«​គ្រាន់​តែ​បាញ់​ការ​ពារ​ខ្លួន​» ឯកឧត្តម​ ប៉ុល លឹម ​បញ្ជាក់​!

ឪពុក​លោក លឹ​ម ចំណាន ដែល​បើករថយន្ត​ប៉ះ​និង​បាញ់​គម្រាម​​​គេ​នោះ គឺ​លោក ប៉ុ​ល លឹ​ម ដែល​មាន​តួនាទី​ខ្ពស់​ក្នុង​រាជ​រដ្ឋ​ភិ​បាល ជា​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​បាន​និយាយ​ការពារ​កូនប្រុស​របស់​លោក​ថា ការណ៍​ដែល​លោក លឹ​ម ចំណាន​បាញ់​នោះ​គឺ​«ដើម្បី​ការពារ​ខ្លួន​ប៉ុណ្ណោះ ហើយ​ថា​កូន​របស់​លោក​មិន​មាន​កំហុស​នោះ​ទេ»​

ប្រាប់​គេហទំព័រ​ក្នុងស្រុក​មួយ​លោក​ប៉ុ​ល លឹ​ម បាន​បញ្ជាក់​ទៀត​ថា «​នគរបាល​នឹង​មិន​ចាប់ខ្លួន​កូនប្រុស​ខ្ញុំ​ទេ ពីព្រោះ​គាត់​មិន​បាន​ប្រព្រឹត្ត​បទល្មើស​ធ្ងន់ធ្ងរ​ឡើយ ។ លោក​អះអាង​ទៀត​ថា ចំណាន បាន​បាញ់​គំរាម​រថយន្ត​មួយ​គ្រឿង​ទៀត ព្រោះ​អ្នកបើកបរ​រថយន្ត​នោះ បាន​បើក​ដេញ​តាម​គាត់​» ។

បើ​តាម​លោក​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ដដែល ករណី​នេះ ភាគី​ម្ខាង​ទៀត មិន​បាន​ដាក់​ពាក្យ​ប្តឹង​កូនប្រុស​របស់​លោក​នោះ​ទេ ពីព្រោះ ពួក​គេ​(​ម្ចាស់​រថយន្ត​ដែល លឹ​ម ចំណាន បាញ់​គំរាម​) ក៍​ទទួលស្គាល់​ថា ខ្លួន​មាន​កំហុស​ដែរ ។

ចំណែក​ស្នងការ​រង​នគរបាល​ខេត្តកណ្តាល​លោក ឯម រ​ដ្ឋា បាន​ត្រូវ​គេហទំព័​ក្នុងស្រុក​ដដែល​ស្រង់​សម្តី​ចុះ​ផ្សាយ​នៅ​ក្នុង​អត្ថបទ​តែ​មួយ​ដោយ​បញ្ជាក់​ថា លោក លឹ​ម ចំណាន នាយ​រង​ការិយាល័យ​នគរបាល​ចរាចរណ៍​ខេត្តកណ្តាល បាន​បាញ់​គំរាម​រថយន្ត​មួយ​គ្រឿង​ទៀត ក្រោយ​ពី​គាត់​(​លឹ​ម ចំណាន​) បើក​ជែង​រថយន្ត​នោះ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ស្ថិត​ក្នុង​ខណ្ឌ​ច្បារ​អំពៅ​កាលពី​ល្ងាច​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០១៧ ។

លោកស្នងការ​រង​បាន​ស្រង់​សម្តី​សាក្សី​បញ្ជាក់​ទៀត​ថា ចំណាន បាន​បាញ់​គំរាម​រថយន្ត​មួយ​គ្រឿង​ទៀត បន្ទាប់​មក​បាន​បើក​គេច ក្រោយ​ពី​រថយន្ត​របស់ លឹ​ម ចំណាន បាន​បុក​រថយន្ត​ផ្សេង​ទៀត ។

រីឯ​ស្នងការ​នគរបាល​ខេត្តកណ្តាល លោក អ៊ា​វ ចំរើន បាន​និយាយ​ថា លោក​ទទួល​បាន​បទបញ្ជា​ពី​ថ្នាក់លើ​ឲ្យ​ធ្វើការ​ផាក​ពិ​ន័យ លឹ​ម ចំណាន តែ​មិន​បាន​បញ្ជាក់​អំពី​ចំនួន​ទឹកប្រាក់​ដែល​ត្រូវ​ផាកពិន័យ​នោះ​ទេ ។

ទាក់ទង​ទៅ​នឹង​ករណី​ដ៍​កក្រើក​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នេះ​ដែរ លោកនាយ​ឧត្តមសេនីយ៍ នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ​បាន​និយាយ​ថា «​យើង​មិន​បាន​ចាប់ខ្លួន​គាត់​ទេ ពីព្រោះ​បទល្មើស​នេះ​មិន​ធ្ងន់ធ្ងរ ។ ខ្ញុំ​(​នេ​ត សា​វឿ​ន​) បាន​ប្រាប់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ឲ្យ​ហៅ​ពួក​គេ​មក​ធ្វើការ​សម្របសម្រួល ពីព្រោះ​ករណី​នេះ​ជា​រឿង​ចៃដន្យ​»៕

2 thoughts on “«​គ្រាន់​តែ​បាញ់​ការ​ពារ​ខ្លួន​» ឯកឧត្តម​ ប៉ុល លឹម ​បញ្ជាក់​!”

  1. shooting every time he like . like father like son ! this is a jungle law happening in 2017 in the heart of the city in Cambodia .what will happen in 2018 —-?

  2. ថ្ងៃក្រោយគ្មាននរណាក្លាចបាញ់បោះទេ ក៍ព្រោះបាញ់ហើយគ្មានទោសផង ចំនែកអ្នកលក់ចំពាមកៅស៊ូបែរជាមានទោស មិនដឹងជាច្បាប់អីរាល់ថ្ងៃហ្នឹង នឹកតែឆ្ងល់

Leave a Reply

Your email address will not be published. Required fields are marked *