តើ​មូលហេតុអ្វី​ដែល​ធ្វើអោយ​អ្នក​នាង​សុខ​ សុមាវត្តី​ចេះច្រណែន​ ចេះ​ តាមដាន​ ចង់​ដឹង…!

គ្រាន់តែដឹងថាខ្លួនឯងឥលូវចេះច្រណែន ចេះលួចមើល ចេះតាមដាន ចេះចង់ដឹង ចេះទាមទា ចេះងរង៉ក់ ចេះអន់ចិត្ត ចេះច្រើនយ៉ាង ….មកពីអីជួយគិតមើលមើស????

នេះ​ជាពាក្យ​សំដី​ដែល​ អ្នក​នា​ង​ សុខ​ សុមាវត្តី​បាន​សរសេរ​រៀប​រាប់​នៅ​លើ​បណ្តាញ​សង្គម​ Facebook របស់​នាង​។​ នេះ​គឺ​ជា​អាម្មណ៍​ម្យ៉ាង​ដែលមនុស្ស​ម្នាក់​ចាប់​ផ្តើម​ស្រលាញ់នរណា​ម្នាក់​ហើយ​ចង់​អោយ​គេ​យក​ចិត្តទុកដាក់ពី​ខ្លួន​  ចង់​អោយ​គេ​នៅ​ក្បែរ​ និង​តាម​ថែរក្សាខ្លួន​ និយាយ​ទៅ​ប្រៀប​ថូច​ជា​សង្សារ​បារម្មណ៍ពី​គ្នា​ ឫ​ប្តី​ប្រពន្ធបារម្មណ៍​ពី​គ្នាជាដើម។

តើបុរស​មួយ​ណា​ទៅ​ដែល​ធ្វើ​អោយ​អ្នកនាង​ សុខ​ សុមាវត្តី​មាន​អារម្មណ៍​បែប​នេះ​ទៅ​ហ្ន…!​ ហើយ​យើង​ថែម​ទាំង​ឃើញ​អ្នកនាង​បាន​ឆ្លើយ​តប​សារ​ទៅ​វិញ​ថា​ ចង់​បាន​គ្រួសារ​កក់​ក្ដៅមួយ​។​ 

តែ​យើង​មិន​ទាន់​ដឹង​ថា​ បុរសមួយណា​ដែល​ធ្វើ​អោយ​អ្នកនាង​មាន​អារម្មណ៍​បែប​នេះ​ទេ។​ ប៉ុន្តែ​មួយរយ:នេះ​យើង​ឃើញ​ថា​អ្នក​នាង​ត្រូវ​បាន​អ្នក​គាំ​ទ្រ​បាន​ផ្គូរ​ផ្គង​ជា​មួយ​នឹង​ប្រុស​ស្អាត​កីឡា​បាល់ទាត់​ លោក​ លី​  វ៉ាហេត​  ហើយ​មើល​ទៅ​ពួក​គេ​ពិត​ជា​សមគ្នា​ណាស់​ទោះ​ជា​ សុខ​  សុមាវត្តី​មាន​អាយុ​ច្រើន​ជាង​បន្តិច​ ក៏ដោយ​។​ បើ​សិន​ជា​អញ្ចឹង​មែន​នោះ​សូម​អោយ​ស្នេហា​របស់​ពួក​គេ​បាន​សម្រេច​ដូច​បំណង៕

Leave a Reply

Your email address will not be published. Required fields are marked *