តើត្រូវធ្វើដូចម្តេចដើម្បីលក់ក្រាស់សិតសក់ឲ្យព្រះសង្ឃ?

«នេះ​ជា​រឿង​អប់​រំ​មួយ​ដែល​មាន​សារៈសំខាន់​សម្រាប់​អ្នក​លក់​ដ៏ជោគជ័យ។ ការ​ផ្លាស់ប្តុរ​ផ្នត់​គំនិត និង​អាកប្បកិរិយា​របស់​មនុស្ស​ធ្វើ​ឲ្យ​មាន​ការ​ប្រែ​ប្រួល​ខ្លាំង​ទៅ​លើ​លទ្ធផល​ដែល​ទទួល​បាន​។»

រឿង​៖​

បុគ្គលិក​លក់​​ ៣នាក់​បាន​ដាក់​ពាក្យ​សុំ​ធ្វើការ​ងារ​នៅ​ក្រុមហ៊ុន​ធំ​មួយ​។ ក្រោយ​ពី​ឆ្លងកាត់​វគ្គ​សម្ភាសន៍​រួច​ អ្នក​សម្ភាសន៍​បាន​ដាក់​វិញ្ញា​សារ​​​​ឲ្យ​អ្នក​ទាំង​បី​ធ្វើ​ការ​លក់​ផលិតផល​ ដែល​ក្រុមហ៊ុន​ដាក់​ឲ្យ​។

វិញ្ញា​សារ​សម្រាប់​អ្នក​ទាំង​បី គឺ​ លក់​ក្រាស់​សិត​សក់​ទៅ​ឲ្យ​ព្រះសង្ឃ​ ដែល​មាន​រយៈពេល​បី​ថ្ងៃ​។ អ្នក​ដែល​លក់​បាន​ច្រើន​ជាង​គេ នឹង​ត្រូវជ្រើស​រើសធ្វើ​ជា​បុគ្គលិក​របស់​ក្រុម​ហ៊ុន​។ ​​

បន្ទាប់​ពីរយៈពេល​បីថ្ងៃ អ្នក​ទាំង​បី​បាន​ត្រលប់​មក​វិញ​ជាមួយ​លទ្ធផល​ដូច​ខាង​ក្រោម​៖

បេក្ខជនទី១ បាននិយាយថា “ខ្ញុំ​គម្រោង​​​​លក់​​ក្រាស់​​១​ តែ​​ព្រះសង្ឃ​មិន​សប្បាយ​ចិត្ត និង​​បាន​ស្តី​បន្ទោសឲ្យ​​​ខ្ញុំថា​​ខ្ញុំចំអកឱ្យពួកគាត់​។ ឃើញ​ស្ថាន​ភាព​បែប​នេះ ខ្ញុំ​ក៏​ឈប់​លក់​ ហើយ​ដើ​រ​ចេញ​ពី​ព្រះសង្ឃ​នោះ​ទៅ​។ ប៉ុន្តែ​នៅ​តាម​ផ្លូវ​មក​ផ្ទះ​វិញ ខ្ញុំ​បាន​ឃើញ​នេន​តូច​​ដែល​កំពុង​​​អេះ​​រមាស់​​​ស្បែក​ក្បាល​ ខ្ញុំ​ក៏​បាន​ណែនាំ​ឲ្យ​កូន​នេន​ទិញ​ក្រាស់​ទៅ ព្រោះ​អាច​ជួយ​​អេះ​រមាស់​គាត់​បាន ហើយ​គាត់​ក៏បាន​ទិញ​ក្រាស់​មួយ​។

បេក្ខជនទី ២ បាននិយាយថា “ខ្ញុំធ្វើល្អប្រសើរជាង​អ្នក​ទី១​។ ខ្ញុំបានលក់ក្រាស់​ចំនួន ១០“​ ។ អ្នក​សំភាសន៍​ក៏សួរ​ទាំង​ភ្ញាក់​ផ្អើល​ថា “តើអ្នក​លក់​ដោយ​របៀប​ណា​?” បេក្ខជនទី២ តបថា «ខ្ញុំសង្កេតឃើញថា​អ្នក​ដែល​មក​កាន់​ព្រះ​វិហារ សក់​រញ៉េរញៃ​​គ្មាន​សណ្តាប់​ធ្នាប់​ ដោយសារតែខ្យល់ខ្លាំង​ពេល​ដែលពួកគេបានដើរមក​​ព្រះវិហារ។ ខ្ញុំក៏​បាន​បញ្ចុះ​បញ្ចូល​​ព្រះសង្ឃ​ឲ្យ​ទិញ​ក្រាស់​ទុក​ឲ​ភ្ញៀវ​ទុក​សិត​សក់​របស់​គេ​ឲ្យ​មាន​របៀប​​ ដើម្បី​បង្ហាញ​ពី​ការ​គោរព​​ពេល​ថ្វើការ​បួង​សួង​។

បេក្ខជនទី​៣ ឆ្លើយ​ថា “ខ្ញុំបានលក់ច្រើនជាងពួកគេទាំងពីរ»។ អ្នក​សំភាសន៍​ក៏​សួរថា “តើអ្នក​លក់​បាន​ប៉ុន្មាន?​ ”

“លក់​បាន​​មួយពាន់​ក្រាស់ ” បេក្ខជន​ទី​៣ តប។  «អូ! តើអ្នកបានធ្វើ​ដូចម្តេច? ” អ្នក​​សំភាសន៍​បញ្ជាក់​​​!​

“ខ្ញុំបានទៅប្រាសាទមួយនៃប្រាសាទធំបំផុតនៅទីនោះហើយបានថ្លែងអំណរគុណដល់ លោកគ្រូ​ចៅ​អធិការ​សម្រាប់​ការ​​បម្រើដល់​​​បរិស័ទ​ និងការផ្តល់ជាកន្លែងសក្តិសិទ្ធិ​ សម្រាប់​គោរពបូជា។ លោក​ចៅ​អធិការ មាន​ការ​សន្ដោសខ្លាំង និងបាននិយាយថាលោកក៏​អរគុណ​ដល់​បរិស័ទ​ សម្រាប់ការគាំទ្រនិងការលះបង់របស់ពួកគេ។ ភ្លាម​ដែឬ ខ្ញុំបានស្នើថា វិធីល្អបំផុត លោក​ចៅ​អធិការ​គួរ​តែ​ផ្តល់ជូន​បរិស័ទ​ទាំង​នោះ​នូវ​វត្ថុ​សក្តិសិទ្ធិ ឬ ពាក្យ​ជូន​ពរ​សម្រាប់​ពួកគេ​។ ខ្ញុំបានបង្ហាញគាត់​ថា ក្រាស់​​ឈើដែលខ្ញុំបានឆ្លាក់ពាក្យជូន​ពរ និង ប្រាប់គាត់ថាបរិស័ទ​នឹងប្រើក្រាស់​នេះ​​រាល់ថ្ងៃ ដើម្បី​រំលឹក ឬ​បួង​សួង​សុំ​សេចក្តី​សុខ​​។ លោក​ចៅ​អធិការ ពេញ​ចិត្ត​​នឹង​គំនិតនេះ និងបាន​កម្ម៉ង់​ក្រាស់​ចំនួន ១០០០ ក្រាស់​ ”

“អ្នកពិត​ជា​​សំណាងមែន​” បេក្ខជន​ម្នាក់បាន​និយាយ​!​

អ្នក​សំភាសន៍​​តប​វិញ​ថា “មិនមែន​អញ្ចឹង​ទេ​”។ “គាត់មានផែន​ជាមុន​រួច​ស្រេច​ហើយ ដែល​គាត់​ឆ្លាក់​នៅ​លើ​ក្រាស់​មុន​នឹង​ទៅ​ជួប​ចៅ​អធិការ​។ បើ​សិន​ជា​​ព្រះ​សង្ឃ​មិន​ត្រូវ​ការ​ក្រាស់ អ្នក​ដ៏​ទៃ​ប្រាកដ​ជា​ត្រូវ​ការ​។

“មានជាច្រើនទៀត,” បេក្ខជនទីបីញញឹម។ ខ្ញុំបានត្រឡប់ទៅព្រះវិហារកាលពីម្សិលមិញ ជួប​ជា​មួយ​ចៅ​អធិការ​​​លោកបាននិយាយថា ភ្ញៀវជាច្រើនបានប្រាប់មិត្តភក្តិ និងក្រុមគ្រួសាររបស់ពួកគេអំពី​ក្រាស់​ដែល​មាន​ពាក្យ​ជូន​ពរ​របស់​​ព្រះពុទ្ធផងដែរ។ ឥឡូវនេះមនុស្សកាន់តែច្រើនមក​កាន់​វិហារ​​ជារៀងរាល់ថ្ងៃ។ អ្នក​ទាំង​នោះ​បានសុំក្រាស់​​សិតសក់, និងការផ្តល់ការបរិច្ចាគ​ដល់​វិហារ​វិញ​ផងដែរ។ ព្រះ​វិហារ​នេះ​មានការពេញនិយមច្រើនជាងការដែលមិនធ្លាប់មាន ហើយ​ចៅអធិការ​បាននិយាយថាក្រាស់​ដែល​កម្ម៉ង់​លើក​មុន​ជិត​អស់​ហើយ ហើយ​នឹង​ត្រូវ​ការ​​កម្ម៉ង់​បន្ថែម​ច្រើន​ទៀត​៕​

ប្រែ​សម្រួល​ដោយ​៖ កញ្ចែ​

ប្រភព​៖ desiunicorn.blogspot.com

 

1 thought on “តើត្រូវធ្វើដូចម្តេចដើម្បីលក់ក្រាស់សិតសក់ឲ្យព្រះសង្ឃ?”

Leave a Reply

Your email address will not be published. Required fields are marked *