នុងកុងធនាគារដែលមានរយៈពេលកំណត់ណាមួយដើម្បីទុកធ្វើការវិនិយោគឬបើកអាជីវកម្មនៅថ្ងៃណាមួយ។ ធ្វើដូច្នេះការពារដើម្បីកុំឲ្យអ្នកដកចាយវាយផ្តេសផ្តាស ឬចំណាយទៅលើរបស់ដែលមិនចាំបាច់៕

ប្រភព​៖ business-cambodia.com

ស្ថានសួគ៌​ផ្កា ស្រុក​ខ្មែរ ក្បែរៗ ភ្នំពេញ​!

ឃើញ​រូប​ភ្លាម ប្រិយមិត្ត​ប្រហែល​ជា​គិត​ថា ទិដ្ឋភាព​នេះ​នៅ​បរទេស​បែក​ខាង​អឺរ៉ុប​ណា​មួយ ប៉ុន្តែ​តាម​ពិត វា​ជា​សួន​​ផ្កា​ចង្រង​ស្វា​ដ៏​ស្រស់​ស្អាត​នៅ​ខេត្ត​កំពង់ស្ពឺ ចម្ងាយ​ប្រមាណ ៥៥គីឡូម៉ែត្រ​​ពី​ផ្សារ​ឧត្តុង ដែល​ប្រិយមិត្ត​អាច​ធ្វើ​ដំណើរ​ទៅ​ទស្សនា​វិល​ល្ងាច​បាន។

ផ្កា​ដែល​អ្នក​ក្នុង​តំបន់​ហៅ​ឈ្មោះ​ថា ចង្រង​ស្វា​នេះ កំពុង​ដល់​រដូវ​ពេញ​រីក​ស្គុះ​ស្គាយ​លើ​ផ្ទៃ​ដី​ជា​ច្រើន​ហិកតា ក្នុង​ភូមិ​អូរ​ដារ ឃុំ​អមលាំង ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ។ ប្រិយមិត្ត​ដែល​ធ្វើ​ដំណើរ​ពី​ភ្នំពេញ ដល់​ផ្សារ​ឧត្ដុង អាច​បត់​ឆ្វេង រួច​ជិះ​ចម្ងាយ​ប្រហែល ៥០​គីឡូម៉ែត្រ​ដល់ផ្លូវបំបែកទៅទឹកធ្លាក់ជ្រាវ បត់​ឆ្វេង​ម្ដង​ទៀត បន្ត​ចម្ងាយ ៥​គីឡូម៉ែត្រ នឹង​បាន​ឃើញ​ទិដ្ឋភាព​ដ៏​ស្រស់​ត្រកាល​នេះ​នៅ​ជាប់​ជើង​ភ្នំ​ឱរ៉ាល់​តែ​ម្ដង។

ក្រៅ​ពី​ទៅ​ទស្សនា​កម្សាន្ត អ្នក​ចង់ Pre-Wedding អាច​ទំនាក់​ទំនង​ក្រុម Anusa Photography តាម​រយៈ​លេខ 098 986 000 | 095899887 | 087899887៕

ប្រភព​៖ អង្គរប៉ុស្តិ៍​

ចំណាយ​ពេល​មួយ​ថ្ងៃ ៤នាទី រយៈពេល​១ខែ ដើម្បី​ទទួល​បាន​លទ្ធផល​​

ប្រភព​៖ Bright Side

 

ជីវិត​ជោគ​ជ័យ របស់​ម្ចាស់​ពានរង្វាន់សហគ្រិន​ស្ត្រី​វ័យ​ក្មេង​ដ៏​ឆ្នើម​ប្រចាំ​ឆ្នាំ​ ​២០១៧​

ជា​កូន​ស្រី​កំព្រា​ឪពុក​ ​លោក​ស្រី​ ​ឃី​ ​មុនី​ ​សុខ​ចិត្ត​ចាក​ចេញ​ពី​គ្រួសារ​ មក​បន្តការសិក្សា​ និង​ស្វែង​រក​ការងារ​នៅ​ភ្នំពេញ​ ​ក្រោយ​បញ្ចប់​ថ្នាក់​វិទ្យាល័យ​។ ​ការ​ចាក​ចេញ​នោះ​ដោយ​សារ​ ​ចង់រំដោះខ្លួនចេញពីបន្ទុកចំណាយគ្រួសារ ដើម្បីសម្រាលការលំបាក​របស់ម្ដាយ​ ដែល​ដើរ​តួ​ជា​ម្ដាយ​ផង​ ​ឪពុក​ផង​ ​រួម​ទាំង​រ៉ាប់​រង​បន្ទុក​កូនៗ​ជា​ច្រើន​នាក់​។ ​ភាព​ក្រីក្រ​បាន​ក្លាយ​ជា​កម្លាំង​ចិត្ត​ដ៏​រឹង​មាំ​ ​រហូត​ទទួលពានរង្វាន់សហគ្រិន​ស្ត្រី​វ័យ​ក្មេង​ដ៏​ឆ្នើម​ប្រចាំ​ឆ្នាំ​ ​២០១៧​ កាលពីពេលថ្មីៗនេះ។

 

​ចង់​ដឹង​ថា​ ​រឿង​រ៉ាវ​ពី​ក្រោយ​ភាព​ជោគ​ជ័យ​របស់​សហគ្រិន​រូប​នេះ​ បែប​ណា​នោះ​ សូម​អាន​ប្រវត្តិ​សង្ខេប​ខ្លះ​ដូច​ខាង​ក្រោម​នេះ​៖

​ជីវិត​ក្រោយ​បែក​ម្ដាយ​លើក​ដំបូង​

លោក​ស្រី​ ​ឃី ​មុនី ​ជា​អ្នក​ខេត្ត​កំពង់ចាម​ ​ដែល​មាន​បង​ប្អូន​ចំនួន​ ​៧នាក់​ ​និង​ជា​កូន​ស្រី​ពៅ​ មាន​តែ​ម្ដាយ​ជា​មេ​គ្រួសារ​។ ​បន្ទាប់​ពី​លោក​ស្រី​ប្រឡង​ជាប់​បាក់​ឌុប​ ​ ក៏​សម្រេច​ចាក​ចេញ​ពី​ស្រុក​កំណើត​ ​មក​បន្ត​ការ​សិក្សា​ជំនាញ​ផ្នែក​សេដ្ឋកិច្ច​ ​នៅ​រាជ​ធានី​ភ្នំពេញ​ ​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​ ​និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​។ ​លោក​ស្រី​រៀប​រាប់​ថា ​៖ “ពេល​នោះ​ជា​លើក​ដំបូង​ដែល​ត្រូវ​បែក​ពី​ម្ដាយ​ អារម្មណ៍​ពិត​ជា​ពិបាក​”។ ​លោក​ស្រី​ថា​ អ្វី​ដែល​លោក​ស្រី​ប្រាប់​ខ្លួន​ឯង​ឲ្យ​ប្រឹង​បន្ត​ឡើង​នោះ​ ​គឺ​ដោយ​សារ​ភាព​ក្រីក្រ​ ​បាន​ជំរុញ​ទឹក​ចិត្ត​លោក​ស្រី​ត្រូវ​តែ​តស៊ូ​សម្រេច​គោលដៅ​ឲ្យ​បាន​។

​នឿយ​មុន​ ស្រណុក​ក្រោយ​

​ចូល​ដល់​ឆ្នាំ​ទី២ភា្លម ​លោក​ស្រី​ទទួល​បាន​ការងារ​ដំបូង​ផ្នែក​រដ្ឋបាល ​ជា​ការងារ​ហាត់ការ​ ឬហៅ​ថា​ Internship ​រយៈពេល​ ០៦ខែ ​លោក​ស្រី​ទទួល​បាន​ប្រាក់​ឈ្នួល​៥០​ដុល្លារ​ក្នុង​១ខែ ​ត្រឹម​បង្គ្រប់​ថ្លៃសាំង​ប៉ុណ្ណោះ​។ ​ប៉ុន្តែ​លោក​ស្រី​ពេញចិត្ត​នឹង​ធ្វើ​ ​ព្រោះ​ជា​កន្លែង​ដែល​លោក​ស្រី​បានរៀនសូត្រ​ពី​មនុស្ស​ជំនាញ​ជា​ច្រើន​ និង​អនុវត្ត​ជាក់​ស្តែង​ ធ្វើ​ឲ្យ​លោក​ស្រី​លែង​ខ្លាច​ និង​បាន​ស្គាល់​ពី​សង្គម​កាន់​តែ​ច្បាស់​។ ទន្ទឹម​នឹង​ការងារ​​លំបាក​ៗ​ជា​ច្រើន​ ​បាន​ចូល​ក្នុង​ជីវិត​ស្ត្រី​វ័យ​ក្មេង​រូបនេះ​ ​បាន​ប្រាប់​ខ្លួន​ឯង​នូវ​ពាក្យ​ចាស់​បុរាណ​តែង​ពោល​ថា​ ” ​ស៊ូ​នឿយ​មុន​ស្រណុក​ក្រោយ​” ​ហេតុ​ដូច្នេះ​ លោក​ស្រី​មិន​ដែល​ទុក​ខ្លួន​ឲ្យ​ទំនេរ​ឡើយ​។

កម្រៃជើងសា​​ ជាដើម​ទុន​ដំបូង​​

ការងារ និងជីវិត​ឯកជន​ត្រូវ​បាន​ផ្លាស់​ប្ដូរ ក្រោយ​ពី​បញ្ចប់​ការងារ​ហាត់​ការ​ លោកស្រីបានធ្វើ​ការ​ជា​គណនេយ្យ​ក្នុង​ក្រុមហ៊ុន​អចលទ្រព្យ​មួយ​ និង​ឆ្លៀត​ពេល​រក​ម៉ូយ​ជួយ​ជា​លក់​ផ្ទះ​ឲ្យ​គេ​បន្ថែម។ លក់ផ្ទះដំបូងលោកស្រី រក​ប្រាក់​បាន​ ៣​ពាន់​ដុល្លារ​ ជា​កម្រៃ​ជើង​សា (Commission) ​រួច​ក៏​មានបែក​គំនិត​រកស៊ី​នាំចូល​សំបក​កៅស៊ូម៉ូតូ។ អាជីព​​ជា​ពេល​វេលា​មួយ​ដែល​លោក​ស្រី​ភ័យ​ខ្លាច​ ​តែ​ដោយ​មាន​ចំណេះ​ដឹង​ភាព​ជា​សហគ្រិន​ គឺ​ត្រូវ​តែ​ហ៊ាន​ប្រថុយ​។

​មក​ដល់​ឆ្នាំ​ ២០១១ ​លោក​ស្រី​ ​បាន​ងាក​មក​ចាប់​របរ​រកស៊ី​ស្រូវ​អង្ករ​មាន​ឈ្មោះ​ថា Amru Rice និង​ ឆ្នាំ ២០១៣ ដឹកនាំកសិករ ផលិត​អង្ករ​សរីរាង្គ​របស់​ខ្មែរ​​នាំ​ចេញ​ទៅ​ក្រៅ​ជាង​ ​៤០​ប្រទេស​ និង​ជួយ​កសិករ​ខ្មែរ​ប្រមាណ​ ៥​ពាន់​គ្រួសារ​ ប្ដូរ​មក​ធ្វើ​ស្រូវបែប​សរីរាង្គ​ទល់​បច្ចុប្បន្ន៕

ប្រភព​៖ news.sabay.com.kh

តើ​ត្រូវ​ទិញ​ឡាន​ ១​ទឹក ប្រភេទ​ណា​ដែល​ល្អ​!

ការ​ប្រើ​ប្រាស់​រថយន្ត​មួយ​ទឹក​ជា​ជម្រើស​ដ៏​ពេញ​និយម​បំផុត​សម្រាប់​ប្រទេស​កម្ពុជា​ ដោយ​​​សារ​តែ​វា​មាន​តម្លៃ​ធូរ​ថ្លៃ​ជាង​ការ​ទិញ​រថយន្ត​ស៊េរី​ថ្មីៗ។ និយាយ​ពី​រថយន្ត​មួយ​ទឹក​នេះ​ដែរ​ មាន​រថយន្ត​ ១០ ម៉ូដែល​ទទួល​បាន​ការ​ពេញ​និយម​ខ្លាំង​ជាង​គេ។ ឥឡូវ​មក​មើល​ថា​រថយន្ត​ ៨ ម៉ូដែល​ដែល​ពេញ​និយម​នេះ​មួយ​ណា​ស៊ី​សាំង​តិច​ជាង​គេ។

១. Lexus RX 350 ឆ្នាំ​ ២០០៧

  • ប្រភេទ​ប៉ុង​មួយ​ ម៉ាស៊ីន​ស៊ីឡាំង​ ៦​ ទំហំ​ ៣,៥ លីត្រ ៖ ក្នុង​ក្រុង​ ១៣,០៦ លីត្រ/ ១០០ គ.ម និង ក្រៅ​ក្រុង​ ១០,២២ លីត្រ/ ១០០ គ.ម
  • ប្រភេទ​ប៉ុង​ពីរ​​ ម៉ាស៊ីន​ស៊ីឡាំង​ ៦ ទំហំ​ ៣,៥ លីត្រ ៖ ក្នុង​ក្រុង​ ១៣,៨៣ លីត្រ/ ១០០ គ.ម និង ក្រៅ​ក្រុង​ ១០,៦៩ លីត្រ/ ១០០ គ.ម

២. Lexus RX 330 ឆ្នាំ​ ២០០៥

  • ប្រភេទ​ប៉ុង​មួយ​ ម៉ាស៊ីន​ស៊ីឡាំង​ ៦​ ទំហំ​ ៣,៣ លីត្រ ៖ ក្នុង​ក្រុង​ ១៣,៣៨ លីត្រ/ ១០០ គ.ម និង ក្រៅ​ក្រុង​ ១០,២២ លីត្រ/ ១០០ គ.ម
  • ប្រភេទ​ប៉ុង​ពីរ​​ ម៉ាស៊ីន​ស៊ីឡាំង​ ៦ ទំហំ​ ៣,៣ លីត្រ ៖ ក្នុង​ក្រុង​ ១៤,៧ លីត្រ/ ១០០ គ.ម និង ក្រៅ​ក្រុង​ ១០,៦៩ លីត្រ/ ១០០ គ.ម

៣. Lexus RX 300 ឆ្នាំ​ ២០០០

  • ប្រភេទ​ប៉ុង​មួយ​ ម៉ាស៊ីន​ស៊ីឡាំង ៦ ទំហំ​ ៣,០ លីត្រ ៖ ក្នុង​ក្រុង​ ១៣,៣៨ លីត្រ/ ១០០ គ.ម និង ក្រៅ​ក្រុង​ ១០,៦៩ លីត្រ/ ១០០ គ.ម
  • ប្រភេទ​ប៉ុង​ពីរ​​ ម៉ាស៊ីន​ស៊ីឡាំង​ ៦ ទំហំ​ ៣,៣ លីត្រ ៖ ក្នុង​ក្រុង​ ១៤,៧ លីត្រ/ ១០០ គ.ម និង ក្រៅ​ក្រុង​ ១១,២ លីត្រ/ ១០០ គ.ម

៤. Lexus RX 400h ឆ្នាំ​ ២០០៦

  • ប្រភេទ​ប៉ុង​មួយ​ ម៉ាស៊ីន​ស៊ីឡាំង ៦ ទំហំ​ ៣,៣ លីត្រ ៖ ក្នុង​ក្រុង​ ៨,៤ លីត្រ/ ១០០ គ.ម និង ក្រៅ​ក្រុង​ ៩,៤ លីត្រ/ ១០០ គ.ម
  • ប្រភេទ​ប៉ុង​ពីរ​​ ម៉ាស៊ីន​ស៊ីឡាំង​ ៦ ទំហំ​ ៣,៣ លីត្រ ៖ ក្នុង​ក្រុង​ ៨,៧ លីត្រ/ ១០០ គ.ម និង ក្រៅ​ក្រុង​ ៩,៤ លីត្រ/ ១០០ គ.ម

៥. Toyota Camry ឆ្នាំ​ ២០០២

 

  • រភេទ​ប៉ុង​មួយ​ ម៉ាស៊ីន​ស៊ីឡាំង​ ៤ ទំហំ​ ២,៤ លីត្រ ៖ ក្នុង​ក្រុង​ ១១,២ លីត្រ/ ១០០ គ.ម និង ក្រៅ​ក្រុង​ ៨,១១ លីត្រ/ ១០០ គ.ម
  • ប្រភេទ​ប៉ុង​មួយ​​ ម៉ាស៊ីន​ស៊ីឡាំង​ ៦ ទំហំ​ ៣,០ លីត្រ ៖ ក្នុង​ក្រុង​ ១៣,០៦ លីត្រ/ ១០០ គ.ម និង ក្រៅ​ក្រុង​ ៩,០៤ លីត្រ/ ១០០ គ.ម

៦. Toyota Highlander ឆ្នាំ​ ២០០៤

  • ប្រភេទ​ប៉ុង​មួយ​ ម៉ាស៊ីន​ស៊ីឡាំង​ ៤ ទំហំ​ ២,៤ លីត្រ ៖ ក្នុង​ក្រុង​ ១២,៣៧ លីត្រ/ ១០០ គ.ម និង ក្រៅ​ក្រុង​ ៩,៤ លីត្រ/ ១០០ គ.ម
  • ប្រភេទ​ប៉ុង​មួយ​​ ម៉ាស៊ីន​ស៊ីឡាំង​ ៦ ទំហំ​ ៣,៣ លីត្រ ៖ ក្នុង​ក្រុង​ ១៣,៨៣ លីត្រ/ ១០០ គ.ម និង ក្រៅ​ក្រុង​ ១០,២២ លីត្រ/ ១០០ គ.ម
  • ប្រភេទ​ប៉ុង​ពីរ​​ ម៉ាស៊ីន​ស៊ីឡាំង​ ៤ ទំហំ​ ២,៤ លីត្រ ៖ ក្នុង​ក្រុង​ ១៣,០៦ លីត្រ/ ១០០ គ.ម និង ក្រៅ​ក្រុង​ ១០,២២ លីត្រ/ ១០០ គ.ម
  • ប្រភេទ​ប៉ុង​ពីរ​​​ ម៉ាស៊ីន​ស៊ីឡាំង​ ៦ ទំហំ​ ៣,៣ លីត្រ ៖ ក្នុង​ក្រុង​ ១៤,០៧ លីត្រ/ ១០០ គ.ម និង ក្រៅ​ក្រុង​ ១០,៦៩ លីត្រ/ ១០០ គ.ម

៧. Toyota Prius ឆ្នាំ​ ២០០៤ – ២០០៥

ម៉ាស៊ីន​ស៊ីឡាំង​ ៤ ទំហំ​ ១,៥ លីត្រ ៖ ក្នុង​ក្រុង​ ៤,៩ លីត្រ/ ១០០ គ.ម និង ក្រៅ​ក្រុង​ ៥,២២ លីត្រ/ ១០០ គ.ម

៨. Toyota Camry ២០០៧

  • ម៉ាស៊ីន​ស៊ីឡាំង​ ៤ ទំហំ​ ២,៤ លីត្រ ៖ ក្នុង​ក្រុង​ ១១,២ លីត្រ/ ១០០ គ.ម និង ក្រៅ​ក្រុង​ ៧,៥៧ លីត្រ/ ១០០ គ.ម
  • ម៉ាស៊ីន​ស៊ីឡាំង​ ៦ ទំហំ​ ៣,៥ លីត្រ ៖ ក្នុង​ក្រុង​ ១២,៣៧ លីត្រ/ ១០០ គ.ម និង ក្រៅ​ក្រុង​ ៨,៤ លីត្រ/ ១០០ គ.ម
  • ម៉ាស៊ីន​ Hybrid ស៊ីឡាំង​ ៤ ទំហំ​ ២,៤ លីត្រ ៖ ក្នុង​ក្រុង​ ៧,១២ លីត្រ/ ១០០ គ.ម និង ក្រៅ​ក្រុង​ ៦,៩១ លីត្រ/ ១០០ គ.ម

បញ្ជាក់​ថា​ដោយ​សារ​តែ​រថយន្ត​ខាង​លើ​ ៨ ម៉ូដែល​ដែល​លក់​លើ​ទីផ្សារ​ប្រទេស​កម្ពុជា​ជា​រថយន្ត​មួយ​ទឹក​ប្រើ​ប្រាស់​យូរ​ឆ្នាំ ហេតុ​នេះ​កម្រិត​ស៊ីសាំង​របស់​វា​អាច​ខុស​គ្នា​ពី​ការ​បង្ហាញ​ខាង​លើ​បន្តិច​បន្តួច៕

ប្រភព​​៖ news.sabay.com.kh

 

បើស្រលាញ់​ខ្លួន​ និង​សុខភាព​អ្នក សូម​កុំ​​​​ទិញ​គ្រឿង​សម្អាង​តាម​ប្រព័ន្ធ​អនឡាញ !

​ភ្នំពេញ៖ ក្រសួងសុខាភិបាលបាន​អំពាវនាវ មិន​ឲ្យ​ប្រជាពលរដ្ឋ​ទិញ​គ្រឿង សំអាង​នៅតាម​ប្រព័ន្ធ​អន​ឡាញ​​បន្តទៀត ​ខណៈដែល​ផលិតផលទាំងនោះ​កំពុងតែធ្វើការ​ផ្សព្វផ្សាយ​យ៉ាង​អនាធិបតេយ្យ​នៅតាម​ហ្វេ​ស​ប៊ុ​ក​។



​​លោកស្រី ឱ វណ្ណឌី​ន អគ្គនាយក​បច្ចេកទេស​នៃក្រសួងសុខាភិបាល​បាន​មាន​ប្រសាសន៍ថា​ការដែលក្រសួងសុខាភិបាល​ណែនាំ​មិន​​ឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ផលិតផល​គ្រឿងសម្អាង​ ដែលដាក់លក់​នៅតាម​អន​ឡាញ​នេះ​ ដោយសារតែ​ផលិតផល​ទាំងនោះ​ភាគច្រើន​អាច​បង្ក​ផលប៉ះពាល់​ដល់​សុខភាព​ និង​អាចឈាន​ទៅដល់​គ្រោះថ្នាក់​ដល់​អាយុជីវិត​អ្នកប្រើប្រាស់​ទៀតផង​។

​លោកស្រី​បាន​បន្តថា ​ផលិតផល​គ្រឿងសម្អាង​ដាក់លក់​នៅតាម​អន​ឡាញ​ ភាគច្រើន​មិនមាន​ការត្រួតពិនិត្យ​ឲ្យ​បាន​ត្រឹមត្រូវ​ និង​គ្មាន​ការទទួលស្គាល់​ពី​ក្រសួងសុខាភិបាល​ឡើយ ​ដែល​ធ្វើ​ឲ្យ​អ្នកប្រើប្រាស់​ត្រូវ​ប្រឈម​នឹង​បញ្ហា​សុខភាព​ដូចជា​ អាឡាកស៊ី​ស្បែក ចេញ​រមាស់ ហើមខូចភ្នែក មហារីក​ស្បែក​ ព្រោះថា​នៅពេល​លាប​លើ​ស្បែកបាន​ជ្រាប​ចូលទៅ​ពេញ​សរីរាង្គ​តែម្តង ​បើ​កុមារ​ជ្រាប​លឿន​ជាង​មនុស្ស​ចាស់​ទៅទៀត ​ហើយ​អាច​ប្រឈម​នឹង​គ្រោះថ្នាក់​ដល់​អាយុជីវិត​ថែមទៀត​។



​លោកស្រី​បាន​បន្ថែមថា​ បច្ចុប្បន្ននេះ​មាន​ប្រជាពលរដ្ឋ​មួយចំនួន​ចង់​ឲ្យ​រូបរាងកាយ​
ស្រស់ស្អាត ​និង​ទាក់ទាញ​ចំណាប់អារម្មណ៍​ពី​អ្នក​នៅ​ជុំវិញខ្លួន​ បាន​ប្រើប្រាស់ផលិតផល​ថែរក្សា​សម្ផស្ស​ ឬ​កែ​សម្ផស្ស ​ហើយមាន​ប្រជាពលរដ្ឋ​ខ្លះ​បាន​ទិញ​ផលិតផល​ដែល​មិនមាន​គុណភាព ​ពិសេស​ផលិតផល​ដែល​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​អន​ឡាញ​មួយចំនួន​ យកមកប្រើ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​។

​លោកស្រី​បាន​ណែនាំ​ថា ​មុន​ទិញ​មកប្រើប្រាស់ ​ប្រជាពលរដ្ឋ​ត្រូវ​មើល​ និង​ពិនិត្យ​ឲ្យ​
បានច្បាស់លាស់​នូវ​លេខ​បញ្ជិកា​ ដែល​ចុះ​ដោយ​ក្រសួងសុខាភិបាល ដែល​បិទនៅលើ​ប្រអប់ ​និង​ពិនិត្យមើល​ថ្ងៃខែ​ប្រើប្រាស់​ឲ្យបានច្បាស់លាស់​ បើ​ហួសការ​កំណត់​ហើយ​ មិនត្រូវ​ទិញ​ទេ​។​ជាងនេះទៀត ​ត្រូវ​មក​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​ផ្នែក​សើស្បែក​ជាមុនសិន ​មុននឹង​ទិញ​ផលិតផល​ណាមួយ​យកទៅ​ប្រើប្រាស់​។

លោកស្រី​បាន​បន្ថែមទៀតថា ​ក្រៅពី​មើល​ប្រអប់​ហើយ​ត្រូវ​មើល​ថ្នាំ​នៅក្នុង​ប្រអប់​ទៀត​
ព្រោះថា​មាន​ក្រុមហ៊ុន​មួយចំនួន​តូច​បាន​បិទ​លតាប័ត្រ​ទទួលស្គាល់​ពីក្រសួង​សុខាភិបាល ​តែ​បន្លំ​ដាក់ផលិតផល​ហួសការប្រើប្រាស់​ ឬ​ក្លែងក្លាយ​ក្នុង​ប្រអប់។ តែ​យ៉ាងណាក៏ដោយ​ លោកជំទាវ​បាន​ណែនាំ​ឲ្យ​ដល់​ប្រជាពលរដ្ឋ​ គួរតែ​ប្រើប្រាស់​ផលិតផល​តាមបែប​ធម្ម​ជាតិ​វិញ ​ព្រោះថា​នៅលើ​ពិភពលោក​បាន​ងាក​​មកប្រើប្រាស់​ការ​កែសម្ផស្ស​តាមបែប​ធម្មជាតិ​ដូចជា ​ប្រើ​ត្រសក់ ល្ហុងក្រូចសើច​កក់សក់​ធ្វើ​ឲ្យ​ទន់​សក់​ល្អ​ និង​ចិញ្ចឹម​សក់​បានល្អ​។

​ចំណែក​លោកស្រី ស្រ៊ា​ត មុំសោភា អគ្គលេខាធិការសមាគម​សហគ្រិន​ស្ត្រី​កម្ពុជា​
បានគាំទ្រការអំពាវនាវ​នេះ ដោយសារតែ​ផលិតផលគ្រឿងសម្អាង​ដែល​ផ្សព្វផ្សាយ​តាមប្រព័ន្ធ​អនឡាញ​ទាំងនោះ​ មិនមាន​ស្លាក​យីហោ​ច្បាស់លាស់ ​និង​មិនមាន​ការត្រួតពិនិត្យ​គុណភាព​ឲ្យ​បាន​ត្រឹមត្រូវ​ពី​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ​ឡើយ​។ យ៉ាងណាក៏ដោយ​ លោកស្រី​បានស្នើ​ឲ្យ​អ្នក​ផលិតផលិតផល​ថែរក្សា​សម្រស់​នៅក្នុង​ស្រុក​ខ្មែរ ​គួរ​ងាក​មកសុំ​លិខិត​ និង​ច្បាប់​អនុញ្ញាត​ពី​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ​ដើម្បី​ធានា​បាន​នូវ​ទំនុកចិត្ត​ពី​អ្នកប្រើប្រាស់​។

​លោកស្រី ស៊ាន សុខា រស់នៅ​រាជធានី​ភ្នំពេញ​ ដែល​ចូលចិត្ត​ថែរក្សា​សម្ផស្ស​បានបង្ហាញ​
ការពេញចិត្ត​ ចំពោះ​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។​ ជាមួយគ្នានេះ លោកស្រី​ស្នើ​ឲ្យ​ក្រសួងសុខាភិបាល​ បិទ​មិន​ឲ្យ​មានការ​ផ្សព្វផ្សាយ​ផលិតផល​គ្រឿងសម្អាង​នៅតាម​ប្រព័ន្ធ​អន​ឡាញជា​បន្តទៀត​ ដើម្បី​កុំ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ភ័ន្តច្រឡំ និង​ជឿ​លើ​ការឃោសនា ​ហើយ​បន្តទិញ​មកប្រើប្រាស់​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​។

​គួរបញ្ជាក់​ថា​ គិត​ត្រឹម​ចុងឆ្នាំ​២០១៦​កន្លងទៅនេះ ​កម្ពុ​ជាមាន​ក្រុមហ៊ុននាំចេញ​នាំចូល​គ្រឿងសំអាង​ចំនួន​២៣២​ក្រុមហ៊ុន មជ្ឈមណ្ឌល​ថែរក្សា​សម្ផស្ស​ចំនួន​២៦​ និង​មជ្ឈមណ្ឌល​កែ​សម្ផស្ស​ចំនួន​១៣​៕

ប្រភព​​៖ កម្ពុជា​ថ្មី​