បណ្តាញ​សង្គម​ Telegram ងាយ​ស្រួល​ផ្ញើ​ File ធំៗ

ក្រៅ​ពី​ការ​ប្រើប្រាស់​ ​Facebook នៅ​មាន​បណ្ដាញ​សង្គម​ជា​ច្រើន​ផ្សេង​ទៀត​ដូច​ជា Telegram, LINE និង Tango ជាដើម​ ​ខណៈ​កម្មវិធី Telegram បាន​ដាក់​ឲ្យ​ប្រើប្រាស់​ជា​សាធារណៈ​តាំង​ពី​ខែ​សីហា​ ឆ្នាំ ២០១៣ មក​ម្ល៉េះ​ ​ក្រោម​ការ​សម្រិត​សម្រាំង​ពី​ក្រុម​វិស្វករ​កម្មវិធី Telegram Messenger LLP។ គិត​ត្រឹម​ស្ថិតិ​ខែ​កុម្ភៈ​ ឆ្នាំ ២០១៦ បណ្ដាញ​សង្គម​យក្ស​មួយ​នេះ មាន​អ្នក​ប្រើប្រាស់​ប្រចាំ​ខែ​ដល់​ទៅ ១០០ លាន​នាក់ ខណៈ​សារ​ផ្ញើ​ចេញ​ប្រចាំ​ថ្ងៃ​មាន​ជាង ១៥ ពាន់​លាន​សារ។ អាច​ប្រើប្រាស់​ទាំង​ប្រព័ន្ធ Android, iOS, Windows Phone និង​ពពួក​ប្រព័ន្ធ​កុំព្យូទ័រ មាន macOS, Linux និង Windows។

វិធី​បង្កើត​គណនី Telegram:

១.​ ​ទាញ​យក​កម្មវិធី Telegram

២.​ ​បើក​កម្មវិធី ចុច Start Messaging > វាយ​បញ្ចូល​លេខ​ទូរសព្ទ​ផ្ទាល់​ខ្លួន

៣.​ ​ក្រោយ​ទទួល​សារ​លេខ​កូដ​សម្ងាត់ សូម​ធ្វើ​បំពេញ​នូវ​ប្រអប់​បន្ទាប់

៤.​ ​បញ្ចូល​ឈ្មោះ​នៃ​គណនី​របស់​អ្នក

ការ​ប្រើប្រាស់:

Telegram នឹង​ធ្វើ​ការ​បង្ហាញ​ស្វ័យប្រវត្តិ​នូវ​ឈ្មោះ​គណនី Telegram ដទៃ តាម​រយៈ​ Contact ដែល​អ្នក​បាន Save ក្នុង​ទូរសព្ទ។​

១.ដើម្បី​ធ្វើ​ការ​ផ្ញើ​ជា​រូបភាព/វីដេអូ​ ចេញ​ពី​ទូរសព្ទ និង​ចែកចាយ Location ដោយ​ចុច​លើ​រូប​កន្ទាស់​ក្បែរ​រូប Settings

​​២.ដើម្បី​ Set Profile Photo ដោយ​ចូល​ទៅ​កាន់​ Settings​ → រើស​យក​ពាក្យ Set Profile Photo → ហើយ​រើស​រូប​ចេញ​ពី​ Camera Roll/Gallery របស់​អ្នក

៣.ដើម្បី​ផ្ញើ​វីដេអូ​ ​ឬ​ក៏​សំឡេង​ថត​ផ្ទាល់​អ្នក​ត្រូវ​ចុច​ត្រង់​កន្លែង​រូប Microphone ឲ្យ​ជាប់​ដើម្បី​ថត​សំឡេង​ ​ហើយ​បើ​ចង់​ថត​វីដេអូ គ្រាន់​ចុច​ឆ្លាស់​លើ​រូប​ Microphone ម្ដង​ទៀត​ វា​នឹង​លោត​ទៅ​ជា​ការ​ថត​វីដេអូ​វិញ​

មុខងារ​ពិសេសៗ​របស់ Telegram:

  • អ្នក​អាច​ធ្វើ​ការ Delete សារ​ដែល​អ្នក​បាន​ផ្ញើ ដោយ​លុប​ចេញ​បាន​ទាំង​ក្នុង​គណនី​របស់​អ្នក និង​បុគ្គល​ម្ខាង​ទៀត ដោយ​ចុច​ឲ្យ​ជាប់​លើ​សារ​នោះ ហើយ​រើស​យក More > Delete ជា​ការ​ស្រេច។
  • អ្នក​អាច​ធ្វើ​ការ Block គណនី​ដទៃ ដោយ​ចូល​ទៅ​កាន់ Settings > Privacy and Security > រើស​យក Blocked User > Add New… > Select ឈ្មោះ​គណនី​ដែល​អ្នក​ចង់ Block
  • អ្នក​អាច​ដាក់ Passcode Lock រាល់​ពេល​បើក​កម្មវិធី ដោយ​ចូល​ទៅ Settings > Privcay and Security > រើស​យក Passcode Lock > វាយ​បញ្ចូល​កូដ​សម្ងាត់​ជា​ការ​ស្រេច (អ្នក​ក៏​អាច​ប្រើ​ Touch ID ផង​ដែរ)
  • អ្នក​អាច​ធ្វើ​ការ​បញ្ចូល Background នៃ​ប្រអប់​ផ្ទៃ​ឆាត > ចូល​ទៅ​កាន់ Settings > ត្រង់​ Chat Background > ធ្វើ​ការ​រើស​នូវ​ផ្ទៃ​ណា​មួយ​ដែល​អ្នក​ពេញ​ចិត្ត៕

Leave a Reply

Your email address will not be published. Required fields are marked *