រឿង​គួរ​ដឹង​ មុន​ទៅ​លេង​នៅ​ជប៉ុន!

ជប៉ុន​ ជា​ប្រជាជាតិ​មួយ​ដែល​គេ​ស្គាល់​តាម​រយៈ​​ច្បាប់​ទំលាប់​សង្គម​ដ៏សម្បូរ​បែប​របស់​ខ្លួន​ ហើយ​ក្បួន​ច្បាប់​ជាច្រើន​ដែល​ត្រូវ​គោរព​ ដូច​ជា​ទំនៀម​ទំលាប់​ពេល​​ញ៉ាំ​អាហារ ការ​ប្រគល់​​ទទួល​អំណោយ ជាដើម​។

សម្រាប់​អ្នក​ដែលមាន​បំណង​​​​ចង់​ធ្វើដំណើរ​ទៅ​កាន់​ប្រទេស​ជប៉ុន​ គួរស្វែង​យល់ពី​ទំលាប់​ទាំង​ ១១ យ៉ាង​របស់​ជន​ជាតិ​ជប៉ុន​ដូច​ខាង​ក្រោម​៖

#1. ជៀសវាង​លេខ 4

ជនជាតិ​ជប៉ុន​ ជឿថា​​លេខ 4 មាន​ន័យ​ថា​ ស្លាប់​ ឬ​លេខ​ខ្មោច ដែល​ដូច​គ្នានឹងលេខ 13 របស់​លោក​ខាង​លិច​ដែរ​។ គេ​ចាត់​ទុក​ថា​លេខ 4 តំណាង​ឲ្យ​សំណាង​អាក្រក់​ ដូច​នេះ​ជៀស​វាង​ការ​ឲ្យ​អំណោ​យ​ទៅ​អ្នក​ណា​មួយ ​ដែល​មាន​ចំនួន​​4។

#2. ញឹស​សំបោរ ឬ​កណ្តាស់​នៅ​ទី​សាធារណៈ​ ជា​ឥរិយាបទ​គ្មាន​សីលធម៌​

ការ​ញឹស​សំបោរ ឬ​កណ្តាស់​នៅ​ទីសាធារណៈ​ ត្រូវ​បាន​ជន​ជាតិ​ជប៉ុន​ចាត់ទុកថា ជា​ឥរិយាបថ​ឈ្លើយ  ហើយ​ពួក​គេ​តែ​ង​តែ​រក​កន្លែង​ដែល​ស្ងាត់​​ដើម្បី​​កុំ​ឲ្យ​រំខាន​ដល់​អ្នក​ដទៃ​។

#3. ការ​អោយ​លុយ​ធីប ជា​ការ​ប្រមាថ​​

គេ​ចាត់​ទុក​ថា​ការ​ឲ្យ​លុយ​ធីប ជា​ការ​ប្រមាថ ហើយ​មនុស្ស​ជា​ច្រើន​នឹង​អោយ​លុយ​នោះ​ទៅ​អ្នក​វិញ​​។ ប្រសិន​ជា​អ្នក​ចង់​សម្តែង​ការ​ពេញ​ចិត្ត ឬ​ដឹង​គុណ​ ជំនួស​ឲ្យ​ការ​ផ្តល់​ជា​លុយ​ធីប អ្នក​គួរ​ឲ្យ​ជា​អំណោយ​តិចតួច​ដូចជា ស្ករ​សូកូឡា​១​ប្រអប់  ឬ​ក៏​ភេសជ្ជ​​ជាដើម​។

#4. ដើរ​​បណ្តើរ ញ៉ាំ​បណ្តើរ​ ជា​ការ​មិន​យក​ចិត្ត​ទុក​ដាក់​​

បើ​ទោះ​ជា​ការ​ញ៉ាំ​បណ្តើរ ដើរ​បណ្តើរ​ជា​ការ​ងាយ​ស្រួល​ និង​ពេញ​និយម​នៅ​ប្រទេស​លោក​ខាងលិច​ក្តី តែ​ទំលាប់​នេះ​មិន​ត្រូវ​បាន​អោយ​តម្លៃ​ក្នុង​ប្រទេស​ជប៉ុន​ឡើយ​។

#5. បុគ្គលិក​រដ្ឋ​ចាំ​រុញ​អ្នក​ចូល​ក្នុង​រថភ្លើង ឬ​រថយន្ត​ក្រុង​​

Oshiya ឬ​ អ្នកចាំ​រុញ​ គឺ​ជា​បុគ្គលិក​ដែល​ត្រូវ​បាន​គេ​ជួល​ដើម្បី​ចាំ​រុញ​អ្នក​ធ្វើដំណើរ​ចូល​ក្នុង​រថយន្តក្រុង ឬ​រថភ្លើង នៅ​ពេល​ព្រឹក​ព្រលឹម​ ឬ​ពេល​ល្ងាច​ (Rush Hour)។​​​ ធ្វើ​យ៉ាង​​ឲ្យ​អ្នក​ដំណើរ​ប្រាកដ​ថា​ បាន​ចូល​ទៅ​ក្នុង​រថយន្ត​ត្រឹម​ត្រូវ។ ​

#6. មាន​អ្នក​គេង​លើ​ស្មា​អ្នក​ពេល​ជិះ​រថភ្លើង​

បើសិន​ជា​មាន​អ្នក​ណា​ម្នាក់​គេង​លើ​ស្មា​អ្នក​ ពេល​ដែល​កំពុង​ជិះ​រថភ្លើង នោះ​គឺ​ជា​រឿង​ធម្មតា​ ព្រោះ​ពួក​គេ​បាន​ចំណាយ​ពេល​វេលា និង​កំលាំង​កាយ​​ខ្លាំង​ក្នុង​ការ​បំពេល​ការ​ងារ​របស់​គេ​ប្រចាំ​ថ្ងៃ​។

#7. មាន​ស្បែក​ជើង​សម្រាប់​កម្មវិធី​​​នីមួយៗ​

វា​ជា​ទំលាប់​ដែល​អ្នក​ត្រូវ​ប្តូរ​ស្បែក​ជើង​នៅ​ពេល​ដែល​អ្នក​ចូល​ទៅ​ក្នុង​ផ្ទះរបស់​ជនជាតិ​ជប៉ុន អាហារដ្ឋាន ឬ​ក៏ព្រះ​វិហារ ឬ​សារ​មន្ទីរ​​ជាដើម​។

#8. ត្រូវ​តែ​អោយ​អំណោយ​ដល់​ម្ចាស់​ផ្ទះ​

វា​ជា​កិត្តិយស​សម្រាប់​ជនជាតិ​ជប៉ុន​ដែល​ត្រូវ​បាន​គេ​អញ្ជើ​ញ​ទៅ​លេង​ផ្ទះ​របស់​គេ​ ដែល​ជា​ទំលាប់​អ្នក​ដែល​ត្រូវ​បាន​គេ​អញ្ជើញ​ត្រូវ​មាន​អំណោយ​សម្រាប់​ម្ចាស់​ផ្ទះ​ផង​ដែរ​។ ជាទូទៅ​អំណោយ​ទាំង​នេះ​ អាច​ជា​អាហារ​ដែល​រៀប​ចំពី​ផ្ទះ​ទៅ។ ជា​ការគួសម​ អំណោយ​ទាំង​នោះ​ត្រូវ​តែ​វេច​ខ្ចប់​ឲ្យ​បាន​ស្អាត​បាត​ មុន​ប្រគល់​អោយ​ម្ចាស់​ផ្ទះ។

#9. ចាក់​ស្រា​ខ្លួន​ឯង គេ​ថា​មនុស្ស​ឈ្លើយ​

វាជាការ​ពេញ​និយម​សម្រាប់​ប្រទេស​មួយ​ចំនួន​ ពិសេស​លោក​ខាង​លិច​ដែល​ត្រូវ​ចាក់​ស្រា​ឲ្យ​អ្នក​ជុំ​វិញ​ខ្លួន​មុន​នឹង​ចាក់​សម្រាប់​ខ្លួន​ឯង​ ប៉ុន្តែ​នៅ​ជប៉ុន​​បើ​សិន​អ្នក​ចាក់​ស្រា​ឲ្យ​អ្នក​ដ៏ទៃ​ អ្នក​ជុំ​វិញ​អ្នក​នឹង​ឃើញ​កែវ​ស្រា​របស់​អ្នក​ទទេ ដូច​នេះ​គេ​ត្រូវ​តែចាក់​ស្រា​អោយ​អ្នក​វិញ​។ អ្នក​ត្រូវ​ចាំ​រហូត​ដល់​គេ​និយាយ​ថា Kanpai “Cheer” ទើប​លើក​ស្រា​ផឹក​បាន​។

#10. ញ៉ាំ​មី​លឺៗ​ ជា​រឿង​​គួរសម​

ការ​ញ៉ាំមី ឬ​ស្រូប​ខ្លាំង​គឺ​ជា​រឿង​គួរសម​នៅ​ប្រទេស​ជប៉ុន​​ ព្រោះ​មាន​ន័យ​ថា​អ្នកពេញ​ចិត្ត​នឹង​ស្នា​ដៃ​ចំអិន​អាហារ និង​រស់​ជាតិ​របស់​ម្ហូប​ដែល​អ្នក​កំពុង​ញ៉ាំ​។

#11. គេង​នៅ​សណ្ឋាគារ​បន្ទប់​តូច​ៗ ជា​រឿង​សាមញ្ញ​

សណ្ឋាគារ​បន្ទប់​តូចៗ ឬ Capsule Hotel ត្រូវ​បាន​គេ​និយម​​ប្រើប្រាស់​ដោយ​សារ​តែ​តម្លៃ​ធូរថ្លៃ​សម្រាប់​ភ្ញៀវ​ដែល​គ្រាន់តែ​ត្រូវ​ការ​កន្លែង​សម្រាប់​គេង​។

ប្រភព​៖ Business Insider

Leave a Reply

Your email address will not be published. Required fields are marked *