ជាមួយ​ Samsung បានប្រាក់វិញ បានកាដូដ៏ធំ និងបង់រំលស់គ្មានការប្រាក់!

ការផ្តល់ជូនដ៏ធំមហិមាប្រចាំឆ្នាំរបស់ក្រុមហ៊ុនសាមសុងត្រឡប់មកវិញ ប៉ុន្តែ ឆ្នាំ ​នេះ​ខុស​ពី​ឆ្នាំ​មុនៗ ដោយសាមសុងបានបន្ថែមការផ្តល់ជូនពិសេសរបស់ខ្លួន ឲ្យកាន់តែធំជាងមុន សម្រាប់​ការ​ជាវផលិតផល អេឡិចត្រូនិចសាមសុងមួយចំនួន នៅតាមហាងទំនើប​សាមសុង​​ដែលបានកំណត់ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី២១ សីហា។

ការផ្តល់ជូនពិសេសរួមមាន៖ ជាវទូទឹកកកថែមជូនម៉ាស៊ីនបោកគក់ ជាវទូរទស្សន៍​ថែម​ជូន​ទូទឹកកក រឺ ថែមជូនជើងភ្ជាប់ជញ្ជាំង និងឧបករណ៍បំពងសម្លេងដ៏ទំនើប ព្រមទាំង ការថែម​ជូន​ពិសេសជាច្រើនទៀត។ មិនត្រឹមតែប៉ុណ្ណោះ អតិថិជនក៏អាចទទួលបាន​ប្រាក់​វិញ ចាប់ពី៣០ដុល្លា ដល់ ៥០ដុល្លា ព្រមទាំងអាចបង់រំលោះផលិតផលសាមសុង រហូត​ដល់៦ខែ ដោយគ្មានការប្រាក់ទៀតផង។

គួររំលឹកថា ក្រុមហ៊ុនសាមសុងទើបបានទទួលពានរង្វាន់ផ្នែកម៉ាកអេឡិច​ត្រូនិច​ល្អ​បំផុត​ប្រចាំ​ឆ្នាំ២០១៧ ហើយនេះជាឆ្នាំទី៦ហើយ ដែលម៉ាកយីហោដ៏ល្បីមួយនេះនៅតែអាច​រក្សា​​ចំណាត់ថ្នាក់ របស់ខ្លួនបាន យ៉ាងគួរឲ្យកោតសរសើរ។

ចំណែកផលិតផលដែលស្ថិតនៅក្នុងប្រម៉ូសិនពិសេសនេះ សុទ្ធសឹងជាផលិតផលទំនើប ទាន់សម័យ និង កំពុងពេញនិយម ហើយស្ទើរតែទាំងអស់មានបំពាក់ដោយបច្ចេកវិទ្យា Digital Inverter ជួយសន្សំសំចៃថាមពល កាត់បន្ថយសម្លេងរំខាន និងគុណភាពខ្ពស់ ប្រើប្រាស់បានយូរ ព្រមទាំងមានមុខងារសំខាន់ៗជាច្រើនទៀត។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងផ្ទាល់នៅតាមហាងទំនើបសាមសុង ដែលជិតលោកអ្នកបំផុត ដើម្បីកុំឲ្យប្រម៉ូសិនដ៏ធំមហិមាប្រចាំឆ្នាំនេះរំលងផុតឲ្យសោះ!

Leave a Reply

Your email address will not be published. Required fields are marked *