តោះទៅ​មើល​រូប​រាង​​​​ Rolls-Royce Phantom 2018 ជាមួយ​គ្នា​​​!​

Rolls-Royce បាន​ប្រកាស​បង្ហាញ​ជា​ផ្លូវការ​នូវ​រថយន្ត​ម៉ូដែល Phantom នៅ​ទីក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស កាលពី​ម្សិលមិញ ជាមួយ​រូបរាង​ដ៏​ស្រស់​ស្អាត​គួរ​ឲ្យ​ទាក់​ទាញ។

Rolls-Royce Phantom ត្រូវ​បាន​បញ្ជាក់​តម្លៃ គឺ ៣៥​ម៉ឺន​ផោន ឬ ជិត ៤៦​ម៉ឺន​ដុល្លារ​អាមេរិក​ (តម្លៃ​បរទេស)​។ ក្រុមហ៊ុន​បាន​បញ្ជាក់​ថា រថយន្ត​ដដែល​ជា​រថយន្ត​ដែល​មាន​ម៉ាស៊ីន​ស្ងាត់​បំផុត​លើ​ពិភពលោក។

ចំពោះ​ម៉ាស៊ីន​វិញ គឺ V12 Twin-Turbo ចំណុះ ៦,៧៥​លីត្រ។ ល្បឿន​អតិបរមា ២៥០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ហើយ​ល្បឿន​ស្ទុះ​ពី ០-១០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ដោយ​ប្រើ​រយៈ​ពេល​ត្រឹម​តែ ៥,៣ វិនាទី​ប៉ុណ្ណោះ៕

ប្រភព​៖ kleykley.sabay

Leave a Reply

Your email address will not be published. Required fields are marked *