១២​ ជំហ៊ាន​ដើម្បី​ក្លាយ​ជា​​អ្នក​ធ្វើ​បទបង្ហាញ​ដ៏​ល្អ​!​

១. ស្រាវ​ជ្រាវ​ពី​ប្រធាន​បទ​​​៖ 

ប្រមូល​​ព័ត៌មាន​​អំពី​ប្រធាន និង​ព័ត៌មាន​ពាក់​ព័ន្ធ​ឲ្យ​បានកាន់​តែ​​ច្រើន កាន់​តែ​ល្អ ព្រោះ​នឹង​ធ្វើ​ឲ្យ​អ្នក​បង្ហាញ​កាន់តែ​មាន​ទំនុក​ចិត្ត និង​​​ចំណេះ​ដឹង​ទូលំទូលាយ​ក្នុង​ការ​បង្ហាញ និង​ឆ្លើយ​តប​នូវ​ចម្ងល់​នានា​មាន​ប្រសិទ្ធិ​ភាព​​​។

. រៀប​ចំ​ទុក​ជាមុន​​

រៀប​ចំ​បទ​បង្ហាញ​របស់​​អ្នក​​ឲ្យ​​មាន​សណ្តាប់​ធ្នាប់​ ទាក​់ទាញ​ ដោយ​លើក​​ពី​ចំណុច​សំខាន់​ៗ​ ដែល​​អ្នក​នឹង​​បង្ហាញ​​ទៅ​កាន់​អ្នក​ចូលរួម​​។ ជៀស​វាង​ការ​​​​ប្រើប្រាស់​ ​អត្ថបទ​ពណ៌នា​​​​​​ នៅ​ក្នុង​ការ​បង្ហាញ​។ ម្យ៉ាង​វិញ​ទៀត​ អ្នក​គួរ​តៀម​ជាមុន​​នូវ​កូន​សៀវ​ភៅសម្រាប់​កត់​ត្រា​​​​សំណួរ ឬ​​យោបល់​ផ្សេងៗ​របស់​​អ្នក​ចូលរួម​។

. ប្រើប្រាស់​រូប​ភាព

នៅ​ក្នុង​បទ​បង្ហាញ​​អ្នក​មិន​ចាំ​បាច់​​​ប្រើប្រាស់​រូប​ភាព​​ ឬ​អក្សរ​ច្រើន​ពេក​ទេ។ ​ប្រើប្រាស់​​រូប​ភាព​ ឬ​ក្រាហ្វិក​​​ ដែល​អ្នក​ចង់​​​ឲ្យ​អ្នក​ចូលចាប់​អារម្មណ៍ និង​ងាយ​យល់​​ពី​ចំណុច​សំខាន់​ដែល​​អ្នក​ចង់​បង្ហាញ​។

. អនុវត្ត​​

  • កុំ​ព្យាយាម​​ទន្ទេញ​ចាំ​មាត់​រាល់​ចំណុច​ ព្យាយាម​យល់​ពី​ប្រធាន​បទ​ទាំង​មូល ដែល​ធ្វើ​ឲ្យ​អ្នក​ងាយ​ស្រួល​​​​ក្នុង​ការ​ប្រាស្រ័យ​ទាក់​ទង​ជាមួយ​អ្នក​ចូលរួម និង​គ្រប់​គ្រង​ពេល​វេលា​បាន​ល្អ​។
  • អ្នក​អាច​អនុវត្ត​​ជាមួយ​ជាមួយ​មិត្ត​ភក្តិ គ្រួសារ ​និង​សួរពួក​គេ​ពី​​ចំណុច​កែលម្អ​របស់​អ្នក​។

. បន្ធូរ​ភាព​តាន​តឹង​​

វា​ជា​រឿង​ធម្មតា​ដែល​​អ្នក​​ធ្វើ​ប​ទបង្ហាញ​តែង​តែ​មាន​អារម្មណ៍​ភ័យ​ ឬតានតឹង​តិច​​ឬ​ច្រើន​​​​។ តែ​រឿង​សំខាន់​តើ​អ្នក​អាច​​ដោះ​ស្រាយ​ដោយ​វិធី​ណា​។ អ្នក​គួរ​តែ​សម្រួល​អារម្មណ៍​​​មុន​ពេល​ធ្វើ​ការ​បង្ហាញ កុំ​គិត​អ្វី​ច្រើន ក្រៅ​​ពី​ការ​ធ្វើ​បទ​បង្ហាញ​មួយ​ដែល​ល្អ​បំផុត​។ «អ្្នក​ចូលរួម​គ្រាន់​តែ​ស្មៅ​!»​​​

៦. រៀប​ចំ​ខ្លួ​ន​ឲ្យ​សមជា​អ្នក​ធ្វើ​បទ​បង្ហាញ​

កា​រ​ស្លៀក​ពាក់ រៀប​ចំខ្លួន​ពិត​ជា​សំខាន់​សម្រាប់​អ្នក​ធ្វើ​បទ​បង្ហាញ ដែល​អាច​ធ្វើ​ឲ្យ​អ្នក​អ្នក​ចូលរួម​ មាន​ទំនុក​ចិត្ត​​មក​លើ​អ្នក​បង្ហាញ​។

៧. ប្រើប្រាស់​​​​ខ្សែ​ភ្នែក៖ មើល​ទៅ​កាន់​អ្នក​ចូលរួម​ឲ្យ​បាន​គ្រប់​គ្នា​!​​

. និយាយ​ច្បាស់​ៗ៖ និយាយ​​លឺៗ និង​ច្បាស់​ ជៀសវាង​និយាយ​​ខ្សោយ​ពេក លឿន​ពេក ឬ​យឺត​ពេក​!​

. បង្កើត​​ឲ្យ​​មាន​ការ​ចូលរួម​៖  កុំ​ទុក​ឲ្យ​អ្នក​ចូលរួម​ដេក​លក់​!

១០. ឆ្លើយ​សំណួរ​​នៅ​ចុង​បញ្ចប់​បទ​បង្ហាញ​​

  • ស្តាប់​សំណួរ​ដោយ​យក​ចិត្ត​ទុក​ដាក់​
  • សួ​រ​បញ្ជាក់​ឡើង​វិញ​ បើ​អ្នក​មិន​ច្បាស់​ពី​សំណួរ​​
  • កុំ​ព្យាយាម​ឆ្លើយ​ទាំង​​មិន​ដឹង​ច្បាស់​ពី​ចម្លើយ​!

១១. រៀន​សូត្រ​ពី​បទ​ពិសោធន៍

សាក​សួរ​​មិត្ត​ភក្តិ​ ឬ​​​អ្នក​ចូលរួម​​ ការ​យល់​ឃើញ​របស់​ពួក​គេ​ចំពោះ​ការ​បង្ហាញ​​របស់​អ្នក ដើម្បី​កំណត់​ចំណុច​ល្អ និង​ចំណុច​ខ្វះ​ខាត​ដែល​អ្នក​ត្រូវ​កែ​លម្អ​។

១២. ស្តាប់​បទ​បង្ហាញ​របស់​អ្នក​ដ៏ទៃ

ស្តាប់​ការ​ប​ង្ហាញ​របស់​អ្នក​ដទៃ​ ដើម្បី​សិក្សា​​​​ចំណុច​ល្អ​របស់​គេ​!​

 

ប្រភព​៖ WikiHow

ប្រែសម្រួល​ដោយ​៖ កញ្ចែ​

Leave a Reply

Your email address will not be published. Required fields are marked *