៥០ឆ្នាំ កម្ពស់ ០,៧០​ម៉ែត្រ​​

បុរស​ជនជាតិ​ឥណ្ឌា​ម្នាក់​​ឈ្មោះ Basori Lal អាយុ ៥០​ឆ្នាំ​ មាន​កំពស់​ត្រឹម​តែ ០,៧៤ ម៉ែត្រ​ តែ​ប៉ុណ្ណោះ​ ដោយ​មិន​ដឹង​ថា​មូល​ហេតុ​ពិត​ប្រាកដ​ ដែល​ធ្វើ​ឲ្យ​រាង​កាយ​របស់​គាត់​មិន​លូត​លាស់​។

ពេល​ដែល​គាត់​កើត​គឺ​មាន​ទំហំ​ខ្លួន​ជា​មធ្យម​ដូច​មនុស្ស​ទូទៅ​ដែរ តែ​គ្រួសារ​របស់​គាត់​ចាប់​ផ្តើម​កត់​សម្គាល់​​រាង​កាយ​របស់​គាត់​ឈប់​លូត​លាស់​នៅ​អាយុប្រហែល ៥​ឆ្នាំ​។ ដោយ​សារ​តែ​ភាព​ក្រីក្រ ឳពុក​ម្តាយ​របស់​គាត់​ក៏​មិន​បាន​នាំ​គាត់​ទៅ​ជួប​ពេទ្យ​ដែរ​ ដែល​ធ្វើ​អោយ​មូលហេតុដែល​គាត់​​ទាប មិន​ច្បាស់​លាស់​ដល់​សព្វ​ថ្ងៃ​។

បើ​ទោះ​ជាគាត់​ទាប​​ ក៏​ប៉ុន្តែ​គាត់​ជា​មនុស្ស​ដែល​​ល្បី​នៅ​ក្នុង​ភូមិ​របស់​គាត់​ ដោយ​សារ​តែ​មាន​មនុស្ស​ជា​ច្រើន​ជុំ​វិញ​តំបន់​តែង​តែ​ចង់​ឃើញ​រូប​គាត់​។

បងប្រុស​របស់​គាត់ Gopi Lal បាននិយាយ​ថា​គ្រួសារ​របស់​គាត់​ចាត់​ទុក​ Basori ដូច​ជា​វីរបុរស​ ហើយ​ពួកគាត់​សប្បាយ​ចិត្ត​ និង​មាន​មោទនភាព​ដែល​មាន​ Basori នៅ​ក្នុង​គ្រួសារ​របស់​គាត់​។

បច្ចុប្បន្ន Basori ធ្វើការ​នៅ​ក្នុង​រោង​ចក្រ​​ដើម្បី​រក​កម្រៃ​ចិញ្ចឹម​ជីវិត​។ បើទោះ​បី​ជា​គាត់​ធ្លាប់​ត្រូវ​បាន​អ្នក​ភូមិ​របស់​គាត់​សម្លុត​គម្រាម​​ ថា​ជាមនុស្ស​ចំលែក​យ៉ាង​ណា​ក្តី គាត់​នៅ​តែ​គិត​ថា គាត់​ជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​អ្នក​ភូមិ​របស់​ស្រលាញ់​ចូល​ចិត្ត​៕

ប្រភព​៖ CGTN

Leave a Reply

Your email address will not be published. Required fields are marked *