របៀប​​រៀប​ចំ​អាសនៈ ដើម្បី​សុខ​សប្បាយ​ រកស៊ីមាន​បាន​!​

១. ហាម​ដាច់ខាត​ដាក់​អាសនៈ​ព្រះ​នៅ​ជញ្ជាំង​បង្គន់​ឬ​បន្ទប់ទឹក​។ ផ្អែក​តាម​ធាតុ​ទាំង ៥ ធាតុទឹក​ពី​បង្គន់​នឹង​ពន្លត់​ធាតុភ្លើង​នៃ​វត្ថុ​ស័ក្តិ​សិទ្ធ​របស់​អាសនៈ​ ព្រះ​។

​​២. ហាម​ដាក់​ទល់មុខ​ទ្វារ​ចូល​ផ្ទះ​។ ទ្វារផ្ទះ​តំណាងឱ្យ​ការហូរចូល​ទ្រព្យសម្បត្តិ ហើយ​ប្រសិនបើ​ចរន្ត​ទ្រព្យ​ហូរ​ចូល​ចំ​ពីមុខ​អាសនៈ​ព្រះ វា​នឹង​បង្កចលាចល ហើយ​ទ្រព្យ​ក៏​នឹងមិន​ហ៊ាន​ចូល​ផ្ទះ​នោះដែរ​។

​៣. ហាម​ដាក់​លើ​ធ្នឹម​ដែលមាន​ស្នាម​ឆ្កូត ឬមេធ្នឹម​។ ធ្នឹម​ជួយ​ជំរុញ​ថាមពល​នៃ​វត្ថុ​ស័ក្តិ​សិទ្ធ​ឱ្យ​រឹតតែ​ពូកែ​។ ហើយ​ប្រសិនបើ​មាន​ស្នាម​ឆ្នូត​ប្រតាក ក៏បាន​ន័យ​ស្មើនឹង​ការ​ហូត​យក​ថាមពល​នោះ​ចេញពី​វត្ថុ​ស័ក្តិ​សិទ្ធ​ដូចគ្នា​ ។

​៤. ហាម​ដាក់​ក្នុង​បន្ទប់ដេក ព្រោះ​ព្រះ​ត្រូវបាន​ចាត់ទុកជា​របស់​មិនអាច​មើលងាយមើលថោក​បានឡើយ​។ ការដាក់​អាសនៈ​ព្រះ​ក្នុង​បន្ទប់ដេក​មានន័យ​ស្មើនឹង​ការប្រមាថ​ព្រះ​។

​៥. ហាម​ព្យួរ​អាសនៈ​ព្រះ​ពី​ធ្នឹម​ផ្ទះ ព្រោះ​វា​បើកាលណា​ព្យួរ​អាសនៈ​ព្រះ​វា​នឹងធ្វើ​ឱ្យ​អាសនៈ​យោល​យោគ​ឥតឈប់ឈរ នេះ​មានន័យ​ស្មើនឹង​អស្ថេរភាព ហើយ​វត្ថុ​ស័ក្តិ​សិទ្ធ​ក៏​មិន​ហ៊ាន​នៅ​ទីកន្លែង​បែបនេះ​ដែរ​។

​ទីតាំង​សម្រាប់​ដាក់​អាសនៈ​ព្រះ​គឺជា​រឿង​សំខាន់​ណាស់​ជាពិសេស​សម្រាប់​ អ្នក​ប្រ​ណិ​បត​ន៍​ព្រះពុទ្ធសាសនា​។ ក្រៅពី​ការគោរព​ដល់​ព្រះ ការ​រើ​អាសនៈ​ព្រះ​ចេញពី​ទីតាំង​នេះ​ក៏ដូចជា​ជួយ​លើករាសី​និង​ហុងស៊ុយ​របស់​ អ្នក​ផងដែរ​៕

Leave a Reply

Your email address will not be published. Required fields are marked *