ជីវិត​ជោគជ័យ​របស់់ លោក​ឧកញ៉ា ចិត្ត សេរីសុភ័ក្រ្ត​​

លោកឧកញ៉ា ចិត្រ សេរីសុភ័ក្ត្រ បច្ចុប្បន្ននេះ ជាសហគ្រិនជោគជ័យមួយរូបនៅកម្ពុជា ដែល​ជា​អគ្គនាយក​គ្រប់គ្រង​ក្រុម​ហ៊ុន​៥​ នៅក្នុងដៃ មានដូចជា ក្រុមហ៊ុនអចលនទ្រព្​យCSS Real Estate LLC , ហាងបញ្ចាំមហាសេរីPawn shop, Luxury Smile, ក្រុម​ហ៊ុនទទួលផលិតផលិតផលសម្ភស្ស និង Monsne Café Cambodiaជាដើម។ លោកឧកញ៉ាជាកូនច្បងក្នុងគ្រួសារ មាន​ប្រវ​ត្ថិជាកូនអ្នកក្រ ដែលមានឪពុកជាអ្នករើស​អ៊ែតចាយ និងម្តាយជាលក់ផ្លែឈើបន្តិចបន្តួច។ តែលោកជាក្មេងតស៊ូ និងចូល​ចិត្ត​សិក្សាស្រាវជ្រាវរៀនសូត្រ ឲ្យតម្លៃលើការសិក្សា រហូតរៀនផ្លោះថ្នាក់រហូតដល់ទៅ​២ដងក្នុងប្រវត្ថិសិក្សានៅកម្ពុជា។

លោកឧកញ៉ាចិត្រ សេរីសុភ័ក្ត្រ បានមានប្រសាសន៍ថា ដោយសារតែគ្រួសារមានប្រវត្ថិដ៏ក្រីក្រ ឆ្លងកាត់ភាពឈឺចាប់ កត្តា​នៃ​ភា​ព​ក្រីក្រនេះបានជំរុញទឹកចិត្ត និងបានដាស់តឿនខ្លួនឯងឲ្យខិតខំតស៊ូ អត់ធ្មត់គ្រប់កិច្ចការមិនដែល​ធ្វេសប្រហែស​ម្តង​ណា​ទេ​។ លោកធ្លាប់ជាក្មេងជាដើរទៅរៀននៅវត្តព្រះពុទ្ធ រហូតគ្រួសារមានជីវភាពធូរធា ទើបមានលទ្ធភាពទិញកង់ជិះនិងគេ។ ដោយសារតែការតំាងចិត្តខ្ពស់ ក្នុងការរៀនសូត្រ ធ្វើឲ្យលោកឧកញ៉ាក្លាយជាសិក្សពូកែ និងបានផ្លោះពីដងក្នុងពេលសិក្សា ហើយបានបញ្ចប់ថ្នាក់ទី១២នៅអាយុ១៦ឆ្នាំ។

ក្រោយពីបញ្ចប់ថ្នាក់ទី១២ លោកឧកញ៉ាក៏បានជាប់អាហារូបករណ៍ទៅសិក្សានៅសហរដ្ឋអាមេរិកនៅCommunity College។ ការសិក្សានៅសាលា Community College ត្រូវគេមើលងាយថា លោកអត់មកសិក្សានៅទីនេះ ខ្សោយភាសាអង់គ្លេស។ តែ​ដោយ​សារលោកជាសិក្សពូកែស្រាវជ្រាវ រហូតទទួលបានពិន្ទុខ្ពស់៤.០០ លោក​ក៏មានឱកាសបានទៅ​សិក្សានៅសាលា​ឯក​ជន​​ដ៏ល្បី Wofford College ប្រចាំរដ្ឋ South Carolina ដើម្បីបញ្ចប់ថ្នាក់បរិញ្ញាបត្រពេទ្យ និងគ្រប់គ្រងពាណិជ្ជកម្មត​ពីCom​m​un​ity College ធ្វើឲ្យអ្នកធ្លាប់មើលងាយលោក បែរជាកោតសរសើរលើសមត្ថភាពវិញ។ ជាមោទនភាពមួយសម្រាប់លោក ព្រោះលោកឧកញ៉ា គឺជាកូនខ្មែរដំបូងគេក្នុងរដ្ឋ ដែលមានពិន្ទុខ្ពស់អាចមានសមត្ថភាពប្រឡងចូលសាលាល្បីប្រចាំរដ្ឋនេះ។ ក្រោយពីបញ្ចប់កាសិក្សាថ្នាក់បរិញ្ញបត្រ លោកឧកញ៉ាក៏បានបន្តការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកពាណិជ្ជក​ម្មអន្តរជាតិនៅ​សា​លា​ដ៏ល្បីល្បាញមួយទៀគឺ សាកលវិទ្យាល័យ Columbia។

លោកឧកញ៉ាបានបន្តថា បន្ថែមពីរៀននៅសាកលវិទ្យាល័យColumbia ដោយសារចង់ដឹងថា តើសាលា Harvard ដែល​គេ​ល្បី​ឈ្មោះមានលក្ខណៈបែបណានោះ បានជាសិស្សនិស្សិតចង់ចូលរៀនសាលានឹងម្ល៉េះ។ លោកឧកញ៉ា ក៏បានរៀនតា​មអន​ឡា​ញ​នៅទីនេះ ហើយមេរៀនដែលរៀនបានពីHarvard គឺការគ្រប់គ្រងពេលវេលា(Time Management) ព្រោះសា​លាបាន​ដាក់​ការងារច្រើន ធ្វើឲ្យលោកផ្តោតតែលើការសិក្សា គិតលើគន្លឹះសំខាន់នៃជីវិត និងអនាគតរបស់ខ្លួន។

លោកឧកញ៉ាបានបន្ថែមថា ក្នុងជីវិតរបស់លោកមិនដែលរស់នៅបានស្រួលនោះទេ ត្រូវយកពេលស្ទើរតែទំាងអស់ ខំផ្តោត​ខ្លាំង​ទៅលើការសិក្សា ស្រាវជ្រាវ ដើម្បីគោលដៅអនាគតរបស់ខ្លួន។ យើងត្រូវស្គាល់ខ្លួនឯងថា តើខ្លួនចង់ធ្វើអ្វីនៅថ្ងៃអនាគត ហើយ​ត្រូវលះបង់ធ្វើវាឲ្យបានសម្រាប់អនាគត។

លោកឧកញ៉ាបានបញ្ជាក់ថា កត្តាធ្វើឲ្យលោកចេញរកស៊ី គឺមកពីលោកចង់សិក្សាពីខ្លួនឯង ចង់ស្គាល់ខ្លួន ថាតើខ្លួនឯងពូកែ​លើ​អ្វី មុននឹងចូលទៅសិក្សានៅមហាវិទ្យាល័យ។ លោកថា ការសិក្សានៅថ្នាក់ទី១២ គឺសិក្សាចំណេះដឹងទូទៅ ហើយ​ការ​សិក្សា​មហាវិទ្យាល័យគឺជាការសិក្សាអំពីជីវិតពិត ដូច្នេះលោកគិតថាត្រូវត្រៀមខ្លួនឲ្យបានមុខ ហើយ​គោលបំណង​ចង់​ដឹង​ថា​ខ្លួន​ឯងពូកែអ្វី ព្រោះងាយស្រួលក្នុងការសិក្សានៅមហាវិទ្យាល័យ។

ក្រោយពីបានសិក្សា និងធ្វើការងារជិត១០ឆ្នាំ នៅសហរដ្ឋអាមេរិកមក លោកបានទទួលបាននៅបទពិសោធន៍ជិវិតជាច្រើន ហើយ​ត្រឡប់មករកស៊ីនៅស្រុកខ្មែរវិញ ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។ នាពេលថ្មីនេះលោក​ឧកញ៉ា​ក៏មាន​គ​ម្រោង​បោះទុនវិនិយោគជាង ១៥លានដុល្លារ ដើម្បីបង្កើតរោងចក្រផលិតទឹកដោះគោHokkaido Milk លេខ១ម​កពីប្រទេស​ជ​ប៉ុ​ន ដែលអាចផ្តល់ឱកាសការងារជាង៤ពាន់នាក់ដល់ពលរដ្ឋកម្ពុជាផងដែរ៕

ប្រភព​៖ business-cambodia.com

Leave a Reply

Your email address will not be published. Required fields are marked *