ដំបូន្មាន​សម្រាប់​អ្នក​​​ជំនួញ​អចលនទ្រព្យ​​

អ្នកជំនាញខាង Real Estate លើកឡើងថា៖
ចង់ចំណេញពីជំនួញដីធ្លី គឺត្រូវក្តាប់អោយបាននូវទិន្នន័យអំពីតម្លៃដីធ្លីតាមតំបន់នីមួយៗ ដោយលំអិត ស្គាល់អ្នកគួកជេរអោយបានច្រើន ឬ ក្រុមហ៊ុនជួញដីធ្លី អ្នកទិញ អ្នកលក់ រកអ្នកត្រូវការលក់ដីធ្លីបន្ទាន់ក្រោមតម្លៃទីផ្សារ ឬ អ្នកក្តាប់តម្លៃដីធ្លីមិនបាន។

ការពន្យល់៖
អ្នកក្តាប់បាននូវតម្លៃដីបានច្រើន បានលំអិត តែងតែធ្វើការសំរេចចិត្តបានលឿន ដោយសារខ្លួនបានដឹងរួចរាល់ និងបានធ្វើបច្ចុប្បន្នភាពជាប្រចាំ នោះទើបឆក់បានឱកាស។

ការស្គាល់អ្នកគួកជេរ ឬ ក្រុមហ៊ុន អ្នកលក់ អ្នកទិញ ច្រើន ជួយអោយយើងដឹងព័ត៌មានច្រើន អំពីលទ្ធភាព ទិញ លក់ បានលឿន និង បានចំណេញច្រើន ដោយសារគេមានទេពកោសល្យជាង។

មនុស្សមួយចំនួន ពេលខ្លះមិនក្តាប់បាន មិនបានធ្វើបច្ចុប្បន្នភាពអំពីតម្លៃដីធ្លី ឬ នៅឆ្ងាយទៅមើលដីធ្លីម្តងម្កាល ឬ មិនដែលទៅ អាចនឹងលក់ទាបជាង ឬ ទាបជាងច្រើន តម្លៃបច្ចុប្បន្ន នោះពេលយើងក្តាប់បាន អាចឆក់ឱកាសទិញបាន។ អ្នកទាល់លុយ ឬ ចំណេញច្រើនហើយ គាត់មិនសូវខ្វល់ពីតម្លៃលក់ប៉ុន្មានទេ ដូចនេះពេលយើងពូកែតថ្លៃអាចទិញបាន ដោយតម្លៃទាបជាងទីផ្សារ ដែលយើងអាចលក់ចេញវិញបានចំណេញច្រើន។

Leave a Reply

Your email address will not be published. Required fields are marked *