តោះ​បញ្ចូល​កាត​ទូរស័ព្ទជាប្រាក់ រៀល ជាមួយ​ Smart ទាំង​អស់​គ្នា​!

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Smart ដែល​ជា​ក្រុម​ហ៊ុន បណ្តាញ​ទូរស័ព្ទ ដ៏ពេញ​និយម​មួយ នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​បញ្ចេញ​នូវ កាត​បញ្ចូល​ទូរស័ព្ទ ស៊េរីថ្មី​មួយ ដែល​គិត​ទឹក​ប្រាក់ ជា​ប្រាក់​រៀល តែម្តង ហើយ​វា​ក៏​ជា កាត​បញ្ចូល​លុយ ដំបូងគេផងដែរ ដែលគិតជាប្រាក់រៀល។ ចំពោះកាតស៊េរីថ្មី ទាំងនោះ មាន​ចាប់​ពី​ទឹក​ប្រាក់ 5000៛, 10000៛, 20000៛, 40000៛ និង 500000៛។

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីបញ្ចូល ទៅក្នុងទូរស័ព្ទហើយនោះ វានឹងបំលែងទៅជា លុយដុល្លារវិញ ឧទាហរណ៍​សម្រាប់ 5000៛ វានឹងបង្ហាញទៅជា 1.25$ វិញ។ យ៉ាងណាមិញ យើងនៅមិនទាន់ដឹងទេថា Smart នឹងកែប្រព័ន្ធទៅជា ប្រាក់រៀល ឬក៏យ៉ាងណានោះទេ តែប្រសិនបើ វានឹងក្លាយជា ការពិតមែននោះ នឹងកាន់តែប្រសើរថែមទៀត ព្រោះយើងសុទ្ធតែគាំទ្រ ប្រាក់រៀលទាំងអស់គ្នា។

ទោះជាយ៉ាងណាក៏ដោយ ឥឡូវនេះយើងអាចទទួលបាន កាតដែលគិតជា ប្រាក់រៀលមួយហើយ ដែលនេះ ជា​ជំហ៊ានមួយ ក្នុងការគាំទ្រ ប្រាក់រៀល ខ្មែរយើងថែមទៀត។​ ហើយសម្រាប់ កាតបញ្ចូលលុយ ទាំងនេះ​ដែរ ក៏មានចែកចាយ និងដាក់លក់ហើយ ដែលអាចស្វែងរកបាន នៅជិតផ្ទះរបស់អ្នក។

ប្រភព​៖ cambo-report.com

Leave a Reply

Your email address will not be published. Required fields are marked *