ឱកាស​​ការងារ​ ២០​កន្លែង​នៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​

សេចក្តីជូនដំណឹង ស្តីពី ការជ្រើសរើសបេក្ខជន ចូលបម្រើការងារ ជាមន្ត្រីជាប់កិច្ចសន្យា នៅនាយកដ្ឋានបុគ្គលិក នៃ អគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ សូមជម្រាបជូនដំណឹងដល់ សាធារណៈជន ឲ្យបានជ្រាបថា ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នឹងរៀបចំការជ្រើសរើស មន្ត្រីជាប់កិច្ចសន្យា ចំនួន ២០ នាក់ លើមុខជំនាញដូចជា ផ្នែកសរសេរកម្មវិធី (Programmer) បញ្ចូលទិន្នន័យ (Data Entry) លេខាធិការ និង រដ្ឋបាល គណនេយ្យ និង នីតិសាស្ត្រ ដើម្បីឲ្យចូលបម្រើការងារ នៅនាយកដ្ឋានបុគ្គលិក នៃអគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។

ផ្នែកដែលត្រូវជ្រើសរើសមានដូចជា៖
•ផ្នែកសរសេរកម្មវិធី (Programmer) ចំនួន ០១ នាក់
•បញ្ចូលទិន្នន័យ (Data Entry) ចំនួន ១០ នាក់
•លេខាធិការ និង រដ្ឋបាល ចំនួន ០៣ នាក់
•គណនេយ្យ ចំនួន ០៣ នាក់
•និង នីតិសាស្ត្រ ចំនួន ០៣ នាក់។

បេក្ខជន ដែលមានចំណាប់អារម្មណ៍ សូមផ្ញើប្រវត្តិរូបសង្ខេប មិនង ឯកសារពាក់ព័ន្ធ មកនាយកដ្ឋានបុគ្គលិក ចាប់ពីថ្ងៃផ្សាយដំណឹងនេះ តទៅ រហូតដល់ថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០១៦ វេលាម៉ោង ១៧:៣០ នាទី តាមរយៈអ៊ីមែល personnel.mef@gmail.com។

ផុតកំណត់ឈប់ទួលពាក្យ ថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០១៦ វេលាម៉ោង ១៧:៣០ នាទី ល្ងាច។

សម្រាប់ព័ត៌មានបន្ថែម ទាក់ទងទៅនឹងការទទួលសុខត្រូវ និង លក្ខខណ្ឌនៃការជ្រើសរើស សូមអាន សេចក្តីជូនដំណឹង ខាងក្រោមនេះ និង សម្រាប់ព័ត៌មានលំអិតផ្សេងទៀត សូមទាក់ទងដោយផ្ទាល់តាមរយៈទូរស័ព្ទលេខ ០២៣ ៤២៨ ៥២៦ / ០៧៧ ៨៧៧ ១០៨ និង ០៩៩ ៨៥១ ៩៥៨។ សូមអរគុណ!

Leave a Reply

Your email address will not be published. Required fields are marked *