ហេតុ​ផល​ដែល​ម៉ូតូថ្មី ឬ​ឡាន​ថ្មី មិន​គួរ​ចាក់​សាំង​ស៊ុបពែរ​!

តើ​សាំង​ស៊ុបពែ​ ​(Premium)​ ​នឹង​ធ្វើ​ឲ្យ​ម៉ាស៊ីន​យានយន្ត​អ្នក​ដំណើរការ​ល្អ​មែន​ទេ? តើ​សាំង​ធម្មតា​ ​(Regular)​ អាច​បំផ្លាញ​ម៉ាស៊ីន​អ្នក​មែន​ទេ? នេះ​ជា​សំនួរ​ទូទៅ​សម្រាប់​អ្នក​បើកបរ ដែល​មាន​ចម្លើយ​ខុស​ៗ​គ្នា។ ដូច្នេះ​អ្នក​គួរ​អាន​អត្ថបទ​ខាងក្រោម​ ​ដែល​អាច​ជួយ​អ្នក​សម្រេច​ចិត្ត​ក្នុង​ការ​ប្រើប្រាស់​ប្រភេទ​សាំង​ឲ្យ​ត្រូវ​តាម​បច្ចេកទេស។

ប្រេងសាំង​ត្រូវ​កំណត់​ដោយ​ស្តង់ដារ​ ​Octane​៖

  • ប្រភេទ​សាំង​ធម្មតា​មាន​ ​៨៧​ ​ដល់​ ​៩២​ ​octane
  • ប្រភេទ​សាំង​ស៊ុបពែ​មាន​ ​៩១​ ​ដល់​​ ​៩៥​ ​octane

Octane​ ​ធានា​នូវ​ភាព​សាំ​របស់​ប្រេងសាំង​ទៅ​នឹង​ ​Preignition​ ​ដែល​ជា​កំហាប់​ឥន្ធនៈ​ជាប់​ស៊ី​ឡាំង​ម៉ាស៊ីន​ក្រោយ​ចំហេះ​ ​ហើយ​ ​Octane​ ​កាន់​តែ​ខ្ពស់​ ​កំហាប់​កាន់​តែ​តិច​ចំហេះ​កាន់​តែ​ខ្លាំង​ ​ខណៈ​អ្នក​ខ្លះ​ជឿ​ខុស​ថា​ ​ប្រេងសាំង​ដែល​មាន​ ​Octane​ ​ខ្ពស់​មាន​​ថាមពល​ដូច​នឹង​ប្រេងសាំង​ដែល​មាន​ ​Octane​ ​ទាប។

សាំង​ធម្មតា​​​ ​​មានតម្លៃ​ធូរ​ថ្លៃ​ ​តែ​ពុំ​មាន​កម្លាំង​ចំហេះ​ខ្លាំង​នោះ​ទេ​ ​ដូច្នេះ​វា​​ច្រើន​តែ​ប្រើ​ជាមួយ​ឡាន និង​ម៉ូតូ​ថ្មី ឬ​ប្រភេទ​យានយន្ត​បំពាក់​​ម៉ាស៊ីន​មិន​ត្រូវ​ការ​ចំហេះ​ឥន្ធនៈ​ខ្លាំង។ ម្យ៉ាង​ទៀត​សាំង​ធម្មតា​នឹង​មិន​ធ្វើ​ឲ្យ​ម៉ាស៊ីន​យានយន្ត​​​ឆាប់​ឡើង​កម្ដៅ​ឡើយ។

សម្រាប់​សាំង​ស៊ុបពែរ​វិញ​ ​មាន​​​តម្លៃ​ថ្លៃ​ជាង​សាំង​ធម្មតា​ ​ព្រោះ​មាន​​​ចំហេះ​ខ្លាំង​ ​ហើយ​ស៊ី​គ្នា​នឹង​ម៉ាស៊ីន​ឡាន​ ​និង​ម៉ូតូ​ប្រភេទ​ស្ព័រ​ ​ឬ​​ប្រើ​យូរ​ឆ្នាំ​ ​មិន​សូវ​ស្ទុះ​ ​តែ​​​សាំង​ប្រភេទ​នេះ​​អាច​ធ្វើ​ឲ្យ​ម៉ាស៊ីន​ឆាប់​ឡើង​កម្ដៅ​ជាង​ការ​ប្រើ​សាំង​ធម្មតា។

ដោយ​ឡែក​សម្រាប់​រថយន្ត​ក្នុង​តំបន់​អឺរ៉ុប​ប្រើ​សាំង​ស្តង់ដារ​ ​RON 95​ ​ដល់​ ​RON 98​ ​ដែល​ស្មើ​ ​Octance 87​ ​និង​ ​Octane 98​ ​របស់​អាមេរិក​ ​ខណៈ​បច្ចុប្បន្ន​ទីផ្សារ​កម្ពុជា​ប្រើប្រាស់​ស្តង់​ដារ​អាមេរិក​ ​ដោយ​កំណត់​ខ្នាត​ ​Octane៕

ប្រភព​៖  Autotrader  ​

Leave a Reply

Your email address will not be published. Required fields are marked *