តើ iPhone 8 ចេញ​ជា​ផ្លូវ​ការ​ថ្ងៃ​ណា​?

មកទល់នឹងពេលនេះ ព័ត៌មានបែកធ្លាយដែលទាក់ទងនឹងក្រុមហ៊ុន ផ្លែប៉ោម ជាមួយនឹងការ ចេញលក់នូវកំពូល ស្មាតហ្វូនជំនាន់ថ្មី គឺពិតជាច្រើន មែនទែន។ ហើយអ្នកណាៗ ក៏ដឹងថា នៅតែប៉ុន្មានខែ ទៀតទេ iPhone 7s, iPhone 7s Plus និង iPhone 8 នឹងត្រូវបាន ប្រកាសជាផ្លូវការហើយ។ ជាទម្លាប់ របស់ក្រុមហ៊ុន Apple គឺតែងតែដាក់បង្ហាញ ស្មាតហ្វូនជំនាន់ថ្មី នៅក្នុងខែកញ្ញា រៀងរាល់មួយ ឆ្នាំម្តង ហើយបើយើងគិត ចាប់ពីពេលនេះ វានៅសល់តែ 2 ខែទៀតទេ ទូរស័ព្ទសញ្ញា ផ្លែប៉ោម នឹងចេញជា រូបរាងហើយ។ ម្យ៉ាងវិញទៀត ព័ត៌មានបែកធ្លាយ ពាក់ព័ន្ធនឹង iPhone 8 ជាមួយនឹងការបង្ហាញ កន្លងមក ដូចជា អេក្រង់, កាមេរ៉ា, សេនស័រស្គេន ក្រយ៉ៅដៃ, កំលាំងម៉ាស៊ីន និងចំនុចមួយចំនួន ផ្សេងទៀត ក៏អាចចាត់ទុកថា ជាការទទួលបាន បទពិសោធន៍ ខ្លះៗដែរ ទម្រាំតែស្មាតហ្វូននេះ បានចេញ លក់ជាផ្លូវការ។

ហើយអ្វីដែលយើងបានដឹងនៅពេលនេះ ហាក់បីដូចជាច្បាស់ជាងមុន គឺកាលបរិច្ឆេទ នៃការចេញលក់ iPhone ថ្មីនេះតែម្តង ដែលត្រូវបាន ប្រភពមួយ បានទម្លាយ អោយដឹងថា iPhone 8 រួមជាមួយ iPhone 7s និង iPhone 7s Plus អាចនឹងត្រូវ ដាក់បង្ហាញ ខ្លួនជាផ្លូវការ នៅថ្ងៃទី 6 ខែកញ្ញា ឆាប់ៗខាង មុខនេះ។ មិនត្រឹមតែប៉ុណ្ណោះ ប្រភពមួយនេះ ក៏បានបង្ហាញ អំពី តម្លៃរបស់ទូរស័ព្ទទាំង 3 ស៊េរី តាមទំហំនៃ អង្គផ្ទុក ទិន្នន័យនីមួយៗ ថែមទៀតផង

(កាលបរិច្ឆេទចេញលក់ដែលគេរំពឹងទុក)

ហើយនេះគឺជាគ្រាន់តែជាព័ត៌មានបែកធ្លាយមួយ ដែលពាក់ព័ន្ធនឹង កាលបរិច្ឆេទចេញផ្សាយ សម្រាប់ស៊េរីទូរស័ព្ទ iPhone ថ្មីទាំង 3 នេះតែប៉ុណ្ណោះ ហើយអ្វីដែលគួរ អោយកត់សំគាល់ នោះគឺក្រុមហ៊ុន Samsung ក៏កំពុងតែ ប្រញ៉ាប់ប្រញ៉ាល់បង្ហាញនូវ ស្មាតហ្វូន Galaxy Note 8 ថ្មីរបស់ខ្លួន នៅថ្ងៃទី 23 ខែសីហា ឆាប់ៗខាង មុខនេះដែរ គឺចេញអោយ បានមុន Apple តែម្តង។ បើព័ត៌មាននេះ ជាការពិត អ្នកដែលតែងតែ ប្រាថ្នាចង់កាន់ iPhone 8 ប្រហែលជា អាចឆាប់បាន ស្គាល់រសជាតិថ្មី នៃទូរស័ព្ទដែល មានអេក្រង់ពេញ ពីក្រុមហ៊ុន ផ្លែប៉ោម ទៀតផង។ ហើយតម្លៃនេះ គឺជាតម្លៃ នៅស្រុកគេ តែបើមក ដល់ស្រុកខ្មែរ វិញ ប្រហែលជាអាចមាន តម្លៃទ្វេដង ផងក៏មិនដឹង។

Leave a Reply

Your email address will not be published. Required fields are marked *