អាហារសំរន់​ប្រេន​ល្បីនៅសាំង​ហ្កាពួតឥលូវ​មាន​នៅ​ស្រុក​ខ្មែរ​ហើយមិន​ជិះ​យន្ត​ហោះ​នាំ​តែ​ហត់អី…!

សំរាប់អ្នកដែលធ្លាប់ទៅធ្វើដំនើរកំសាន្ដនៅប្រទេសសឹង្ហបុរីប្រហែលស្គាល់រួចទៅហើយថា Ya Kun Kaya Toast នេះពេញនិយមប៉ុណ្ណា ប៉ុន្តែបើមិនទាន់ស្គាល់ក៏មិនថ្វីដែរ ហើយក៏មិនបាច់ធ្វើដំនើរទៅក្រៅប្រទេសដើម្បីភ្លក្សដែរ ព្រោះថាឥឡូវមានសាខា Ya Kun Kaya Toast នៅទីក្រុងភ្នំពេញហើយ។

មុខម្ហូបដែលអ្នកគួរតែភ្លក្សមិនខាននោះគឺ Butter Toast ដែលជាមុខម្ហូបល្បីប្រចាំហាងតែម្ដងហើយភាគច្រើនគេញ៉ាំជាមួយនឹងពងមាន់ស្ងោររាវគោះដាក់ចាន (Soft boiled egg) ហើយចំពោះផ្នែកភេសជ្ជៈវិញគឺ តែ ឬ កាហ្វេដែលឆុងដោយដៃភ្លាមៗ ក្ដៅៗយ៉ាងឈ្ងុយឆ្ងាញ់តែម្ដង។ ដាក់មួយឈុតហ្នឹងដឹងតែធានាថាស្គាល់រសជាតិបែបសឹង្ហបុរីពិតៗតែម្ដង!


ក្រៅពីម្ហូបប្រចាំហាងខាងលើក៏នៅមានជា Cheese Toast ចំហុយ និងម្ហូបសឹង្ហបុរីល្បីជាច្រើនមុខទៀតដែរដូចជា Laksa ជាដើម។ ចង់ញ៉ាំអីក៏មានដែរ មិនខ្វះទេ!

ទីតាំង៖ ផ្ទះលេខ 29 ផ្លូវលេខ 294 សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន

បើកលក់ពីម៉ោង៖ 7ព្រឹក ដល់ម៉ោង 7យប់

តម្លៃ៖ ចាប់ពី$1.8ឡើងទៅ

Leave a Reply

Your email address will not be published. Required fields are marked *