ស៊ែរអោយអ្នក​ដែល​បញ្ហាជំងឺសើរស្បែកបានដឹងផង(ដង្ហិតជាមេថ្នាំព្យាបាលជំងឺសើរស្បែក)

#ដង្ហិតជាមេថ្នាំព្យាបាលជំងឺស្បែក ព្យាបាលជំងឺស្រែងឲ្យជាដាច់ អង្គែស៊ីក្បាល រោគផ្សិត ដំបៅរលួយ ជំងឺស្បែកក្លាយមានខ្ទុះ រមាស់ទឹកស៊ីជើង ឃ្លង់ល្ពៅ រើម។

ជួយស៊ែរ ចែកគ្នាដឹងផង!

#ព្យាបាលរោគស្រែង យកស្លឹកស្រស់បុកអោយម៉ដ្ឋ ដាក់អំបិលឬកំបោរស្លាម្លូចូលបន្តិចរួចលាបលើកន្លែងកើត ១ថ្ងៃ២ដង រយៈពេល៧ថ្ងៃនឹងបានជា។

– ដើមដង្ហិត ជាដើមថ្នាំពូកែស័ក្តសិទ្ធិ ដោយវាពូកែក្នុងការព្យាបាលជម្ងឺស្រែង ជម្ងឺអង្គែស៊ី 

– ដើមដង្ហិតមានលទ្ធភាពអាចសំឡាប់មេរោគ ផ្សិត បំបាត់មេរោគជម្ងឺ បំបាត់បរាសិត

– ថែមលើនេះ វាអាចបញ្ចុះទឹកនោម លាងសំអាតជាតិអាក្រក់ពីក្នុងខ្លួន ជួយបញ្ចុះលាមក

– វាជាដើមថ្នាំស័ក្តសិទ្ធិ អាចព្យាបាលជំងឺស្បែកធម្មតា ឬជំងឺស្បែកក្លាយមានខ្ទុះ ស្រែងរមាស់ ធ្លាក់ស រលាករមាស់ទ្វាមាស ស្រែងស៊ីស្បែកក្បាល រមាស់ទឹកស៊ីជើង ស្អុយក្រចក រើមទ្វាមាស ត្រអក ស្រែងទឹកដោះកូនងែត 

ដំបៅរលួយ។

#ដើម្បីព្យាបាល 

– គេបេះស្លឹកដែលនៅបៃតងខ្ចី យកមកបុកបំពោក ឬបុកលុញត្រដុសលើកន្លែងឈឺ ឬបុកច្របាច់យកទឹកស្រស់ៗ លាបលើដំបៅ ២ទៅ៣ដងក្នុង១ថ្ងៃ។ 

– គេអាចយកស្លឹកដាំទឹក យកទឹកលាងធ្វើអនាម័យស្រីៗ ឬយកទឹកមកលាងដំបៅ ឬយកមកខ្ពុលមាត់ព្យាបាលដំបៅ ព្យាបាលរឺមច្រាំងមាត់ ឈឺក

– គេអាចយកស្លឹកដាំទឹកផឹក ជួយអោយស្រួលចេញស្លេស ព្យាបាលជម្ងឺរលាកទងសួត និងជួយអោយទឹកប្រមាត៎ចេញស្រួល ព្យាបាលជមងឺខាន់លឿងបានដែរ។ 

– ដោយហេតុថា វាមានអនុភាពជាថ្នាំបញ្ចុះលាមក មិនត្រូវផឹកថ្នាំដង្លិតដាំទឹកយូរពេកទេ ព្រោះអាចធ្វើទុករលាកពោះវៀន។ 

– អាចយកស្លឹកដាំទឹកងូតក៍បាន ឬបុកដាក់ទឹកងូតក៍បាន បើដំបៅពេញខ្លួន ដូចជាកើតកមរមាស់ជាដើម។

នៅស្រុកខ្មែរយើង បើមានសល់ដី គួរតែដាំ ដង្ហិត១ដើម នឹងម្រំ១ដើម បងប្អូននឹងសុខសប្បាយពីរឿងជម្ងឺស្បែកកូនចៅ តាំងពីអាតូចកូនងែត ដល់អាធំ។




ប្រភព៖ Ouch Sophal

*** សូមពិនិត្យ និងពិគ្រោះជាមួយពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។ 

*ប្រសិនបើបងប្អូនមួយចំនួន អាចមានប្រតិកម្មជាមួយថ្នាំនេះសូមឈប់ប្រើ។

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត

Leave a Reply

Your email address will not be published. Required fields are marked *