ការ​វិវត្តន៍​នៃ​ទូរស័ព្ទ​ដៃ​!

ជាក់ស្តែង​មុន​ពេល​មាន​ Cell Phone ពិភពលោក​ស្គាល់​ទូរស័ព្ទ​ម្យ៉ាង​​គឺ Car Phone ដែល​មាន​ទម្ងន់​ប្រហែល​ជា ៣៦​ គ.ក្រ​ ​​មនុស្ស​តិច​តួច​បំផុត​ដែល​អាច​ប្រើវា និង​ត្រូវ​ចំណាយ​ពេល​ពេល​ប្រហែល ៣០​នាទី​ ដើម្បី​ធ្វើការ​តេ​ចេញ​ម្តងៗ​។

ឆ្នាំ​ ១៩៧៣ លោក Martin Cooper បាន​បង្កើត​ទូរ​ស័ព្ទ​ Motorola និង​ដាក់​ឲ្យ​ប្រើប្រាស់​ជា​សាធារណៈ​នៅ ឆ្នាំ ១៩៨៣ តម្លៃប្រហែល $3,900

ឆ្នាំ​១៩៩៤​ ក្រុមហ៊ុន IBM Simon បាន​បង្កើត​ទូរស័ព្ទ​ស្មាត​ហ្វូន​ដំបូងគេ​បង្អស់​ ដោយ​​ប្រើប្រាស់​ប្ចេកវិទ្យា Touch Screen និង​ប្រើប្រាស់​កម្មវិធី App តម្លៃ​ប្រហែល $1,800

ឆ្នាំ​១៩៩៦ ក្រុមហ៊ុន Motorola បាន​បង្កើត​ម៉ូដែល​អេក្រង់​បត់ Motorola StarTAC

ឆ្នាំ​២០០២ ទូរស័ព្ទ​ម៉ាក BlackBery 5810 និង T-mobile sidekick ត្រូវ​បាន​បង្កើត​ឡើង​

ឆ្នាំ​២០០២ ផង​ដែរ Nokia 1100 ជា​ទូរស័ព្ទ​ដៃ​ដែល​លក់​ដាច់ជា​គេ​បំផុត​ក្នុង​កំណត់​ត្រាទូរស័ព្ទ​ដៃ​។

ឆ្នាំ​២០០៤ ក្រុមហ៊ុន​ Motorola បានបង្កើត​ម៉ូដែល​ថ្មី Motorola Razr V3

ឆ្នាំ​២០០៧ ក្រុម​ហ៊ុន​ Apple បាន​បង្ហាញ​ទូរស័ព្ទ​ស្មាត​ហ្វូនសេរ៊ី​ថ្មី គឺ iPhone

ឆ្នាំ​២០០៨ ក្រុមហ៊ុន HTC បង្កើត​ម៉ូដែល HTC Dream

ឆ្នាំ២០០៩ Samsung Galaxy Phone (GT-17500)

ប្រភព​​៖ Business Insider

Leave a Reply

Your email address will not be published. Required fields are marked *